ជោគ​រាសី​ប្រចាំ​ឆ្នាំ​រោង​ (​តាម​ក្បួន​តម្រា​ចិន)

ដកស្រង់ពី ភ្នំពេញ ប៉ុស្តិ៍ (ដោយ លោកគ្រូ កុក ឡុង​​)

ហោរា​ចិន​ប្រចាំ​ក្រុង​ភ្នំពេញ លោក កុក ឡុង អាយុ​៦៣​ឆ្នាំ បាន​ចាប់​សាស្រ្ត​ធ្វើ​ការ​ទស្សន៍ទាយ​អំពី​ហេតុ​ភេទ​សម្រាប់​ឆ្នាំថ្មី​។ ឆ្នាំ​រោង​ដែល​មាន​ធាតុ​ទឹក ត្រូវ​បាន​ហោរា​ចិន​​រូប​នេះ ចង្អុល​បង្ហាញ​ថា មាន​ទិស​ចំនួន​បួន​គឺ កើត លិច អាគ្នេយ៍ និងពាយព្យ ដែល​នាំ​ផល​ល្អ​សម្រាប់​មនុស្ស។ មុខ​របរ​ដែល​លោក​មើល​ឃើញ​​ ថា​គួរ​ធ្វើ​ជំនួញ​ក្នុង​ឆ្នាំ​ថ្មី​នេះ​មាន​ជួញ​ មាស និង ឈើ។ ប៉ុន្តែ​លោក​ក៏​ព្រមាន​ផង​ដែរ​ថា​ករណី​ចោរ​លួច​ចោរ​ប្លន់ និង​ រត់​ពន្ធ​ឈើ​ខុស​ច្បាប់ ក៏​ហាក់​មាន​សកម្មភាព​ខ្លាំង​ក្លា​ណាស់​ដែរ​ក្នុង​ឆ្នាំ​រោង​នេះ។

120120_21kជូត – អ្នក​កើត​ឆ្នាំ​ជូត ក្នុង​ឆ្នាំ​រោង​នេះ មាន​ជតា​រាសី​ល្អ។ ប្រសិន​ជា​អ្នក​មាន​ធាតុ​ឈើ​ទៀត ក៏​រឹតតែ​ចម្រើន សុខសាន្ត មាន​បុណ្យ និង​មាន​ព្រេង​មាន​សំណាង។ ប៉ុន្តែ​ឆ្នាំ​នេះ​មាន​លេច​ចេញ​តារា​ខ្លាស​ក្នុង​តម្រា ដូច្នេះ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ត្រូវ​ប្រុងប្រយ័ត្ន​ក្រែង​មាន​គ្រោះថ្នាក់​ចរាចរណ៍។ ដើម្បី​រំដោះ​គ្រោះ​នេះ​បាន តាម​ហោរា​ចិន អ្នក​ត្រូវ​ឡើង​ទៅ​វត្តភ្នំ ឬ​ទៅ​វិហារ​ចិន​នៅ​ក្រុង​តាខ្មៅ ដែល​មាន​រូប​សំណាក​ខ្លា ដើម្បី​សែន​សុំ​សុខ​សប្បាយ។ ពិធី​នៃ​ការ​សែន គឺ​អ្នក​ត្រូវ​យក​សាច់​ជ្រូក​បី​ជាន់​ឆៅ​មួយ​ដុំ និង​ពង​ទាស​ឆៅ​ពីរ​គ្រាប់​ដាក់​ចូល​ក្នុង​មាត់​ខ្លា។ ពង​ទា​មួយ​ត្រូវ​បិទ​រូប​ខ្លា។ អ្នក​ត្រូវ​អុជ​ធូប​បី​សរសៃ រួចហើយ​ ដក​យក​ពង​ទា​មួយ​គ្រាប់​ដែល​បិទ​រូប​ខ្លា​នោះ ​ចេញ​មក​គប់​ចោល​នៅ​លើផ្លូវ​ថ្នល់។ ក្នុង​ឆ្នាំ​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ជន​ខិលខូច​ព្យាបាទ​ដោយ​កំបាំង​មុខ​។ ខែ​ដែល​ឆុង​សម្រាប់​អ្នក​មាន មីនា មិថុនា កក្កដា និង​ខែ​តុលា។ ពេលវេលា​ដែល​ឆុង​គឺ​ពី​ម៉ោង​៥​រហូត​ដល់​ម៉ោង​៧​ព្រឹក និង ​ពី​ម៉ោង​១១​ព្រឹក​រហូត​ដល់​​ ម៉ោង​៣​រសៀល និង​ពី​ម៉ោង​៧​ល្ងាច​ដល់​ម៉ោង​៩​យប់។ ឆ្នាំ​នេះ​អ្នក​គួរ​ប្រយ័ត្ន​សុខភាព ពិសេស​ជំងឺ​ឆ្លង​តាម​មាត់។ សម្រាប់​ភោគ​ទ្រព្យ​វិញ​មាន​ការ​កើត​ឡើង​ល្អ ដោយ​អ្នក​មាន​ក្តី​អង់អាច ហ៊ាន​សម្រេច​ចិត្ត​បាន​ល្អ បូក​ផ្សំ​នឹង​ការ​ខិតខំ​របស់​អ្នក​ផង ប៉ុន្តែ​កុំ​ចង់​ឈ្នះ​គេ ឬ​កុំ​មាន​ចិត្ត​រំជើប​រំជួល។ ក្នុង​ផ្ទះ​បើ​អាច​តាំង​រូប​ឆ្នាំវក (ស្វា) គឺ​ល្អ​ណាស់។ ពណ៌​ដែល​នាំ​សំណាង​​គឺ​ខៀវ និង​បៃតង។ រីឯ​លេខ​ល្អ​គឺ​៣ និង ៨។ បុរស​ដែល​កើត​ខែ​មីនា ត្រូវ​ប្រយ័ត្ន​ស្រី និង ​ស្រា និង​កុំ​ឈឺឆ្អាល​អ្នក​ដទៃ​ឈ្លោះ​គ្នា​ឲ្យ​សោះ។
