១០ប្រការ នាំអោយមានគ្រោះថ្នាក់ធំ សម្រាប់សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១២

ដកស្រង់ពីភ្នំពេញដេលីញូវ  

ក្នុងស្ថានភាពសេដ្ឋកិច្ចទូទាំងពិភព លោកកំពុងមានសញ្ញាមិនល្អដូចពេល បច្ចុប្បន្ន​ក្រុមអ្នកវិនិយោគអន្ដរជាតិ មានការព្រួយបារម្ភអំពីស្ថានភាពអាក្រក់​ ដែល​អាច​នឹង​កើត​​ឡើងក្នុងឆ្នាំ ២០១២

យោងទៅតាមគេហទំព័រ Business Insider ធនាគារ Deutsche Bank របស់ អាលឺម៉ង់ ទើប​បានបញ្ចេញការព្រួយ បារម្ភទាំង១០ប្រការដែលត្រូវបានគេគិតថាជាគ្រោះថ្នាក់​ធំ​បំផុតសម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ១២ ខែខាងមុខ។ គ្រោះថា្នក់​ទាំង​នេះ​​ភាគច្រើនគឺនឹងចាប់ផ្ដើមកើតមានឡើងពី វិបត្តិបំណុលនៅអ៊ឺរ៉ុប ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​អាមេរិកនិងស្ថានភាពសេដ្ឋកិច្ចដែលអាចថយចុះរបស់ប្រទេសចិនជាដើម។

១/ ប្រទេសក្រិកលែងស្ថិតក្នុងក្រុម Eurozone

ក្រុមអ្នកជំនាញការរបស់ Deutsche Bank មិនយល់ថា ការដែលប្រទេសក្រិក​ត្រូវ​ដក​ខ្លួន​ចេញពីការប្រើប្រាស់ ប្រាក់រួមរបស់អ៊ឺរ៉ុបក្នុងក្រុម Eurozone ថានឹងមាន​គ្រោះ​ថ្នាក់​ខ្ពស់នោះទេ ប៉ុន្ដែក្រុមអ្នកជំនាញការនេះក៏មិន  មើលរំលងគ្រោះថ្នាក់នេះនោះដែរ។ ក្នុងករណីគ្រោះថ្នាក់នេះក្លាយជាការពិត តម្លៃទ្រព្យក្នុងវិស័យសេដ្ឋកិច្ច ឯកជន​នៅ​ក្នុង​​ប្រទេសក្រិក រួមនឹងប្រទេសជាច្រើនក្នុងតំបន់ Eurozone​ ត្រូវថយចុះខ្លាំង​ពេលនោះ​វិធានការដើម្បីគ្រប់គ្រងចរន្ដទុន នឹងត្រូវបាន គេអនុវត្តន៍ ប៉ុន្ដែនៅពេលប្រព័ន្ធធនាគារ​របស់​ប្រទេសក្រិកត្រូវអន់ថយ បណ្ដាធនាគារតូចៗនៅអ៊ឺរ៉ុបប្រាកដជា នឹងត្រូវប្រឈម​នឹង​ការដកប្រាក់ជាបន្ដបន្ទាប់ពីសំណាក់អតិថិជន។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់នេះ ធនាគារ Deutsche Bank ផ្ដល់ដំបូន្មានថា ក្រុមអ្នក​វិនិយោគ​​គួរតែប្ដូរប្រាក់នៅ ក្នុងគណនីរបស់ខ្លួនទៅជា មាសប័ណ្ណរតនាគារ (ប័ណ្ណ​ភាគ​ហ៊ុន)របស់រដ្ឋាភិបាលអាមេរិក ឬ ពិចារណា ចំពោះការប្ដូរ​ទៅជា​ប្រាក់យ៉េន​របស់​ជប៉ុនឬប្រាក់ផោនរបស់អង់គ្លេសជាដើម។

