បង្គាចម្លែក​រស់​នៅ​មាត់​ភ្នំភ្លើង​ក្រោម​សមុទ្រ​កម្ដៅ​៤៥០​អង្សា

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ និង ខ្មែរសារិការ

ទឹក​ពុះ​នៅ​សីតុណ្ហភាព​១០០​អង្សា ម៉េច​នឹង​អាច​ស្រុះ​បង្គា​ដែល​ធ្លាប់​តែ​រស់នៅ​ក្នុង​ទឹក​កម្ដៅ​៤៥០​អង្សា ​ឲ្យ​ឆ្អិន​បាន​ទៅ? បង្គា​ពូជ Rimicaris Hybisae ទើប​តែ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​​រក​ឃើញ​នៅ​មាត់​ភ្នំ ភ្លើង​ក្រោម​បាត​សមុទ្រ​ជម្រៅ​ជាង​៥​គីឡូ​ម៉ែត្រ​។

នៅ​ក្នុង​បាទ​សមុទ្រ​ការីបៀន​ដ៏​សែន​ជ្រៅ ក្នុង​តំបន់ Cayman Trough ភាគខាង​ត្បួង​កោះ Cayman បង្គា​ចម្លែក​ទាំង​នោះ​ហែល​ឆ្វែល​ឆ្វាត់​យ៉ាង​រស់​រវើក​ ខណៈ​ដែល​ទឹក​សមុទ្រ​​លើ​មាត់​ភ្នំ​ភ្លើង​ក្ដៅ​ឥត​គណនា។

លោក ដាក់ ខននែលី (Doug Connelly) មក​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សមុទ្រ និង​លោក​ជីវវិទូ ចន ខបលី (Jon Copley) មក​ពី​សាកលវិទ្យាល័យ  សោត​ថេមធិន (Southampton) បាន​ប្រទះ​ឃើញ​ពូជ​បង្គា​ចម្លែក​នេះ ខណៈ​ពេល​កំពុង​រុករក​ទឹក​ផុស​ពី​​ភ្នំភ្លើង​ក្រោម​បាត​សមុទ្រ​ដែល​តែងតែ ព្រួស​កំអែល​កម្ទេច​កម្ទី​រ៉ែ​ចេញ​ពីផ្ទៃ​ទឹក​សមុទ្រ​។

បង្គា​នេះ​មិន​មាន​ភ្នែក​ដូច​បង្គា​ធម្មតា​ទេ ប៉ុន្តែ​វា​មាន​អវយវៈ​បំភ្លឺ​ផ្លូវ​ នៅ​ជាប់​នឹង​ខ្នង​របស់​វា។ បង្គា​ពណ៌​ស្លេក​ ប្រវែង​ល្បាក់​៣​សង់ទីម៉ែត្រ​នេះ​តែងតែ​ប្រមូល​ផ្ដុំ​គ្នា នៅ​មាត់​ភ្នំភ្លើង​ក្រោម​បាត​សមុទ្រ ដោយ​ក្នុង ១​ម៉ែត្រ​ក្រឡា មាន​យ៉ាង​ហោច​ណាស់​ក៏​២​ពាន់​ក្បាល​ដែរ។ ក្រៅ​ពី​បង្គា​ Rimicaris Hybisae នៅ​ក្នុង​សីតុណ្ហភាព​ដ៏​ក្ដៅ​នេះ ក៏​មាន​ជីវិត​សត្វ​ក្រោម​ទឹក​ដទៃ​ទៀត​រស់នៅ​ផង​ដែរ។

វា​បាន​គេប្រកាស​អោយ​ដឹង បន្ទាប់ពី​ជិតពីរឆ្នាំក្រោយ បន្ទាប់ពី​មានការបង្កើត​ក្រុម​ដែលដឹ​ក​នាំ​ដោយ marine geochemist Doug Connelly of Britain’s National Oceanography Centre និងសាកលវិទ្យា​ល័យ Southampton biologist ដោយ​លោក​បណ្ឌិត Jon Copley ដែល​បាន​ប្រើ deep-diving robot submarine ក្នុងការ​ស្វែងរក​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s