120120_21dឆ្លូវ – សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ក្នុង​ឆ្នាំ​នេះ ជតា​រាសី​គឺ​មធ្យម។ បើ​សិន​ជា​បាន​ជួប​មនុស្ស​កើត​ឆ្នាំ​ជូត ឬ វក គឺ​ល្អ​។ ឆ្នាំ​នេះ​ភោគ​ទ្រព្យ​នឹង​ហូរ​ចូល​ជា​បន្ត​បន្ទាប់ ពីព្រោះ​មាន​ផ្កាយ​បរម​សុខ​បង្ហាញ​ក្នុង​សត្រា​ តាម​ជួយ​ថែរក្សា​អ្នក។ បើ​អ្នក​ចេះ​ធ្វើ​បុណ្យ ​​ជួយ​​ជាតិ ឬ ជួយ​អ្នក​ក្រ អ្នក​នឹង​ទទួល​បាន​កិត្តិគុណ​ដ៏​ឧត្តម។ ប៉ុន្តែ​បញ្ហា​គោ​ចាស់​ចង់​ស្មៅ​ខ្ចី (មនុស្ស​ចាស់​ស្រលាញ់​ក្មេង) គឺ​ពិសពុល​ណាស់ អាច​បណ្តាល​ឲ្យ​គ្រួសារ​មាន​ទំនាស់ ជាពិសេស ស្វាមី និង​ភរិយា​អាច​នឹង​ទាស់ទែង​គ្នា។ សម្រាប់​បុរស​ដែលមាន​ដើម​ទ្រូង​ប្រាំ​ហាត់ មេត្តា​កុំ​ឈ្លោះ​ជាមួយ​ស្រី​ឲ្យ​សោះ។ អ្នក​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ជាង​មហាសមុទ្រ។  ប៉ុន្តែ​ទាំង​ប្រុស​ទាំង​ស្រី​ត្រូវ​ប្រយ័ត្ន​ចាញ់​បោក​មនុស្ស​កើត​ឆ្នាំ​ មមី មមែ និង​ឆ្នាំ​ច។ ខែ​ដែល​ឆុង​នឹង​អ្នក​មាន ខែ​មេសា មិថុនា កក្កដា និង ខែ​តុលា។ ក្នុង​ខែ​មករា ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ជា​ពិសេស​ចម្លោះ ​ម៉ោង១១​ថ្ងៃ​ ដល់​ ម៉ោង​៣​រសៀល និង​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់។ ពណ៌​ដែល​ល្អ​នាំ​សិរី​សួស្ដី​ដល់​អ្នក​គឺ ពណ៌ មាស រីឯ​លេខ​ដែល​នាំ​សំណាង គឺ ៥ និង ១០។ ក្នុង​ឆ្នាំ​រោង​នេះ​អ្នក​កើត​ឆ្នាំ​ឆ្លូវ បើ​អាច​គួរ​តែ​តាំង​រូប​ឆ្នាំ​រកា (មាន់គក) នៅ​ក្នុង​ផ្ទះ​ជា​ការ​ប្រសើរ​ណាស់។
120120_21eខាល – អ្នក​កើត​ឆ្នាំ​ខាល សម្រាប់​ឆ្នាំ​ថ្មី​នេះ តម្រា​បង្ហាញ​ថា អ្នក​អាច​ឡើង​កាន់​តំណែង​ខ្ពស់​នៅ​កន្លែង​ការងារ ឬ​ អ្នក​ហាក់​ដូច​ជា​ទទួល​បាន​ជោគជ័យ​ដ៏​គាប់​ប្រសើរ ដែល​ឆ្លុះ​​បញ្ចាំង​នូវ​អនាគត​ភ្លឺស្វាង​របស់​អ្នក។ ប៉ុន្តែ​មាន​ខែ​ឧសភា និង​សីហា ជា​ពេល​ឡាក់​ឆុង​សម្រាប់​អ្នក ជួន​កាល​អ្នក​ក្លាយ​ជា​អ្នក​កាន់​ទុក្ខ​ឲ្យ​ដូនតា​របស់​ខ្លួន ឬ​ក៏​ខូចខាត​លុយ​កាក់​ខ្លះ​ក្នុង​ផ្ទះ។ យក​ល្អ​ក្នុង​ខែ​ទាំង​ពីរ​នេះ នៅ​ចន្លោះ​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក និង ​ម៉ោង​៣​រសៀល ​ដល់​ ម៉ោង​៥​ល្ងាច គួរ​កុំទៅ​ចូលរួម​បុណ្យ​ខ្មោច​ឲ្យ​សោះ។ ក្នុង​ករណី​​មិន​អាច​អាក់​ខាន បើ​អ្នក​ទៅ គួរ​កុំទៅ​មើល​សព ឬ​ក្តា​មឈូស និង​ចៀសវាង​កុំ​ទៅ​ចូល​រួម​ដង្ហែ​សព។ បើ​ធ្វើ​ដំណើរ​ពេល​យប់ ត្រូវ​ប្រយ័ត្ន​ម៉ោង​៣​ដល់​ម៉ោង​៥​ទៀប​ភ្លឺ។ ឆ្នាំ​នេះ​អ្នក​មាន​បញ្ហា​ស៊យ​ទៀត គឺ​តម្រា​បង្ហាញ​ថា អ្នក​ជួប​នឹង​រាហ៊ូ​អ​ម្រែ​ក​គ្រោះ ដូច្នេះ​កុំ​ចាយ​វាយ​ខ្ជះខ្ជាយ​ឲ្យ​សោះ។ បើ​ធ្វើ​ជា​ឈ្មួញ កុំ​កេង​កម្រៃ​គេ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដល់​ខ្លួន។ ពណ៌​ដែល​នាំ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល​ឆ្នាំ​នេះ​គឺ​ពណ៌​ខ្មៅ រីឯ​លេខ​ដែល​ល្អ​គឺ១ និង ៦។ អ្នក​គួរ​តែ​ពាក់​រូប​ឆ្នាំ​កុរ (ជ្រូក) ទើប​ល្អ។
120120_21aថោះ – អ្នក​កើត​ឆ្នាំ​ថោះ​បាន​រួច​ផុត​ពី​ជាន់​ឆ្នាំ​ហើយ (ឆ្នាំ​កន្លង​ទៅ) ដូច្នេះ​ជោគ ជតា​រាសី​របស់​អ្នក​គឺ​ល្អ​ជាង​ឆ្នាំ​ចាស់។ ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​អាជីព​ថ្កុំថ្កើង រុងរឿង ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ដោយ​សុចរិត​យុត្តិធម៌។ កុំ​លេង​ល្បែង​ស៊ីសង ប៉ុន្តែ​បើ​ធ្វើ​ការ អ្នក​ត្រូវ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ប្រាកដ​និយម​ជានិច្ច។ អ្នក​កើត​ឆ្នាំ​ថោះ តម្រា​បង្ហាញ​ថា អ្នក​អាច​ជួប​នឹង​យក្ខិនី​កាច​សាហាវ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដល់​សុខភាព​ក្រែង​មាន​ជំងឺ​បៀតបៀន។ សូម​កុំ​ធ្វើ​ការ​អ្វី​លំបាកៗ ដែល​បណ្តាល​ឲ្យ​រាងកាយ​នឿយហត់​ខ្លាំង​ពេក។ នៅ​ក្នុង​ខែ​កញ្ញា និង​ខែ​ធ្នូ អ្នក​មិន​ត្រូវ​មាន​ចិត្ត​ព្រួយបារម្ភ ឬ​ក្តៅ​ក្រហាយ​ជាមួយ​នរណា​ឡើយ។ ពេល​ហូប​ចំណី ត្រូវ​តែ​មាន​អនាម័យ ដើម្បី​ចៀស​ផុតពី​រោគា។ ពេល​ទៅ​ធ្វើ​ការ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ណា​មក​ណា ត្រូវធ្វើ​ឲ្យ​បាន​សមរម្យ។ ពេល​ហាត់​ប្រាណ គួរ​ពាក់​រូប​ស្វា (រូប​បន្តោង ឬ ខោអាវ​ដែល​មាន​រូប​សត្វ​ស្វា)។ ពណ៌​ដែល​នាំ​សំណាង​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ខៀវ រីឯ​លេខ​ដែល​ល្អ​គឺ៣ និង​ ៨។ ម៉ោង​ដែល​ឡាក់​ឆុង​ចំពោះ​រូបអ្នក​មាន ម៉ោង​៥​ដល់​ម៉ោង​៧​ព្រឹក និង​ម៉ោង​១១ ​ដល់ ​ម៉ោង ១យប់។
