ត្រី​ទឹម​ទី៤ សម រង្ស៊ី នឹង​បក​ជា​ជម្រើស​ចុងក្រោយ

 ទោះជា អត្ថបទខាងក្រោមនេះ និង អត្ថបទមុនមួយទៀត​របស់លោក ហឹង សុខសាន្ត មាន​​ការវិភាគខុសពី ទស្សនៈរបស់ខ្ញុំ ក៏ដោយក៏ការវិភាគរបស់លោក ពិត​ជា​មាន​ចំណុច​ គួរឲ្យ​ចាប់អារម្មណ៍​និង​អត្ថរស​ដែលគួរយកមកពិចារណា ហើយ​ខ្ញុំ​សូម​ចម្លង​​ទាំងស្រុង​ដូច​ខាង​ក្រោម៖
*******
អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Wednesday, 14 August 2013 ដោយ៖ ហ៊ីង សុខសាន)130814_02

អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​។ រូបថត លីណា

ការ​ចំណាយ​ពេល​ទំនេរ​ជិត​ពីរ​ម៉ោង ក្នុង​ការ​សរសេរ​អត្ថបទ​ចុង​ក្រោយ​របស់​ខ្ញុំ «ត្រី​ទឹម ៣ សម រង្ស៊ី កំពុង​ព័ទ្ធ​ចាប់ (ខុន-ស្តេច អង្គ) របស់ ហ៊ុន សែន» ពិត​ជា​បាន​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​រាប់​សិប​នាក់​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​បញ្ចេញ​យោបល់​យ៉ាង​ច្រើន។

ប៉ុន្តែ​យោបល់​ទាំង​នោះ ស្ទើរ​ទាំង​អស់ សុទ្ធ​តែ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ផ្សេងៗ ដែល​ផ្ទុយ​ពី​ទស្សនៈ​របស់​ខ្ញុំ​ពី​ខាង​ដើម គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ដូច​នេះ ខ្ញុំ​សុំ​សិទ្ធិ​មិន​ឆ្លើយ​តប​វិញ​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​យក​មក​សំយោគ​នឹង​គំនិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​ប្រកួត​អុក ការ​សន្មត​ថា​ឈ្នះ ឬ​ចាញ់​នោះ គេ​កំណត់​លើ​កូន​ខុន ឬ​ស្តេច (អង្គ)។ បើ​ភាគី ណា​មួយ​អាច​ចូល​ទៅ​សម្លាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ខ្លួន ទោះ​ដោយ​វិធី​អ្វី​ក៏​ដោយ គេ​ចាត់​ទុក​ថា ឈ្នះ ហើយ​អ្នក​ដែល​ត្រូវ​គេ​ចូល​ចាប់​ស្តេច (អង្គ) របស់​ខ្លួន​បាន គេ​ចាត់​ទុក​ជា​អ្នក​ចាញ់។ ចុះ​ខុន ឬ​ស្តេច (អង្គ) ក្នុង​រឿង​នយោបាយ​ជា​អ្វី​ទៅ​? «អំណាច​របស់​ពលរដ្ឋ​ដែល​ផ្តល់​ឲ្យ​អ្នក​នយោបាយ តាម​រយៈ​សន្លឹក​ឆ្នោត» គឺជា​ស្តេច (អង្គ)។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ ដើរ​តួនាទី​ជា​អន្តរការី «ឈ្នួញ កណ្តាល» ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រាស្រ្ត និង​រដ្ឋ។ គណបក្ស​នយោបាយ បង្កើត​ឡើង​សម្រាប់​ចាប់​យក​អំណាច​រដ្ឋ​ដើម្បី​បម្រើ​រាស្ត្រ មាន​ន័យ​ថា នៅ​ពេល​គណបក្ស​ណា​ឈ្នះ​ខ្លួន​នឹង​ឡើង​ទៅ​ដឹក​នាំ​រដ្ឋ​ដែល​រាស្រ្ត​បាន​ ផ្តល់​ឲ្យ​តាម​រយៈ​សន្លឹក​ឆ្នោត ហើយ​ផ្តល់​ប្រយោជន៍​មក​ឲ្យ​រាស្ត្រ​វិញ គឺ​ការ​ផ្តល់​សេវា​សាធារណៈ ទៅ​តាម​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​ពេល​ឃោសនា។

នៅ​ក្នុង​ល្បែង​អុក ក្រៅ​ពី​កូន ត្រី កូន ឈ្នាង កូន ខុន​ឬ ស្តេច (អង្គ) គឺ​នៅ​មាន​កូន​សំខាន់ៗ ៣ ប្រភេទ​ទៀត ដូចជា​កូន គោល កូន សេះ និង​កូន ទូក ប៉ុន្តែ​កូន​ទាំង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា មិន​ទាន់​ប្រើ​ទេ គឺ​កូន​គោល ទុក​សម្រាប់​ការពារ​បន្ទាយ កូន​សេះ​ទុក​សម្រាប់​លោត​ឆ្វេង ឬ​លោត​ស្តាំ និង​កូន​ទូក​ទុក​សម្រាប់​ចែវ​ក្នុង​ការ​កៀង​កូន​ខុន ឬ​ស្តេច (អង្គ) របស់ លោក ហ៊ុន សែន ឲ្យ​វង្វេង​ក្រឡា ហើយ​ភ័យ​រត់​ចូល​ក្រឡា​ត្រី​ទឹម ដែល​កំពុង​ដេញ​តាម​សម្លាប់​។ ម្យ៉ាង​ទៀត អុក​មួយ​ក្តារ​នេះ ជិត​ដល់​ពេល​ឈ្នះ​ចាញ់​ហើយ ដូចនេះ លោក សម រង្ស៊ី ចង់​យក​ឈ្នះ​លោក ហ៊ុន សែន ដោយ​ប្រើ​ត្រី​ទឹម។ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា តើ​ត្រី​បក​ទី ៤ របស់​លោក សម រង្ស៊ី នឹង​បក​មែន​ឬ​ទេ​? យើង​ត្រូវ វាយ​តម្លៃ​ទៅ​លើ​ក្រឡា​អុក​របស់​អ្នក​ទាំង​ពីរ​ជា​មុន​សិន ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន បណ្តោយ​ឲ្យ​លោក សម រង្ស៊ី អាច​ឈាន​ទៅ​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង។

ទី ១-ការ​មើល​ស្រាល​របស់​លោក ហ៊ុន សែន ដោយ​ហ៊ាន​ត​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ប្រកួត ដាក់​អុក​ជាមួយ​គាត់ ដែល​ភ្លេច​គិត​ថា​អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) សុទ្ធ​តែ​មាន​សមត្ថភាព ដើរ​ក្រឡា​អុក​ប្រហាក់​ប្រហែល​នឹង​គាត់ (ហ៊ុន សែន) ដែរ​នោះ​។ ទី២-ក្រឡា​អុក​របស់​លោក ហ៊ុន សែន នៅ​ដដែល ដោយ​អាង​ថា​ខ្លួន​ធ្លាប់​ឈ្នះ និង​ស្មាន​ថា អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) ដើរ​ក្រឡា​ចាញ់​ដដែល​ដូច​មុន​ទៀត ផ្ទុយ​ទៅ​វិញ​គេ​ដូរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​បាន​សិក្សា​ពី​ការ​បរាជ័យ​បួន (៤) ក្តារ (អាណត្តិ) កន្លង​មក​ទៀត​ផង​។ ទី៣-ក្រឡា​អុក​របស់​លោក ហ៊ុន សែន ជា​ក្រឡា​អុក​អត្តនោម័ត ដោយ​គ្មាន​ការ​ឲ្យ​យោបល់​ពី​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន ហើយ​បើ​ទោះ​ជា​មាន ក៏​មិន​ហ៊ាន​ឲ្យ​យោបល់​ណា​ដែល​មិន​ស្រប​នឹង​ក្រឡា​អុក ដែល​លោក ហ៊ុន សែន បម្រុង​នឹង​ដើរ​ដែរ​។

ចំពោះ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី មុន​នឹង​ដើរ សុទ្ធ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​លោក កឹម សុខា ព្រម​ទាំង​ទទួល​យក​គំនិត​យោបល់​របស់​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន​ទៀត​ផង ដូច​នេះ​ក្រឡា​អុក​នីមួយៗ របស់ លោក សម រង្ស៊ី ហាក់​ដូច​ជា​មាន​ផែនការ​ដើរ​ច្បាស់​លាស់​ពី​មួយ​ក្រឡា ទៅ​មួយ​ក្រឡា។ ជា​ធម្មតា​អ្នក​លេង​អុក​ពូកែ លុះ​ត្រា​តែ​អាច​មើល​ដឹង​ក្រឡា​អុក​របស់​គូ ប្រកួត ៣ ឬ ៤ ជំហាន​មុន ដោយ​ដឹង​ថា​គេ​ដើរ​ក្រឡា​ណា និង​ដើរ​កូន​អ្វី​។ល។ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ដើរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​ដឹង​ថា លោក ហ៊ុន សែន ដើរ​ក្រឡា​ណា និង​កូន​អ្វី​បាន​យ៉ាង​ច្បាស់​ទៀត​ផង​។ មួយ​ក្រឡាៗ​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធ​តែ​ជា​ក្រឡា​វាយ​លុក។ បញ្ហា​ព្រំដែន បញ្ហា អន្តោប្រវេសន៍ ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​ផ្ទះ​សម្បែង ការ​ចំណាក​ស្រុក និង​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន អំពើ​ពុករលួយ ប្រាក់​ខែ​តិច​សម្រាប់​កម្មករ គ្រូ​បង្រៀន មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​។ល។

ជា​ពិសេស កម្មវិធី​នយោបាយ ៧ ចំណុច ដែល​ចាក់​ចំ​បេះដូង​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ទាំង​នេះ​ហើយ ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា យក​មក​ធ្វើ​ជា​ក្រឡា​អុក​សម្រាប់​វាយ​លុក។ ចំណែក​លោក ហ៊ុន សែន គ្មាន​អ្វី​ថ្មី ដោយ​ឃោសនា​នូវ ៧ មករា ការ​កសាង​សមិទ្ធផល​ដែល​គ្មាន​គុណភាព នយោបាយ​ចាស់​សកម្មភាព​ថ្មី ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត ជា​ពិសេស សារ​នយោបាយ​គ្មាន​ខ្លឹមសារ ហើយ​ត្រូវ​សកម្មជន​បក្ស​ប្រឹង​ទន្ទេញ​តៗ​គ្នា «បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញ​ចិត្ត បើ​ជឿ​ទុក​ចិត្ត​លើ…»ជាដើម​។ ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រឡា​អុក​លោក ហ៊ុន សែន ចាំ​តែ​ទប់​នឹង​ក្រឡា​អុក​វាយ​លុក​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។ នៅ​ទី​បំផុត​ធ្វើ​ឲ្យ​ក្រឡា​អុក របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា វាយ​បំបែក​ក្រឡា​អុក​លោក ហ៊ុន សែន ដោយ​ងាយ រហូត​ដល់​ឡើង​បក​កូន​ត្រី​បាន​ម្តង​មួយៗ​ចំនួន ៣ ដែល​ជា​កូន​ត្រី​ទឹម​ទៀត​ផង។

ការ​បក​ត្រី​នីមួយៗ សុទ្ធ​តែ​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ត្រី​បក​ទី១ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ច្រើន​ដូច​ការ​រំពឹង​ទុក ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ មាន​ឥទ្ធិពល​នយោបាយ ឬ​សាច់​ដុំ​ធំ​ប៉ុន​គណបក្ស​ប្រជាជន​ដែរ​។ ត្រី​បក​ទី២ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​មហា​អំណាច​ធំៗ រួម​ទាំង​អង្គការ សហ​ប្រជាជាតិ​ផង បាន​ចាប់​អារម្មណ៍​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នេះ​ជា​កម្លាំង​នយោបាយ ដ៏​មាន​ទម្ងន់​មួយ​ទៀត។

ដោយ​មើល​ឃើញ​ឱកាស​ហុច​ឲ្យ​លោក សម រង្ស៊ី ឡើង​បក​ត្រី​ទី ៣ មួយ​ទៀត គឺ​ការ​រុញ​ឲ្យ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​មុន នឹង​ថ្ងៃ​បោះឆ្នោត ដោយ​មាន​តំណាង​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ ជាតិ-អន្តរជាតិ​ផ្សេង​ទៀត​ជា​អ្នក​សង្កេតការណ៍​។ ចំណុច​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ប្រឹង​រត់​តាម​ក្រោយ ដោយ​បាន បញ្ជូន​មន្ត្រី ៣ រូប ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី ៣ រូប​ផ្សេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០៩ ខែ សីហា កន្លង​ទៅ​។ គ.ជ.ប សម្រេច​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី១២ ខែ សីហា នៅ​មុន​ការ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​ទៅ​វិញ នេះ​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​មួយ​ទៀត ​ទី១-អ្វីៗ ​ទាំង​អស់ ត្រូវ​ជាប់​គាំង និង​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ស្ថានភាព​នយោបាយ​ថែម​ទៀត ដែល​អាច​ឆាប​ឆេះ​មក​លើ​ខ្លួន​ឯង​នៅ​ថ្ងៃ​ណា​មួយ។

ទី​២-ចង់​មិន​ចង់​សហគមន៍​ជាតិ-អន្តរជាតិ ច្បាស់​ជា​វាយ​តម្លៃ​ថា​គណបក្ស​ប្រជាជន​ដែល​អះអាង​ថា ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​នោះ ច្បាស់​ជា​មាន​អាថ៌កំបាំង​អ្វី​មួយ នៅ​ពី​ក្រោយ​។ ប៉ុន្តែ​នេះ​ក៏​ជា​ល្បែង​នយោបាយ​មួយ ដែល​លោក ហ៊ុន សែន ចង់​បង្វែ​រឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​រត់​តាម​វិញ គឺ​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដែល​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ កាន់ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រយៈ​ពេល ៤៨ ម៉ោង​ក្រោយ​ការ​ប្រកាស​លទ្ធផល ដូច​នេះ កិច្ចការ​ចំពោះ​មុខ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​គឺ​រក្សា​ជំហរ​ បន្ត​ការ​ទាមទារ​របស់​ខ្លួន​ដូច​ពី​មុន និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដែល​តម្រូវ​ឲ្យ​ធ្វើ។

សូម​ងាក​មក​មើល​ក្រឡា​អុក​របស់​គណបក្ស​ប្រជាជន ដែល​ប្រឹង​ទប់​ទល់​នឹង​ត្រី​បក​នីមួយៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ ទី ១-បាន ​ចេញ​លទ្ធផល​បំផ្លោង​មុន គ.ជ.ប ទៅ​ទៀត គឺ​គណបក្ស​ប្រជាជន​បាន ៦៨ កៅអី​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥ កៅអី ជា​ប្រយោជន៍​ដើម្បី​ពង្វាង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ និង​អ្នក​សារ​ព័ត៌មាន ចំពោះ​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន និង​ចល័ត​កម្លាំង​ប្រដាប់​អាវុធ ដែល​នេះ​តិច​ឬ​ច្រើន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ​ រហូត​ដល់​តម្លៃ​ទំនិញ និង​ប្រេង​សាំង​ឡើង​ថ្លៃ​យ៉ាង​ចម្លែក។

