អ្វី​នឹង​ជា​ប្រធាន​បទ​ក្នុង​ទីផ្សារ​ហិញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១២?

ខណៈ​ពេល​យើង​បាន​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ​ឥត​ឈប់​ឈរ​អស់​ រយៈ​ពេល ​៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ តើ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០១២ នឹង​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​អ្វី​ខ្លះ ស្រប​ពេល​វិបត្តិ​នេះ ​ហាក់​ដូច​ជា​កំពុង​រុញ​ច្រាន​ពិភពលោក ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ ហើយ​យូរ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​នោះ?

ជា​បឋម សូម​ក្រឡេក​មើល​ព្រឹត្តិការណ៍​សំខាន់ៗ ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​នេះ​​សិន។ ប្រធាន​បទ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ឆ្នាំ​នេះ គឺ​ហានិភ័យ​​នយោបាយ ដែល​ជាប់​ទាក់​ទិន​នឹង​ការ​ជជែក​ដេញ​ដោល ​អំពី​ការ​ដំឡើង​កម្រិត​​អតិបរមា​នៃ បំណុល​សាធារណៈ​របស់​អាមេរិក​ ដែល​ស្ទើរ​តែ​បង្ក​ឲ្យ​ប្រទេស​នេះ​ទទួល​នូវ​ភាព​បរាជ័យ​ក្នុង​ការ​សង​បំណុល របស់​ខ្លួន​។

បញ្ហា​ខាង​លើ គួប​ផ្សំ​នឹង​បន្ទុក​បំណុល​កាន់​តែ​ច្រើន​ឡើង​ៗ​របស់​អាមេរិក​បាន​ជំរុញ​ឲ្យ ទីភ្នាក់ងារ​ធ្វើ​ចំណាត់​ថ្នាក់​ឥណទាន Standard and Poor’s បាន​ទម្លាក់​ចំណាត់​ថ្នាក់​ឥណទាន​កម្រិត AAA ដ៏​ល្អ​របស់​ខ្លួន។ ប៉ុន្តែ​ ការ​រំពឹង​ទុក​អំពី​ភាពបរាជ័យ​ក្នុង​ការ​សង​បំណុល​សាធារណៈ​នៅ​ក្នុង​តំបន់​ អឺរ៉ុប ពោល​គឺ​នៅ​ក្នុង​ប្រទេស​ក្រិក អ៊ីតាលី និង​ព័រទុយហ្គាល់ បាន​នាំ​ឲ្យ​ចំណាប់​អារម្មណ៍​នានា​ងាក​មក​រក​តំបន់​អឺរ៉ុប និង​លទ្ធភាព​ដែល​អាច​បង្ក​ឲ្យ​រលាយ​បាត់​ប្រាក់​អឺរ៉ូ​វិញ​ម្តង។

អស្ថិរភាព​នយោបាយ ការ​ភ័យ​ខ្លាច​កើត​មាន​ការ​ធ្លាក់​ចុះ​​ សេដ្ឋកិច្ច​ពិភពលោក​ជា​ថ្មី និង​ការ​ធ្លាក់​ចុះ​នូវ​ទំនុក​ចិត្ត​របស់​វិនិយោគិន បាន​បង្ក​ឲ្យ​មាន​ភាព​ប្រែប្រួល​ទីផ្សារ​យ៉ាង​ខ្លាំង​។ ខណៈ​ពេល​ដែល​ទីផ្សារ​ហិរញ្ញ​វត្ថុ​របស់​អាមេរិក កំពុង​ឈាន​ជិត​ដល់​ទី​បញ្ចប់​នៃ​លទ្ធផល​ប្រសើរ​របស់​ខ្លួន ដែល​ធ្លាប់​ទទួល​បាន​​កាល​ពី​មុន​នោះ នៅ​ឆ្នាំ​នេះ​សន្ទស្សន៍​​​ផ្សារ​ហ៊ុន Dow Jones Industrial Average ទទួល​រង​នូវ​គម្លាត ២០​ភាគរយ​រវាង​កំណើន​ខ្ពស់​បំផុត និង​ការ​ធ្លាក់​ចុះ​ទាប​បំផុត។ សន្ទស្សន៍​ហ៊ុន Shanghai Composite index បាន​ទទួល​រង​នូវ​គម្លាត ៣០​ភាគ​រយ រីឯ​នៅ​ប្រទេស​អេស្ប៉ាញ​ ៣៣​ភាគ​រយ និង​ ៣២​ភាគ​រយ នៅ​ប្រេស៊ីល។

