ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​ខ្នុរ​ចំពោះសុខភាព

ដោយ: សោភ័ណ (CEN)

ផ្លែខ្នុរ

ខ្នុរសម្បូរដោយសារជាតិ ជីវជាតិសំខាន់ៗដូចជា វីតាមីន A, C, កាល់ស្យូម, ប៉ូតាស្យូម, ដែក, ម៉ាញ៉េស្យូម និងសារជាតិជីវជាតិផ្សេងៗទៀត។ វាមានប្រយោជន៍បំផុតសម្រាប់ សុខភាពមនុស្ស។ ផលប្រយោជន៍៨យ៉ាងស្មានមិនដល់ពីផ្លែខ្នុរមានដូចជា៖

១.បង្កើនប្រព័ន្ធអង្គបដិបក្ខខ្នុរជាប្រភេទផ្លែឈើមានប្រភពវីតាមីន C ដ៏អស្ចារ្យ។ វីតាមីន C ជាសារជាតិជួយ សរីរាង្គប្រឆាំងបាតុភូតឆ្លងវីរុសនិងបាក់តេរី។ វីតាមីន C ជួយបង្កើនសមត្ថកិច្ចប្រព័ន្ធ អង្គបដិបក្ខ ដោយវិធីជំនួយសមត្ថកិច្ចរបស់កោសិកា ឈាមស។ ទឹកផ្លែខ្នុរមួយចាន អាចផ្គត់ផ្គង់សរីរាង្គបរិមាណដ៏ធំមួយនៃសារជាតិ អុកស៊ីតកម្ម ជួយការពារសរីរាង្គ។

២.ប្រឆាំងតបជំងឺមហារីក ក្រៅពីវីតាមីន C ខ្នុរសម្បូរសារជាតិជីវជាតិរុក្ខជាតិ។ ជាប្រភេទសារជាតិមានលក្ខណៈពិសេស អាចប្រឆាំងមហារីក និងប្រឆាំងភាព ចំណាស់។

៣.ជួយប្រព័ន្ធរំលាយអាហារ ធ្វើសកម្មភាពចំសមត្ថកិច្ច ខ្នុរក៏ជាពពួក សារជាតិ មានលក្ខណៈពិសេស ប្រឆាំងរលាក និង ច្របូកច្របល់រំលាយ អាហារ។ ទន្ទឹមនោះ ខ្នុរក៏សម្បូរសារជាតិសរសៃ ដូច្នេះហើយវាជួយទប់ស្កាត់ការទល់ លាមក និងបត់ជើង ស្រួលជាង។ សារជាតិសរសៃនេះក៏មានឥទ្ធិពលកម្ចាត់ចោល ស្រទាប់រំអិល ច្បាមនៅ ពោះវៀន ផ្តើមពីនោះជួយបន្ថយគ្រោះថ្នាក់កើតជំងឺ មហារីកពោះវៀនធំ។

៤.រក្សាសុខភាពភ្នែកនិងស្បែក ខ្នុរជួយទប់ស្កាត់ជំងឺពាក់ព័ន្ធដល់ភ្នែក ដូចជា ខ្វាក់មាន់។

៥.បំពេញថាមពល ខ្នុរត្រូវបានចាត់ទុកដូចជាផ្លែឈើថាមពលមួយ ដោយសារ វត្តមានរបស់ពពួកស្ករ។ ប្រភេទស្ករនេះជួយអ្នកបំពេញបន្ថែមថាមពល។ ថ្វីត្បិតខ្នុរ ជាប្រភេទផ្លែឈើថាមពល  តែវាបែរជាមិនផ្ទុកជាតិខ្លាញ់ឆ្អែត កូឡេស្តេរ៉ូល។ ដូច្នេះ វាជាប្រភេទផ្លែឈើដ៏វិសេសដើម្បីទទួលទាន។

៦.ឱសថព្យាបាលលើសឈាម ប៉ូតាស្យូមនៅក្នុងផ្លែខ្នុរត្រូវបានបញ្ជាក់ថាមាន ឥទ្ធិពលអាចបញ្ចុះសម្ពាធឈាម។ ដូច្នេះទទួលទានខ្នុរធ្វើឱ្យ ថយចុះគ្រោះថ្នាក់ ឈឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

៧.ជួយឱ្យឆ្អឹងរឹងមាំ ខ្នុរសម្បូរម៉ាញេស្យូម ជាសារជាតិជីវជាតិសំខាន់មួយ ក្នុងការ ស្រូបយកកាល់ស្យូម និងគួបផ្សំជាមួយកាល់ស្យូម ដើម្បីជួយឱ្យឆ្អឹងរឹងមាំ ទប់ស្កាត់ ភាពមិនប្រក្រតីពាក់ព័ន្ធដល់ឆ្អឹង ដូចជាពុកឆ្អឹង។

៨.ទប់ស្កាត់ខ្វះឈាម ខ្នុរក៏ផ្ទុកយ៉ាងច្រើននូវសារជាតិដែក ជួយទប់ស្កាត់ជំងឺ ខ្វះឈាម និងគ្រប់គ្រងការជួយចរាចរណ៍ឈាមក្នុងសរីរាង្គ។ ចំពោះអ្នកទទួលទាន តម ខ្នុរក៏ជាប្រភេទផ្លែឈើអាចទប់ស្កាត់ស្ថានភាពខ្វះដែក៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s