ក្រោយ​មក លោក ហ៊ុន សែន បាន​ចេញ​មុខ​ជា​សាធារណៈ​ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ និង​ក្តាប់​ស្ថានការណ៍​រួម ព្រម​ទាំង​វាស់​ស្ទង់ កម្រិត​សន្ទុះ​គាំទ្រ​យ៉ាង​ផុល​ផុស​របស់​ប្រជា​ពលរដ្ឋ ចំពោះ​គណបក្ស​ប្រឆាំង​។ ទី​២-បញ្ជូន​មន្រ្តី​សំខាន់ៗ ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ការ​ទូត​បរទេស​ឲ្យ​ជួយ​ទប់​ការ​តវ៉ា​របស់​គណបក្ស​ ប្រឆាំង​។ ទី៣-ដោយ​មើល​ឃើញ​មិន​ស្រួល ដែល​ត្រី​បក​ទី៣​របស់​លោក សម រង្ស៊ី នឹង​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​ឆ្នោត ព្រោះ​មាន​ការ​ចូល​ពាក់​ព័ន្ធ​របស់​អង្គការ​សហ​ប្រជាជាតិ លោក ហ៊ុន សែន រិះ​រក​វិធី​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ក្រឡា​អុក​របស់​ត្រី​បក​ទី៣​នេះ ដោយ​ថា​ហួស​ពី​សមត្ថភាព​របស់ គ.ជ.ប និង​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ ខ្មែរ។

ដោយ​ស្រេក​ឃ្លាន​នឹង​ការ​ចង់​ឈ្នះ​ខ្លាំង​ពេក លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​រួម​គ្នា សម្រេច​ចិត្ត​ប្រើ​កូន​ទូក​មួយ​របស់​ខ្លួន ដើម្បី​អុក​ទៅ​លើ​កូន​ខុន ឬ​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន។ ស្នូរ​ស្រែក​យ៉ាង​ខ្លាំង​របស់​លោក សម រង្ស៊ី «អុក!!!» បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោ​មួយ​ប្រាវ មាន​ន័យ​ថា លោក សម រង្ស៊ី គំរាម​មិន​ចូល​ប្រជុំ​បង្កើត​សភា នេះ​ក៏​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យ​មិន​តិច​ដែរ ក៏​ប្រឹង​ទាញ​កូន​គោល យក​បិទ​ពី​មុខ​កូន​ស្តេច (អង្គ) ដើម្បី​ទប់​ទល់​នឹង​ទូក មាន​ន័យ​លោក ហ៊ុន សែន គំរាម​នឹង​យក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​កាលៈទេសៈ​នេះ លោក សម រង្ស៊ី អាច​ប្តូរ កូន​ទូក​នឹង​កូន​គោល​របស់​លោក ហ៊ុន សែន ដែល​យក​ចង​នោះ ហើយ​រុញ​ត្រី​ទឹម​ទាំង​បី ទៅ​ព័ទ្ធ​ចាប់ កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន តែ​ម្តង មាន​ន័យ​ថា លោក សម រង្ស៊ី អាច​ទទួល​យក​ការ​សុំ​ចរចា របស់​លោក ហ៊ុន សែន អំពី​ការ​បង្កើត​រចនា​សម្ព័ន្ធ​ដឹក​នាំ​សភា។

ដោយ​រក្សា​មហិច្ឆតា ចង់​ផ្ចាញ់​ក្រឡា​អុក លោក ហ៊ុន សែន ដោយ​ប្រើ​កូន​ត្រី​បក​ទាំង​អស់ និង​មិន​ចង់​ចំណាយ​កូន​អុក​ណា​មួយ​របស់​ខ្លួន លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​សម្រេច​ចិត្ត​រក្សា​កូន​ទូក នៅ​កន្លែង​ដដែល ដើម្បី​ដាក់​អង្គ​ចង​ក្រឡា មិន​ឲ្យ​លោក ហ៊ុន សែន ចេញ​កូន​គោល​ទៅ​ប្រើ ហើយ​បើ​ហ៊ាន​យក​ចេញ​ទៅ​ប្រើ​នោះ កូន​ទូក​នឹង​ចាប់ កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន ដាក់​កំប៉ុង​តែ​ម្តង មាន​ន័យ​ថា បន្ត​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ យ៉ាង​ហោច​ណាស់​ក៏​ជា​អ្នក​សង្កេត​ការណ៍​ដែរ​។

ទន្ទឹម​នឹង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​រុញ​កូន​ត្រី​ទីបួន​ របស់​ខ្លួន ដែល​នឹង​បក​ឆាប់ៗ​នេះ គឺ​បាតុកម្ម​មហាជន​នៅ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត។ រឿង​នេះ​លែង​ទៅ​ជា​រឿង​រវាង​គណបក្ស និង​គណបក្ស​ទៀត​ហើយ ប៉ុន្តែ​វា​ក្លាយ​ទៅ​រឿង​មហាជន​ខ្មែរ និង គ.ជ.ប ដែល​ជា​ស្ថាប័ន​ជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​អស់​ជំនឿ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​។ ដោយ​សារ គ.ជ.ប ជា​ស្ថាប័ន​ជាតិ ដូច​នេះ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចូល​ខ្លួន​ដោះស្រាយ ហើយ​អ្នក​ដែល​ដឹក​នាំ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ។

ដូច​នេះ លោក ហ៊ុន សែន ត្រូវ​ដើរ​តួនា​ទីពីរ ទី១-ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ ត្រូវ​ធានា​ការពារ​ស្ថាប័ន​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន និង​ទី២-ជា ​អនុ​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន ត្រូវ​តែ​ការពារ​លទ្ធផល​ឆ្នោត ដែល​ខ្លួន​អះអាង​ថា​ឈ្នះ ដើម្បី​ឲ្យ​ឈ្នះ​បាន លុះ​ត្រា​តែ​ការពារ គ.ជ.ប មាន​ន័យ​ថា បើ​ការពារ គ.ជ.ប មិន​បាន​គឺ​ស្មើ​នឹង​ចាញ់។ ជា​ការ​ពិត លោក ហ៊ុន សែន នៅ​មាន​កូន​អុក​ខ្លះ ដើម្បី​ទប់​ទល់​នឹង​កូន​ត្រី​បក​ទី ៤ របស់​លោក សម រង្ស៊ី គឺ​កូន​គោល និង​កូន​សេះ​។ ប៉ុន្តែ​កូន​ទាំង​ពីរ​នេះ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទាំង​ប្រថុយ​ប្រថាន ដូចជា កូន​គោល​ដែល​ប្រើ​សម្រាប់​បិទ «ការ​អុក» របស់​លោក សម រង្ស៊ី គឺ​ធ្វើ​ការ​គំរាម​ទាំង​បំពាន​ច្បាប់ បើ​លោក ហ៊ុន សែន ហ៊ាន​ដណ្តើម​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ន័យ​ថា បំពាន​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​នាំ​ឲ្យ​កម្ពុជា ដឹក​នាំ​ដោយ​ឯកបក្ស។

ជម្រើស​ដ៏​ល្អ​បំផុត​នោះ គឺ​ប្រើ​កូន​សេះ ហើយ​ក៏​ប្រើ​ទាំង​ប្រថុយ​ប្រថាន​ទៀត​ផង ព្រោះ​កូន​សេះ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គឺ​កម្លាំង​មហាជន​ដែរ​។ ចំណុច​នេះ លោក សម រង្ស៊ី ប្រើ​មហាជន​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​លោក ហ៊ុន សែន ក៏​ប្រើ​មហាជន​គាំទ្រ​លទ្ធផល​បោះឆ្នោត ប៉ុន្តែ​មហាជន​ដែល​អ្នក​នយោបាយ​ប្រើ​នៅ​ពេល​នេះ​គឺ​ផ្សេង​ពី​គ្នា។ ផ្សេង​ពី​គ្នា​នៅ​ត្រង់​ថា ក្នុង​សង្គម​ទូទៅ កម្លាំង​មហាជន​មាន ៥ ក្រុម ទី១-កម្មករ​និង​កសិករ ទី២-យុវជន និង​សិស្ស-និស្សិត ទី៣-បញ្ញវន្ត និង​គ្រូ​បង្រៀន ទី៤-ព្រះសង្ឃ និង​ដូនជី​តាជី និង​ទី៥-មន្ត្រី​រាជការ​ស៊ីវិល​និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ពី​ក្រុម​ទី១ ដល់​ក្រុម​ទី ៤ ភាគ​ច្រើន គឺ​ជា​កម្លាំង​មហាជន គាំទ្រ​លោក សម រង្ស៊ី ចំណែក​ក្រុម​ទី៥ គឺជា​កម្លាំង​មហាជន​គាំទ្រ​លោក ហ៊ុន សែន ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​មួយ​ផ្នែក​ដែរ គាំទ្រ​លោក សម រង្ស៊ី។ ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​វាយ​តម្លៃ​ថា លោក ហ៊ុន សែន ប្រើ​កូន​អុក​សេះ ទាំង​ប្រថុយ​ប្រថាន ព្រោះ​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ មួយ​ផ្នែក​ដែរ គាំទ្រ​លោក សម រង្ស៊ី ហើយ​មួយ​ផ្នែក​ទៀត​ទោះ​បី​មិន​គាំទ្រ លោក សម រង្ស៊ី ក៏​ដោយ ក៏​ពួក​គាត់ មាន​សាច់​ញាតិ​ជា​កម្មករ កសិករ សិស្ស-និស្សិត គ្រូ​បង្រៀន មន្ត្រី​រាជការ​ស៊ីវិល ដែល​ភាគ​ច្រើន​លើស​លប់ ជា​អ្នក​គាំទ្រ​លោក សម រង្ស៊ី។

មាន​ករណី​សិក្សា​មួយ​នៅ​ប្រទេស ឥណ្ឌូនេស៊ី ឆ្នាំ ១៩៩៨ ដំបូង​កង​កម្លាំង​ប្រដាប់​អាវុធ យាម​ការពារ​សុវត្ថិភាព ស៊ូ ហារតូ ជា​ប្រធានាធិបតី​ផ្តាច់​ការ មិន​ឲ្យ​អ្នក​តវ៉ា ប៉ះពាល់​បាន ប៉ុន្តែ​ក្រោយ​មក​កង​កម្លាំង​ប្រដាប់​អាវុធ​បែរ​ជា​យាម​ការពារ ស៊ូ ហារតូ មិន​ឲ្យ​រត់​ទៅ​វិញ ដើម្បី​រង់ចាំ​អ្នក​តវ៉ា​ចូល​ចាប់។ ករណី​នេះ អាច​នឹង​កើត​ឡើង បើ​សិន​អ្នក​នយោបាយ​ចង់​ឲ្យ​មហាជន​ប៉ះ​ទង្គិច​គ្នា។ ទិដ្ឋភាព​ពីរ​ដែល​យើង​ត្រូវ​វិភាគ ទី១-តាម​រយៈ​ការ​ចុះ​ សំណេះ​សំណាល និង​ថ្លែង​អំណរគុណ របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ចំពោះ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​បង្ហាញ​ថា សន្ទុះ​ខ្លាំង​ណាស់​ចង់​ឲ្យ​មាន​បាតុកម្ម​មហាជន ហើយ​ស្រេក​ឃ្លាន ការ​ផ្លាស់​ប្តូរ និង​កំពុង​ទន្ទឹង​រង់ចាំ​ភ្លើង​ខៀវ។ ទី២-គណបក្ស ​ប្រជាជន គឺ​ប៉ោង​ធំ​ដូច​ជា​ប៉េងប៉ោង​អ៊ីចឹង ហើយ​រង់ចាំ​តែ​ធូលី​ដី ឬ​កម្ទេច​ឈើ ហើរ​មក​ប៉ះ នឹង​ធ្វើ​ឲ្យ​បែក​ធ្លាយ ព្រោះ​វា​ដល់​ដំណាក់កាល​ដូច​ម្សៅ​នំ​ដែល​គេ​យក​មក​ច្របាច់ ហើយ​បើ​ច្របាច់​កាន់​តែ​ខ្លាំង វា​នឹង​ហៀរ​ចេញ​តាម​ចន្លោះ​ដៃ​កាន់​តែ​ខ្លាំង​ដែរ មាន​ន័យ​ថា កម្លាំង​នេះ​ក៏​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់​ផង​ដែរ​។ កម្លាំង​ទាំង​ពីរ​នេះ នឹង​កើត​ឡើង​បន្ត​បន្ទាប់ ដើម្បី​សេរីភាព និង​ការ​ផ្លាស់​ប្តូរ ទោះ​ជា​មួយ​ណា​កើត​មុន​ក៏​ដោយ​។ ត្រី​បក​ទី ៤ នឹង​បក ទោះ​ជា​ត្រី​ទឹម ឬ​ត្រី​ចង​ក៏​ដោយ វា​អាស្រ័យ​ទៅ​លើ​ការ​ដើរ​ត្រូវ​ក្រឡា​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។

តាម​ការ​វិភាគ​នេះ យើង​អាច​សន្មត​ថា ត្រី​បក​ទី៤ របស់​លោក សម រង្ស៊ី នឹង​បក​។ ប៉ុន្តែ​កត្តា ដែល​ធ្វើ​ឲ្យ​បក​ឬ​មិន​បក អាស្រ័យ​លើ លោក ហ៊ុន សែន តែ​ម្នាក់​គត់​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នក​នយោបាយ មាន​ន័យ​ថា វា​មិន​មែន​សុទ្ធ​តែ​គ្មាន​ដំណោះស្រាយ​ផ្សេង​នោះ​ទេ ដូច​ជា ការ​កូត​ទ្រ បើ​ចង់​ឲ្យ​ពីរោះ គឺ​គេ​រឹត​ខ្សែ​ឲ្យ​តឹង ប៉ុន្តែ​ត្រូវ​គិត​ថា វា​អាច​ដាច់​បាន បើ​វា​ដាច់​គឺ​ខាត​បង់​ទាំង​អ្នក​ស្តាប់ ទាំង​អ្នក​កូត។

ដូចនេះ យើង​អាច​បញ្ជាក់​បាន តាម​រយៈ ទី១-អ្នក​នយោបាយ និង​មហាជន​គាំទ្រ​ទាំង​ពីរ​បក្ស ត្រូវ​ធ្វើ​សម្បទាន​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ទី​២-មាន ​ការ​ចូល​រួម​ពី​អន្តរជាតិ​ជា​ភាគី​ទី៣ ព្រោះ​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​បែក​បាក់​គ្នា ឬ​រួប​រួម​គ្នា​បាន​វិញ ភាគ​ច្រើន តែង​មាន​អន្តរជាតិ​លូក​ដៃ​ចូល​។ ទី​៣-តួ​អង្គ​ព្រះ​មហាក្សត្រ​គឺ​សំខាន់​ណាស់ ព្រោះ​ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាពជាតិ និង​និរន្តរភាព​ជាតិ ជា​ពិសេស​ដោះស្រាយ​ដោយ​ឈរ​លើ​ខ្លឹមសារ​នៃ​ព្រះ​រាជសារ​របស់​ព្រះអង្គ ដែល​ចេញ​ផ្សាយ​សាធារណៈ នៅ​ថ្ងៃ​ទី​០៧ ខែ សីហា ឆ្នាំ ២០១៣។

ទស្សនៈ​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី ​និន្នាការ​នយោបាយ​ទៅ​រក​ គណបក្ស​នយោបាយ​ណា​មួយឡើយ​។ សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀនតាម​រយៈ​អ៊ីមែល hingsoksan@yahoo.com