២/ វិបត្ដិប្រភពទុននៅអ៊ីតាលី និងអេស្បាញ

ចំពោះគ្រោះថ្នាក់នេះ កត្តាដែលគួរយកចិត្តទុកដាក់នៅ អេស្បាញនោះ គឺវិស័យ​សេដ្ឋកិច្ច​​ឯកជន និងប្រព័ន្ធ ធនាគារចំណែកនៅប្រទេសអ៊ីតាលីវិញនោះគឺ គេគួរចាប់​អារម្មណ៍ទៅលើនយោបាយ និងការរីកចម្រើន ផ្នែកសេដ្ឋកិច្ច។ ការព្រួយបារម្ភដែល Deutsche Bank បានលើកឡើងនោះ គឺជាវិបត្តិទំនុកចិត្តដែលអាចនឹងផ្ទុះឡើង បណ្ដាល​​អោយប្រទេសទាំងពីរ ខាងលើពិបាក ក្នុងការទាក់ទាញ​ប្រភពទុក​ជាសាច់​ប្រាក់។ ប្រសិនជាវិបត្តិនេះកើតឡើងប្រាកដមែន បញ្ហានេះនឹងគំរាមកំហែង​ចំពោះ​វត្តមាន​របស់ប្រាក់អ៊ឺរ៉ូ និងប្រព័ន្ធ ហិរញ្ញវត្ថុទូទាំងពិភពលោក។ ធនាគារកណ្ដាល​របស់​អ៊ឺរ៉ុប (ECB) ពេលនោះ នឹងត្រូវធ្វើ សកម្មភាពយ៉ាងខ្លាំងក្លាដើម្បីស្រោចស្រង់សេដ្ឋកិច្ច ទូទាំងពិភពលោក អោយរួមផុត ពីវិបត្តិ។

បើតាម Deutsche Bank ដើម្បីទប់ស្កាត់គ្រោះថ្នាក់នេះ ក្រុមអ្នកវិនិយោគ​អាចនឹងលក់​ភាគហ៊ុនរបស់ខ្លួនដើម្បី រកប្រាក់ចំណេញនៅក្នុងធនាគាររបស់បារាំង និង អង់គ្លេស ឬលក់ប្រាក់យកចំណេញនៅក្នុងតំបន់អ៊ឺរ៉ុប ខាងកើត។ល។

៣/ ពិន្ទុទំនុកចិត្តនៅអាមេរិកត្រូវធ្លាក់ចុះ ឬធ្លាក់ចូលទៅក្នុងឱនភាពទ្វេដង

គ្រោះថ្នាក់នេះអាចនឹងកើតឡើងនៅពេលករណីគ្រោះថ្នាក់ទី ១ ឬទី ២ ខាងលើ​បាន​ក្លាយ​​ជាការពិត វិធានការកាត់បន្ថយការចំណាយទៅលើ វិស័យសាធារណៈរបស់​អាមេរិក​នឹងធ្វើអោយមានការមិនសប្បាយចិត្ត ឬនឹង ធ្វើអោយសេដ្ឋកិច្ចត្រូវធ្លាក់ចុះ។ នៅក្នុងករណីគ្រោះថ្នាក់នេះកើតឡើង វិស័យធនាគារនៅអាមេរិក ក៏អាចត្រូវបាត់បង់​ទំនុកចិត្ត ប៉ុន្ដែផលប៉ះពាល់របស់គ្រោះថ្នាក់នេះ ភាគច្រើននឹងកើតឡើង ដោយសារ​កត្ដាពេលវេលាជាអ្នកសម្រេច។

វិធានការដើម្បីទប់ស្កាត់វិបត្តិនេះ ក្រុមអ្នកបញ្ចេញទ្រព្យសម្បត្តិត្រូវតែត្រៀម​ទុនជា​មុន​​ ខណៈ​ដែលក្រុមអ្នក វិនិយោគត្រូវបានគេផ្ដល់ដំបូន្មាន អោយពិចារណា​ទៅលើការ​បង្កើន​​ការរក្សាទ្រព្យដែលមិនមានលក្ខណៈជា ខួបដែលត្រូវបានគេវាយតម្លៃ​ថា មាន​ទំនុក​ចិត្តខ្ពស់នោះ។

៤/ សេដ្ឋកិច្ចចិន “ថយកម្លាំង”

លទ្ធភាពដែល​ Deutsche bank បានលើកឡើងសម្រាប់គ្រោះថ្នាក់​នេះគឺដោយសារ​សេដ្ឋកិច្ចចិនបានកើនឡើង ត្រឹមតែ ពី ៥ ទៅ ៦%ប៉ុណ្ណោះ ដែលនេះត្រូវបានគេយល់​ថា​គឺជាការធ្លាក់ចុះសម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេស ដែលមានកម្រិត GDP កើនឡើង​ខ្ពស់​បំផុត​របស់ពិភពលោកមួយនេះ។ ក្នុងករណីនេះ ទីផ្សារទុននៅទូទាំងពិភលោក​នឹងត្រូវទទួល រងផលប៉ះពាល់ដោយសារការថយចុះនៃ តម្លៃទំនិញសំខាន់ៗ ប៉ុន្ដែ​ឃ្លាំង​ផ្ទុករូបិយប័ណ្ណបរទេស ដ៏ធំរបស់ចិនត្រូវបានគេមើលឃើញថា ជាប្រភេទអាវុធ​ស័ក្ដិសិទ្ធ ជួយអោយក្រុង ប៉េកាំងទប់ស្កាត់ឱនភាព និង ជួយជម្រុញការរីក​ចម្រើន​សេដ្ឋកិច្ច។

