អាហារ​គ្រោះថ្នាក់​បំផុត​ទាំង ១១ មុខ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

ចម្លងពី៖ CEN

១. ដំឡូងបារាំង​បំពង​នៅ​ភោជនីយដ្ឋាន​៖ ដំឡូងបារាំង​បំពង​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​សូលុយស្យុង សូ​ដ្យូ​ម និង កាល់​ឡូរី។ ទោះបីជា​ភោជនីយដ្ឋាន​អាហារ​លឿន (Fast Food) ជាច្រើន​ផ្តល់នូវ​ការ​បំពង ​ដែល​គ្មាន​ជាតិ​ខ្លាញ់​សូលុយស្យុង​ក៏ដោយ ក៏​វា​មិនបាន​ធ្វើ​ឲ្យ​ដំឡូង​ទាំងនោះ​ ជា​អាហារ​ល្អ​ដល់​សុខភាព​នោះឡើយ ។​

២. ប៊ឺ​ហ្គឺ មាន់ និង នំ​សាំង​វិច​សាច់​ត្រី៖ ពួកវា​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ សូលុយស្យុង​ខ្ពស់​ ដែលជា​កក្តា​ឈានមុខ​គេ​ ក្នុង​ការបង្កើន​កម្រិត​ជាតិ ​កូ​ឡេ​ស្តូ​រ៉ូ​ល។ ទោះជា​យ៉ាងណា យើង​មិនចាំបាច់​លុបបំបាត់​ជាតិ​ខ្លាញ់​សូលុយស្យុង​ចោល​ទាំងស្រុង​នោះឡើយ។ សមាគម​បេះដូង​អាមេរិក​ ណែនាំ​ឲ្យ​កំណត់​ជាតិ​ខ្លាញ់​សូលុយស្យុង​ត្រឹម ៧ ភាគរយ​នៃ​កាល់​ឡូរី​ប្រចាំថ្ងៃ​សរុប​របស់​អ្នក។​

៣. មាន់​បំពង៖ នេះ​គឺជា​ប្រភេទ​អាហារ​តាម​ភោជនីយ​ដ្ឋាន​មួយទៀត​ ដែល​មិនគួរ​ស្ថិតក្នុង​ ផែនការ​អាហារ​សម្រាប់​​ជំងឺ​ទឹកនោមផ្អែម​របស់​អ្នក​ឡើយ។ មាន់​បំពង​ វា​បន្ថែម​នូវ​សារជាតិ​កាបូន​នី​ដ្រា​ត កាល់​ឡូរី និងជាតិ​ខ្លាញ់​ដ៏​សំខាន់ ដែល​ប្រែក្លាយ​ជម្រើស​ប្រូតេអ៊ីន​មាន​ប្រយោជន៍​ឲ្យ​ទៅជា ​អ្នក​បំផ្លាញ​ ផែនការ​អាហារ​របស់​អ្នក។ ហើយ​មាន់​បំពង​មាន​ម្សៅ​បន្ថែម​ពី​ក្រៅ​មាន​កាល់​ឡូរី​ច្រើន​ជាង​មាន់​អាំង​ ទៅទៀត។​

៤. នំកង និង នំដុត៖ នំប៉័ង​ដុំ នំពៀ និង នំកង​សុទ្ធតែ​ស្ថិតក្នុង​តារាង​អាហារ​ដែល​ត្រូវ​ចៀសវាង ​ដោយ​សារតែ​ការផ្ទុក​នូវ​ ជាតិ​ខ្លាញ់​ សូលុយស្យុង​ដ៏​ខ្ពស់​របស់​វា។ ប្រសិន​ បើ​អ្នក​ពិតជា​ចង់​ញ៉ាំ​វា​មែន អ្នក​ត្រូវ​ប្រាកដថា​បាន​ពិនិត្យមើល​ស្លាក​សញ្ញា​រប​ស់នំ​ឬ​អាហារ​នោះ និង រក​មើល​នំ​ណា​ដែល​គ្មាន​ជាតិ​ស្ករ និង គ្មាន​ជាតិ​ខ្លាញ់។ ទោះយ៉ាងណា វិធី​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​នូវ​អ្វីដែល​អ្នក​ញ៉ាំ​គឺ​ធ្វើ​នំ​នោះ​ដោយ ​ខ្លួនឯង ។​

៥. នំ​ខេ​ក៖ គ្រឿងផ្សំ​របស់​នំ​ខេ​ក​ក៏​អាចមាន​ខ្លាញ់​គ្មាន​សូលុយស្យុង​ដែរ។ មាន​នំ​ខេ​កមួយ​ដែល ​អ្នក​ត្រូវតែ​ចៀស​វាង​​ឲ្យ​ខាងតែបាន នោះ​គឺ​នំ​ខេ​ក​ម្យ៉ាង​ឈ្មោះថា Pound Cake (​ជា​ប្រភេទ​នំ​ខេ​ក​ដែល​ផ្ទុក​ទៅដោយ​ស៊ុត ម្សៅ ប៊័រ ៤៥៣ ក្រាម និង ស្ករ​) ។ រដ្ឋបាល​ចំណីអាហារ និង ឱសថ​អាមេរិក​ចុះបញ្ជី​នំ​ខេ​ក​ប្រភេទ​នេះ​ថា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ សូលុយស្យុង៣,៥ក្រាម និង ខ្លាញ់​គ្មាន​សូលុយ ស្យុង ៤,៥ ក្រាម ។

