ប្រាប់អត្តចរិកមនុស្សតាមរយៈចូលចិត្តទទួលទានផ្លែឈើ

អត្ថបទ នគរវត្ត រូបភាពពី អ៊ីនធឺណែត

ចូលចិត្ដទទួលទានផ្លែ បំពេញរាជ (ឬហៅថា លោះ) – ជាមនុស្សដែលមានចិត្ដរឹង ប៉ឹងក្លាហាន ម៉ឹងម៉ាត់ ហើយក៏ជាមនុស្ស ដែលមានចិត្ត ទន់ជ្រាយ ឆាប់ចុះចាញ់ឧបសគ្គ ប្រសិនបើមើល ពីក្រៅដូចជា មនុស្សដែល ចូលចិត្ដឈ្នានីស អ្នកដទៃ ប៉ុន្ដែជាមនុស្ស ដែលមានចិត្ត ល្អ ស្លូតបូត ទន់ជ្រាយ និង ស្រឡាញ់ភាពស្ងៀម ស្ងាត់។

ចូលចិត្ដទទួលទានផ្លែ ចេក – មើលពីក្រៅទៅជា មនុស្ស ដែល ចូលចិត្ដស្ងាត់ជ្រងំ មានចិត្ដទន់ជ្រាយ ប្រសិនបើ មានអ្នកណា និយាយប៉ះពាល់បន្ដិចក៏យកមកគិត ជា បញ្ហាធំ សម្រាប់គេដែរ ថែមទាំងជាមនុស្សដែល មានចិត្ដ ទូលាយ មានហេតុផលហ្មត់ចត់ ជាមនុស្សដែលចេះ រៀបចំផែនការណ៍ទៅថ្ងៃអនាគតដោយខ្លួនឯង ហើយជា មនុស្សដែលមាន និស្ស័យស្រឡាញ់ ការសណ្ដោស ប្រណី ចូលចិត្ដសិក្សា មានចិត្ដជាកុសល ចូលចិត្ដធ្វើបុណ្យ ធ្វើទាន ដល់មនុស្សក្រលំបាក និងមានគំនិតបែប ទស្សនៈ វិជ្ជា របស់អ្នកប្រាជ្ញ ល្បីៗទៀតផង។

ចូលចិត្ដទទួលទានផ្លែ សាវម៉ាវ – សម្រាប់មនុស្សស្រី ជា មនុស្សដែលចូលចិត្ដ សប្បាយរីករាយ និយាយរឿងកំប្លែង ប៉ុន្ដែក៏ជាមនុស្សដែលចូលចិត្ដសប្បាយរីករាយ ចំពោះទុក្ខ លំបាករបស់អ្នកដទៃនិងមិត្ដភក្ដិ។

ចូលចិត្ដទទួលទានផ្លែជម្ពូ – សម្រាប់មនុស្សស្រីជាមនុស្ស ដែលមានការ អត់ធ្មត់ ចេះបត់បែនតាមកាលៈទេសៈ ថែមទាំងជាមនុស្សដែលសម្លឹងមើលពិភពលោក ក្នុងផ្លូវ អាក្រក់ ហើយមានគំនិតគិតតែរឿងអាក្រក់ ប៉ុន្ដែជា មនុស្សមិនចូលចិត្ដបំផ្លាញទឹកចិត្ដអ្នកណាឡើយ ដូច្នេះ ប្រសិនបើមនុស្ស ណាចូលចិត្ដទទួលផ្លែជម្ពូជាពិសេសនោះ គួរយកចិត្ដគេឱ្យបាន ច្រើន ព្រោះ គេធ្វើអ្វីៗដោយផ្លូវល្អជានិច្ច។

ចូលចិត្ដទទួលទានផ្លែ ឪឡឹក –  ជាមនុស្សដែល ស្រឡាញ់ ភាពស្រស់ស្អាត និង ចូលចិត្ដឧស្សាហ៍ ធ្វើការងារ មាន ចិត្ដទូលាយទន់ភ្លន់ មានទឹកចិត្ដចំពោះមិត្តភក្ដិ ស្មោះត្រង់ មិនដែលចេះគិត ក្បត់ចិត្ដអ្នកដទៃ ហើយជាមនុស្ស ដែលសម្លឹងមើលពិភពលោកក្នុងភាពស្រស់ស្អាត។

ចូលចិត្ដទទួលទានផ្លែ ត្របែក – សម្រាប់មនុស្សស្រី  រមែង ជាមនុស្សដែលស្រឡាញ់ភាពថ្កុំថ្កើង និង ចូលចិត្ដ ធ្វើដំណើរកម្សាន្តទេសចរណ៍ កន្លែងដែលមាន ទេសភាព ស្រស់ស្អាតៗ ហើយថែមទាំងជាមនុស្សដែលមិន ចូលចិត្ត ធ្វើអ្វីដដែលៗទេ។

ចូលចិត្ដទទួលទានផ្លែ ដូង – រមែងជាមនុស្ស ដែលមាន ចិត្តបុណ្យ មានចិត្ដជាកុសល មានសម្ដីមុត ប៉ុន្ដែសម្ដី របស់គេមួយមាត់ៗឱ្យអ្នកដទៃ និងមិត្ដភក្ដិ មានការ ឈឺចាប់។