ដោយ ហ៊ីង សុខសាន្ត

ត្រី​ទឹម៣​ ​សម រង្ស៊ី​កំពុង​ព័ទ្ធ​ចាប់​«ខុន-ស្តេច​អង្គ»​របស់​ហ៊ុន​សែន

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Tuesday, 06 August 2013 ដោយ៖ ហ៊ីង សុខសាន)
130806_02
លោក សម រង្ស៊ី ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ និង លោក​ ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ រូប​ថត ផា លីណា​ និង ហុង មិនា

ជា ធម្មតា​ក្នុង​ការ​លេងអុក​គូ​ប្រកួត​តែង​តែ​ដាក់​ខ​សន្យា​នឹង​គ្នា​មុន​ពេល​ ប្រកួត ដូចជា កាន់​កូន​ណា ដើរ​កូន​ហ្នឹង និង​មិន​ឲ្យ​មាន​អ្នក​ផ្សេង​ឲ្យ​យោបល់។ល។ ប៉ុន្តែ​សម្រាប់​គូ​ប្រកួត​អុក​មួយ​ក្តារ​ចុង​ក្រោយ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​មិន​បាន​ដាក់​ខ​សន្យា ដូច​ខាង​លើ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​លោក ហ៊ុន សែន ជា​អ្នក​លេង​អុក​ជើង​ចាស់​ម្នាក់ ហើយ​ចាត់​ទុក​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ដៃ​គូ​ជើង​ទន់ៗ​ម្នាក់។

ដោយ​សារ​មោទនភាព​នេះ​ហើយ​ទើប​លោក ហ៊ុន សែន ភ្លេច​គិត​ថា លោក សម រង្ស៊ី ដែល​ជា​អ្នក​លេង​អុក​ខ្សោយ​ទាំង​ក្រឡា​ដើរ និង​ខ្សោយ​ទាំង​ដេញ​សម្លាប់ «ចាប់​ស្តេច អង្គ» ពី​ពេល​មុន​នោះ​បាន​សិក្សា​ពី​ចំណុច​ខ្សោយ​ទាំង​នេះ និង​ភាព​បរាជ័យ​នា​ពេល​កន្លង​មក​របស់​ខ្លួន។ លើស​ពី​នេះ​លោក សម រង្ស៊ី នៅ​មាន​ដៃ​គូ​ម្នាក់​ទៀត ដែល​មាន​សមត្ថភាព​ប្រកួត​ជាមួយ​លោក ហ៊ុន សែន ដែរ​នោះ គឺ​លោក កឹម សុខា​។ អ្នក​ទាំង​ពីរ (លោក សម រង្ស៊ី និង​លោក កឹម សុខា) បាន​សហការ​គ្នា​ដាក់​ផុក ដើម្បី​លេង​អុក​មួយ​ក្តារ​ចុង​ក្រោយ​នេះ ជាមួយ​លោក ហ៊ុន សែន យក​ឈ្នះ​ចាញ់​តែ​ម្តង​។

ការ​សហការ​គ្នា​យ៉ាង​ល្អ​នេះ ទើប​ធ្វើ​ឲ្យ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ឡើង​កូន​អុក​នីមួយៗ​មាន​ប្រសិទ្ធភាព ក្នុង​ការ​វាយ​បំបែក​ក្រឡា​អុក​ដ៏​រឹង​មាំ របស់​លោក ហ៊ុន សែន នេះ​ដោយ​សារ​ការ​វាយ​ស្ថានការណ៍​ខុស ព្រោះ​លោក ហ៊ុន សែន ចាត់​ទុក​ការ​សហការ​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​រួម​គ្នា​ប្រកួត​ជាមួយ​គាត់ គ្រាន់​តែ​ជា​ព្យុះ​ក្នុង​ក្អម ឬ​ឆ្កែ​ពីរ​ស៊ី​បាយ​ចាន​តែ​មួយ​។ ផ្ទុយ​ទៅ​វិញ ការ​សហការ​គ្នា​បាន​យ៉ាង​ល្អ និង​មាន​ភាព​រឹង​មាំ ហើយ​ក្លាយ​ទៅ​ជា​ព្យុះ​ក្រៅ​ក្អម​បាន​បោក​បក់​កូន​អុក​របស់​លោក ហ៊ុន សែន បែក​ខ្ញែក​នាំ​ឲ្យ​លោក សម រង្ស៊ី​មាន​ឱកាស​ឡើង​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង។

អ្វី​ទៅ​ដែល​ហៅ​ថា ត្រី​ទឹម​? វា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​? ក្នុង​ល្បែង​អុក គូ​ប្រកួត​មាន​ពីរ​នាក់ ហើយ​មាន​កូន​អុក​ម្នាក់ៗ​ចំនួន ១៦ ក្នុង​ចំណោម​កូន​អុក ១៦ មាន​កូន​អុក ៨ ដែល​គេ​តម្រៀប​នៅ​ជួរ​មុខ និង​មាន ឈ្មោះ​ហៅ​ថា «ត្រី ឬ​ត្រី​កូន​អុក​»។ នៅ​ពេល​កូន​ត្រី​នេះ បាន​ដើរ​ទៅ​ដល់​ក្រឡា ដាក់​កូន​ត្រី​ម្ខាង​ទៀត របស់​គូ​ប្រកួត កូន​ត្រី​នោះ​នឹង​បក​។ ពេល​បក​ហើយ កូន​ត្រី​នោះ​មាន​ភាព​ពិសេស​នៅ​ត្រង់​ថា វា​អាច​ដើរ​ខ្វែង​ក្រឡា​បាន​ទាំង​បួន​ទិស ដែល​ខុស​ពី​មុន​គឺ​អាច​ដើរ​បាន​តែ​ទៅ​មុខ​ត្រង់​ប៉ុណ្ណោះ​។

ត្រី​ទឹម ជា​កូន​ត្រី​អុក​បក​បាន​ចំនួន ២ ឡើង ហើយ​នៅ​ទន្ទឹម​គ្នា ប៉ុន្តែ​បើ​មិន​នៅ​ទន្ទឹម​គ្នា​ទេ គេ​ហៅ​ថា ត្រី​ចង ព្រោះ​វា​នៅ​ខ្វែង​ក្រឡា​គ្នា។ ជា​ធម្មតា​អ្នក​លេង​អុក តែង​តែ​រារាំង​មិន​ឲ្យ​គូ​ប្រកួត​ឡើង​បក​ត្រី​ទឹម បាន ដោយ​ងាយៗ​នោះ​ទេ មាន​ន័យ​ថា គេ​នឹង​រក​វិធី​កម្ចាត់​សព្វ​បែប​យ៉ាង​ព្រោះ​កាល​ណា​បណ្តោយ ឲ្យ​គេ មាន​ត្រី​ទឹម គឺ​គេ​មាន​ប្រៀប​ឈ្នះ​ច្រើន​។ ត្រី​ទឹម គឺ​អាច​ចង​ប្រទាក់​ក្រឡា​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​ការពារ ការ​វាយ​លុក​ពី​សត្រូវ និង​ជា​ទ័ព​ពិសេស ដែល​ប្រើ​ដើម្បី​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​សត្រូវ បាន​យ៉ាង​ងាយ​ទៀត​ផង។

សម្រាប់​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ដែល​មាន​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឲ្យ​ក្រឡា​អុក​នេះ​មាន​ត្រី​បក​ទឹម​ដល់​ទៅ ៣។ ត្រី​បក​ទី ១ គឺ​លោក សម រង្ស៊ី មាន​អាសនៈ​សភា មិន​តិច​ជាង ៥៥​កៅអី ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដាក់​សម្ពាធ​នយោបាយ​ទៅ​ថ្ងៃ​មុខ ពិសេស​រារាំង​មិន​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​ដឹក​នាំ​រដ្ឋសភា ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ៦០ ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ ដែល​ទាមទារ​ឲ្យ​រដ្ឋសភា​មាន​សមាជិក ជា​តំណាងរាស្ត្រ​យ៉ាង​តិច​១២០ រូប។ ត្រី​បក​ទី២ គឺ​លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី តិច​ឬ​ច្រើន​គណៈកម្មការ​នេះ នឹង​រក​ឃើញ​ភាព​មិន​ប្រក្រតី និង​ធ្វើ​របាយ​ការណ៍​ដើម្បី​វាយ​តម្លៃ​ថា តើ​វា​អាច​ប៉ះពាល់​កម្រិត​ណា​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ចំណុច​នេះ លោក ហ៊ុន សែន យល់​ស្រប​ដោយ​បាន​ទាំង​បង្កើត​ក្រុម​ការងារ​សម្រាប់​កិច្ចការ​នេះ​ទៀត​ផង​។ នេះ​មាន​ន័យ​ថា ទឹក​មាត់​លោក សម រង្ស៊ី ប្រៃ​ជាង​មុន ដែល​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បាន​ពិចារណា រាល់​សំណើ​របស់​បក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​អាច​និយាយ​មួយ​បែប ទៀត​ថា ទោះ​បី​លោក សម រង្ស៊ី ទាមទារ​អ្វី​ក៏​លោក ហ៊ុន សែន យល់​ព្រម​ដែរ​ក្នុង​កាលៈទេសៈ​នេះ ហើយ​បើ​សង្កេត​មើល​កាយវិការ និង​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន កាល​ពីថ្ងៃ​ទី៣១ ខែ​កក្កដា កន្លង​ទៅ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ គឺ​ហាក់​ដូច​ជា​ទន់ភ្លន់​ច្រើន​ជាង​មុន​ណាស់​។

ត្រី​បក ទី៣ គឺ​លោក សម រង្ស៊ី មាន​សហគមន៍​អន្តរជាតិ ចាប់​អារម្មណ៍ និង​យក​ចិត្ត ទុក​ដាក់​ចំពោះ​កង្វល់​នានា​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង ហើយ​មក​ដល់​ពេល​នេះ មាន​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ប្រទេស​ជប៉ុន ជាដើម​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត ​ឡើង​ក្នុង​ការ​បោះឆ្នោត។

តាម​រយៈ​ត្រី​បក​ទឹម​ទាំង​៣ បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​គ្រប់​គ្រាន់ ក្នុង​ការ​ចូល​ទៅ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន បាន​គ្រប់​ពេល​ប្រសិន​បើ​លោក ហ៊ុន សែន ធ្វេស​ប្រហែស​ក្នុង​ការ​ទប់​ទល់ ចំពោះ​ក្រឡា​អុក​មួយ​ក្តារ​នេះ ប៉ុន្តែ​ដោយ​សារ​លោក ហ៊ុន សែន មាន​បទ​ពិសោធ និង​មាន​ល្បិច​ច្រើន មិន​បណ្តោយ​ឲ្យ​ត្រី​បក​ទឹម​ទាំង​៣ របស់​លោក សម រង្ស៊ី អាច​ចូល​ទៅ​ព័ទ្ធ​ស្តេច (អង្គ) របស់​ខ្លួន​ដោយ​ងាយៗ​នោះ​ទេ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មិន​បណ្តោយ​ឲ្យ​លោក សម រង្ស៊ី រុញ​រហូត​ផ្ទប់​នឹង​ជញ្ជាំង​ក្តារ​អុក​រក​ក្រឡា​រត់​មិន​រួច​នោះ​ឡើយ​ចង់​ មិន​ចង់​គឺ​លោក ហ៊ុន សែន ប្រឹង​រក​ឧបាយកល​យ៉ាង​ណា​ដើម្បី​បំបែក​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី ម្តង​មួយៗ ឬ​ក៏​រក​មធ្យោបាយ​ដើម្បី​ផ្លាស់​ប្តូរ ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ឬ​ពី​ចាញ់​មក​ស្មើ។

ល្បិច​ទី១ របស់​លោក ហ៊ុន សែន បាន​ប្រើ​ក្នុង​ការ​ទប់​ទល់​ជាមួយ​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី គឺ​ការ​បង្ហាញ​មុខ​លើក​ទី១ ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ៣១ កក្កដា​។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ«Soft Approach» ដែល​បន្ទន់​ឥរិយាបថ សុំ​ចរចា​ដើម្បី​ស្ទាប​ស្ទង់​ស្ថានការណ៍ ឬ​ពន្យារ​ពេល​រង់ចាំ​ទ័ព​ជំនួយ​សម្រាប់​វាយ​បក​ទៅ​សត្រូវ​វិញ​នៅ​ពេល​មាន​ ឱកាស​ហុច​ឲ្យ​។ នេះ​ដូច​ជា​ល្បិច មួយ​ដែល ឆាវ ឆាវ បាន​ប្រើ​ក្នុង​រឿង សាមកុក នៅ​ពេល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កង​ទ័ព ៧ សែន​នាក់​របស់​ស្តេច​ត្រាញ់ យៀង សាវ។

ឆាវ ឆាវ បាន​សុំ​ចរចា និង​ទទួល​យក​គ្រប់​លក្ខខណ្ឌ​ដែល យៀង សាវ ទាមទារ តែ​នេះ​ជា​ការ​ពន្យារ​ពេល​មួយ​ដើម្បី​រង់ចាំ​ទ័ព​ជំនួយ ហើយ​នៅ​ពេល ឆាវ ឆាវ ក្តាប់​ស្ថានការណ៍​បាន និង​ខណៈ​ពេល​ទ័ព​ជំនួយ​មក​ដល់ ចាប់​ផ្តើម​គំរាម យៀង សាវ ថា ច្បាំង​មិន​ដែល​ចាញ់​ឡើយ នៅ​ពេល​ដែល ឆាវ ឆាវ នៅ​មាន​ដង្ហើម។ ឆាវ ឆាវ បាន​ប្តូរ​ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ដោយ​បាន​ធ្វើ​ឲ្យ​ទ័ព ៧ សែន​នាក់​របស់ យៀង សាវ នៅ​សល់​មិន​ដល់ ១០០ នាក់ ហើយ​ស្តេច​ត្រាញ់ យៀង សាវ ឈឺ​ចាប់​រហូត​ក្អួត​ឈាម​ស្លាប់ នៅ​ក្នុង​សមរភូមិ​នេះ ដោយ​សារ​ទ័ព​ជំនួយ​របស់ ឆាវ ឆាវ។

សម្រាប់ លោក ហ៊ុន សែន តើ​នរណា​ជា​ទ័ព​ជំនួយ​? តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជា​ទ័ព​ជំនួយ​ឬ​? តាម​ការ​សង្កេត និង​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព និង​ការ​សម្រេច​ចិត្ត​នានា​របស់ គ.ជ.ប គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ អ្នក​វិភាគ​សង្គម​នានា បាន​ហៅ គ.ជ.ប ថា​ជា​គណៈកម្មាធិការ​ជាតិ Yes, No, OK ឬ​គណៈកម្មាធិការ​ជាតិ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម​។ មួយ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​ចេញ​មុខ​សាធារណៈ ព្រម​ទាំង​យល់​ព្រម​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​មិន​ទាន់​ចេញ​ជា​រូប​រាង​ផង លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​ទី២ គឺ​ការ​គំរាម ដែល​ជា​សារ​នយោបាយ​មួយ​ផ្តាំ​ផ្ញើ​តាម​រយៈ​លោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser)ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់ ដែល​ទើប​នឹង​ចប់​អាណត្តិ​ថា​នឹង​ប្រគល់​អាសនៈ​សភា​របស់​គណបក្ស សង្គ្រោះ​ជាតិ ឲ្យ​គណបក្ស​តូចៗ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋសភា​ទេ នោះ។