៥/ បារាំងបាត់បង់ទំនុកចិត្តបំណុលកម្រិត AAA

តាម Deutsche Bank ប្រការនេះនឹងងាយកើតឡើង បើពិចារណាទៅលើការដែល​ក្រុង​ប៉ារីសមិនទាន់ទទួលបាន លទ្ធផលល្អប្រសើរក្នុងការចាត់វិធានការ ដោយ​គោល​នយោបាយសាធារណៈ។ បច្ចុប្បន្ន គំលាតរវាងប្រាក់ ចំណេញបានមក​ពីការលក់​ប័ណ្ណ​ភាគហ៊ុនរបស់បារាំង និងអាលឺម៉ង់ (ជាប័ណ្ណភាគហ៊ុន ដែលត្រូវបានគេ មើល​ឃើញថា មានស្ដង់ដាបំផុតរបស់ទីផ្សារភាគហ៊ុនអ៊ឺរ៉ុប) បានស្ដែងឡើង​នូវគ្រោះ​ថ្នាក់​តាមរយៈតម្លៃប័ណ្ណភាគហ៊ុនរបស់បារាំង។ ទោះជាបែបនេះក្ដី ប្រសិនពិន្ទុទំនុក​ចិត្ត​របស់បារាំងត្រូវធ្លាក់ចុះ នេះក៏អាចជាការភ្ញាក់ផ្អើល មួយចំពោះមូលនិធិស្ថេរភាព​អ៊ឺរ៉ុប (The European Financial Stability Facility ) ព្រមទាំងបង្កអោយ​មាន​ការ​លំបាក ដល់រដ្ឋាភិបាលបារាំងក្នុងការប្រមូលទុនពីទីផ្សារប័ណ្ណភាគហ៊ុន។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់នេះ ក្រុមអ្នកវិនិយោគអាច ទិញធានារ៉ាបរង​សម្រាប់​គ្រោះ​ថ្នាក់​​នៃការក្សៃធន់របស់ ប័ណ្ណភាគហ៊ុន(CDS)របស់បារាំង។

៦/ ធនាគានៅអ៊ឹរ៉ុបជម្រុញសកម្មភាពកាត់បន្ថយបំណុល

សកម្មភាពនេះបានត្រូវធ្វើឡើង ដោយសារការព្រួយបារម្ភចំពោះគ្រោះថ្នាក់នៅពេល ដែលបំណុលបានកើន ឡើងខ្ពស់ដែលបានបង្កអោយប្រភពទុន និងការវិនិយោគ​ត្រូវ​ថយ​ចុះ។ បើតាម  Deutsche Bank ធនាគារ នៅអ៊ឺរ៉ុបប្រាកដជាត្រូវធ្វើការកាត់បន្ថយ​បំណុល​ក្នុងឆ្នាំ២០១២។ ក្រុមអ្នកជំនាញការរបស់ Deutsche Bank បានព្យាករណ៍​ថាចំនួនប្រាក់បំណុលដែលធនាគារទាំងឡាយនៅអ៊ឺរ៉ុប ត្រូវកាត់បន្ថយនោះ អាចកើន​ឡើង ដល់ ២.០០០ពាន់លាន
ដុល្លារអាមេរិក ក្នុងរយៈពេល ១៨ខែ ហើយចំនួននេះអាចនឹងកើនឡើង ប្រសិនវិបត្តិ​មានភាពធ្ងន់ធ្ងរជាងនេះ។

៧/ ប្រភពហិរញ្ញវត្ថុសម្រាប់ទីផ្សារទំនិញសំខាន់ៗនឹងត្រូវរឹតបន្ដឹង

គ្រោះថ្នាក់នេះត្រូវបានគេជឿថាងាយនឹងកើតឡើង ជាពិសេសនៅពេលគ្រោះថ្នាក់ ទី ៦ បានក្លាយជាការពិត។ ខណៈនោះធនាគារនានានៅអ៊ឺរ៉ុប​ដែលមានតួនាទី​សំខាន់​ក្នុង​ការផ្គត់ផ្គង់ទុនសម្រាប់ក្រុមហ៊ុនទិញដូរទំនិញធំៗ នៅប្រទេសស្វីស​អាច នឹងកាត់​បន្ថយ​ប្រភពទុន ប្រការនេះនឹងធ្វើអោយតម្លៃទំនិញសំខាន់ៗត្រូវធ្លាក់ចុះខ្លាំង។ ដើម្បី​ទប់ស្កាត់បញ្ហានេះក្រុមហ៊ុននានាដែលបានទៅខ្ចីប្រាក់ពីអ៊ឺរ៉ុប គួរតែស្វែងរកប្រភព​ទុន​នៅអាមេរិក។

