វិធី​ជម្នះ​ខ្លួន​ពី​ភាព​ងប់​ងុល​នឹង​រឿង​អាសអាភាស

ហេតុ​អ្វីបាន​ជា​ងប់​នឹង​រឿង​អាស​អាភាស?​

ប្រសិន​បើ​អ្នក​ខំ​ជម្នះ​ផ្ដាច់​ខ្លួន​ចេញ​ ពី​រឿង​អាសអាភាស អ្នក​ប្រហែល​ត្រូវ​ព្យាយាម​បញ្ឈប់​ជា​ច្រើន​លើក​ច្រើន​សា ព្រោះ​ទោះ​យ៉ាង​ណា​ វា​នៅ​តែ​វិល​ទៅ​រក​ទម្លាប់​ចាស់​ដដែល​។ តើ​ហេតុ​អ្វី​ទៅ​? ​វា​មិន​មែន​ដោយសារ​អ្នក​ជា​មនុស្ស​ខ្សោយ មាន​គុណវិបតិ្ដ​ឬ​ក៏​គ្មាន​ឱកាស​បញ្ឈប់​វា​បាន​នោះ​ទេ​។

ការ​ទស្សនា​រឿង​អាសអាភាស ​ធ្វើ​ឲ្យ​បញ្ចេញ​សារធាតុ​គីមី​ប្រសាទ​ដ៏​មាន​ ឥទ្ធិពល​ក្នុង​ខួរ​ក្បាល​។ ជា​រឿយ​ៗ ​អ្នក​កាន់​តែ​វិវត្ដ​នូវ «សតិញៀន​នៃ​សារធាតុ​គីមី​នោះ​» បន្ដិច​ម្ដង​ៗ​ ប្រហាក់​ប្រហែល​នឹង​ការញៀន​ដែល​បង្ក​ដោយ​គ្រឿង​ញៀន​ផងដែរ​។ ​ភាព​ប្លែក​ត្រង់​ថា រឿង​អាស​អាភាស​ងាយ​ស្រួល​រក អ្នក​​អាច​រក​វា​បាន​ដោយ​ខ្លួន​ឯង​ ហើយ​ភាគ​ច្រើន​វា​ត្រូវ​បាន​គិត​ប្រាក់​។ កត្ដា​ទាំង​អស់​នេះ​ ធ្វើ​ឲ្យ​វា​កាន់​តែ​ពិបាក​ជម្នះ​ថែម​ទៀត​។

ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​ដិត​ជាប់​នឹង​រឿង​អាសអាភាស​គឺជា​បញ្ហា​ដ៏​ លំបាក​មួយ​។ ប្រសិន​បើ​កុំព្យូទ័រ​គឺជា​ប្រភព​កញ្ចំ​នៃ​រឿង​ក្ដៅ​សាច់​របស់​អ្នក កម្មវិធី​តាម​អ៊ីនធឺណិត ​គឺជា​ឧបករណ៍​ជំនួស​ដ៏​ល្អ​បំផុត​។ ​អ្នក​អាច​ចាប់​ផ្ដើម​ហ្វឹកហ្វឺន​ខួរ​ក្បាល ​ឲ្យ​មើល​ឃើញ​កុំព្យូទ័រ​ជា​ ប្រភព​ដ៏​ល្អ​ និង​មិន​មែន​ជា​ប្រភព​បង្កើត​ចំណង់​ទាំង​នោះ​ទេ​។ ការ​វិវិត្ដ​បន្ដិច​ម្ដង​ៗ អ្នក​នឹង​អាច​កំចាត់​រាល់​រូបភាព​ដ៏​រោល​រាល​នោះ​ចេញ​ពី​ខួរ​ក្បាល​ ខណៈ​ពេល​ដែល អ្នក​រៀន​ពី​ទិចនិក​បាន​ច្បាស់​លាស់​ហើយ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​កុំព្យូទ័រ​ អាច​ជួយ​ដល់​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ទាំង​នេះ។

រាល់​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​កំចាត់​អារម្មណ៍​នឹង រឿង​កាម​តម្រេក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក​រួច​ជា​ស្រេច មិន​ខុស​ពី​អ្វី​ដែល​ខួរក្បាល​បាន​នាំ​វា​ចូល​មក​ ហើយ​វា​ក៏​នឹង​អាច​នាំ​វា​ចេញ​ទៅ​វិញ​បាន​។

១. យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​

វា​ជា​ការ​ងាយ​បំផុត​ដោយ​អ្នក​គ្រាន់​តែ​ទទួល​ទាន​ត្រឹមត្រូវ ហាត់ប្រាណ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​។