៦. អាហារ​ក្លាសេ៖ ត្បិត​ថា​ងាយស្រួល​ក៏ពិតមែន ​ប៉ុន្តែ​ជាតិ​សូ​ដ្យូ​ម និង​ខ្លាញ់​ដ៏​ខ្ពស់​ផ្ទុក​ក្នុង​អាហារ​ក្លាសេ ​បាន​ធ្វើ​ឲ្យ​អាហារ​ទាំងនេះ​ពុំមែន​ជា​ជម្រើស​ផ្តល់នូវ​សុខភាព​ល្អ​នោះឡើយ។ ហើយ​អាហារ​ក្លាសេ​ដែល​ប៉ះពាល់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែក​គឺ​នំពៀ ​ដាក់​សាច់ ។

៧. ទឹក​ផ្សំ​មាន​រសជាតិ​ឆ្ងាញ់ (​ទឹកសេរ៉ូ ទឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។ល​។​) ៖ វា​ពិតជា​ងាយស្រួល ​ប៉ុន្តែ​ជាតិ​ស្ករ​បង្កប់​នៅក្នុង​នោះ​ពុំបាន​ផ្តល់នូវ​អត្ថប្រយោជន៍​អ្វី​ ទាល់តែសោះ។ ជា​ញឹកញយ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ និង កាបូន​នោះ ទឹក​ផ្សំ​មាន​រសជាតិ​ឆ្ងាញ់​ពិតជា​ផ្តល់​ផល​អាក្រក់​បំផុត​សម្រាប់​អ្នក។

៨. ទឹក​ផ្លែឈើ​ក្រឡុក​ទិញ​ពី​ផ្សារ៖ ដោយ​ចាក់​បំពេញ​សុទ្ធតែ​ផ្លែឈើ និងលក់​ចេញ​វិញ ​ក្នុង​កែវ​ដែល​មើលទៅ​មាន​ពណ៌​ស្រស់​នោះ ទឹក​ផ្លែឈើ​ក្រឡុក​ ទិញ​ពី​ផ្សារ​ហាក់ ​ដូចជា​ភេសជ្ជៈ​សម្រន់។ គួរ​ឲ្យ​សោកស្តាយ វា​មាន​ផ្ទុក​ជាតិ​ស្ករ​យ៉ាងច្រើន​ក្នុងនោះ ។

៩. ការ៉េម​ទឹកដោះគោ៖ ពពួក​ការ៉េម​ប្រភេទ​នេះ​វា​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​គ្មាន​សូលុយស្យុង​ទៅ​ពូន​ ផ្តុំ​នៅក្នុង​សរសៃ ឈាម​បេះដូង។ វា​ក៏​ផ្ទុក​នូវ​ជាតិ​កាល់​ឡូរី និង ស្ករ​ខ្ពស់​ដែរ។ ឧទាហរណ៍ ការ៉េម​ទឹកដោះគោ​លាយ​សូកូឡា​មាន​កាល់​ឡូរី​ដល់​ទៅ 700 គីឡូ​, ខ្លាញ់​គ្មាន​សូលុយ​ស្យុង ១ ក្រាម (​រួម​ជាមួយនឹង​ខ្លាញ់​សុទ្ធ ២៩ ក្រាម​) និង ស្ករ ៦០ ក្រាម ។

១០. នំ​ភី​ហ្សា​ក្លាសេ៖ នំ​ភី​ហ្សា​មាន​រសជាតិ​ឆ្ងាញ់ ងាយ​ស្រួល ហើយ​វា​គឺជា​នំ ​ដែល​ត្រូវតែមាន​ជានិច្ច​ក្នុងការ​ប្រកួត​​បាល់ទាត់ ពិធី​ខួបកំណើត និង រាត្រី​មើល​កុន។ ចំណុច​អវិជ្ជមាន​របស់​នំ​មួយ​នេះ​គឺ​វា​ផ្ទុក​ទៅដោយ​ជាតិ​កាល់​ឡូរី សូ​ដ្យូ​ម កាបូន និង ខ្លាញ់​ដ៏​ខ្ពស់ ។​

១១. នំ​ធុង៖ ជាតិ​ស្ករ ប៊័រ ប្រេង ប្រេង​រុក្ខជាតិ និង ប្រេង​នី​ដ្រូ​ហ្សែ​ន គឺជា​អ្នកបង្កើត​ជាតិ​ខ្លាញ់​សូលុយស្យុង និង ខ្លាញ់​​គ្មាន​សូលុយស្យុង​ធំ​បំផុត​ ហើយ ​ថែមទាំង​អាច​បង្កើត​​ ទៅជា​កាល់​ឡូរី និងកាបូ​នី​ដ្រា​ត​ផងដែរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s