អត្ថប្រយោជន៍​នៃ​កាកាវ

កាកាវ​ត្រូវ​បាន​គេយក​មក​ប្រើ​ប្រាស់​បាន​ច្រើនយ៉ាង​ណាស់​ដូចជា៖ នំ ក្រែម ភេសជ្ជៈ ឬ សំរាប់រោយពីលើ។ ក្រៅ​ពី​យក​មកធ្វើ​ជាចំណី​អាហារ អ្នក​វិទ្យា​សាស្ត្រ​ បាន​រកឃើញថា កាកាវ​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ ចំពោះ​សុខភាព។ កាកាវមានសារធាតុ​ប្រឆាំងនឹង​មហារីក​ ជិត២ដងនៃ​ស្រាក្រហម​ និង ៣ដង​នៃ​តែបៃតង។

តាម​ការ​ស្រាវ​ជ្រាវ​ ដែលផ្តល់ថវិការដោយ chocolate interest groups កាកាវ​នៅមានគុណប្រយោជន៍​ ចំពោះ​សុខភាពប្រសិន​យើងប្រើប្រាស់​ កាកាវ​សុទ្ធ។ ចំពោះការញ៉ាំ កាកាវដែលលាយ​​បន្ថែមនូវ​សារធាតុ​មួយ​ចំនួន​ដូចជាស្ករ, វ៉ានីឡា, ស៊ីរ៉ូពោត, ខ្លាញ់ទឹកដោះ, ក្រែម, … ។ល។ អាចមានគុណប្រយោជន័ ឬ ក៏ផល អវិជ្ជមានទៅវិញ អាស្រ័យ​លើសមាស​ធាតុផ្សំ​ដែល​បាន​លាយ។

ដោយ៖ វីរៈ ដារ៉ា

Leave a comment