ល្បិច​ទាំង​ពីរ​ខាង​លើ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ទល់​នឹង ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី នោះ​ឡើយ ព្រោះ​លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ត្រី​មួយ​ទៀត ដែល​បាន​ត្រៀម​ខ្លួន នឹង​បក​នៅ​ពេល​កាលៈទេសៈ​ហុច​ឲ្យ​។ ក្នុង​ការ​ប្រកួត​អុក ទោះ​បី​ជា​នៅ​សល់​កូន​អុក​សំខាន់ៗ​ដូចជា​ទូក ១ ឬ ២ គោល ១ ឬ ២ សេះ ១ ឬ ២ ក៏​ដោយ កាល​ណា​យើង​មាន​ត្រី ១​មិន​ទាន់​បក គឺ​យើង​មាន​ឱកាស​ក្នុង​ការ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ម្ខាង​ទៀត ដោយ​ប្រើ​ពេល​វេលា​យូរ​រហូត​ដល់ ៦៤ ជំហាន (ក្រឡា) ប៉ុន្តែ​បើ​ឱកាស​ហុច​ឲ្យ គេ​នឹង​បក​ត្រី​នោះ​ភ្លាម ទោះ​វា​ជា​ត្រី​ចង ឬ​ត្រី​ទឹម​ក៏​ដោយ​ឬ​ត្រូវ​ចំណាយ​ពេល​ខ្លី សម្រាប់​ដេញ​ចាប់​ស្តេច (អង្គ) ដូច​ជា ១៦ ជំហាន​បើ​នៅ​ទូក ១ ៤៤ ជំហាន​បើ​នៅ​គោល ១ ឬ ៦៤ ជំហាន​បើ​នៅ​សេះ ១ រួម​ជាមួយ​ត្រី​បក​ចុង​ក្រោយ​។

ត្រី​ទី៤​ដែល​លោក សម រង្ស៊ី នឹង​បក​ខាង​មុខ បើ​ទោះ​បី​ជា​ត្រី​ចង​ឬ​ត្រី​ទឹម​ក៏​ដោយ​ហើយ​វា​មាន​ឥទិ្ធពល​ខ្លាំង​ណាស់ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​ហ៊ាន​លេង ចូល​ជា​ដាច់​ខាត ព្រម​ទាំង​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី បក​ផង​ដែរ។ ត្រី​បក​ទី៤ ដែល​លោក សម រង្ស៊ី នឹង​ប្រើ​នោះ​គឺ​កម្លាំង​គាំទ្រ​មហាជន ពិសេស​យុវជន ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​រង់ចាំ​តែ​ភ្លើង​ខៀវ​ពី​មេ​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ហើយ​បើ​កើត​មាន វា​នឹង​ពុះ​កញ្ជ្រោល។

លោក ហ៊ុន សែន មិន​ដែល​ប្រាថ្នា​ចង់​លេង​ជាមួយ​នោះ​ទេ ព្រោះ​គាត់​ធ្លាប់​ភ្លក្ស​ម្តង​រួច​ទៅ​ហើយ​ក្នុង​ខែ កញ្ញា ឆ្នាំ ១៩៩៨។ សម្រាប់​ឆ្នាំ ២០១៣ ភាព​ពុះ​កញ្ជ្រោល​នឹង​ខ្លាំង​ក្លា​ជាង​ឆ្នាំ ១៩៩៨ រាប់​សិប​ដង​ទៅ​ទៀត និង​ពិបាក​រក​វិធានការ​ណា​មួយ​ដើម្បី​ទប់​ស្កាត់​បាន​ឡើយ។ សម្រាប់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​លេង​ដើម្បី​ជា​ថ្នូរ​នឹង​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ជាតិ​និង​ប្រជា​ពលរដ្ឋ ប៉ុន្តែ​សម្រាប់​លោក ហ៊ុន សែន ច្បាស់​ជា​មិន​ហ៊ាន​លេង​ទេ បើ​ទោះ​បី​ជា​ធ្លាប់​គំរាម​ថា នឹង​បិទ​ទ្វារ​វាយ​ឆ្កែ​នា​ពេល​កន្លង​មក​ក៏​ដោយ​ព្រោះ​សន្ទុះ​គាំទ្រ​ពី​ សំណាក់​យុវជន ចំពោះ​គណបក្ស​ប្រឆាំង​មាន​សភាព​ខ្លាំង​ក្លា។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វា​មិន​ទាន់​បិទ​បញ្ចប់​គ្រប់​សាច់​រឿង​នៅ​ឡើយ​ទេ ដូច​នេះ​យើង​ត្រូវ​រង់ចំា​មើល​ជា​បន្ត​ទៀត​ថា តើ​លោក ហ៊ុន សែន មាន​ល្បិច​អ្វី​ថ្មី​ទៀត ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ប្រើ​ប្រាស់​ត្រី​បក​ទី៤ របស់​គាត់​ដែរ​ឬ​ទេ?

ទស្សនៈ​ខាង​លើ​នេះ ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ខ្ញុំ​ផ្ទាល់ ដែល​ជា​សាស្រ្តាចារ្យ និង​ជា​បញ្ញវន្ត ដែល​បាន​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ប្រវត្តិសាស្រ្ត​នយោបាយ​នៅ​កម្ពុជា​តែ​ ប៉ុណ្ណោះ ហើយ​សូម​ប្រើ​ប្រាស់​ពេល​ទំនេរ​ពី​ការងារ​ដើម្បី​សរសេរ​អត្ថបទ​នេះ ក្នុង​ការ​ចែក​រំលែក​នូវ​ពុទ្ធិ​បន្តិច​បន្តួច ជុំវិញ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ នេះ​ក៏​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​ពលរដ្ឋ​ខែ្មរ​មួយ​រូប ដែល​ត្រូវ​បាន​ធានា​ដោយ​មាត្រា ៣៥ និង​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ទស្សនៈ​នេះ ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នយោបាយ​ ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ ឡើយ​។

ដូច​នេះ​ខ្ញុំ​សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀន​ដើម្បី​ស្ថាបនា​ពី​ សំណាក់​អស់​លោក លោក​ស្រី ​ជា​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់ ​តាម​រយៈ​អ៊ីមែល hingsoksan@yahoo.com ដោយ ហ៊ីង សុខសាន

តើនឹងមានអ្វីកើតឡើងក្នុងពេលឆាប់ៗខាងមុខ?

ការបោះឆ្នោតនៅថ្ងៃទី 28 ខែ កក្កដា បានចប់រួចរាល់នៅវេលាម៉ោង៣​រសៀល ដោយ​មាន​ភាព​ល្អប្រសើរ​ស្ទើគ្រប់កន្លែង លើកលែង​តែ ទីតាំងមួយចំនួន​ដែលមាន លក្ខណៈ​ហិង្សារ​ ​ដោយសារអ្នកបោះឆ្នោតមួយចំនួនបានបាត់ឈ្មោះពីបញ្ជី ឬ ត្រូវ​បាន​គេបោះ ជំនួស និង កន្លែងខ្លះទៀត អ្នកដែលមកបោះឆ្នោត​ មិនចេះនិយាយភាសាខ្មែរ បន្ទាប់​មកឈានដល់ការដុតបំផ្លាញ​ឡានរបស់ កងរាជអាវុធហត្ថ​អស់ ពីរគ្រឿង​ថែម​ទៀត​ផង។ នៅល្ងាចថ្ងៃដដែល តាមផ្លូវនិងទីតាំងសំខាន់ៗមួយចំនួន មានការបិទ ដោយ​កង​​កម្លាំងប្រដាប់អាវុធ ផ្គួបផ្សំនិងពាក្យពីមាត់មួយទៅមាត់មួយ ធ្វើឲ្យ​មានការជ្រួល​ច្របល់ ប្រជាជនមួយចំនួន​នាំគ្នាទៅដកប្រាក់ពីម៉ាស៊ីន ATM និងទិញទំនិញ សំរាប់​បរិភោគទុកទៀតផង។

ចាប់តាំងពីពេលនោះរហូតមកទល់នឹងថ្ងៃនេះ (31 កក្កដា) ពាក្យបំផុសបំផុលនៅ​តែ​មាន​ ដោយភ័យខ្លាចការបង្ហូរឈាម ដែលបណ្តាលមកពីការមិនទទួលស្គាល់​​លទ្ធផល និងដោយសារ​ ក្រុមនៃអ្នកគាំទ្រម្ខាងៗ​មិនសុខចិត្តរៀងៗខ្លួន។ ដូច្នេះតើនឹងមានអ្វី​កើត​​ឡើង​បន្ទាប់?

តាមការយល់ឃើញរបស់ខ្ញុំ ប្រទេសយើង​នឹងគ្មានរឿងអាក្រក់កើតឡើងមុន​ការ​រៀប​ចំ​​រាជរដ្ឋាភិបាលអណ្ណតិទី​៥​នេះឡើយ ហើយក៏គ្មានបញ្ហាធំដុំកើតឡើងនៅក្នុង អណ្ណត្តិ​នេះដែរ តែបែរជាមានភាព​ប្រសើរ​ឡើង​ច្រើន ទាំងអស់នេះគឺដោយសារ៖

  1. បារមី និង បណ្តាំរបស់ព្រះមហាវីរៈក្សត្យ នរោត្តមសីហនុ
  2. ព្រះបញ្ញាញ្ញាណ និង ម្លប់ របស់ ព្រះមហាក្សត្យ នរោត្តមសីហមុនី
  3. ភាពចាស់ទុំខាងនយោបាយ និង ផ្សះផ្សារជាតិ របស់សម្តេច ជា ស៊ីម និង សម្តេច ហ៊ុន សែន
  4. ភាពឈ្លាសវៃ របស់ ឯកឧត្តម សម រង្ស៊ី
  5. ស្មារតី និង ឆន្ទះ របស់ប្រជាពលរដ្ឋ

ជាមួយគ្នានេះផងដែរ, ខ្ញុំសូមធ្វើការព្យាករណ៍ដូចខាងក្រោម៖

  • អង្គនិតិបញ្ញាតិ នឹងដឹកនាំដោយ គណបក្ស​ សង្គ្រោះជាតិ (ប្រធាន និង អនុប្រធានទី១​ នៃរដ្ឋសភា) និងអាចមានរួមផ្សំជាមួយ គណបក្ស​ ប្រជាជនផងដែរ
  • អង្គនិតិប្រតិបត្ត នឹងដឹកនាំដោយ គណបក្ស​ ប្រជាជន​តែឯកឯង (គ្មានការចូលរួមពីគណបក្ស​ សង្គ្រោះជាតិ ឡើយ)

គួរពុំគួរ នេះគ្រាន់ជាជ្រុងមួយនៃទស្សនៈប៉ុណ្ណោះ៕

ឡើង​ត្រី​ទឹម ៣

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Tuesday, 16 July 2013 ដោយ៖ ប៉ែន សុជីវន្ត)

130716_02

ក្បួន​​ឃោស​នា​​បោះ​ឆ្នោត​ គណ​បក្ស​ប្រជា​ជន ​​និង​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ ភ្នំ​ពេញ។ រូបថត ហេង ជីវ័ន

សុទ្ធ​តែ​ជា​ព្រហ្មលិខិត​។ ព្រហ្មលិខិតបាន​ចារ​មក​អ៊ីចឹង​។ គឺ​ឲ្យ​មាន ​អ្នក​ខ្លាំង អ្នក​ខ្សោយ មាន​អ្នក ឆ្លាត អ្នក​ល្ងង់ មាន​អ្នក​ក្រ​អ្នក​មាន មាន​កើត​មាន​ស្លាប់ មាន​ចាប់​ផ្តើម មាន​ទី​បញ្ចប់​។ គ្មាន​អ្វី​ស្ថិតស្ថេរ​នោះ​ទេ។ មើល​ទៅ អ្នក​ដែល​ធ្វើ​មុខ​ខ្លាច​ក្រោយ ធ្វើ​ថ្ងៃ​នេះ ខ្លាច​គេ​គាស់​ផ្នូរ​ដូន​តា​ថ្ងៃ​ស្អែក គឺ​មាន​តែ ស៊ឺម៉ាអ៊ី ក្នុង​រឿង សាម​កុក ម្នាក់​គត់​។ ចំណែក​ឯ​ស្រុក​ខ្មែរ ឲ្យ​តែ​ឈ្នះ​ថ្ងៃ​នេះ មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក​ទេ​ចង់​នរណា​ជេរ​បើក​កកាយ​ស្អី​នៅ​ថ្ងៃ​ក្រោយ មិន​ខ្វល់ ធ្វើ​ដូច​ខ្លួន​ឯង​ជា​ម្ចាស់​ព្រហ្មលិខិត​អ៊ីចឹង​។ ស៊ឺម៉ាអ៊ី សូម​ខ្មាស​អ្នក​ដឹក​នាំ​ស្រុក​ខ្មែរ។ ស៊ឺម៉ាអ៊ី និយាយ​ថា «អ្នក​ឆ្លាត សម្ងំ​ធ្វើ​ការងារ​ពិត ក្តោប​ក្តាប់​ឱកាស ចំណែក​ឯ​អ្នក​ល្ងង់ លង់​នឹង​អំណាច បុណ្យស័ក្តិ ដែល​មិន​ស្ថិត​ស្ថេរ​។ សម្ងំ​សំលៀង​កាំបិត ៣០​ឆ្នាំ​ចាំ​ឱកាស​កាប់​តែ​មួយ​ដង។ ចិញ្ចឹម​ទ័ព ១០ ឆ្នាំ រង់ចាំ​ឱកាស សម្រាប់​សង្រ្គាម​តែ​មួយ​ថ្ងៃ​»។

តាំង​ពី​ឆ្នាំ​១៩៩៥​មក​បក្ស​ប្រឆាំង​សុខ​ចិត្តរាយ​ក្រឡា​ចាញ់​ផ្ទួនៗ រង់ចាំ​រដូវ​ខ្យល់​រំហើយ​បាច​អង្កាម​បញ្ច្រាស​ទៅ​គណបក្ស​ប្រជាជន ទុក​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ខ្សោះ​ឈាម ន្អាល​នឹង​ត្រង​យក​កងទ័ព អាវុធ និង​ស្បៀង យក​ពេល​យក​ចិត្ត​រាស្រ្ត បែរ​ជា​គណបក្ស​ប្រជាជន​មើល​មិន​ឃើញ ឬ ក៏​មើល​ឃើញ​ហើយ តែ​មើល​ស្រាល​ធ្វើ​មិន​ដឹង បណ្តោយ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​រួប​រួម​គ្នា​បាន កងទ័ព​កាន់​តែ​ច្រើន ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សម្លាប់​មួយ​កើន ១០ គំរាម​មិន​ខ្លាច បន្លាច​មិន​ញិន ទិញ​មិន​លក់ ក្លាហាន​មោះមុត។ ក្បួន​ទ័ព​ទៅ​ដល់​ទីណា ស្បៀង​ធ្លាក់​ពី​លើ​មេឃ​នៅ​ទីនោះ​។ បើ​នេះ​មិន​មែន​ជា​កងទ័ព​ទេវតា តើ​ជា​ស្អី​ទៅ​?