២. រំឭក​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​

នេះ​គឺជា​ការ​លំបាក​មួយ​។ អារម្មណ៍​ធុញ​ថប់​ និង​ការ​ប្រកួត​ប្រជែង​មិន​សុទ្ធ​តែ​ជា​បញ្ហា​អាក្រក់​ទាំង​អស់​នោះ​ទេ​ នៅ​ពេល​អ្នក​តែងតែ​រំឭក​ដល់​ខ្លួន​ឯង ​ពី​រឿង​រ៉ាវ​ដែល​ល្អ​ៗ​ចំពោះ​​ជីវិត​ ។ ចំណាយ​ពេល​ត្រឹម​តែ​១​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បន្ធូរ​អារម្មណ៍​និង​គិត​ ពី​រឿង​រ៉ាវ​ល្អៗ​ នឹង​ធ្វើ​ឲ្យ​មានភាព​ប្លែក​គ្នា​យ៉ាង​ខ្លាំង​។

៣. អត់​ធ្មត់​ដោយ​ប្រើ​ពាក្យ​សម្តី​

អ្នក​ធ្លាប់​ប្រាប់​ដៃគូ​ថា «​អ្នក​តែងតែ​មក​យឺត​រាល់​ពេល​» ឬ ក៏​គ្រាន់​តែ​ធ្វើ​ជា​ត្អូញ​ត្អែរ​ចំពោះ​ខ្លួន​ឯង​ថា «​ឯង​នឹង​មិន​អាច​បំបាត់​ទម្លាប់​ងប់ងុល ​នឹង​រឿង​ក្ដៅសាច់​នេះ​បាន​ទេ​មែន​ទេ?​»​ គិត​ និង​និយាយ​ឲ្យ​ដាច់​ណាត់​ដូច​ជា​ការ​ប្រើ​ពាក្យ «​តែង​តែ​» និង «មិន​ខ្មេះ​» ដោយ​ធ្វើ​ឲ្យ​ ស្ថាន​ការណ៍​កាន់​តែ​អាក្រក់​ជាង​ភាព​ជាក់​ស្ដែង​ ហើយ​រៀបចំ​កម្មវិធី​ខួរ​ក្បាល​​របស់​អ្នក​ឲ្យ​ជឿ​ថា អ្វី​នៅ​ជុំវិញ​ខ្លួន (​ឬក៏ អ្នក​ផ្ទាល់​) គឺ​មិន​អាច​ផ្ទេរ​បាន​ទេ​។

៤. កុំ​ធ្វើ​តាម​គំនិត​ផ្ដេសផ្ដាស​របស់​ខ្លួន​

គំនិត​របស់​អ្នក​មិន​អាច​គ្រប់​គ្រង​លើ​រូប​អ្នក​បាន​ទេ​ប្រសិន​បើ អ្នក​កុំ​វិនិច្ឆ័យ​ពី​វា​នោះ​។ ប្រសិន​បើ​អ្នក​សម្គាល់​ឃើញ​ថា​ខ្លួន​មាន​គំនិត​អវិជ្ជមាន​ សូម​កំចាត់​វា​ចេញ​ពី​ខួរ​ក្បាល​ ពេល​ដឹង​ថា ​វា​កំពុង​តែ​គិត​ផ្ដេសផ្ដាស កុំ​ធ្វើ​តាម​វា​ឲ្យ​សោះ​។

៥. កំចាត់​គំនិត​អវិជ្ជមាន​ស្វ័យ​ប្រវត្ដិ​

នៅ​ក្នុង​សៀវភៅ​ក្រោម​ចំណង​ជើង​ថា «​ប្ដូរ​ខួរ​ក្បាល​ ប្ដូរ​ជីវិត​» លោក​វេជ្ជបណ្ឌិត ដានីញ៉េ អាមេន (Daniel Amen) និយាយ​អំពី «ANTs​» គំនិត​អវិជ្ជមាន​ស្វ័យ​ប្រវត្ដិ​។ ទាំង​នេះ​គឺជា​គំនិត​អាក្រក់​ដែល​តែងតែ​ជំរុញ​ធ្វើ​រឿង​អកុសល​ ដូចជា «​មនុស្ស​ទាំង​នោះ​កំពុង​តែ​សើច​ ពួក​គេ​ច្បាស់​ជា​កំពុង​តែ​និយាយ​ដើម​ខ្ញុំ​» ឬក៏​ ចៅហ្វាយ​នាយ​ចង់​ជួប​ខ្ញុំ​ឬ?​ វា​ច្បាស់​ជា​រឿង​អាក្រក់​»។ នៅ​ពេល​ដែល​អ្នក​សម្គាល់​ពី​គំនិត​ទាំង​នោះ​ អ្នក​នឹង​ថា​ពួក​វា​គ្រាន់​តែ​ជា​គំនិត​អវិជ្ជមាន​ស្វ័យ​ប្រវត្ដិ​ហើយ​ត្រូវ កំចាត់​វា​ចេញ​។

៦.​បង្កើន​សកម្មភាព​សង្គម​

ដោយ​ការ​បង្កើន​សកម្មភាព​សង្គម​ អ្នក​នឹង​កាត់​បន្ថយ​ភាព​ឯកោ​។ ជុំវិញ​ខ្លួន​អ្នក​មាន​សុទ្ធ​តែ​មនុស្ស​រីករាយ មាន​សុខភាព​ល្អ​ ហើយ​ថាមពល​វិជ្ជមាន​របស់​ពួក​គេ​នឹង​ជះ​ឥទ្ធិពល​លើ​រូប​អ្នក​ក្នុង​ផ្លូវ វិជ្ជមាន​ផងដែរ​។ លើស​ពី​នេះ​ រឿង​អាសអាភាស​គ្រាន់​តែ​អាច​ធ្វើ​ឲ្យ​រូប​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ឯកោ​ ប៉ុណ្ណោះ​។ អ្នក​ចំណាយ​ពេល​ប្រាស្រ័យ​ទាក់​ទង​​ជាមួយ​មនុស្ស​ល្អ​ៗ​កាន់​តែ​ច្រើន វានឹង​អាច​កំចាត់​ទម្លាប់​ចាស់​ និង​មិន​ល្អ​កាន់​តែ​ងាយ​ស្រួល​។

៧. ស្ម័គ្រ​ចិត្ដ​បម្រើ​ការងារ​ផ្សេង​ៗ

មនុស្ស​គ្រប់​រូប​រមែង​មាន​អារម្មណ៍​ជ្រះថ្លា​ ក្រោយ​ពេល​ជួយ​អ្នក​ដទៃ​។ អ្នក​អាច​បរិចា្ចគ​ពេល​វេលា​ លុយ​កាក់​ ឬ​ក៏​ធនធាន​របស់​អ្នក​។ អ្នក​បង្ហាញ​ថាមពល​វិជ្ជមាន​ចំពោះ​ពិភពលោក​កាន់​តែ​ច្រើន​ អ្នក​នឹង​ទទួល​បាន​ភាព​វិជ្ជមាន​ក៏​កាន់​តែ​ច្រើន​ដូច​គ្នា​។

៨. រំខាន​គំនិត​ខ្លួន​ឯង​ និង​ធ្វើ​អ្វី​ផ្សេង​

ប្រសិន​បើ​អ្នក​ដឹង​ខ្លួន​ថា​ កំពុង​សញ្ជឹង​គិត​អ្វី​មួយ អំឡុង​ពេល​កំពុង​តែ​ផុង​គំនិត​នឹង​ភាព​ត្រេកត្រអាល​ ឬក៏​ហៀប​នឹង​មើល​រឿង​សិច​ វិធី​ល្អ​បំផុត​ដើម្បី​បញ្ឈប់​វា​គឺ​ត្រូវ​រំខាន​គំនិត​នេះ​ហើយ​បង្ខំខ្លួន​ឯង ​ធ្វើ​អ្វី​ផ្សេង​ស្រឡះ​ជំនួស​វិញ​។ ចូរ​ព្យាយាម​ផ្លាស់ប្ដូរ​បរិយាកាស​​​រាងកាយ​របស់​អ្នក​ ដោយ​ការ​ដើរ​កម្សាន្ដ​ឬក៏​អង្គុយ​លេង​ក្រៅ​ផ្ទះ​។ អ្នក​ក៏​អាច​ហៅ​ទូរស័ព្ទ​ទៅ​កាន់​មិត្ដ​ភក្ដិ​ អាន​សៀវភៅ ឬ​ក៏​ស្ដាប់​តន្រ្ដី​៕

ភ្នំពេញ ប៉ុស្តិ៍

4 responses to “វិធី​ជម្នះ​ខ្លួន​ពី​ភាព​ងប់​ងុល​នឹង​រឿង​អាសអាភាស

  1. អត់​ចូលចិត្ត​មើល​ផង​បង ។

  2. Very interesting subject, appreciate it for putting up.

  3. Only wanna remark on few general things, The website style is perfect, the content is rattling fantastic : D.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s