ព្រះរាជាណាចក្រអច្ឆរិយ

ពិតជាគួឲ្យកោតសរសើរដល់អ្នកដែលបាននឹកឃើញនូវ​ប្រសិទ្ធនាម​ឲ្យ​ប្រទេស​កម្ពុជា ថាជា “ព្រះរាជាណាចក្រអច្ឆរិយ” នេះណាស់។ ប្រសិទ្ធនាមនេះ ទោះជាមើលក្នុង​ជ្រុង​ពីរ​​ផ្សេង​គ្នា ក៏នៅតែសាកសមឥតខ្ចោះ។

ពិនិត្យពីជ្រុងវិជ្ជមាន យើងឃើញថា ប្រទេសកម្ពុជាទោះជាតូចក្តី តែ​សម្បូរទៅដោយ មរតកបេតិកភណ្ឌ និង អច្ឆរិយវត្ថុ​ជាច្រើនដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បន្ទាយស្រី រួមទាំងប្រាសាទជាង​២,០០០ ផ្សេងទៀត។ ក្រៅពីនោះក៏នៅមាន​ មរតក​ធម្មជាតិ, វប្បធម៏ … ។ល។

ចំណែកជ្រុងអវិជ្ជមានវិញ ក៏យើងនៅតែឃើញថាសាកសមនឹងឈ្មោះនេះដែរ ដោយ​សារ ភាពអច្ឆរយទាំងនេះ កម្រមាននៅលើពិភពលោកយើងណាស់​ដូច​ជា៖

  • នៅតាមដងផ្លូវជា​ច្រើននៃរាជធានី​ តែងតែមានសម្លេងអូរអរ មិនដាច់សូរ​ឡើយ ហើយ​បើ​អ្នកត្រូវការទិញឬលក់​របស់របរអ្វីនោះ មិន​ចាំបាច់​ពិបាក​ទៅ​​ផ្សារ​​​​ឡើយ ដោយគ្រាន់តែរង់ចាំបន្តិច នឹងមាន អ្នកលក់​ឬ អ្នក​ទិញ​ មក​​​ដល់​​​គេហ​ដ្ឋាន​ជា​ស្រេច​ដូចជា ពងមាន់អាំង ពងទាកូន ការ៉េម ចំណី​អាហារ​ជាច្រើន​ប្រភេទ… ចំណែកឯអ្នកទិញអេតចាយ ក៏​មិន​ពិបាក​​រង់​ចាំ​ដែរ ព្រោះអ្នកទាំងអស់គ្នា​សុទ្ធ​តែមាន​ប្រព័ន្ធ​បំពង​សម្លេង ​ដែល​អាច​លឺ​បាន​យ៉ាង​​ច្បាស់ក្នុងរង្វង់ ១៥​ទៅ​២០​​ម៉ែត្រ ហើយ​អាចដាស់អ្នក​បាន​យ៉ាង​​ស្រួលទោះជាក្នុងបន្ទប់​បិទ​​ជិត​ក៏ដោយ។​ អ្នកលក់ខ្លះទៀត​ចាក់​បទ​​ញាក់ ស្ទើរ​តែ​ធ្លាក់​បេះដូង​ចេញមកក្រៅ ដែល​អាច​​ឲ្យ​អ្នក​ចង់រាំ មិន​ចាំ​បាច់​​​ត្រូវ​​ការ​​ម៉ាញ៉េ ឬ ឧបករណ៍​តន្ត្រីឡើយ។
  • ចំពោះការចាក់សំរាមវិញ ក៏មិនពិបាកដែរ ជាពិសេស​នៅជិតផ្សារ អ្នក​អាច​ចោលនៅលើទ្រូងថ្នល់​​ ឬ ចិញ្ចើមផ្លូវបាន។
  • ក្នុងព្រះរាជាណាចក្រ ដ៏តូចច្រឡឹងនេះ អ្នក​អាច​ចាយលុយបរទេស​បាន​​ដោយ​​​​​គ្មាន​​បញ្ហា​​ដូច​ជា លុយ​ដុល្លា ​(អាមេរិក), ដុង (វៀតណាម), បាត (ថៃ), និង​លុយ​ប្រទេស​ផ្សេងៗ ក៏អាច​មាន​ដូរបាននៅតាម​កន្លែង​ដូរ​លុយ​ (មិនមែន​​ធនាគារ) មួយ​​​​​ចំនួន​​ផង​ដែរ។
  • កាន់តែអស្ចារ្យមួយទៀតនោះគឺ អនុសាសន៍​របស់អ្នកដឹកនាំ, សារាចរ, ឬ ស.ជ.ណ បែរជាមានប្រសិទ្ធភាព​ជាងច្បាប់ទៅទៀត ទោះជាពេលខ្លះ​ មាន​លក្ខណៈ​មិនស្របរដ្ឋធមនុញ្ញដែល​ជាច្បាប់​កំពូល​ក៏ដោយ។
  • រឿងដែលកាន់តែអស្ចារ្យមួយទៀតនោះគឺប្រាក់បៀរវត្តន៍របស់មន្ត្រីរាជការ មាន​ចំនួន​​ស្ទើរ​តែ​មិន​អាចរស់បាន តែពួកគេ​បែរជាអាចរស់​នៅ​បាន​យ៉ាង​ហ៊ឺហារជាង​​​អ្នក​​ដែលទទួលបៀរវត្តន៍ខ្ពស់​នៅតាម​ផ្នែកឯកជន ឬ​សង្គម​ស៊ីវិលទៀត​ផង។
  • នៅមានចំនុចជាច្រើនទៀត​ដែលធ្វើឲ្យរាជាណាចក្រមួយនេះសាកសម នឹង​​ឈ្មោះដ៏ល្អនេះ។

ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ពិតជាចង់ឲ្យឈ្មោះ ព្រះរាជាណាចក្រអច្ឆរិយ ដ៏ល្អនេះ​សាក​សម​នឹង​ជ្រុង​​វិជ្ជមាន​​តែ​មួយគត់​ សង្ឃឹមថាចំនុចមិនល្អទាំងឡាយ នឹងត្រូវបានលុប​បំបាត់​ ដោយ​រាជ​រដ្ឋា​ភិបាល​​ក្នុង​ពេលណាមួយ៕

 

3 responses to “ព្រះរាជាណាចក្រអច្ឆរិយ

  1. មាន​ច្រើនណាស់​រាប់​មិន​អស់​ទេ !

  2. ឡូយម៉ង ត្រង់ឃ្លាថា ប្រាក់ខែស្ទើរមិនអាចរស់បាន តែហ៊ឺហារ ហោះ​ហោះ !!!

    ចំនែកអ្នកធ្វើការក្រុមហ៊ុនរហូតដល់ ៥០០ដុល្លារ ឬ ១០០០ដុល្លារ ក៏គ្មានផ្ទះស្កឹមស្កៃ ឡានទំនើបៗ …. ហាហា

  3. ត្រូវចាប់ផ្តើមចេញពីខ្លួនយើងទៅ ទើបអាចជាព្រះរាជាណាចក្រអច្ឆរិយបាន។
    អ្នក Design 3D

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s