បើ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​តែ​ខ្លាំង​ប្រហាក់​ប្រហែល​ជាមួយ​គណបក្ស សម រង្ស៊ី ម៉្លេះ​គណបក្ស​ប្រជាជន មាន​ជ័យជម្នះ​រហូត ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្ព័ន្ធភាព​រដ្ឋាភិបាល ម្តង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ម្តង​គណបក្ស​សម រង្ស៊ី ពេល​នោះ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ច្របូក​ច្របល់ មិន​អាច​បែង​ចែក​ល្អ និង​អាក្រក់ រវាង​គណបក្ស​ទាំង​បី​បាន​ឡើយ​។ ធ្វើ​បែប​នេះ គណបក្ស​ប្រជាជន​នៅ​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​រហូត។

ឱកាស ល្អ​យ៉ាង​នេះ បែរ​ជា​គណបក្ស​ប្រជាជន មិន​អាច​ក្តោប​ក្តាប់​បាន​។ ឈ្នះ​តែ​សមរភូមិ មិន​ឈ្នះ​ចិត្ត​រាស្រ្ត គ្រប់​គ្រង​រដ្ឋការ តែ​បង្ក​គំនុំ​ក្នុង​ចិត្ត​មន្ត្រី​។ បំផ្លាញ​ចិត្ត​ស្មោះ បង្កើន​ចិត្ត​ស្អប់ មាន​ឈ្មោះ​ជា​អ្នក​បម្រើ​រាស្រ្ត​តែ​លួច​ប្លន់​រាស្រ្ត​។ ជា​មេ​គ្រួសារ គ្មាន​សមត្ថភាព ចិញ្ចឹម​រាស្រ្ត បែរ​ជា​លក់​កេរ្តិ៍អាករ​ដូន​តា។ មាន​ចិត្ត​ចង់​កាន់​កិច្ចការ​ធំ​បាន​យូរ តែ​មាន​ចិត្ត​មិន​ដាច់​ស្រេច មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ឲ្យ​ច្បាស់​លាស់​ពី​មនោសញ្ចេតនា និង​ភារកិច្ច​។ ហ៊ាន​ស៊ី តែ​មិន​ហ៊ាន​សង ទទួល​តែ​ពាក្យ​សរសើរ មិន​ទទួល​ពាក្យ​រិះគន់។ សុខ​ចិត្ត​ក្បត់​គេ មិន​ឲ្យ​គេ​ក្បត់​ខ្លួន​ឯង។ នេះ​ហៅ​ថា បាច​អង្កាម​បញ្ច្រាស​ខ្យល់ ពេល​វេលា​មួយ​ក៏​គង់​តែ​នឹង​មក​ដល់​ទេ។

មើល​ចុះ​! កូន​ពេញ​ក្តារ​អុក បែរ​ជា​ដើរ​តាម​តែ​អារម្មណ៍ គ្មាន​យុទ្ធសាស្រ្ត​។ ចាប់​កូន​លើក​ដាក់ៗ ដូចជា ការ​បិទ​បើក ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ខេមរភាសា និង​ការ​ដេញ​សមាជិក​តំណាង​រាស្រ្ត បក្ស​ប្រឆាំង។ នរណា​ក៏​សើច ហៀរ​ទឹក​ភ្នែក​ទឹក​សម្បោរ ហួស​ចិត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ​គឺ គ្រាន់​តែ​គេ​(បក្ស​ប្រឆាំង​)ឡើង​កូន​ត្រី​ឲ្យ​ស៊ី​ភ្លាម គឺ​ស៊ី​ភ្លែត គ្មាន​គិត​ខាត គិត​ចំណេញ​អី​ទេ​។ បើ​នេះ មិន​ហៅ​ថា​ល្ងង់ ហៅ​ថា​ស្អី​ទៅ​វិញ​ទៅ? ក្រឡា​ឈ្នះ​លើ​គោក បែរ​ជា​ដើរ​ឲ្យ​ខូច​ក្រឡា​អស់​។ ពេល​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់។

គេ​ថា ពេល​ឡើង​ត្រី គឺ​ត្រូវ​តែ​មាន​ពីរ​យ៉ាង​តិច​ពីរ​ជាប់​គ្នា បើ​ល្អ​៣ ឬ​ហៅ​ថា ត្រី​ទឹម​បី ហើយ​កូន​ណា​នៅ​មុខ​ត្រី​ទឹម គឺ​ពិត​ជា​គ្រោះថ្នាក់​ណាស់ ព្រោះ​ត្រី​បក​ទឹម​៣ អាច​ការពារ​ខ្លួន​ឯង​បាន​៥​ក្រឡា​បួន​ជ្រុង ហើយ​អាច​ការពារ​គ្នា​បាន​យ៉ាង​ល្អ​ដែល​សូម្បី​តែ​សេះ គោល ទូក​ក៏​ពិបាក​ចូល​ដែរ។

គណបក្ស​ប្រជាជន​បាន​មើល​ស្រាល​គូ​ប្រកួត គិត​ថា ខ្លួន​ឯង​មាន​ទ័ព​ច្រើន​តែ​សុទ្ធ​ជា​ទ័ព​ក្អេង​ក្អាង ឈ្នះ​តែ​លើ​សមរភូមិ​ដែល​គេ​ធ្វើ​ចាញ់ សប្បាយ​ភ្លេច​ខ្លួន អង្គុយ​បើក​ភ្នែក​មើល បក្ស​ប្រឆាំង ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទ័ព​កាន់​តែ​កើន ទឹក​ចិត្ត​ទ័ព​កាន់​តែ​ពុះ​កញ្ជ្រោល​។ ក្បួន​ទ័ព​ទៅ​ដល់​ទី​ណា រាស្រ្ត​គាំទ្រ​ទីនោះ​ដែល​នេះ​ហៅ​ថា ត្រី​ទឹម​ពីរ​។ ត្រី​ទី​មួយ​គឺ​កង​ទ័ព​(សកម្មជន) ត្រី​ទី​២ គឺ​ប្រជារាស្រ្ត​។ ខាង​គណបក្ស​ប្រជាជន ក៏​ខំ​ឡើង​ត្រី​ទឹម​ដែរ តែ​សុទ្ធ​តែ​ត្រូវ​ចំណាយ​លុយ​កាក់ សារុង ប៊ីចេង អស់​ជាច្រើន ដែល​គេ​ហៅ​ថា ជា​ទ័ព​ស៊ី​ឈ្នួល​។ ទ័ព​ស៊ី​ឈ្នួល ស៊ី​មិន​ឆ្អែត ចិត្ត​មិន​នឹង មាន​តែ​ចំនួន​ឥត​ប្រយោជន៍ ឲ្យ​តែ​សត្រូវ​មក​ដល់ ច្បាស់​ជា​ចុះ​ចូល​ជាមួយ​សត្រូវ បែរ​អាវុធ​ដាក់​ម្ចាស់​វិញ​មិន​ខាន។

គេ ថា មរកត គង់​មាន​រកាំ ថ្វី​ដ្បិត​តែ​បក្ស​ប្រឆាំង​មាន​កម្លាំង​ទ័ព​ស្រួច​ខ្លាំង តែ​សុទ្ធ​តែ​ក្មេងៗ មាន​ចិត្ត​ឆេវឆាវ ឲ្យ​តែ​ជួប​សត្រូវ ដឹង​តែ​ពី​សម្លាប់​បើ​សម្លាប់​មិន​បាន ក៏​ជេរ​បញ្ចោរ​ដែរ។ បើ​ធ្វើ​អ៊ីចឹង តើ​វា​មាន​អី​ខុស​ពី​កង​ទ័ព​ស៊ី​ឈ្នួល​ទៅ?

មេ​ទ័ព​គ្រប់​តំបន់​ទាំង​អស់​ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ បើ​តាំង​នាម​ជា​កងទ័ព​ប្រកាន់​សច្ចធម៌​លើក​ស្ទួយ​រាជបល័ង្ក សង្គ្រោះ​នគរ គួរ​តែ​មាន​ពាក្យ​សម្ដី​ថ្លៃ​ថ្នូរ អាកប្ប​កិរិយា​ទន់​ភ្លន់ តែ​បើ​ហា​មាត់​ឡើង​ជេរ ហា​មាត់​ឡើង យួន ហា មាត់​ឡើង អាក្បត់​ជាតិ តើ​មាន​កងទ័ព​ណា ដែល​ហ៊ាន​ចុះ​ចូល​ជាមួយ​ទៅ​? អ្នក​ទាំង​នោះ បើ​មិន​មែន​ជា​ជន​បង្កប់ ក៏​ជា​ចោរ​ក្បត់​ដែរ គួរ​តែ​កាត់​ក្បាល​ភ្លាម​។

បើ​ចង់​ជួយ​ម្ចាស់ គួរ​តែ​ទាក់​ទាញ ទ័ព​សត្រូវ​ឲ្យ​ក្លាយ​ជា​មិត្ត ហើយ​មិត្ត​ក្លាយ​ជា​ទ័ព​ស្មោះ​ស្ម័គ្រ ដោយ​ប្រើ​អាកប្បកិរិយា​ទន់​ភ្លន់ យក​ទន់​បង្រ្កាប​រឹង យក​ទឹក​បង្រ្កាប​ភ្លើង សម្ដី​ត្រជាក់ តែ​ស៊ី​ជម្រៅ ប្រកប​ដោយ​ហេតុ​ផល ហ៊ាន​ស៊ី​ហ៊ាន​សង ហ៊ាន​ទទួល​ត្រូវ ហ៊ាន​ទទួល​ពាក្យ​សរសើរ ហ៊ាន​ទទួល​ពាក្យ​បន្ទោស រៀន​ប្រើ​ពាក្យ “បាទ​! ចាស​!” បង្កើត​វប្បធម៌“មិន​យក ខ្មែរ​ណា​ជា​សត្រូវ” ទៅ​តាម​គោលការណ៍​ម្ចាស់​របស់​ខ្លួន​។ ម្យ៉ាង​ទៀត ពេល​ឡើង​តែ​ត្រី​ទៅ​មុខ​ទុក​ប្រហោង​ក្នុង​អារាត់​អារាយ ពេញ​ក្តារ​អុក ដូច្នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ប្រហោង​ពោះ​ខ្លាំង​ណាស់។ បើ​ដើរ​របៀប​នេះ ទ័ព​ស៊ី​ឈ្នួល​ច្បាស់​ជា​ស្ទាក់​វាយ​តាម​ផ្លូវ ម្តង​មួយ​កង់ៗ ស្លាប់​អស់​មិន​ខាន​ឡើយ។

សង្រ្គាម​ថ្ងៃ​ខាង​មុខ (ថ្ងៃ​បោះឆ្នោត) ជា​ការ​សាក​កម្លាំង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​សម្រេច​ជោគ​វាសនា​រាស្រ្ត​ទាំង​នគរ ល្អ​អាក្រក់ ស​ខ្មៅ នឹង​ត្រូវ​បែង​ចែក​។ ដូច្នេះ បើ​មិន​អាច​ឡើង​ត្រី ១ ទៀត ធ្វើ​ជា​ត្រី​ទឹម ៣ គឺ​លទ្ធផល​ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់​។ ដូច្នេះ តើ​បក្ស​ប្រឆាំង​អាច​ឡើង​កូន​ត្រី​១​ទៀត​បាន​ឬ​ទេ?

និយាយ​ឲ្យ​ត្រង់​ទៅ កូន​ត្រី​ទី៣ នោះ គឺជា​អ្នក​ទស្សនា ដែល​សុទ្ធ​តែ​អ្នក​ជិះ​លើ​ទូក​ក្តារ ជាមួយ​អ្នក​លេង ដែល​អ្នក​ខ្លះ​ជា​អ្នក​ប្រាជ្ញ​បណ្ឌិត អ្នក​មាន​ទ្រព្យ​ធន អ្នក​មាន​កម្លាំង អ្នក​ក្បួន​យុទ្ធសាស្រ្ត ដែល​តែង​តែ​យក​រួច​ខ្លួន ចេញ​តែ​សម្ដី មិន​ចេញ​មុខ ចេញ​មុខ តែ​មិន​ចេញ​សកម្មភាព នេះ​ហើយ​។ បើ​អ្នក​ទាំង​អស់​គ្នា មិន​ជួយ​ស្រែក មិន​ជួយ​ហ៊ោ គឺ​ច្បាស់​ជា​អស់​លីអូ ម្នាក់ៗ​ជា​មិន​ខាន​ទេ។

ខុងមិញ ដែល​ដើរ​តួ​នៅ​ក្នុង​ខែ្ស​ភាពយន្ដ​រឿង​សាមកុក​បាន​និយាយ​ថា«បើ​ចេះ​តែ​សម្ងំ ​សុខ បាន​សុខ​នោះ គ្រប់​គ្នា​មិន​បាច់​ប្រឹង​ទេ ហើយ​ក៏​មិន​ចាំ​បាច់​មាន​អ្នក​ក្លាហាន​ចេញ​មុខ​បញ្ចេញ​សមត្ថភាព​អីដែរ​។ បើ​គ្រាន់​តែ​សន្សំ​សុខ សម្រាប់​តែ​១០​ឆ្នាំ​ឬ ២០ ឆ្នាំ​នោះ គឺ​មិន​អី​ទេ តែ​បើ គិត​ដល់ ទៅ ៥០ ឆ្នាំ ១០០ ឆ្នាំ ដល់​កូន​ចៅ​ជំនាន់​ក្រោយ រាប់​តំណ គឺ​មិន​អាច​សម្ងំ​សុខ​ពេល​ឥឡូវ​បាន​ទេ គ្រប់​គ្នា​ត្រូវ​តែ​ប្រឹង​ប្រែង ក្តាប់​ឱកាស​ពី​ឥឡូវ​ទៅ»។

មេ​ដឹក​នាំ សមាជិក សកម្មជន​នយោបាយ បាន​រៀប​ក្បួន​ទ័ព​ចេញ​ជា​ហូរហែ តែ​នៅ​មាន​អ្នក​ខ្លះ អង្គុយ​ផឹក កាហ្វេ តែង​កំណាព្យ ស្តាប់​ភ្លេង សើច​ចំអក​ឲ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​វិញ​។ បើ​ធ្វើ​បែប​នេះ តើ​មាន​អ្វី​ខុស​ពី​បញ្ញើ​ក្អែក​ទៅ?

តើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាត់​ដោយ​របៀប​ណា​? ឮ​ចាស់ៗ​និយាយ​តៗ​គ្នា​ថា បារាំង​ចង់​ធ្វើ​ជំរឿន ថា​តើ​ជនជាតិ​ណា​រស់​នៅ​ច្រើន​ជាង​គេ តែ​ខ្មែរ​យើង​ចិត្ត​សឿង​ស្អប់​បារាំង​មិន​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ជំរឿន​ទេ។ ពេល​ធ្វើ​ជំរឿន​ចប់​សព្វ​គ្រប់ បារាំង​ឃើញ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​ជាង ជនជាតិ​ខ្មែរ ក៏​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​យួន​ទៅ។ ទោះ​បី​រឿង​នេះ​ពិត ឬ​មិន​ពិត ក៏​សមហេតុ​សម​ផល​ដែរ​។ រឿង​នេះ មិន​ខុស​គ្នា​ទេ បើ​អស់​លោក បញ្ញវន្ត និង​អ្នក​មាន​ទ្រព្យ​ធន សម្ងំ​យក​តែ​សុខ គឺ​មេរៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​កម្ពុជា​ក្រោម និង​កើត​ឡើង​ម្តង​ទៀត នៅ​កម្ពុជា​កណ្តាល​នេះ។

ជំនាន់ ខ្មែរ​ក្រហម តើ​ប្រជាជន​ស្លាប់​ដោយ​របៀប​ណា? គឺ​ដោយ​សារ​ម្នាក់ៗ សម្ងំ​យក​សុខ​រៀងៗ​ខ្លួន គ្មាន​គំនិត​រួប​រួម​គ្នា​។ សូម្បី​តែ​ក្មេង​ម្នាក់ ឈរ​កាន់​កាំភ្លើង​លើ​ភ្លឺ​ស្រែ ហើយ​មនុស្ស​ចាស់ កាន់​ចប​កាប់ រាប់​រយ​នៅ​លើ​ខ្នង​ប្រឡាយ មិន​ហ៊ាន​ទាំង​ក្អក​ផង។ គេ​ចាំ​មើល​យើង យើង​ចាំ​មើល​គេ រហូត​ដាច់​បាយ ត្រូវ​ត្បូង​ចប ស្លាប់​ទាំង​អស់​គ្នា។

ដូច្នេះ​បើ​មាន​អ្នក​ស្ម័គ្រ​ស្លាប់​នៅ​សមរភូមិ​មុខ​ទៅ​ហើយ តើ​មាន​អ្វី​ ធ្វើ​ឲ្យ​យើង​រា​រែក​ទៀត? ក្បួន​ទ័ព​បាន​ចេញ​ដំណើរ​ហើយ​។ អ្នក​មាន​ស្បៀង ជួយ​ស្បៀង អ្នក​មាន​ល្បិច ផ្តល់​ល្បិច អ្នក​មាន​ព័ត៌មាន ផ្តល់​ព័ត៌មាន អ្នក​មាន​អាវុធ ផ្តល់​អាវុធ អ្នក​អត់​មាន ជួយ​ហ៊ោ ទូង​ស្គរ ឈរ​អម​ដង​ផ្លូវ ផ្តល់​កម្លាំង​ចិត្ត​ដល់​ទ័ព និង​អ្នក​នៅ​សមរភូមិ​មុខ។

មើល ចុះ! ខ្យល់​អាគ្នេយ៍​សម្រាប់​បាច​អង្កាម​បញ្ច្រាស​ទៅ​សត្រូវ​ក៏​មក​ដល់​។ កងទ័ព​សត្រូវ​កំពុង​តែ​ជ្រួល​ច្របល់។ បើ​ត្រី​បក​ទាំង​បី​នេះ មិន​អាច​ឡើង​ទន្ទឹម​គ្នា​បាន​ទេ លទ្ធផល​សង្រ្គាម​(បោះឆ្នោត)​ ថ្ងៃ​ខាង​មុខ ដែល​បក្ស​ប្រឆាំង​ខំ​សំលៀង​កាំបិត​សន្សំ​ស្បៀង រើស​ទ័ព រាយ​ក្រឡា​ចាញ់​ផ្ទួនៗ ជាង​១០​ឆ្នាំ​មក​នេះ ពិត​ជា​អាណោច​អាធ័ម​មិន​ខាន​ទេ។ ពេល​នោះ​ទាំង​ទ័ព ទាំង​រាស្រ្ត ទាំង​មន្រ្តី ច្បាស់​ជា​ត្រូវ​កង​ទ័ព​ស៊ី​ឈ្នួល​អារក​បឺត​ឈាម កាត់​ក្បាល វះ​ពោះ ហាល​ងៀត ដូច​ត្រី​មិន​ខាន​ទេ។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែល chivann.pen@gmail.com

ប៉ែន សុជីវន្ត ពី​រតនគិរី

ព្រឹត្តិការណ៍មួយនៅ​សហរដ្ឋអាមេរិក ១៤ កក្កដា ១៩៦៩

ដោយ៖​ CEN

១៤ កក្កដា ៖ អាមេរិក​បញ្ឈប់​លែង​ឲ្យ​ចរាចរ​ក្រដាសប្រាក់ ៥០០$ ១.០០០$ ៥.០០០$ ១០.០០០$ និង ១០០.០០០ $ ក្នុង​ឆ្នាំ ១៩៦៩

​រូបិយវត្ថុ​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ (​ក្រដាសប្រាក់​ធំ​) បាន​ត្រូវគេ​ស្គាល់​ទូទៅ​ចាប់តាំងពី​ការ​ចេញ​ផ្សាយ​ដំបូង​របស់​រដ្ឋាភិបាល​ អាមេរិក​ក្នុង​ឆ្នាំ ១៨៦០ ។ ក្រដាសប្រាក់​ដែល​គេ​និយម​កាន់​គឺ​ក្រដាស ៥០០ ដុល្លារ ១.០០០ ដុល្លារ ៥.០០០ ដុល្លារ និង ១០.០០០ ដុល្លារ បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ១៨៦១ ក្នុងនោះ​ក្រដាស ៥.០០០ និង ១០.០០០ ដុល្លារ​អាមេរិក​បាន​ត្រូវដាក់​ឲ្យ​ចរាចរ​ក្នុង​ឆ្នាំ ១៨៧៨ ។ មាន​ម៉ូដ និង​ប្រភេទ​ខុសៗ​គ្នា​ជាច្រើន​នៃ​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ ។
​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ (​រួមទាំង​ក្រដាស​ដែលមាន​ខ្នាត​តម្លៃ ១ដុល្លារ រហូត​ដល់ ១០០ដុល្លារ​) បាន​ត្រូវ​ចេញផ្សាយ (​លើក​ទី​ពីរ​) ក្នុង​ឆ្នាំ ១៩២៩ ក្នុង​ទំហំ​តូច​ជាង​មុន ដែល ​នៅ​រក្សា​ទម្រង់​រហូតដល់​សព្វថ្ងៃ​នេះ ៖
  • ក្រដាស ៥០០ ដុល្លារ៖ រូបលោក វីលៀម ម៉ាក​គីន​ឡេ (William McKinley) ប្រធានាធិបតី​អាមេរិក​ទី ២៥ (​ឆ្នាំ ១៨៩៧-១៩០១)
  • ក្រដាស ១.០០០ ដុល្លារ៖ រូបលោក ហ្គ្រូ​វើ ក្លេ​វើ​លែ​ន (Grover Cleveland) ប្រធានាធិបតី​អាមេរិក​ទី ២៤ (​ឆ្នាំ ១៨៨៥-៨៩ និង ឆ្នាំ ១៨៩៣-៩៧)
  • ​​ក្រដាស ៥.០០០ ដុល្លារ៖ រូបលោក ជេ​ម​ស៍ ម៉ា​ឌី​សុន (James Madison) ប្រធានាធិបតី​អាមេរិក​ទី ៤ (​ឆ្នាំ ១៨០៩-១៧)
  • ក្រដាស ១០.០០០ ដុល្លារ៖ រូបលោក សាល​ម៉ុ​ន ភី ឆេស (Salmon P. Chase) រដ្ឋមន្ត្រី​យុត្តិធម៌​ទី ៦ (​ឆ្នាំ ១៨៦៤-៧៣)
  • ​ ​ក្រដាស ១០០.០០០ ដុល្លារ៖ រូបលោក វូដ​រ៉ូ​វ វី​ល​សុន (Woodrow Wilson) ប្រធានាធិបតី​អាមេរិក​ទី ២៨ (​ឆ្នាំ ១៩១៣-២១)
​ម៉ូដ​ក្រដាសប្រាក់​ទាំងសងខាង​​ គឺជា​ការងារ​វិចិត្រ​បែប​អរូបី​ដែលមាន​ កំណត់សម្គាល់​ខ្នាត​តម្លៃ​​ដ៏​ស្រស់ស្អាត។ ក្រដាសប្រាក់​ទាំងអស់​ត្រូវ​បាន​បោះពុម្ព​ជា​ពណ៌​បៃតង លើកលែងតែ​ស៊េរី​ក្រដាសប្រាក់​មាស​ឆ្នាំ ១៩៣៤ ដែល​ត្រូវបាន​បោះពុម្ព​ជា​ពណ៌​ទឹកក្រូច​នៅ​ផ្នែក​ម្ខាង​ទៀត ។ ប្រភេទ​ក្រដាសប្រាក់​ឆ្នាំ ១៩៣៤ ទាំងអស់នេះ (១០០ $, ១០០០$, ១០.០០០$, និង ១០០.០០០$) បាន​ត្រូវ​ចេញផ្សាយ បន្ទាប់ពី​ស្តង់ដារ​មាស​បាន​ត្រូវ​ច្បាប់​ហាមឃាត់ ហើយ​មាស​ត្រូវបាន​រឹបអូស​ជាដាច់ខាត​ដោយ​បទបញ្ជា​របស់​ប្រធានាធិបតី លោក ហ្វ្រែ​ង​គ្លី​ន រូ​សេ​វែ​ល (Franklin Roosevelt) នៅ​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៣៣ ហេតុនេះហើយ​ទើប​ក្រដាសប្រាក់​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​ ប្រតិបត្តិការ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ និង ​មិន​ត្រូវបាន​ចេញផ្សាយ​ដល់​សាធារណៈជន​នោះទេ។ ក្នុងចំណោម​ក្រដាសប្រាក់​ទាំង​នេះ មានតែ​ក្រដាស ១០០.០០០ ដុល្លារ​ប៉ុណ្ណោះ​មើលទៅ​រាង​ចម្លែក​ខុសគេ​បន្តិច ខណៈដែល​វា​ជា​ក្រដាសប្រាក់​មាស​តែមួយគត់​បោះពុម្ព​ក្នុង​ឆ្នាំ ១៩៣៤។ ក្រដាសប្រាក់ ១០០.០០០ ដុល្លារ​នេះ​លែង​បន្ត​បោះពុម្ព​នៅ​ឆ្នាំ ១៩៤០ ។ ក្រដាសប្រាក់​ដទៃទៀត​ក៏​ត្រូវបាន​បោះពុម្ព​ជា​ពណ៌​ខ្មៅ និង បៃតង​វិញ ។
​ទោះបីជា​ក្រដាសប្រាក់​ទាំងនេះ​ តាមន័យ​បច្ចេកទេស​នៅតែមាន​តម្លៃ​ខាង​ផ្លូវច្បាប់ ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់​ទាំងនេះ ($៥០០, $១,០០០,​ $៥,០០០, និង $១០០,០០០) បាន​ត្រូវ​បោះពុម្ព​លើកចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ ១៩៤៥ និង ឈប់​ត្រូវបាន​ប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៩ ដោយ​ប្រព័ន្ធ​រតនាគារ​អាមេរិក ។ មាន​ក្រដាសប្រាក់ ១០.០០០ ដុល្លារ តែ ១០០ សន្លឹក​ប៉ុណ្ណោះ​បាន​ត្រូវ​រក្សាទុក​បាន​យ៉ាង​ល្អជា​ច្រើន​ឆ្នាំ​ដោយ​លោក Benny Binion ជា​ម្ចាស់​កាស៊ីណូ Binion’s Horseshoe ក្នុង​ទីក្រុង​ឡាស​វ៉េ​ស​ហ្គាស រដ្ឋ​ណេ​វ៉ា​ដា ជាទី​ដែល​ក្រដាសប្រាក់​ទាំងនេះ​បាន​ត្រូវ​តាំង​បង្ហាញ​នៅក្នុង​កញ្ចក់​ជ័រ​ ដែល​ស្រោប​ជិត​មួយ ។
ក្រោយពី​ការប្រកាស​ឈប់​ប្រើ​ក្រដាសប្រាក់​ទាំងនេះ​មក រតនាគារ​អាមេរិក​ បាន​ចាប់ផ្តើម​ប្រមូលយក​ក្រដាសប្រាក់​ធំ ឬ​ ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់​ទាំងនេះ​ ចេញពី​ចរាចរណ៍​ក្នុង​ ឆ្នាំ ១៩៦៩ ។ គិត​ត្រឹម​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០០៩ មាន​ក្រដាសប្រាក់ ១០.០០០ ដុល្លារ​តែ ៣៣៦ សន្លឹក​តែប៉ុណ្ណោះ​ដែល​នៅ​សេសសល់ ចំណែក​ក្រដាសប្រាក់ ៥០០០ ដុល្លារ​នៅសល់ ៣៤២ សន្លឹក និង​ក្រដាសប្រាក់ ១.០០០ ដុល្លារ នៅសល់ ១៦៥.៣៧២ សន្លឹក ។ ដោយសារតែ​ភាព​កម្រ​របស់​ប្រាក់​ទាំងនេះ ក្រុម​អ្នកប្រមូល​របស់របរ​ដេញថ្លៃ​អាច​នឹង​ពិចារណា​ទិញយក​ក្រដាសប្រាក់​ ទាំងនេះ​ក្នុងតម្លៃ​ថ្លៃ​ជាង​តម្លៃពិត​នៅលើ​ក្រដាសប្រាក់​ទាំងនេះ​ទៀត។ ក្រដាសប្រាក់​ទាំងនេះ​មួយចំនួន​បាន​ស្ថិតនៅក្នុង​សារៈមន្ទីរ​ជាច្រើន​នៅ​ ជុំវិញ​ពិភពលោក។
​សម្រាប់​បណ្តា​រដ្ឋ​ជាច្រើន ក្រដាសប្រាក់​ទាំងនេះ​ធ្លាប់បាន​ត្រូវ​ប្រើ​ដោយ​ធនាគារ និង រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​ពី​ ឆ្នាំ ១៨៦៥ ដល់ ១៩៣៤ ។ ទោះយ៉ាងណា ការណែនាំ​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​បានធ្វើ​ ឲ្យ​ប្រតិបត្តិ​ការទូទាត់​ជា​សាច់ប្រាក់​ទ្រង់ទ្រាយ​ធំ​ក្លាយជា​ហួស​សម័យ ។ នៅពេល​គួបផ្សំ​គ្នា​ជាមួយនឹង​ក្តីបារម្ភ​អំពី​ការ​ក្លែងបន្លំ​ក្រដាសប្រាក់ និង ការប្រើប្រាស់​ក្នុង​សកម្មភាព​ខុសច្បាប់​ដូច​ជាការ​ជួញដូរ​ថ្នាំញៀន​ ខុសច្បាប់ និង ការលាង​លុយ អាមេរិក​ទំនង​នឹងមិន​ចេញ​រូបិយវត្ថុ​ដែលមាន​ខ្នាត​តម្លៃ​ធំ​របៀបនេះ​ឡើងវិញ​ ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទេ ថ្វីបើ​ចំនួន​អតិផរណា​បាន​កើនឡើង ​ចាប់តាំងពី​ឆ្នាំ១៩៦៩ក៏ដោយ។ យោងតាម​វេ​ប​សាយ​របស់ ក្រសួង ​រតនាគារ​អាមេរិក​បាន​ឲ្យ​ដឹងថា “​ខ្នាត​តម្លៃ​រូបិយវត្ថុ​បច្ចុប្បន្ន​របស់​យើង​ក្នុង​ផលិតកម្ម​គឺ $១, $២, $៥, $១០, $២០, $៥០, និង $១០០។ ទាំង​ក្រសួង​រតនាគារ និង ប្រព័ន្ធ​រតនាគារ​គ្មាន​ផែនការ​ណាមួយ​ដើម្បី​ផ្លាស់ប្តូរ​ខ្នាត​តម្លៃ​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​ទេ​”៕

$500 in 1879ក្រដាស ៥០០ ដុល្លារ ចេញ​ឆ្នាំ ១៨៧៩

 $500 in 1918ក្រដាស ៥០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$500 in 1934ក្រដាស ៥០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

$1000 in 1918ក្រដាស ១០០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$1000 in 1934ក្រដាស ១០០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

$1000 in 1934 (2)ក្រដាស ១០០០ ដុល្លារ​ដែលមាន​ផ្នែក​ម្ខាង​ទៀត​ពណ៌​ទឹកក្រូច ចេញ​ឆ្នាំ ១៩៣៤

$5000 in 1878ក្រដាស ៥០០០ ដុល្លារ ចេញ​ឆ្នាំ ១៨៧៨

$5000 in 1918ក្រដាស ៥០០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$5000 in 1934ក្រដាស ៥០០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

$10000 in 1918ក្រដាស ១០០០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$10000 in 1928ក្រដាស ១០០០០ ដុល្លារ ចេញ​ឆ្នាំ ១៩២៨

$10000 in 1934ក្រដាស ១០0០០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

ចូលរួមសោកស្តាយនិងមរណទុក្ខដ៏ក្រៀមក្រំ

051105

(លោកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង។  រូបថត ហេង ជីវ័ន)

សូមចូលរួមសំដែងការសោកស្តាយ​និង​មរណទុក្ខដ៏ក្រៀមក្រំបំផុត

ជាមួយគ្រួសារសព!

លោកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ឪពុក​បង្កើត​របស់​សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព កាល​ពី​យប់​ទៀប​ភ្លឺ នៅ​ម៉ោង ៤ និង ១០ នាទី ព្រឹក​​ថ្ងៃ​សុក្រ ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣ ក្នុង​ជន្មាយុ​៩០​ឆ្នាំ ដោយ​ជរាពាធ។

លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង កើត​នៅ​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​១៩២៣ នៅ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ លោក​បាន​រៀប​ការ​ជាមួយ​អ្នកស្រី​ ឌី ប៉ុក នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ។ អ្នកស្រី ឌី​ ប៉ុក បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៨ ក្នុង​ជន្មាយុ​៧៩ឆ្នាំ ។

លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង និង​​អ្នក​ស្រី​ ឌី​ប៉ុក មាន​កូនប្រុស​ស្រី​ចំនួន ៦ នាក់​ និង ​ចៅប្រុស​ស្រី​ចំនួន ៣០ នាក់ និង​ចៅទួត​ប្រុស​ស្រី​ចំនួន ៦០ នាក់ បន្ថែម​ទៀត។

កម្ពុជា​ត្រូវ​ការ​វប្បធម៌​នយោបាយ​ថ្មី​ទើប​ជាតិ​រុងរឿង

ដោយ៖ ប៉ា ច័ន្ទរឿន (ភ្នំពេញប៉ុស្តិ៍ Wednesday, 10 July 2013)

130710_02

លោក​ ​ហ៊ុន សែន​​​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ និង លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​។ រូប​ថត Bloomberg និង ផា លីណា​

មាន​ស៊ី​ មាន​សែន ​ទើប​នយោបាយ​ខ្មែរ​ទៅ​មុខ​ហើយ​អ្នក​ទាំង​ពីរ​បាន​សុខ

ជម្រាបសួរ លោក ការី​និពន្ធ

ក្រោយ ពី​បាន​អាន​អត្ថបទ «លោក សម រង្សី​ប្រកាស​វិល​មក​កម្ពុជា​វិញ» បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ពុំនោល​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ ធ្លាប់​និយាយ​ថា «មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី»។ ពុំនោល​នេះ​ស្ថិត​នៅ​ក្នុង​វប្បធម៌​នយោបាយ​«ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច តែ​ពេល​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»។

ជា​ការ​ពិត ធម្មជាតិ​នៃ​នយោបាយ មាន​ភាព​ស្មុគស្មាញ​។ ប៉ុន្តែ​នៅ​ក្នុង​នាម​ជា​អ្នក​អប់រំ​ម្នាក់ ខ្ញុំ​យល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​តែ ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​បែប​ជ្រុល​និយម​បែប​នេះ ហើយ​ផ្លាស់​ប្តូរ​ការ​យក​ឈ្នះ​ចាញ់​ក្នុង​លក្ខណៈ​ជា​បុគ្គល ឬ​បក្ស មក​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ប្តូរ​ផ្នត់​គំនិត​ខាង​លើ​មក​ជា​«មាន​ស៊ី មាន​សែន ទើប​នយោបាយ​ខ្មែរ​ទៅ​មុខ ហើយ​អ្នក​ទាំង​ពីរ​បាន​សុខ»។

នៅ​ក្នុង​ទសវត្សរ៍​១៨៤០ ស្តេច​សៀម រាមាទី​៣ បាន​សរសេរ​ថា «ប្រជាជន​កម្ពុជា​តែង​តែ​ច្បាំង​គ្នា​ឯង​នៅ​ក្នុង​ការ​ឡើង​កាន់​អំណាច​។ អ្នក​ដែល​ចាញ់​នៅ​ក្នុង​ចម្បាំង​នេះ​ទៅ​សុំ​កម្លាំង​ជំនួយ​ពី​ប្រទេស​ជិត ខាង ចំណែក​ឯ​អ្នក​ឈ្នះ​វិញ ក៏​ទៅ​ពឹង​ជំនួយ ពី​ប្រទេស​ជិត​ខាង​មួយ ទៀត​ដែរ​»។ បើ​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​ឃើញ​ថា​អ្នក​នយោបាយ​ខ្មែរ​ជា​ច្រើន បាន​នៅ​តែ​បន្ត​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ជាតិ​អន្តរាយ​បែប​នេះ។ ការ​បែក​បាក់​គ្នា​របស់​អ្នក​នយោបាយ​មាន​តែ​ធ្វើ​ឲ្យ​ជាតិ​បាត់បង់​។ ខ្មែរ​យើង​បាន​បាត់បង់​ទឹក​ដី ធនធាន​សម្បត្តិ​ធម្មជាតិ និង​វប្បធម៌ ហើយ​ជាតិ​ខ្មែរ​លិច​លង់​ស្ទើរ​តែ​លស់​ព្រលឹង​។ តើ​យើង​នៅ​ចង់​បន្ត​ឲ្យ​ខ្មែរ​បាត់បង់​អ្វី​ទៀត?

ឆ្លង​តាម​ប្រវត្តិសាស្រ្ត​ដ៏​ជូរ​ចត់ ខ្ញុំ​គិត​ថា​ទាំង​អ្នក​នយោបាយ និង ប្រជាជន​ខ្មែរ ត្រូវ​តែ​រៀន​ពី​ប្រវត្តិសាស្រ្ត ហើយ​ចៀស​ឲ្យ​បាន​ការ​ជាន់​គន្លង​ជីវិត​ដែល​ធ្វើ​ឲ្យ​ជាតិ​អន្តរាយ​បែប​នេះ។ ជា​អ្នក​សិក្សា​ទស្សនវិជ្ជា​ម្នាក់ ខ្ញុំ​យល់​ថា​ប្រសិន​បើ​យើង​ចង់​បាន​លទ្ធផល​ថ្មី យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ការ​គិត និង​ការ​ប្រព្រឹត្ត​របស់​យើង។ ដោយ​ឈរ​លើ​ទស្សនវិជ្ជា​នេះ ខ្ញុំ​គិត​ថា​ខ្មែរ​យើង​ប្រហែល​ជា​ត្រូវ​ជំម្រុះ​វប្បធម៌​ខ្លះ​ដែល​មិន​បាន​ ធ្វើ​ឲ្យ​ជីវិត​ប្រសើរ ហើយ​ងាក​មក​បណ្តុះ​គ្រាប់​ពូជ​នៃ​វប្បធម៌​នយោបាយ​ថ្មី។

ឧទាហរណ៍ វប្បធម៌​នៃ​ការ​ផ្លាស់​ប្តូរ​អំណាច ដោយ​សន្តិវិធី​ដែល​ធានា​សុខុមាលភាព និង​សុវត្ថិភាព​ទាំង​អ្នក​ដែល​ត្រូវ​ឡើង​កាន់​អំណាច និង​អ្នក​ដែល​ត្រូវ​ចុះ​ចេញ​ពី​អំណាច​។ មាន​ន័យ​ថា យើង​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយាបថ​ចាស់ និង​ទទួល​ស្គាល់​ថា ទាំង​បុគ្គល​នៅ​ក្នុង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់​មិន​មែន​ជា​ត្រី ហើយ​ក៏​មិន​មែន​ជា​ស្រមោច​ដែរ​។ ប៉ុន្តែ​ជា​មនុស្ស និង​ខ្មែរ​ដូច​គ្នា​ដែល​មាន​មនសិការ និង​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​។

សម័យ​នេះ​ជា​សតវត្សរ៍​ទី ២១ ដែល​គេ​ឲ្យ​តម្លៃ​លើ​ការ​គ្រប់​គ្រង​ដោយ​នីតិរដ្ឋ។ ដូច្នេះ​ហើយ យើង​មិន​ត្រូវ​នៅ​ប្រើ​ប្រាស់​ទ្រឹស្តី​នយោបាយ​រដ្ឋ​ធម្មជាតិ​ដែល​សត្វ​តូច​ តែង​តែ​ត្រូវ​បាន​ស៊ី​ដោយ​សត្វ​ធំ ដែល​ទស្សនវិទូ​អង់គ្លេស លោក ថូម៉ាស ហូប្បស៍ បាន​លើក​ឡើង​នៅ​សតវត្សរ៍​ទី១៧ នោះ​ឡើយ។ សច្ចភាព​មួយ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង​គឺ សត្រូវ​ពិត​ប្រាកដ​របស់​ខ្មែរ និង​អ្នក​នយោបាយ​ខ្មែរ​គឺ​មិន​មែន​បុគ្គល​នេះ បុគ្គល​នោះ គណបក្ស​នេះ ឬ​គណបក្ស​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​ធំៗ​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ប្រឈម​មុខ​ដូច​ជា ភាព​ក្រីក្រ បញ្ហា​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន អំពើ​ពុករលួយ​បញ្ហា​អប់រំ ភាព​អសន្តិសុខ និង​អយុត្តិធម៌​នៅ​ក្នុង​សង្គម ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ គ្រោះថ្នាក់​ធម្មជាតិ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​និង​បញ្ហា​ព្រំដែន​។ល។

ដោយ ប៉ា ច័ន្ទរឿន បេក្ខជន​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា ការ​អភិវឌ្ឍ​សាកល​វិទ្យាល័យ​ឆាលស្ទើត​ប្រទេស​អូស្ត្រាលី

ប្រដាល់​ដាក់​ទ្រុង​ជាមួយ​បរទេស​គួរ​តែ​បញ្ចប់

 អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Monday, 03 June 2013​ដោយ៖ តុង​ សុប្រាជ្ញ)

កីឡា​ករ​បរទេស​កំពុងវាយ​សង្គ្រុបចាប់​សង្កត់​លើ​កីឡា​ករ​ ខ្មែរនៅ​ក្នុង​ការ​ប្រកួត​ដែល​គេ​ហៅ​ថាប្រដាល់​ដាក់​ទ្រុង​កាល​ពី​សប្តាហ៍​ មុន​។ រូបថត ស្រេង ម៉េងស្រ៊ុន​

ពេល​ឃើញ​ដំរី​ជុះ​ក៏​ខំ​ប្រឹង​ជុះ​តាម​ដំរី​ដែរ មិន​ដឹង​ថា គូទ​ដំរី​ធំ​ប៉ុន​ណា​ទេ​។ បច្ចុប្បន្ន​មាន​រឿង​រ៉ាវ​ជាច្រើន​ស្រុក​ខ្មែរ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ត្រាប់​តាម​គេ​មាន​ការ​ចម្លង​ពី​បរទេស​ដោយ​ គ្មាន​គោរព​កម្មសិទ្ធិ​បញ្ញា​របស់​គេ ឬ​ក៏​គ្មាន​អាជ្ញាប័ណ្ណ ដូចជា ខ្សែ​ភាពយន្ត ចម្រៀង ចង្វាក់​រាំ ជាដើម​។ ពេល​ខ្លះ​មិន​ត្រឹម​តែ​ឲ្យ​ដូច​របស់​គេ​ទេ​គឺ​ថែម​ទាំង​យក​មក​ច្នៃ​ធ្វើ​ឲ្យ ​ខូច​ទ្រង់​ទ្រាយ​ដើម​របស់​គេ​ទៀត​ធ្វើ​ឲ្យ​អាក្រក់​ទៅ​វិញ​មើល​ទៅ​ធ្វើ​ឲ្យ ​បរទេស​គេ​វាយ​តម្លៃ​ថា ខ្មែរ​មិន​ចេះ​បង្កើត​គំនិត​ផ្តួច​ផ្តើម​អ្វី​ថ្មី​ខ្លួន​ឯង​សោះ​ចាំ​តែ​លួច ​ចម្លង​ពី​គេ។ បើ​ធម្មតា​ក្អែក​គោក ធ្វើ​ម្តេច​អាច​លឹប​ក្នុង​ទឹក​ចាប់​ត្រី​ដូច​ក្អែក​ទឹក​បាន​ទៅ?

