លក់​ហ៊ុន​នៅ​វៀតណាម​ធ្វើ​ឲ្យ​មាន​ចម្ងល់​នៅ​កម្ពុជា

អត្ថបទភ្នំពេញប៉ុស្តិ៍

ក្រុមការងាររបស់ Beeline កំពុងផ្សព្វផ្សាយពាណិជ្ជកម្ម នៅភ្នំពេញនាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Vimpelcom ដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន៤៩ភាគរយ ក្នុងក្រុម ហ៊ុន GTEL Mobile Joint Stock នៅវៀតណាម ក្នុងតម្លៃ ៤៥លានដុល្លារ ទៅឲ្យ ក្រុមហ៊ុន GTEL Transmit and Infrastructure Service One Member Co Ltd ជាដៃគូជិតដិតនឹងក្រុមហ៊ុន Global Telecommunications Corporation។ នេះបើ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Vimpelcom។

សេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងថា ស្លាកសញ្ញារបស់ Beeline ត្រូវបាន គេរំពឹង ថា នឹងដកចេញពីវៀតណាម បន្ទាប់ពីរយៈពេលផ្លាស់ប្តូរ៦ខែ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពី Vimpelcom បានត្រៀមថ្លៃខាតបង់កាល ពីខែមីនា ក្នុងទឹកប្រាក់៥២៧លានដុល្លារ លើប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និង វៀតណាម ដោយសារតែការវាយតម្លៃទីផ្សារទូរស័ព្ទរបស់ក្រុមហ៊ុនទាំងពីរនេះ ច្រើន ហួស។

ទោះបីយ៉ាងនេះក្តីមន្ត្រីរបស់ក្រុមហ៊ុននេះនៅកម្ពុជាមិនបានផ្តល់ចម្លើយទាក់ទងនឹង ជោគវាសនារបស់ Beeline នៅកម្ពុជានោះឡើយ។

លោក Bobby Leach ប្រធានទំនាក់ទំនងរបស់ Vimpelcom បានបញ្ជាក់ដូចអ្វី ដែលលោក Jo Lunder អគ្គនាយកក្រុមហ៊ុននេះបានអះអាងអ៊ីចឹងគឺថា ការលក់នៅ វៀតណាម ជាផ្នែកមួយនៃការពិនិត្យទូទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុន។

លោក Leach បានលើកឡើងថា៖ «យើងស្ថិតក្នុងដំណើរការស្វែងរកទុន ទៅវិញ ទៅមក ដើម្បីវាយតម្លៃអនាគតក្នុងក្រុមហ៊ុនរបស់ពួកគេ ហើយការលក់ភាគហ៊ុននៅ វៀតណាម បណ្តាលមកពីដំណើរការនេះ»។

លោកបានបន្តថា៖ «សម្រាប់ប្រតបត្តិការផ្សេងទៀតរបស់យើង គឺថាវាហាក់ដូចជា ឆាប់រហ័សពេកក្នុងការប្រាប់នៅពេលនេះ។ វាជាដំណើរការបន្តបន្ទាប់»។

របាយការណ៍កាលពីថ្ងៃអង្គារ នៅក្នុងកាសែតរុស្ស៊ី Kommersant ចុះផ្សាយថា ប្រភព ស្និទ្ធនឹងម្ចាស់ភាគហ៊ុនរបស់ Vimpelcom បានឲ្យដឹងថា ការលក់ប្រតិបត្តិការ នៅ កម្ពុជា កំពុងស្ថិតក្នុងការពិចារណា។

លោក Gael Campan នាយកគ្រប់គ្រង Beeline Cambodia បានឲ្យដឹងតាម ទូរស័ព្ទកាលពីថ្ងៃពុធថា៖ «ខ្ញុំមិនមែនស្ថិតក្នុងតួនាទីដែលត្រូវផ្តល់យោបល់ ទាក់ទង នឹង បញ្ហានេះឡើយ»។

លោកបានបង្វែរសំណួរនេះ ទៅសួរថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៅការិយាល័យ Vimpelcom នៅទីក្រុង Amsterdam។

ប៉ុន្តែលោក Marc Einstein អ្នកវិភាគទូរគមនាគមន៍ឯករាជ្យនៅតូក្យូ បានឲ្យដឹងថា ការលក់នេះនឹងជិតកើតឡើងហើយ។

លោកថ្លែងថា៖ «ពួកគេបានកត់សម្គាល់ជាចុងក្រោយថា ពួកគេជួបភាពរញ៉េរញ៉ៃ។ ពួកគេបានចូលមកក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ហើយមិនមាន ប្រសិទ្ធ ភាពឡើយ»។

លោក Einstein បានព្យាករថា ក្រុមហ៊ុនក្នុងស្រុកនឹងទិញភាគហ៊ុនរបស់ Beeline។

ទោះបីជា Vimpelcom ស្ថិតនៅប្រទេសហូឡង់ក្តី ប៉ុន្តែក្រុមហ៊ុននេះ បានបណ្តាក់ទុន ច្រើន នៅប្រទេសរុស្សី។

តាមតួលេខដែលភ្នំពេញប៉ុស្តិ៍ទទួលបានបង្ហាញថា ក្រុមហ៊ុន Beeline ដែលបាន ប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ២០០៩ មានអតិថិជន ៦៣០,០០០នាក់ គិតត្រឹមខែ វិច្ឆិកា៕ CS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s