ផ្លែឈើ ៥ មុខទទួលទានហើយមិនធ្វើឱ្យធាត់

អត្ថបទ៖ ភ្នំពេញដេលីញូវ   

ផ្លែឈើគឺជាអាហារសម្រន់ដែលស្ត្រី ទាំងឡាយចូលចិត្តទទួលទាន ពីព្រោះមានជំនឿ ថា ទទួលទានហើយមិនធ្វើឱ្យធាត់ប៉ុន្តែក៏នៅមានផ្លែឈើប្រភេទខ្លះដែលត្រូវប្រយ័ត្ន ផង​ដែរ ពីព្រោះទទួលទានហើយធ្វើឱ្យធាត់ដូចជា ទុរេន ស្វាយ ជាដើម។ ថ្ងៃនេះ​យើង​សូមណែនាំផ្លែ ឈើ ៥ ប្រភេទ ដែលទទួលទានហើយមិនធ្វើឱ្យធាត់ ក្នុងនោះរួមមាន ៖

១- ផ្លែប៉ោម

 ចាត់ទុកថា ជាផ្លែឈើដ៏ពេញនិយមបំផុត​មួយរបស់​អ្នក​ដែល​កំពុងតែសម្រកទម្ងន់តែ​ម្តង។ ​សម្រាប់ផ្លែប៉ោម​យើង​​​ចង់​​ឱ្យស្ត្រីទាំងឡាយទុកចិត្តថា បើទទួលទានវា​ទៅ​នឹង​​មិន​​​​ធ្វើ​​ឱ្យធាត់ឡើយ ជាពិសេសផ្លែប៉ោមបៃតង ហើយ​​​​កត្តា​សំខាន់​​គួរតែទទួលទាន​ទាំង​​សម្បកតែម្តង ពីព្រោះ​សម្បកវា​នេះហើយ​ដែល​មាន​ជាតិ សរសៃខ្ពស់។

២- ផ្លែប៊័រ (អាវ៉ូខាដូ)

ផ្លែប៊័រមានដាក់លក់នៅតាមទីផ្សារ​ទំនើប​ ងាយ​ស្រួល​​​​​ក្នុង​ការ​រកមក​ទទួល​ទាន។ វាជាផ្លែ​ឈើ​មួយ​ប្រភេទ​​​ដែល​​​មិន​​គ្រាន់​​តែមិនធ្វើឱ្យធាត់ប៉ុណ្ណោះ​​​​ទេថែម​ទាំង​​ជួយ​​​​ទប់​​​ស្កាត់​សារ​ធាតុបង្ក​មហារីក​ប្រភេទផ្សេងៗបាន​ដល់ទៅ៣០​ប្រភេទ​​​​​​ឯណោះ។

៣- ល្ហុង

ជាផ្លែឈើដែលងាយរកទិញបំផុតក្នុងស្រុកយើង ​ហើយ​តម្លៃ​ក៏ថោកទៀតផង។ ​​ល្ហុងដែល​យកមកទទួល​ទាន​នេះ​​គួរ​តែជាល្ហុងទុំល្មម នឹងជួយរំលាយអាហារ ហើយ​​​​​​​​​​​មាន​​​​​​ប្រូតេអ៊ីន​ដែល​ជាប្រយោជន៍ដល់រាងកាយ កត្តា​​​​សំខាន់​​​​​គឺ​​​ទទួល​ទាន​ហើយ​មិន​ធ្វើ​ឱ្យធាត់។​ ​ពេល​ដែល​​​​យើង​​​កំពុង​​​តែ​​​ធ្វើការសម្រកទម្ងន់យើងនឹងឧស្សាហ៍​ឃ្លាន​ញឹក​ញាប់ ពីព្រោះ​អាហារ​​​​​គោល​​​​របស់​យើង គឺទទួលទានដោយផ្តោតទៅលើបន្លែ និង ទទួល​ទានតិចៗ។ ដូច្នេះ​ផ្លែ​​ឈើ​​នេះ​ ហើយ​ដែលអាចជួយយើងបានល្អក្នុងចន្លោះ​ពេល​​​អាហារ ហើយ​ប្រសិន​​​​បើ​ស្ត្រី​ទាំង​ឡាយ​ទទួលទានផ្លែឈើតាមដែលយើងបាន​ណែនាំ ធានាថា​នឹង​បាន​​​ឆ្អែត​​ហើយ​មិន​ធ្វើឱ្យធាត់ឡើយ ។

៤- ម្នាស់

ម្នាស់ជួយរំលាយអាហារបានល្អ ហើយកត្តាសំខាន់គឺវា ជា​ផ្លែ​ឈើ​​​ដែលទទួលទាន​ទៅ​ មិនធ្វើឱ្យធាត់។ ក្រៅពីនេះ ម្នាស់ ក៏មាន​ប្រសិទ្ធ​ភាព​ជួយទប់ស្កាត់វីរុស និង បាក់តេរី​ផងដែរ។

៥- ពពួកផ្លែប៊ឺរី

ផ្លែឈើត្រកូលប៊ឺរី មិនចំពោះថា ស្ត្រប៊ឺរី ខេនប៊ឺរី រ៉ាសប៊ឺរី ឬ ប៊្លូប៊ឺរី ទេ គឺសុទ្ធ តែ​មានរសជាតិឆ្ងាញ់ ជូរត្រូវចិត្ត ទទួល​ទាន​ហើយមិនធ្វើឱ្យធាត់ ថែមទាំងល្អ​ចំពោះ​ប្រព័ន្ធ​​​​​ចរន្ត​ឈាម​​​ផង​ដែរ។ ប្រសិនបើអ្នកមាន​អារម្មណ៍​​ធុញ​​ទ្រាន់​ក្នុង​ការទទួល​ទាន​ស្រស់ៗ គឺអាច​យក​ទៅ​ក្រឡុក​​​ជា​មួយ​ទឹក​ដោះ​គោ​ជូរនឹងទទួលបាន រសជាតិ​ឆ្ងាញ់​​​មួយ​​​បែប​ទៀត៕

2 responses to “ផ្លែឈើ ៥ មុខទទួលទានហើយមិនធ្វើឱ្យធាត់

  1. I always was concerned in this topic and still am, appreciate it for putting up.

  2. I believe this internet site has very superb written written content articles.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s