120120_21bរោង – មន្ត្រី​ស៊ីវិល និង សិស្សានុសិស្ស​មាន​ជោគ​ជតា​រាសី​ល្អ​ក្នុង​ឆ្នាំ​នេះ។ អ្នក​អាច​កសាង​ស្នាដៃ​ឆ្នើម ឬ​ បាន​ធ្វើ​អ្វី​មួយ​បណ្តាល​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ល្បី​ល្បាញ។ អ្នក​ឆ្នាំ​រោង​ដែល​កើត​ឆ្នាំ​១៩៧៦ គួរ​រកស៊ី​លក់​មាស ឬ អ្វី​ៗ​ទាក់​ទិន​នឹង​ដែក ចំណែក​អ្នក​កើត​ឆ្នាំ​១៩៦៤ គួរ​ប្រកប​របរ​ទាក់ទង​នឹង​ឈើ គឺ​នឹង​ហុច​ផល​ល្អ​ណាស់។ ប៉ុន្តែ​ដោយ​សារ អ្នក​ជាន់​ឆ្នាំ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​គ្រោះ​ពិបាក​ការពារ​ណាស់។ ពេល​មាន​គ្រោះថ្នាក់ សូម​ស្រែក​ហៅ​ទេវតា​ចិន​ប្រចាំ​ឆ្នាំ​នេះ​ឈ្មោះ «លោក​ផឹង​ថៃ» ក្រែង​ល​អាច​ជួយ​សង្គ្រោះ​បាន​ខ្លះ។ បើ​យក​ល្អ​អ្នក​ត្រូវ​ប្រយ័ត្ន​៣​ប្រការ។ ទី១ កុំ​សង់​ផ្ទះ កុំ​ជួសជុល​ផ្ទះ និង​កុំ​ទៅ​ជិត​ការ​ដ្ឋាន​សាងសង់។ ទី២ កុំ​ទៅ​ចូលរួម​បុណ្យ​ខ្មោច ឬ​កុំ​មើល​សាកសព។ ទី៣ កុំ​មើល​គេ​សែន​ពេល​រៀប​មង្គលការ ឬ ​ចូល​មើល​គេ​រៀប​គ្រែ​ចង់​មុង​ផ្សំ​ដំ​ណែក ​ឲ្យ​សោះ។ អ្នក​កើត​ឆ្នាំ​រោង គួរ​រៀបចំ​សែន​ទេវតា​បី​ដង ដោយ​លើក​ទី១​នៅ​ថ្ងៃ​ចន្ទ​ទី៦ ខែ​កុម្ភ:​ឆ្នាំ​២០១២​នេះ លើក​ទី២​នៅ​ថ្ងៃ​ចន្ទ ទី៦​ខែ​សីហា ឆ្នាំ​២០១២ និង លើក​ទី​៣​នៅ​ថ្ងៃ​ច័ន្ទ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ចូរ​ប្រយ័ត្ន​ខែ​តុលា​ឆ្នាំ​២០១២ និង​ខែ​មករា​ឆ្នាំ​២០១៣ ពីព្រោះ​៥០​ភាគរយ​ជា​ពេល​វេលា​ឆុង​ចំពោះ​អ្នក។ ពេល​ដែល​ត្រូវ​ប្រយ័ត្ន គឺ​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​១​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ​។ ក្នុង​ផ្ទះ​គួរ​តាំង​រូប​នាគ​ក្បាល។ ពណ៌​ដែល​ល្អ​គឺ មាស និង​លឿង។ រីឯ​លេខ​ដែល​សំណាង​ល្អ​គឺ ៥ និង ១០។ មេត្តា​កុំ​ចូល​ហ៊ុន​ជាមួយ​គេ និង​កុំ​គិត​អ្វី​ដូច​ចៅ​ចាក់ស្មុក ឬ​មានការ​សង្ស័យ​ច្រើន ព្រោះ​វា​មិន​នាំ​សេចក្តី​ចម្រើន​ឡើយ។
120120_21gម្សាញ់ – បើ​បុរស​មាន​រាសី​ល្អ ប៉ុន្តែ​សម្រាប់​ស្ត្រី​វិញ គឺ​ស៊យ​ណាស់។ បើ​អ្នក​អាច​រៀបការ​បាន ហើយ​មាន​បុត្រ​ក្នុង​ឆ្នាំ​នេះ​គឺ​ល្អ ប៉ុន្តែ​បើ​មាន​នៅ​ឆ្នាំ​ក្រោយ មិន​ល្អ​នោះ​ទេ ព្រោះ​ជាន់​ឆ្នាំ។ តម្រា​ចិន​ក្នុង​ឆ្នាំ​នេះ​សុំ​ហាម​ទាំង​ប្រុស​ទាំង​ស្រី កុំ​ឲ្យ​លែង​ល្បែង​ស៊ីសង​ឲ្យ​សោះ បើ​ពុំ​ដូច្នោះ​ទេ​នឹង​នាំ​អន្តរាយ។ សម្រាប់​មនុស្ស​ស្រី ចូរ​ប្រយ័ត្ន​ជួប​វិបត្តិ​ខាង​ផ្លូវ​ស្នេហា។ បើ​សង្ស័យ​ថា​ប្តី​អាច​មាន​សហាយ សូម​មើល​កន្លែង​កន្ទុយ​ភ្នែក​របស​គាត់។ បើ​មាន​ខ្សែ​ចុះមក​ក្រោម ច្រើន​ជាង​ខ្សែ​ឡើង​ទៅ​លើ និង​ស្នាម​ចង្អូរ​ក្រោម​ច្រមុះ (លើ​មាត់) មាន​ខ្សែ​កាត់​ទទឹង នោះ​គឺ​ប្តី​មាន​ប្រពន្ធ​ចុង​ហើយ។ អ្នក​ត្រូវ​ដោះស្រាយ​យ៉ាង​ណា ឲ្យ​បាន​សមរម្យ និង​ទាន់​ពេល​វេលា ប៉ុន្តែ​ត្រូវ​ចៀសវាង​ការ​ឈ្លោះ​ប្រកែក​គ្នា។ សម្រាប់​ឆ្នាំ​នេះ ពណ៌​ដែល​ល្អ​ចំពោះ​អ្នក គឺ​ពណ៌​ខៀវខ្ចី​។ រីឯ​លេខ​ដែល​នាំ​សំណាង​គឺ​លេខ៣ និង លេខ ៨។ អ្នក​ដែល​កើត​ឆ្នាំ​ម្សាញ់​ឆ្នាំ​នេះ​គួរ​តែ​ពាក់​សម្លៀក​បំពាក់ បន្តោង ឬ វត្ថុ​លម្អ​កាយ​ផ្សេង​ៗ​ដែល​មាន​រូប​ឆ្នាំ​រកា (មាន់)។
120120_21jមមី – សេះ មិន​សូវ​ខុស​អ្វី​ពី​សត្វ​នាគ​ទេ គឺ​ត្រូវ​បាន​ចិន​សរសើរ ថា​ជា​សត្វ​ដែល​រហ័ស​រហួន។ អ្នក​កើត​ឆ្នាំ​មមី សម្រាប់​ឆ្នាំ​នេះ គឺ​មាន​ជោគជតារាសី​ល្អ​ណាស់ ព្រោះ​មិន​ខ្វះ​ទ្រព្យ​ធន​លុយ​ចាយ​វាយ​នោះ​ទេ។ ប៉ុន្តែ​ក្នុង​គ្រួសារ​ដាច់​ខាត​ កុំ​ឲ្យ​មាន​សមាជិក​ដែល​កើត​ឆ្នាំ​មមី​រហូត ​ដល់​ទៅ​៥​នាក់ ព្រោះ​មិន​ល្អ​ទេ និង កុំ​តាំង​រូប​សេះ​រហូត​ដល់​ទៅ​បី​ក្បាល​ក្នុង​ផ្ទះ ពីព្រោះ​អាច​នាំ​ចង្រៃ​ខ្លាំង​ដែរ។ ហេតុ​ភេទ​នេះ​គឺ​យក​តាម​ទម្លាប់​ស្តេច​ចិន​បុរាណ ដែល​សម្លាប់​សត្រូវ​សួរ​ពូជ​របស់​គាត់​ដោយ​យក​សេះ​៥​ក្បាល​បំបែក​សាកសព​សត្រូវ។ យក​ល្អ​ក្នុង​ឆ្នាំ​២០១២​នេះ​អ្នក​មិន​គួរ​ទៅ​ចូលរួម​បុណ្យ​ខ្មោច ឬ​ជួយ​ដង្ហែ​សព​ឡើយ ព្រោះ​ខ្លួនឯង ក្នុង​ឆ្នាំ​នេះ តម្រា​បង្ហាញ​ថា មាន​តារា​កាន់​ទុក្ខ​(អ្នក​អាច​កាន់​ទុក​ឲ្យ​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់)។ បើ​ដាច់ខាត​ត្រូវ​តែ​ទៅ​ចូល​រួម សូម​កុំ​ភ្លេច​ដាក់​ផ្កា​ទទឹម​ជាប់​ខ្លួន។ ពេល​ចេញ​ពី​ផ្ទះ​ត្រូវ​ទៅ​តាម​ផ្លូវ​មួយ ដល់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​ដើរ​ផ្លូវ​ផ្សេង។ ពេល​ទៅ​ចូលរួម​ពិធីបុណ្យ គួរ​កុំ​ចូល​បុណ្យ​ជា​លុយ​ដែល​មាន​លេខ​គូ ដូចជា​២ ៤ ៦ ឬ ៨ ឲ្យ​សោះ។ ក្នុង​ក្រុម​គ្រួសារ បើ​មាន​ជីដូន​ជីតា​ចាស់ៗ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​​របស់​ពួក​គាត់​ដោយ​ប្រុងប្រយ័ត្ន។ យក​ល្អ អ្នក​គួរ​កុំ​ចេញ​ ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ដើរ​លេង​ក្នុង​ចន្លោះ​ម៉ោង​១១​យប់ និង​ម៉ោង​៣​ទៀបភ្លឺ។ សម្រាប់​​អ្នក​កើត​ឆ្នាំ​ មមី ពណ៌​ដែល​ល្អ​ក្នុង​ឆ្នាំ​នេះ​គឺជា​ពណ៌ មាស​លឿង។ រីឯ​លេខ​នាំ​សំណាង គឺ​ ៥ និង ១០។ អ្នក​គួរតែ​ពាក់​រូប​ឆ្នាំ​មមែ (ពពែ)។
