ថ្នាំ​អា​ស្ពៀ​រី​ន​អាច​ប្រឆាំងនឹង​ការលូតលាស់​ជំងឺមហារីក​

ដោយ៖ CEN

ថ្នាំអាស្ពៀរីនកំរិតខ្សោយ អាចជាអាវុធ ដ៏ មាន ឥទ្ធិពលមួយប្រឆាំងនឹង ដុំសាច់ មហារីក បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានរក ឃើញថា វាអាចបញ្ឈប់នូវ ដុំសាច់មហារីក ទាំងនោះមិនឲ្យរីករាលដាលបានឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានរកឃើញពីរបៀប ដែលថ្នាំប្រឆាំងនឹងការរលាកដែលគ្មានសមាសធាតុ Steroidal ដូចជាថ្នាំ អាស្ពៀរីន ជាដើម អាចបង្ការមិនឲ្យដុំសាច់មហារីកលូតលាស់បាននោះឡើយ។

របកគំហើញរកឃើញដោយក្រុមអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលជំងឺមហារីក Peter MacCallum (Peter MacCallum Cancer Centre) ឥឡូវបានជួយត្រួសត្រាយផ្លូវ សម្រាប់ការព្យាបាលថ្មីមួយ ដើម្បីបញ្ឈប់ ជំងឺមហារីកនៅក្នុងការតាមដានស្រាវជ្រាវ របស់ខ្លួនហើយ។

សហអ្នកដឹកនាំការស្រាវជ្រាវ គឺវេជ្ជបណ្ឌិតលោក តារា កានេហ្ស៊ីស បាននិយាយថា ដុំសាច់មហារីកបានបិទបាំងសារធាតុប្រូតេអ៊ីន និង សមាសធាតុផ្សេងៗដែលគេហៅ ថាកត្តាលូតលាស់ដែលភ្ជាប់សរសៃឈាម និង សរសៃឡាំហ្វាទិក (Lymphatic) ទៅ នឹងដុំសាច់ក្បែរខាងរបស់ដុំសាច់មហារីក ដោយធ្វើឲ្យជំងឺមហារីកធំលូតលាស់ និង  រីករាលដាល។ លោក កានេហ្ស៊ីស និយាយថា “កត្តាលូតលាស់ទាំងនេះក៏ជម្រុញឲ្យ សរសៃឡាំហ្វាទិក ឬ “សរសៃផ្គត់ផ្គង់ឈាម” រីកធំឡើង ជាបច្ច័យធ្វើឲ្យជំងឺមហារីក លូតលាស់ និង រីករាលដាល”។

សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវ លោក ស្តេវិន ស្តែកឃឺ បាននិយាយថា ថ្នាំអាស្ពៀរីន អាចបន្ថយការរីកធំឡើងនៃសរសៃឈាមសំខាន់ៗ ហើយដូច្នេះហើយ ទើបវាអាចកាត់ បន្ថយសមត្ថភាពរបស់ដុំសាច់មហារីកមិន ឲ្យលូតលាស់បាន។

លោក ស្តែកឃឺ និយាយថា “យើងបានដឹងហើយថា ដុំសាច់មហារីក បានបិទបាំង សារធាតុប្រូតេអ៊ីន និង សមាសធាតុជាច្រើនដែលគេហៅថាកត្តាលូតលាស់នោះ។  នៅក្នុងការស្រាវជ្រាវនេះ យើងបានរកឃើញថា មានហ្សែនមួយបានភ្ជាប់កត្តាលូត លាស់ ទាំងនេះទៅនឹង ផ្លូវកោសិកាប្រូស្តាត ជាផ្លូវមួយដែលអាចបង្កឲ្យមានការរលាក និង ការរីកធំឡើងនៃសរសៃឈាមនៅក្នុងរាងកាយ។ ជាមូលដ្ឋានគោល កត្តាលូត លាស់ដែលបញ្ចេញដោយដុំសាច់ទាំងនេះក៏ជួយជម្រុញឲ្យសរសៃឡាំ ហ្វាទិក ដែល នៅក្បែរខាងរីកធំឡើង និងបង្កើននូវសមត្ថភាព “សរសៃផ្គត់ផ្គង់ឈាម” ឲ្យដើរតួជា បំពង់បង្ហូរដ៏មានប្រសិទ្ធិភាពសម្រាប់ការរីករាលដាល ជំងឺមហារីក”។

ក្រុមអ្នកជំនាញបានដឹងជាយូរមកហើយថាថ្នាំអាស្ពៀរីនអាចជួយ បញ្ឈប់ជំងឺមហារីក មិនឲ្យរីករាលដាលបាន ប៉ុន្តែពួកគេមិនមានលទ្ធភាពសិក្សា រកមើលជាក់ស្តែងថា មកពី ហេតុដូចម្តេច និង ហេតុអ្វី។

កាលពីឆ្នាំមុន ការសិក្សាមួយចេញផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បាន រកឃើញថា អត្រាជំងឺមហារីកពោះវៀនធំ, មហារីកក្រពីងប្រូស្តាត, មហារីកសួត, មហារីកខួរក្បាល, និង មហារីកបំពង់កសុទ្ធតែត្រូវបានកាត់បន្ថយ ដោយសារការប្រើ ថ្នាំអាស្ពៀរី នប្រចាំថ្ងៃទាំងអស់។

លទ្ធផលស្រាវជ្រាវចុងក្រោយនេះ មានចេញផ្សាយក្នុងទស្សនាវដ្តី Cancer Cell។ លោកវេជ្ជបណ្ឌិត កានេហ្ស៊ីស បានបន្ថែមផងដែរថា “សក្តានុពលនៃថ្នាំ អាស្ពៀរីន គឺពិតជាគួរឲ្យភ្ញាក់ផ្អើល និង មិនគួរឲ្យជឿនោះទេ ដោយសារតែថ្នាំទើបអភិវឌ្ឍន៍ ថ្មីនេះអាចជួយទប់ស្កាត់ដុំសាច់ដែលមាន ស្រទាប់ជាលិការឹង ក្នុងនោះមានដូចជា  មហារីកសុដន់ និង មហារីកក្រពីងប្រូស្តាតជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់បុរស និង ស្ត្រីជាច្រើននាក់រួចមកហើយនោះ”៕

2 responses to “ថ្នាំ​អា​ស្ពៀ​រី​ន​អាច​ប្រឆាំងនឹង​ការលូតលាស់​ជំងឺមហារីក​

  1. You are my inhalation, I own few blogs and rarely run out from post🙂.

  2. I like this website very much, Its a really nice situation to read and get information. “As long as there are sovereign nations possessing great power, war is inevitable.” by Albert Einstein.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s