តើ “បសស” បង្កើតឡើងដើម្បីអ្វី?

តើ បសស បង្កើតឡើងដើម្បី ជួយដល់និយោជិក (?!) សម្លាប់និយោជក? ឬ ដើម្បីសម្លាប់ ក្រុមហ៊ុនធានារ៉ាប់រង?

ចំពោះក្រុមហ៊ុនធានារ៉ាប់រងបសស គឺជាឧបសគ្គមួយ យ៉ាងធំ ព្រោះថា សហគ្រាស និង ស្ថាប័នទាំងអស់ សុទ្ធតែជាប់ កតព្វកិច្ច ជាមួយ បសស ធ្វើឲ្យ មួយភាគធំ ដកថយ ចេញពី ក្រុមហ៊ុនធានារ៉ាប់រង ជាសវាងការចំណាយទ្វេដង។

ចំពោះ និយោជក វិញ ការបង់ប្រាក់ទៅឲ្យ បសស ពិតជារឿងដែល គួរឲ្យធុញទ្រាន់ និង ចំណាយខ្ពស់ណាស់ បើប្រៀបធៀបជាមួយ ក្រុមហ៊ុនធានារ៉ាប់រង។ ដោយសារ លក្ខខណ្ឌនៅកន្លែងការងារតំរូវឲ្យមាន ការធានារ៉ាប់រង និយោជកខ្លះ ត្រូវបង្ខំចិត្ត ចំណាយទ្វេដង ដែលមានខ្លះត្រូវខាតបង់ និង ខ្លះទៀតឈានទៅរកយុទ្ធសាស្ត្រ ដកថយ ចេញពីទីផ្សារកម្ពុជាផងដែរ។

ចំពោះ និយោជិក ហាក់ដូចជាទទួលបានផលប្រយោជន៍ច្រើន ពី បសស ព្រោះថា យ៉ាងហោចណាស់ ខ្លួនអាច ទទួលបាន ប្រាក់ ៨០% នៃប្រាក់បៀរវត្តន៍របស់ខ្លួន និង ជាពិសេស ចំពោះនិយោជកដែលមិនបានគិតគូរ ពីបញ្ហាធានារ៉ាប់រង។ តែបើយើង ពិនិត្យមើលនៅជ្រុងម្ខាងទៀតវិញ ក្នុងករណី និយោជក បោះបង់ ការទិញធានារ៉ាប់រង ពីក្រុមហ៊ុនធានារ៉ាប់រង ដើម្បី ជាសវាងការចំណាយទ្វេរដង នោះផលប្រយោជន៍ ដែលនិយោជិក ទទួលបានពី បសស មានលក្ខណៈតិចជាង និង ស្មុគ្រស្មាញជាង ហើយ បើករណី និយាជក ដកថយ (បិទក្រុមហ៊ុន) វិញ នោះការបាត់បង់ការងារ រឹតតែជាបញ្ហាជាងគ្មាន បសស ទៅទៀត។

តើ រាជរដ្ឋាភិបាល គួរបន្តទុក បសស ឬ គួរតែ ដកចេញ?

បើតាមការពិនិត្យមើលបែបបទរដ្ឋបាល ដែលកំនត់ដោយ បសស គឺគ្រាន់តែ ជារនាំង មួយសំរាប់អ្នកវិនិយោគរួមទាំងការវិនិយោគផ្នែកធានារ៉ាប់រងផងដែរ។ មានរោងចក្រ ជាច្រើនបានត្អូញត្អែរចំពោះ បសស និង ខ្លះទៀតដែលមានគំរោងមកវិនិយោគ បានបង្វែរទិសដៅទៅប្រទេសជិតខាងវិញ ដែលក្នុងនោះ បសស គឺជាកត្តាមួយ ក្នុង ចំណោមកត្តាជាច្រើនទៀត។

ចំពោះរាជរដ្ឋាភិបាល ចំណូលប្រចាំខែពី បសស ពិតជាមិនតិចនោះទេ តែបើគិតពី រយះពេល យូរអង្វែង នោះរដ្ឋាភិបាលគួរពិចារណាឡើងវិញ នូវបែបបទរដ្ឋបាល ឬ ការលើកទឹកចិត្តដល់វិនិយោគិន ដូចបណ្តាប្រទេសជិតខាងបាននិង កំពុងអនុវត្តន៍៕

One response to “តើ “បសស” បង្កើតឡើងដើម្បីអ្វី?

  1. យកតែលុយ តែពេលមានរឿងគ្រោះថ្នាក់ការងារ ដាក់ពាក្យស្នើសុំ ៥ខែហើយមិនទាន់បានទៀត ! ចំនែកឯកសារ និង និតិវិធីវិញ តាប៉ែសែនតាប៉ែ !

    បង់ខាតែលុយ !!!!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s