120120_21lមមែ – អ្នក​កើត​ឆ្នាំ​មមែ ក្នុង​ឆ្នាំ​ថ្មី​នេះ សម្រាប់​ស្ត្រី​មាន​រាសី​ល្អ ប៉ុន្តែ​បុរស​វិញ​ជួប​យីអ៊ុន​ដាក់​ហើយ។ ចំពោះ​លាភ​ជ័យ​សម្រាប់​នារី បើ​មិន​បាន​រៀប​អាពាហ៍​ពិពាហ៍ ក៏​អាច​រកស៊ី​​បាន​ជោគជ័យ​ដែរ ព្រោះ​សំណាង និង​ឱកាស មាន​ច្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ។ សម្រាប់​បុរស​ៗ មេត្តា​ប្រយ័ត្ន​ល្បែង ស្រី និង​ស្រា។ ម្យ៉ាង​ក៏ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​ច្រណែន​ឈ្នានីស​ផង​ដែរ។ ត្រូវ​ចាំ​ដាច់​ខាត​កុំ​ជួយ​មនុស្ស​ខូច ព្រោះ​អាច​នាំ​កង្វល់​ដល់​ខ្លួន។ បើ​សិន​ជា​ប្រទះ​ឃើញ​គេ​ឈ្លោះ​គ្នា សូមកុំ​ចូល​ទៅ​ឃាត់ ប្រយ័ត្ន គេ​វាយ​ទាំង​អ្នក​ឃាត់​ទៀត។ ឆ្នាំនេះ​អ្នក​នឹង​ទទួល​រង​នូវ​ ពាក្យ​ចចាមអារ៉ាម​វាយ​ប្រហារ​ជាច្រើន ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​​ជម្រះ​ឲ្យ​បាន​ទាន់​ពេល​វេលា។ បើ​មាន​ករណី​ ក្តីក្តាំ​ដល់​ថ្នាក់​ឡើង​ទៅ​តុលាការ ដែល​អាច​នាំ​ឲ្យ​អ្នក​ខូចខាត​កេរ្តិ៍ឈ្មោះ​ផង ចូរ​ពាក់​រូប​សេះ​ជាប់​ខ្លួន​ភ្លាម ក្រែង​ល​អាច​ជួយ​ការពារ​បាន​ខ្លះ។ សម្រាប់​ឆ្នាំ​២០១២​នេះ ពណ៌​ដែល​ល្អ​គឺ​មាស​លឿង រីឯ​លេខ​ដែល​នាំ​សំណាង​គឺ៥ និង​១០។ ខែ​ដែល​ឆុង​ខ្លាំង​មាន​ខែ​កក្កដា និង​ខែធ្នូ ឆ្នាំ​២០១២ និង​ខែ​មករា​ឆ្នាំ​២០១៣។ យក​ល្អ​កុំ​រកស៊ី​ចូល​ហ៊ុន​ជាមួយ​មនុស្ស​កើត​ឆ្នាំ​ជូត និង​ឆ្នាំឆ្លូវ ដែល​ទើប​ស្គាល់គ្នា​ថ្មីថ្មោង ប្រយ័ត្ន​ចាញ់​បោក​គេ។ ប៉ុន្តែ​បើ​ចៀស​មិន​ផុត ត្រូវ​មាន​មេធាវី ឬ សាក្សី​ច្បាស់លាស់​សម្រាប់​ការបណ្តាក់ទុន​នេះ។ នៅ​ខែតុលា សូមកុំ​ឈ្លោះ​គ្នា​ក្នុង​ផ្ទះ ប្រយ័ត្ន​ឆ្កែ​រំខាន ហើយ​អ្នក​ក៏​គួរ​ប្រយ័ត្ន​ផង​ដែរ​នូវ​ម៉ោង​១១​យប់​រហូតដល់​ម៉ោង​៣​ទៀប​ភ្លឺ។
120120_21cវក – អ្នក​កើត​ឆ្នាំ​វក ក្នុង​ឆ្នាំ​ថ្មី​រោង​នេះ យក​ល្អ​គួរ​ពាក់​រូប​ឆ្នាំ​ជូត (កណ្តុរ) ដើម្បី​ជួយ​លើក​រាសី។ ឆ្នាំ​នេះ​ការ​រកស៊ី​អាច​ទទួល​បាន​ជោគជ័យ មាន​មាស​ប្រាក់ សុភមង្គល និង​សេចក្ដី​រីករាយ​ចូល​មក​ជា​ហូរហែ។ ប៉ុន្តែ​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​ជន​​ខិល​​ខូច ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្តឹងប្តល់​ឡើង​តុលាការ​បាន។ ក្នុង​គ្រួសារ​អាច​កើត​មាន​រឿង​អាណោច​អាធម​ដោយ​​មាន​​គេ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង ឬ ​ធ្វើ​ឲ្យ​មាន​ការ​ទាស់​ទែង​​​គ្នា។ យក​ល្អ រឿង​ណា​ដែល​មិន​ផ្តល់​ផល​ដល់​ខ្លួន សូម​កុំ​រវល់​ឲ្យ​សោះ ប្រយ័ត្ន​នាំ​ទុក្ខ​ដល់​ខ្លួន។ កុំ​ធានា​គេ​ក្នុង​ខែ​កុម្ភ: សីហា និង ខែ​វិច្ឆិកា។ ត្រូវ​ចាំ​ផង​ដែរ កុំ​រកស៊ី​ចូល​ហ៊ុន​ជាមួយ​មនុស្ស​ឆ្នាំ​ខ្លា​ឲ្យ​សោះ។ ខែ​មេសា ឧសភា កញ្ញា និង​ខែធ្នូ​ជា​ពេល​ដែល​រាសី​​មិនសូវ​ល្អ ដូច្នោះ​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​ប្រាណ​។ វេលា​ដែល​រីក​ចម្រើន​គឺ​នៅ​ខែ​ចូល​ឆ្នាំ​ចិន​នេះ​ឯង។ ប៉ុន្តែ​បើ​បាន​ជា​ផឹក​ស៊ី​ស្រវឹង ថែម​ទាំង​ត្រូវ​បើកបរ​រថយន្ត​ផង ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចន្លោះ​ ម៉ោង​៩​ ដល់​ ម៉ោង​១១​យប់។ បើ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចូរ​ប្រយ័ត្ន​នៅ​ចន្លោះ​ម៉ោង​៣​ដល់​ម៉ោង​៥​ទៀប​ភ្លឹ។ ឆ្នាំ​នេះ​ពណ៌​ដែល​ល្អ​គឺ​មាស​លឿង រីឯ​លេខ​ដែល​សំណាង គឺ៥ និង ១០។
120120_21fរកា – តាម​ហោរ​ចិន រកា និង​រោង​គឺ​ចាត់​ទុក​ជា​ឆ្នាំ​ល្អ​លេខ​មួយ ប្រៀប​បាន​សត្វ​ហង្ស និង​នាគ​អ៊ីចឹង។ ប៉ុន្តែ​ពេល​ខ្លះ​ល្អ​លេខ​មួយ ក៏​អាច​ក្លាយ​ជា​អាក្រក់​លេខ​មួយ​ក៏​មាន ដូច្នេះ​ដាច់​ខាត​កុំ​ប្រហែស​ឲ្យ​សោះ ជា​ពិសេស​ប្រយ័ត្ន​នៅ​ក្នុង​ខែ​មីនា។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ទី១ គឺ​បញ្ហា​សុខភាព ពីព្រោះ​អាច​នឹង​មាន​ជំងឺ​ឆ្លង​តាម​មាត់។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ទី២ គឺ​ចោរលួច​ចោរប្លន់។ រីឯ​រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ទី៣ គឺ​ស្រី និង​ស្រា។ ចំណែក​ទី៤ គឺ​ការ​ចាញ់​បោក​មិត្តភក្តិ។ ទី៥ គឺ​លុយ​ទទួលបាន​ពី​គេ​ត្រូវ​រាប់​ឲ្យ​បាន​ច្បាស់លាស់។ បើ​បានជា​ធ្វើ​បុណ្យ អ្នក​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ។ បើ​បាន​ជួយ​អ្នក​ដែល​រងគ្រោះ​ថ្នាក់ រាសី​របស់​អ្នកនឹង​ងើបឡើង​វិញ ហើយ​អាច​ដោះស្រាយ​បញ្ហា​នានា ​របស់​អ្នក​ប្រកប​ដោយ​សុភមង្គល​ថែម​ទៀត​ផង។ ឆ្នាំនេះ អ្នក​កើត​ឆ្នាំរកា​គួរ​ពាក់​រូប​ឆ្នាំម្សាញ់ (ពស់) ជាប់​ខ្លួន​ទើប​ជាការ​ប្រសើរ។ ពណ៌​ដែល​ល្អ​បំផុត​គឺ​មាស​លឿង រីឯ​លេខ​ដែល​មាន​យីអ៊ុន​គឺ៥ និង ១០។
