ចិន​មាន​គម្រោង​វិនិយោគ​រោងចក្រ​រ៉ែ​ដែកនៅ​កម្ពុជា

នា​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ព្រលានយន្តហោះ​ភ្នំពេញ​ថា ចិន​មាន​គម្រោង​វិនិយោគ​រោងចក្រ​រ៉ែ​ដែក នៅ​កម្ពុជា ដែលមានទំហំ​​ដើម​ទុន​វិនិយោគ​​ទឹកប្រាក់​ប្រមាណ ២,០០០លាន​ដុល្លារ​អាមេរិក ​ហើយ​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន ១០,០០០ នាក់​។​ក្រុមហ៊ុន ឌី​ឡុង គ្រុប ដែល​គ្រោង​បង្កើត​នៅក្នុង​ប្រទេស​កម្ពុជា​នោះមាន​សមត្ថភាព​ផលិត​ដែក បាន​រហូត​ប្រមាណ ៣​លាន​តោន​​ក្នុង​មួយ​ឆ្នាំ រួម​ជាមួយនឹង​សកម្មភាព​ផ្សេងៗ​ទៀតដូចជា៖ បង្កើត​សួន​ឧស្សាហកម្ម មាន​ផ្នែក​សេវា​សម្រួល ផ្នែក​រោងចក្រ​​ ​ផលិត​ថាមពល​អគ្គិសនី រោងចក្រ​គីមី រោងចក្រ​ផលិត​និង​កែច្នៃ​ដែក​ថែប កំពង់ផែ​សមុទ្រ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​ធ​ន​ធាន​មនុស្ស។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s