មាសដែល​បច្ចុប្បន្ន​លក់ ​ក្នុង​តម្លៃ១៦០៨​ដុល្លារ​អាមេរិក​ក្នុង​មួយ​អោន គឺជា​ការ​វិនិយោគ ​​មួយដែល​ទទួល​បាន​ផល​ចម្បង​​ សម្រាប់​ធ្វើ​ជា​ទ្រព្យ​រក្សា​សុវត្ថិភាព​។ លោហៈ​ ដ៏​មាន​តម្លៃ​នេះ បាន​ឡើង​ថ្លៃ​ខ្ពស់​រហូត​ដល់ ១៩១៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​អោន ហើយ​ធ្លាក់​ចុះ​ទាប​ដល់ ១៣២១​ដុល្លារ​អាមេរិកក្នុង​មួយ​អោន នៅ​ឆ្នាំ​២០១១​នេះ។

ទោះ​ជា​អាមេរិក​កំពុង​ជួប​វិបត្តិ​បំណុល​ក្តី ប៉ុន្តែ​បណ្ណ​រតនាគារ​របស់​ប្រទេស​នេះ នៅ​តែ​មាន​តម្រូវ​ការ​ខ្ពស់​ជាមួយ​នឹង​អត្រា​ការ​ប្រាក់ ២,០២​ភាគ​រយ ​សម្រាប់​បណ្ណ​រតនាគារ​រយៈពេល ១០​ឆ្នាំ និង​ ០,១១​ភាគ​រយ​សម្រាប់​រយៈ​ពេល ១​ឆ្នាំ។

វិបត្តិ​បំណុល​សាធារណៈ​ នៅ​តំបន់​អឺរ៉ុប​នឹង​នៅ​តែ​ជា​ប្រធាន​បទ​ ដ៏​សំខាន់​សម្រាប់​លើក ​​យក​​មក​ពិភាក្សា​នៅ​ឆ្នាំ​២០១២​ដដែល ដោយ​សារវិបត្តិ​នេះ ហាក់​ដូច​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​បញ្ហា​នេះ នៅ​មាន​ក្តី​កង្វល់​មួយ​ទៀត គឺ​ថា ក្រៅ​ពី​ការ​ផ្តល់​ថវិកា​សង្គ្រោះ​ដល់​ប្រទេស​នានា​នោះ ​ការ​ធ្វើ​ជាតូបនីយកម្ម​ធនាគារ​នានា​ ដែល​កំពុង​ជួប​ការ​រង្គោះ​រង្គើ​ក៏​អាច​នៅ​មាន​តម្រូវ​ការ​ចាំបាច់​មួយ​ ផង​ដែរ។

ភាព​រស់រាន​មាន​ជីវិត​របស់​រូបិយ​ប័ណ្ណ​អឺរ៉ូ ក៏​នៅ​តែ​ជា​ប្រធាន​បទ​ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ទោះ​បី​ជា​មនុស្ស​មួយ​ចំនួន​តូច ជឿ​ជាក់​ថា ការ​រលាយ​បាត់​ប្រាក់​អឺរ៉ូ អាច​នឹង​កើត​ឡើង​ពិត​ប្រាកដ​ក្តី។ តើ​អ្នក​នៅ​ចាំ​បាន​ទេ នៅ​ពេល​ដែល​ប្រាក់​អឺរ៉ូ បាន​ឡើង ១,៦០​ដុល្លារ​អាមេរិក ក្នុង​មួយ​អឺរ៉ូ កាល​ពី​ឆ្នាំ​២០០៨? ប៉ុន្តែ​ក្នុង​អំឡុង​ឆ្នាំ​២០១១​នេះ តម្លៃ​ខ្ពស់​របស់​ប្រាក់​អឺរ៉ូ មាន​ត្រឹម​តែ ១,៤៨ ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន ១,៣០​ដុល្លារ​អាមេរិក។

ចំណែក​ឯ​នៅ​ប្រទេស​កម្ពុជា​ឯ​ណេះ​វិញ វា​ទំនង​ជា​ខ្លាំង​ដោយ យើង​នឹង​ឃើញ​មាន​ក្រុម​ហ៊ុន​​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​មូលបត្រ ​ជាលើក​ដំបូង នៅ​ឆមាស​ទីមួយក្នុង​ឆ្នាំ​២០១២។ នេះគឺ​ជា​ចុង​បញ្ចប់​នៃ​ការ​ចាប់​ផ្តើម​វិថី​ដ៏​វែង​ឆ្ងាយ​សម្រាប់​ការ បង្កើត​ទីផ្សារ​មូលធន​នៅ​ក្នុង​ប្រទេស​នេះ៕

2 responses to “អ្វី​នឹង​ជា​ប្រធាន​បទ​ក្នុង​ទីផ្សារ​ហិញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១២?

  1. I reckon something really special in this web site.

  2. I think this site holds some really wonderful information for everyone. “Je veux que les paysans mettent la poule au pot tous les dimanches.” by King Henry IV of France.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s