ការព្យាករណ៍មាស និង ខ្នាតរង្វាល់

តាមការព្យាករណ៍មាស របស់ស្ថាប័នធំៗបានបង្ហាញឲ្យឃើញថា មាសនឹង​អាច​បន្ត​ ធ្លាក់​ថ្លៃទៀតនៅក្នុងសប្តាហ៍នេះ​គឺ អាចធ្លាក់ចុះ ដល់ $1,538 ក្នុង​១អោន។ ប៉ុន្តែក៏នៅ មានឱកាស ឡើងដល់ $1,641 ក្នុង​១អោន ផងដែរ។

ឯការព្យាករណ៍សំរាប់ខែក្រោយវិញ មាស​អាចនឹង​ធ្លាក់ថ្លៃទាប​បំផុត​​គឺ អាចធ្លាក់ចុះ ដល់ $1,497 ក្នុង​១អោន។ ប៉ុន្តែក៏នៅមានឱកាស ឡើងដល់ $1,737 ក្នុង​១អោន ផងដែរ។

 

 

ទោះជាយ៉ាងណាក៏ដោយ ក៏ការព្យាករណ៍ នៅតែមានសុទិដ្ឋិនិយម សំរាប់ពេល ​ខាងមុខ​នោះដែរ គឺ មាសនឹងឡើងដល់ $1,900 ក្នុង​១អោន នៅត្រីមាសចុងក្រោយ នៃឆ្នាំនេះ និងបន្តកើនដល់ $2,000 ក្នុង​១អោន នៅត្រីមាសទី១ ឆ្នាំក្រោយ (2013)។

របៀបគណនាខ្នាតរង្វាល់មាស៖

ខ្នាតអន្តរជាតិ

  • 1 អោន = 31.103476 ក្រាម

ខ្នាតបែប ខ្មែរ វៀតណាម និង បណ្តប្រទេសមួយចំនួន៖

  • 1​ លី = 0.0375 ក្រាម
  • 1​ ហ៊ុន = 10​ លី = 0.375 ក្រាម
  • 1​ ជី =10​ ហ៊ុន = 3.75 ក្រាម
  • 1 តម្លឹង = 10 ជី = 37.៥ ក្រាម​= 1.205654​ អោន
  • គីឡួ = 1,000 ក្រាម​ = 26.667 តម្លឹង

សំគាល់៖ ចំពោះខ្នាត តម្លឹង, ជី, ហ៊ុន, និង លី មានការគណនា ខុសៗគ្នា តាមប្រទេស​មួយចំនួន។

3 responses to “ការព្យាករណ៍មាស និង ខ្នាតរង្វាល់

  1. អីយ៉ារកឃើញបងប្រុសខ្ញុំហើយ ហេហេហេ សួស្តីបង!!!

  2. yanrosaly@yahoo.com

    សូមអគុណចំពោះព័តមាន
    នេះ

Leave a reply to yanrosaly@yahoo.com Cancel reply