ការ​វាយ​ទះ​កុមារ​ជះ​ឥទ្ធិពល​ដល់​អនាគត​របស់​ពួក​គេ

ដោយ៖ PR ភ្នំពេញប៉ុស្តិ៍

ក្រុង​តូរ៉ុនតូ : ការ​វាយ​ទះ​កុមារ អាច​ជាប់​ដាន​ដែល​មាន​ផល​ប៉ះពាល់​ដល់​ការ​វិវត្ត​ផ្នែក​បញ្ញា​ស្មារតី​របស់​ ពួក​គេ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​កាណាដា​កាល​ពី​ថ្មីៗ​នេះ។

ការ​សិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Canadian Medical Association Journal បាន​តាម​ដាន​គ្រួសារ​ជា​ច្រើន​អស់​រយៈ​ពេល​២០​ឆ្នាំ។

អ្នក​ស្រី ចូអាន ឌូរ៉ាន សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ម៉ានីតូបា បាន​ឲ្យដឹង​ថា ការ​ដាក់​​ពិន័យ​កូន​ ​ដោយ​ទះ​តប់​លើ​រាងកាយ​ច្រើន​ អាច​ធ្វើ​ឲ្យ​ពួក​គេ​ធំ​លូត​លាស់​ទៅ​រក​ភាព​អវិជ្ជមាន ខ្សោយ​ប្រាជ្ញា និង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ចំនួន​។

ការ​សិក្សា​ថ្មី​ៗ​នេះ ​បាន​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​នូវ​ផ្នែក​សតិ​ស្មារតី​នៃ​បញ្ញាញាណ​របស់​ពួក​ក្មេងៗ​ទៀត​ផង។

អ្នក​ស្រី ដូរ៉េន បាន​បន្ត​ថា៖ «អ្វី​ដែល​យើង​មាន​ភាព​ជឿជាក់​នោះ​គឺ​ការ​វាយ​តប់​កុមារ​តិច ឬ​ច្រើន​ក្ដី​ មិន​ត្រឹម​តែ​ផ្តល់​លទ្ធផល​ផ្នែក​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ផ្តល់​របួស​ផ្លូវ​ចិត្ត​ទៀត»។

បច្ចុប្បន្ន មាន​៣២​ប្រទេស​បាន​ចេញ​ច្បាប់​ហាម​ប្រាម ​ការ​ប្រើ​ហិង្សា​លើ​កុមារ​ហើយ អ្នកស្រី​បាន​ស្នើ​ថា​ ច្បាប់​នេះ​គួរ​តែ​ដាក់​ឲ្យ​អនុវត្ត​ នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ ​ក្នុង ពិភព​លោក៕

6 responses to “ការ​វាយ​ទះ​កុមារ​ជះ​ឥទ្ធិពល​ដល់​អនាគត​របស់​ពួក​គេ

  1. តែជំនាន់មុនគ្រូវាយ​សិស្ស​ឡើង​បាក់​ផ្តៅ ម៉េច​ក៏​សិស្ស​ម្នាក់ៗរៀនពូកែម៉្លេះ?

    • សម័យកាលខុសគ្នា។ សម័យ​ឥឡូវ​យុវជន​/​យុវ​នារី​មាន​ការ​តស៊ូ​​ទាប​ជាង​មុន ងាយ​បោះ​បង់​ចោល​ការ​លំបាក មិន​ចូលចិត្តប្រឈមមុខនឹងបញ្ហាប៉ុន្មានឡើយ។ មានមនុស្ស​ជា​ច្រើន​​សម្លឹង​ឡើងលើ ភ្លេច​មើល​ចុះ​ក្រោមនិងទៅមុខ ដែលជារឿយៗ​តែងជួបឧបសគ្គ​ ហើយចាប់ផ្តើម​​គេចវេស។

  2. Awsome post and straight to the point. I don’t know if this is really the best place to ask but do you folks have any ideea where to employ some professional writers? Thanks in advance🙂

  3. Regards for this post, I am a big big fan of this site would like to go on updated.

  4. I was suggested this blog by my cousin. I am not sure whether this post is written through him as no one else realize such distinct about my difficulty. You are wonderful! Thanks!

  5. I really enjoy looking through on this internet site , it has superb content . “Words are, of course, the most powerful drug used by mankind.” by Rudyard Kipling.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s