៨/ ទ្រព្យមានសុវត្ថិភាព …លែងមានសុវត្ថិភាព

ទ្រព្យសម្បត្តិដែលត្រូវបានគេយល់ថា មានតួនាទីគ្រប់គ្រងសុវត្ថិភាពដូចជា មាស ប្រាក់ Franc របស់ស្វីស និងប្រាក់យ៉េនរបស់ជប៉ុន​ជាដើមបានប្រែប្រួល​ក្នុងរយៈពេល​កន្លង។ ក្នុងខណៈនោះប័ណ្ណភាគហ៊ុនរបស់រដ្ឋាភិបាលអាមេរិក​និង​អាលឺម៉ង់បាន​ក្លាយ​​​ជាទ្រព្យដែលទាក់ទាញទុនបានច្រើន។ ប៉ុន្ដែដោយសារបំណុល​របស់​អាមេរិក​ និង​​អាលឺម៉ង់បានកើនឡើងខ្ពស់នោះ គេជឿងថាវានឹងធ្វើអោយការពិតនេះ​ត្រូវ​ផ្លាស់​ប្ដូរ។

នៅចំពោះមុខការពិតនេះ Deutsche Bank បានណែនាំថា ក្រុមអ្នកវិនិយោគ​គួរតែរក្សា​ប្រភេទប័ណ្ណភាគហ៊ុន ដែលមានទំនុកចិត្តក្នុងកម្រិតAAA ដែលត្រូវបានបញ្ចេញលក់​ដោយស្ថានប័នអន្ដរជាតិ។

៩/ ឱនភាពប្រាក់ខែចូលនិវត្តន៍របស់អាមេរិកបន្ដរីកធំ

គ្រោះថ្នាកនេះ ត្រូវបាន Deutsche Bank យល់ដូចខាងក្រោម ៖

ឱនភាពថវិការជាតិសម្រាប់ប្រាក់ខែចូល និវត្តន៍នៅក្នុងវិស័យឯកជន​ និង ​រដ្ឋនៅ​អាមេរិក​​បានកើនឡើងហួសពីការគ្រប់គ្រង។ លើសពីនេះកម្រិត ការប្រាក់ទាបបំផុត​មិនធ្លាប់មាន​នៅអាមេរិកនាពេលបច្ចុប្បន្នបានធ្វើអោយស្ថានភាពកាន់តែអាក្រក់ឡើង ហើយនៅពេលនោះពិន្ទុនៃទំនុកចិត្តសម្រាប់ក្រុមហ៊ុន និងអង្គភាពនានាក៏ត្រូវធា្លក់ចុះ ប្រាក់ចំណេញ របស់ក្រុមហ៊ុនក៏ត្រូវថយចុះទៅតាមនោះក្រោយមក វិបត្តិប្រភពទុន​នឹង​កើតឡើង។

១០/ ការកើនឡើងនៃសេដ្ឋកិច្ចល្អជាងការព្យាករណ៍

តាមការពិត ប្រការនេះគឺជាលទ្ធភាពមួយ ដែលបង្កការភ្ញាក់ផ្អើលច្រើន ជាគ្រោះថ្នាក់។ ការ​​លើកឡើង នូវគ្រោះថ្នាក់គឺតែងតែជួបប្រទះ​នឹងលទ្ធភាពនៃប្រការ ដែល​បង្កអោយ​មាន​ការភ្ញាក់ផ្អើល។ នៅក្នុងពេលនៃការលើកឡើង អំពីគ្រោះថ្នាក់នេះស្ថានភាព​សេដ្ឋកិច្ចនៅអ៊ឺរ៉ុបបានល្អប្រសើរឡើងវិញ សេដ្ឋកិច្ចនៅទូទាំងពិភពលោក កំពុង​កើន​ឡើង រីឯតម្លៃទ្រព្យដែលអាចមានគ្រោះថ្នាក់​​ ក៏កំពុងកើនឡើងហូសពីការគ្រោងទុក​ផង​ដែរ៕

2 responses to “១០ប្រការ នាំអោយមានគ្រោះថ្នាក់ធំ សម្រាប់សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១២

  1. Would love to incessantly get updated great weblog ! .

  2. Yeah bookmaking this wasn’t a speculative conclusion great post! .

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s