ចូលចិត្ដទទួលទានផ្លែ ល្ហុង – មនុស្សដែលចូលចិត្ដ ទទួលទានផ្លែល្ហុង ជាមនុស្សដែលមានចិត្ដអត់ធ្មត់ មាន គំនិតជ្រៅជ្រះ មានគំនិតគិតអ្វីសមហេតុសមផល ចេះ រៀបចំផែនការសម្រាប់ជីវិតទៅថ្ងៃ អនាគតដោយខ្លួន ឯង។

ចូលចិត្ដទទួលទានផ្លែ មង្ឃុត – ផ្លែមង្ឃុត គឺជាផ្លែឈើ ដែលសាកសមសម្រាប់មនុស្សដែលចូលចិត្ដ រក្សាសាច់ រក្សាឈាម។ មនុស្សដែលចូលចិត្ដទទួលទានផ្លែមង្ឃុត ជាមនុស្សដែលពូកែស្រមើលស្រមៃ និងមានអារម្មណ៍ រ៉ូម៉ាទិក ចិត្ដទន់ ជ្រាយស្រឡាញ់របស់ណាដែលបានដោយងាយៗ ប៉ុន្ដែជាមនុស្ស ដែលស្រឡាញ់អ្វីមិនបានយូរទាល់តែសោះ ថែមទាំងពុំមានបំណងច្បាស់លាស់ ក្នុង ជីវិតរស់នៅទេ ចំណែកឯមនុស្សដែលចូលចិត្ដផ្លែឈើនេះ គេចាត់ទុកថា ជាមនុស្ស ព្រាននារី។

ចូលចិត្ដទទួលទានផ្លែ ប៉ោម – ជាមនុស្សមិនសូវចាប់ អារម្មណ៍ក្នុងរឿងស្នេហាទេ បើនឹកគិតស្រឡាញ់ ក៏ ស្រឡាញ់ បើនឹកមើលឈប់ស្រឡាញ់ក៏ឈប់ស្រឡាញ់ បានយ៉ាងរហ័ស ប៉ុន្ដែជាមនុស្សអត់ធ្មត់ចំពោះ ការធ្វើ ការងារ និងចេះគោរពពេលវេលា។

ចូលចិត្ដទទួលទានផ្លែ ឡុងកុង – ជាមនុស្សដែល ស្រឡាញ់ការសណ្ដោសប្រណី ស្រឡាញ់ធម្មជាតិ និង ចូលចិត្ដដំណើរកម្សាន្ដ ចូលចិត្ដការផ្សងគ្រោះថ្នាក់ នៅ កន្លែងដែលខ្លួនឯងមិនដែលទៅដល់។

ចូលចិត្ដទទួលទានផ្លែ គូលែន – ផ្លែគូលែនជាផ្លែឈើ សម្រាប់មនុស្សដែលធ្វើការស្រាលៗ មិនត្រូវការប្រើកម្លាំង ច្រើន ប៉ុន្ដែជាមនុស្សដែលមានការទទួលខុសត្រូវ នៅក្នុង មុខនាទីការងារបានយ៉ាងល្អ។ មនុស្សដែលចូលចិត្ដ ទទួលទានផ្លែគូលែន ជាមនុស្សដែលចេះខ្លាចចិត្ដមិត្ដភក្ដិ ថែមទាំងចេះជួយទុក្ខធុរៈមិត្ដភក្ដិក្នុងការមានទុក្ខលំបាក។

ចូលចិត្ដទទួលទានផ្លែ មៀន – ផ្លែមៀនជាផ្លែឈើដែល មានរសជាតិផ្អែម មនុស្សដែលចូលចិត្ដទទួលទាន ផ្លែមៀន ជាមនុស្សដែលមានសម្ដីផ្អែម ចូលចិត្ដអែបអប ចេះប្រើពាក្យសម្ដីនិយាយ លើកជើងអ្នកដទៃឱ្យវង្វេង ភ្លេចខ្លួន ប៉ុន្ដែជាមនុស្សចូលចិត្ដនិយាយដើម អ្នកដទៃ នៅក្រោយខ្នង។

ចូលចិត្ដទទួលទានផ្លែ ស្ដ្របុរី – មនុស្សដែលចូលចិត្ដ ទទួលទានផ្លែស្ដ្របុរី បើជាមនុស្សស្រីចូលចិត្ដនិយាយ អ្វីតាមតែអារម្មណ៍របស់ខ្លួន មិនដែលចេះគិតពីអារម្មណ៍ អ្នកដទៃ ប៉ុន្ដែជាមនុស្សដែលចូលចិត្ដលេងសើចច្រើន ចូលចិត្ដសប្បាយរីករាយរាំរែក។

ចូលចិត្ដទទួលទានផ្លែ សារី – ផ្លែសារី ជាផ្លែឈើដែល មានរសជាតិផ្អែមជាទីពេញចិត្ដរបស់កូនក្មេង មនុស្ស ដែលចូលចិត្ដទទួលទានផ្លែសារី ជាមនុស្សដែលមាន សម្ដីផ្អែមល្ហែម សុភាពរាបសារ ទន់ភ្លន់ មិនចូលចិត្ដធ្វើ  ឱ្យអ្នកណាទាស់ចិត្ត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s