120120_21h – សម្រាប់​ឆ្នាំ​២០១២​នេះ អ្នក​កើត​ឆ្នាំ​ច​គឺ​ឡាក់​ឆុង​ខ្លាំង​ជាមួយ​នឹង​អ្នក​កើត​ឆ្នាំ​រោង​ហើយ ជា​ពិសេស​មនុស្ស​ឆ្នាំ​រោង​មាន​ធាតុ​ភ្លើង និង​ធាតុ​ដី។ ការ​ឡាក់​ឆុង​នេះ​អាច​រហូត​ធ្វើ​ឲ្យ​ខូចខាត​ជា​មាស​ប្រាក់​ក៏​ថា​បាន។ ដាច់ខាត​ កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ សូម្បី​តែមាន​តារា ឬ អ្នក​មាន​បុណ្យ​មក​ជួយ​ក៏​ដោយ។ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ខែ​មេសា និង​ខែតុលា ឆ្នាំ​២០១២ និង​ខែ​មករា​ឆ្នាំ​២០១៣ ហើយ​ត្រូវ​តម​បី​ខ​ដូច​អ្នក​កើត​ឆ្នាំ​រោង​ដែរ។ ទី១ កុំ​សង់ផ្ទះ កុំ​ជួសជុល​ផ្ទះ និង​កុំ​ទៅជិត​ការដ្ឋាន​សាងសង់​ក្រែង​នាំ​គ្រោះ​ចង្រៃ។ ទី២ កុំទៅ​ចូលរួម​បុណ្យ​ខ្មោច ឬ កុំ​មើល​សាកសព។ ទី៣ កុំ​មើល​គេ​សែន​ពេល​រៀបការ ឬ មើល​គេ​រៀបចំ​គ្រែ​ចង​មុង​សម្រាប់​ផ្សំ​ដំណេក​ឲ្យ​សោះ។ អ្នក​កើត​ឆ្នាំច​គួរ​កុំ​បង្ហិន​បង្ហោច​ប្រាក់​ចាយ​វាយ​ឥត​ពិចារណា ព្រោះ​ឆ្នាំនេះ​ អាច​នឹងត្រូវ​ចំណាយ​ច្រើន។ អ្នក​​ត្រូវ​​ការពារ​ចោរលួច​ចោរ​ប្លន់ ទាំង​យប់​ទាំង​ថ្ងៃ។ អ្នក​ត្រូវ​រៀន​ចេះ​ធ្វើ​ជា​ហិរញ្ញិក​ដោយ​ខ្លួន​ឯង។ ចូរ​កុំ​ប៉ះពាល់​លេងល្បែង​ស៊ីសង និង កុំ​ចងគំនុំ​ជាមួយ​នរណា​ម្នាក់​ឡើយ។ កុំ​ឡើង​តុលាការ​តតាំង​រឿង​ក្តី​ក្តាំង ប្រយ័ត្ន​គេ​សងសឹក។ ឆ្នាំ​នេះ​អ្នក​គួរ​តាំង​រូប​ឆ្នាំម្សាញ់(ពស់) ឬ​រូប​ឆ្នាំរការ (មាន់គក) ទើប​ល្អ។ ពណ៌​សំណាងល្អ​គឺ​ក្រហម រីឯ​លេខ​ដែល​ល្អ​គឺ២ ឬ ៧។ ពេល​មាន​អាសន្ន​អ្នក​គួរ​ស្រែក​ហៅ​ឈ្មោះ​ទេវតា «ផឹង​ថៃ» ឲ្យ​ជួយ។
120120_21iកុរ – សម្រាប់​ឆ្នាំ​២០១២​នេះ អ្នក​កើត​ឆ្នាំ​កុរ​គឺ​មាន​រាសី​ល្អ​ណាស់។ អ្នក​ខ្លះ​អាច​ក្លាយ​ជា​អភិជន ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ច្រើន​ក៏​មាន។ កំលោះ​ក្រមុំ អាយុ​១៨​ដល់​៣០​ឆ្នាំ បើ​ត្រូវ​ចិត្ត​ត្រូវ​ថ្លើម​គ្នា គួរ​រៀបការ​ទៅ ព្រោះ​ឆ្នាំ​នេះ​ល្អ​ណាស់​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍ ប៉ុន្តែ​បើ​ពន្យារ​ដល់​ឆ្នាំ​២០១៣​វិញ មិន​បាន​ទេ ព្រោះ​ជា​ឆ្នាំ​ឆុង​ខ្លាំង។ អ្នក​គួរ​តែ​ប្រយ័ត្ន​ខែ​ឧសភា និង​ខែ​សីហា ព្រោះ​អាច​បណ្តាល​ឲ្យ​កើត​រឿង​ទុក្ខ​ព្រួយ ដូច​ជាមាន​គ្រោះថ្នាក់​កើត​ឡើង​ដោយ​យថាហេតុ។ រាល់​ថ្ងៃ​១៥​កើត ក្នុង​ខែ​នីមួយ​ៗ ចន្លោះ​ម៉ោង​៧​រហូត​ដល់​ម៉ោង​៩​យប់ អ្នក​ត្រូវ​តែ​សែន​ព្រះ​ខែ រីឯ​ឈ្មោះ​ទេវតា​គឺ «ឡេង​តេ​ក ឬ ឡង​តេក»។ សម្រាប់​ឆ្នាំ​នេះ បើ​អាច​អ្នក​កើត​ឆ្នាំ​កុរ​ គួរតែ​ពាក់​រូប​ឆ្នាំ​ខាល (ខ្លា) ទើប​ល្អ​សម្រាប់​​អ្នក។ ពណ៌​ដែល​នាំ​សំណាង​គឺ​ខៀវ​ខ្ចី  រីឯ​លេខ​ដែល​ល្អ​គឺ លេខ ៣។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s