ស្រា​វី​ស្គី​មួយ​ដប​ថ្លៃ ១៩៨,៥០០ ដុល្លារ​អាមេរិក​

ដកស្រង់ពី CEN និងរូបភាពពី អ៊ីនធឺណែត
តើនរណាមិនចង់ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលមាន សំណាងក្នុង ចំនួនតិចតួចបំផុតដែលមានកម្មសិទ្ធិលើ ស្រាវីស្គីមួយដបដ៏កម្រ ទុកសម្រាប់អបអរ ខួបលើកទី ៦០ របស់ព្រះមហាក្សត្រីយានី អាលីហ្សាបេតក្នុងការគ្រងរាជបល្ល័ង្កនោះ?

ព្រះមហាក្សត្រីយានី អាលីហ្សាបេត

អ្នកក៏អាចមានស្រាវីស្គីនេះដែរ ដោយគ្រាន់តែចំណាយប្រហែល ១៩៨,៥០០ ដុល្លារ អាមេរិកគឺបានហើយ។ ស្រាវីស្គីដែលមានឈ្មោះថា Diamond Jubilee នេះត្រូវបាន ផលិតឡើងដោយ ក្រុមហ៊ុន Johnnie Walker សាខារបស់ក្រុមហ៊ុន  Diageo PLC ក្នុង ឆ្នាំ១៩៥២។ មានតែ៦០ដបប៉ុណ្ណោះនឹងត្រូវដាក់លក់។ ដើម្បីទិញបានស្រាដ៏ថ្លៃមួយ នេះ អ្នកត្រូវតែទៅទស្សនាព្រឹត្តិការណ៍ Masters of Spirits II នៅព្រលាន យន្តហោះចានជី ប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន DFS Group ដែលជាក្រុមហ៊ុន សេវាកម្មទេសចរណ៍ដ៏ប្រណីតមួយ មានគោលដៅ ផ្តោតលើ មហាសេដ្ឋី និង អ្នកដែលចូលចិត្តផលិត ផលប្រណីតដាច់គេ។

ឈុតស្រាវីស្គីមួយដបនេះក៏មានតុបតែងរបស់ប្រណីតគ្មានពីរផងដែរ មានដូចជា ថូ ស្រាធ្វើពីត្បូងគ្រីស្តាល់រួមជាមួយគ្រឿងលំអធ្វើពីប្រាក់ កែវធ្វើពីត្បូងគ្រីស្តាល់ ចំនួនពីរ និងកូនសៀវភៅធ្វើពីរោមសត្វមួយក្បាលផងដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s