ឥឡូវ​នេះ​ឈាន​ចូល​ដល់​ការ​លួច​ចម្លង​ការ​ប្រដាល់​ដាក់​ទ្រុង​របស់​បរទេស (Mixed Martial Arts)​ដែល​ហៅ​កាត់​ថា អឹម​អឹម​អេ​(MMA) បន្ទាប់​ពី​បាន​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍​ខ្សែ​កាប​រៀង​រាល់​ព្រឹក​ថ្ងៃ​ អាទិត្យ​និង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​បរទេស​រាល់ ចុង​សប្តាហ៍​របស់​ទូរទស្សន៍​ហង្សមាស​នោះ​។ ស្រាប់​តែ​ស្ថានីយ៍​ទូរទស្សន៍ CTN ចាប់​ផ្តើម​ប្រកួត​មែន​ទែន​រវាង​ខ្មែរ​បាន​៥ សប្តាហ៍​កន្លង​មក​ហើយ​ដោយ​ច្នៃ​ការ​ប្រកួត​ដាក់​ទ្រុង​(MMA) មក​ធ្វើ​ជា​របស់​ខ្មែរ​ថា​៖ «​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» ដើម្បី​គេច​ចេញ​ពី​ការ​ប្តឹង​ប្តល់​ពី​ស្ថាប័ន MMA។ តាម​ការ​ពិត​ប្រវត្តិ​ប្រដាល់​នៅ​ស្រុក​ខ្មែរ​អត់​មាន​ររៀប​វ៉ៃ​ម៉ាសេរី ដាក់​ទ្រុង​គ្មាន​ច្បាប់​ច្បាស់​លាស់​បែប​នេះ​ទេ។

តែ​អ្វី​ដែល​ធ្វើ​តក់​ស្លត់​ដ៏​សែន​រន្ធត់​គួរ​ឲ្យ​សង្វេគ​នោះ​នៅ​ពេល​ អ្នក​ទស្សនា​ផ្ទាល់ និង​តាម​គេហដ្ឋាន​ដែល​ឃើញ​ខ្មែរ​ប្រកួត​ជាមួយ​បរទេស​ហើយ​កីឡាករ​ខ្មែរ​ត្រូវ ​កីឡាករ​បរទេស វ៉ៃ តប់ ស្រេច​តែ​នឹង​ចិត្ត មាន​បែក​មុខ​ឈាម​ហូរ​កក្លាក់ ហើយ​សន្លប់​ធំ​សឹង​គ្រប់​គូ គឺជា​ការ​ប្រកួត​ផ្ទាល់​និង​បន្ត​ផ្ទាល់​នៅ​ស្ថានីយ​ទូរទស្សន៍ CTN-MYTV កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា កន្លង​ទៅ​នេះ​។ តាម​រយៈ​កម្មវិធី​ប្រកួត​នោះ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នោះ​គឺ​មាន​ឈ្មោះ​ថា​៖​«ការ​ប្រកួត​កីឡា​ប្រដាល់​កំពូល​អ្នក​ ប្រយុទ្ធ​លក្ខណៈ​អន្តរជាតិ​» ដែល​មាន​ស្លាក​សញ្ញា​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍ MYTV និង​មាន​ហត្ថលេខា​របស់​ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត គឺ​ឧត្តមសេនីយ៍​ទោ តែម ម៉ឺន ផង​ដែរ។

ក្នុង​នាម​ជា​ខ្មែរ​ឃើញ​កីឡាករ​បរទេស​វ៉ៃ​កីឡាករ​ខ្មែរ​បែប​ហិង្សា​សាហាវ ​យ៉ាង​នេះ វា​លែង​ជា​កីឡា​កម្សាន្ត​សប្បាយ​ល្អ​មើល​ដូច​ក្បាច់​គុន​ខ្មែរ​ឡើយ​ប៉ុន្តែ​ បាន​បន្សល់​នូវ​មតិ​រិះគន់​និង​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ខុសៗ​ គ្នា អ្នក​ខ្លះ​សួរ​ថា នរណា​យក​កីឡា​ប្រភេទ​ស្លាប់​រស់​នេះ​លេង​នៅ​ស្រុក​ខ្មែរ​? ហើយ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ទូរទស្សន៍ CTN-MYTV​? ខ្លះ​ថា ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​បិទ​ការ​ប្រដាល់​ដាក់​ទ្រុង​នេះ​ជា​បន្ទាន់​នៅ​ ស្រុក​ខ្មែរ​ទៅ​។ នេះ​ហើយ​ដែល​គេ​ហៅ​ថា​ឃើញ​គេ​ធ្វើ​បាន​ដល់​ពេល​ខ្លួន​ឯង​យក​មក​ធ្វើ​មិន​ ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​របស់​គេ​វា​បែរ​ទៅ​ជា​មាន​បញ្ហា​ប្រឈម​នឹង​ គ្រោះថ្នាក់​ធំ​ទៅ​វិញ​ព្រោះ​ការ​ប្រដាល់​ដាក់​ទ្រុង​ដូច​នៅ CTN-MYTV នេះ​គឺ​កីឡាករ​ខ្មែរ អាច​បណ្តាល​ឲ្យ​ស្លាប់​ឬ​ក៏​ប្រឈម​មុខ​គ្រោះថ្នាក់​ខ្ពស់​នៅ​ពេល​អនាគត​ ដូចជា​៖

១) ខុស​ច្បាប់​៖ ការ​ប្រើ​ពាក្យ «អន្តរជាតិ» ដើម្បី​ទាក់​ទាញ​ម្ចាស់​ឧបត្តម្ភ​កម្មវិធី​និង​ទស្សនិកជន​។ ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​បាន​លុះ​ត្រា​តែ​ឆ្លង​កាត់​ការ​ទំនាក់ ​ទំនង​រវាង​ប្រទេស​និង​ប្រទេស​ដឹង​ឮ​តាម​រយៈ​គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ​ ។ ការ​ប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍ CTN-MYTV នេះ​គ្មាន​សាមី​ប្រទេស​ណា​មួយ​ដឹង​ឮ​ទេ​។ ការ​ដែល​យក​លំនាំ​តាម​ការ​ប្រដាល់​ដាក់​ទ្រុង MMA ហើយ​ដាក់​ឈ្មោះ​វិញ្ញាសារ​ដោយ​ខ្លួន​ឯង «​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» គ្មាន​ក្បួន​ច្បាប់​ខ្លួន​ឯង​ច្បាស់​លាស់ ហើយ​ក៏​គ្មាន​នៅ​ក្នុង​វិញ្ញាសា​របស់​គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ​ដែរ​។ សព្វ​ថ្ងៃ​នេះ វិញ្ញាសា​នេះ ជ្រក​ក្រោម​ស្លាក​ស្ថាប័ន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា គឺ​ខុស​ទាំង​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ពី​ព្រោះ​សហព័ន្ធ​មួយ​មិន​អាច​លេង​កីឡា​ពីរ​បាន​ទេ។

ចំពោះ​ការ​ប្រដាល់​ដាក់​ទ្រុង​MMA នៅ​ស្រុក​ខ្មែរ​ទើប​តែ​បង្កើត​ឲ្យ​មាន​សមាគម​កាល​ពី​ដើម​ឆ្នាំ​នេះ​ទេ​គឺ​ ឈ្មោះ​«សមាគម​យុទ្ធសិល្ប៍​ចម្រុះ» នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ (License) ពី​ប្រទេស​សិង្ហបុរី​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​រួម​ទាំង​មាន​ក្បួន​ច្បាប់ ​ត្រឹម​ត្រូវ​សម្រាប់​ហ្វឹក​ហ្វឺន​សម្រាប់​តែ​ការ​ប្រកួត​កីឡា​បែប​នេះ​តែ​ ម្ដង​។ អ៊ីចឹង​ហើយ​វិញ្ញាសា​«​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» មិន​មាន​សហព័ន្ធ​ខ្លួន​ឯង​ច្បាស់​លាស់​ទេ​។​កន្លង​មក​មាន​ការ​ហាម​ប្រាម​ពី​ សមាគម​យុទ្ធ​សិល្ប៍​ចម្រុះ​ពី​ការ​ប្រកួត​តាម​បែប​MMA ពី​ព្រោះ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​ហើយ​ក៏​ពុំ​ទាន់​ មាន​គ្រូ​បង្វឹក​កីឡាករ​ប្រភេទ​នេះ​នៅ​ឡើយ​ដែរ។ ឯ​ចំពោះ​កីឡាករ​ខ្មែរ​យើង​មិន​ទាន់​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​នៅ​ឡើយ ​ទេ។ តែ​ស្ថានីយ​ទូរទស្សន៍ CTN-MY​TV នៅ​តែ​រឹង​ធ្វើ​ទាល់​តែ​បាន។

២) កំហុស​បច្ចេកទេស៖ ការ​ដែល​យក​របស់​គេ​មក​ចម្លង​ខុស​ទាំង​ជ្រុង​នៃ​ទ្រុង​គឺ MMA មាន​ជ្រុង ៦ ឯ​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​មាន​ជ្រុង​រហូត​ដល់​ទៅ​៨​ជ្រុង​។ ទាំង​អាជ្ញា​កណ្តាល​ទាំង​គ្រូ​បង្វឹក​ទាំង​កីឡាករ​ខ្មែរ​យើង​មិន​ទាន់​បាន​ ដឹង​ពី​ច្បាប់​ទម្លាប់​នៃ​ការ​ប្រដាល់​ដាក់​ទ្រុង​ហើយ​ក៏​មិន​ដែល​បាន​ហាត់​ ពី​របៀប​ប្រដាល់​បែប​នេះ​ផង​យក​មក​វ៉ៃ​ជាមួយ​កីឡាករ​ជន​បរទេស​ដែល​មើល​ទៅ​ ហាក់​ដូចជា​គេ​យក​ខ្លា​ដាក់​ក្នុង​ទ្រុង​ឲ្យ​ប្រយុទ្ធ​ជាមួយ​នឹង​ឆា្ម​ ដូច្នោះ​ដែរ។

បើ​យើង​ពិនិត្យ​មើល​ទៅ​អាជ្ញា​កណ្តាល​បរទេស គេ​ដឹង​ក្បូន​ច្បាប់​ត្រឹម​ត្រូវ នៅ​ពេល​ដែល​កីឡាករ​ខ្មែរ តក់ សុភ័ណ្ឌ វ៉ៃ​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ដោយ​យក​ដៃ​វ៉ៃ​ពី​ក្រោយ​កញ្ចឹង​ក. និង​យក​ក្បាល​បោក​ក្បាល គឺ​គេ​ព្រមាន​ហើយ​បាន​កាត់​ពិន្ទុ​ពី​កីឡាករ​ខ្មែរ។​នៅ​គូ​ទី ៥​នៅ​ពេល​ដែល​កីឡាករ​បរទេស ចាប់​ក្រៀក​ក្លេ កីឡាករ​ខ្មែរ ពេជ្រ អារុណ ជាប់​អស់​ប្រៀប​ដូច​ពស់​ថ្លាន់​រឹប​មាន់​ស៊ី​អ៊ីចឹង​គ្រាន់​វាយ​បាន ២​ទៅ​៣ ដៃ​អាជ្ញា​កណ្តាល​បរទេស​នោះ​ឲ្យ​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ព្រោះ​ខ្លាច​ គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​គឺជា​ច្បាប់ MMA។​តែ​បើ​និយាយ​ពី​អាជ្ញា​កណ្តាល​ខ្មែរ លោក អេ ភូថង​វិញ​គឺ​កីឡាករ​បរទេស​វ៉ៃ​កីឡាករ​ខ្មែរ​ធ្លាក់​ដៃ​សន្លប់​បាត់​ទៅ​ហើយ​ គឺ​គាត់​នៅ​តែ​មើល​មិន​ដឹង​ទៀត​។ រហូត​តែ​ជើង​ត្រង់​ភ្លឹង​ទើប​ដឹង​ថា អូ កីឡាករ​ខ្មែរ​សន្លប់​បាត់​ហើយ។

រីឯ​កីឡាករ​ខ្មែរ​ក្មេងៗ​ស្ទាវៗ​មិន​ទាន់​បាន​ហាត់​ពត់​លត់​ដំ​ត្រឹម​ ត្រូវ​តាម​បច្ចេកទេស​របស់​MMA នៅ​ឡើយ​ទេ គឺ​ចាប់​គ្នា​ឲ្យ​ទៅ​វ៉ៃ​ជាមួយ​កីឡាករ​បរទេស​ទាំង​មមិង​មមាំង មិន​ដឹង​ទិស​តំបន់​អីផង ហើយ​កាយ​សម្បទា​ខុស​គ្នា​ស្រឡះ​ពី​កីឡាករ​បរទេស ដូច​យក​មាន់​សម្ល​ទៅ​ជល់​ជាមួយ​មាន់​ពូជ​ជល់​។ ម្យ៉ាង​នៅ​ពេល​ឡើង​សង្វៀន កីឡាករ​ខ្មែរ​ស្តាប់​ភាសា​អង់គ្លេស​ដែល​អាជ្ញា​កណ្តាល​ណែនាំ​នីតិវិធី​នៃ​ ការ​ប្រកួត​អត់​បាន​ទេ​។ ណា​មួយ​មិន​ទាន់​ផ្សាំ​មុខ​និង​ដង​ខ្លួន​ជាមួយ​នឹង​ស្រោម​ដៃ​ហ្កង់​តូច​រាង​ ដូច​ស្នាប់​ដៃ​ធ្លាប់​តែ​ធម្មតា​ស្រោម​ដៃ​ហ្កង់​ខ្នាត​អន្តរជាតិ​ធំៗ បើ​ឲ្យ​វ៉ៃ​ល្មម​មិន​សន្លប់​ផង​ហើយ​ប្រភេទ​កីឡា​ប្រដាល់​ដាក់​ទ្រុង MMA មុន​នឹង​វាយ​ជា​លក្ខណៈ​អន្តរជាតិ​គឺ​ហាត់ និង​សម​យ៉ាង​តិច​ណាស់​ក៏ ៣ ឆ្នាំ​ដែរ ព្រោះ​មាន​បញ្ចូល​គ្នា​តាំង​ពី​កីឡាកាស​(Wrestling) យូដូ តេក្វាន់ដូ ការ៉ាតេដូ និង​ក្បាច់​គុន​ចម្រុះ​ដទៃ​ទៀត​។

៣) កីឡាករ​បរទស​រំលោភ​លើ​នីតិវិធី​៖ ជា​ទូទៅ​មុន​នឹង​ប្រកួត​របស់ MMA អាជ្ញា​កណ្តាល​តែង​តែ​រំឭក​ពី​នីតិវិធី​ប្រកួត​បើ​ភាគី​ណា​វ៉ៃ​១ ឬ ២​ដៃ​ទៅ​ភាគ​ម្ខាង​ទៀត មើល​ទៅ​ទំនង​ជា​បាត់បង់​ស្មារតី​ត្រូវ​តែ​បញ្ឈប់​វ៉ៃ​បន្ថែម​ជា​បន្ទាន់​។ តែ​មិន​អ៊ីចឹង​ឯ​ណា​កីឡាករ​បរទេស​ឆ្លៀត​ឱកាស​ឃើញ​កីឡាករ​ខ្មែរ​មិន​ដឹង​ពី​ ក្បួន​ច្បាប់​របស់ MMA គឺ​លេង​យក​ម៉ា​ឈ្នះ​ដៃ វ៉ៃ​ទាល់​តែ​អាជ្ញា​កណ្តាល​បញ្ឈប់​ទើប​ពួក​គេ​ឈប់​ហើយ​កីឡាករ​បរទេស​មើល​មក​ កីឡាករ​ខ្មែរ​ឃើញ​ស៊ី​ទាំង​រោម​ដូច​ខ្លា​ស៊ី​គោ​នៅ​ក្នុង​ទូរទស្សន៍​ ប៉ុស្តិ៍​ឌីស្ខោវើរី​អ៊ីចឹង​។ ដូច​គូ​ទី ២ គឺ​កីឡាករ​បរទេស​វ៉ៃ កីឡាករ​ខ្មែរ សំអាង ឌុន លេង​សុទ្ធ​តែ​យក​កែង​ពុះ​ពី​លើ​មុខ​តែ​ម្តង​ចុះ​បើ​ពុះ​ចំ​កន្លែង​ដដែល​នៅ​ លើ​ភ្នែក​គឺ​ខ្វាក់​ចំ​មុខ​បាក់​ឆ្អឹង​មុខ ចំ​ក្បាល​ផុង​រលាកដ៍​ក្បាល​ទៅ​ហើយ​។ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើក​កីឡាករ​ទំាង​នេះ​? នៅ​ស្រុក​ខ្មែរ​គ្មាន​អី​ក្រៅ​ពី​បន្ទោស​ដាក់​គ្នា​គឺ​ចប់​ហើយ គឺ​គ្មាន​ទោស​ពៃរ៍​ទេ។ ការ​ប្រដាល់​ដាក់​ទ្រុង​នេះ​ស៊ើបៗ​ទៅ​កីឡាករ​ខ្មែរ​ទទួល​បាន ១ ទឹក ១ លាន​រៀល បើ​បាន​ចប់​ដល់ ៣ ទឹក​គឺ​បាន ៣ លាន​រៀល​មើល​ជម្ងឺ​គ្រាន់​ដែរ​ឬ​ទេ?

ហេតុ​ដូច​នេះ​ហើយ​រាជ​រដ្ឋាភិបាល ជា​ពិសេស​គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ ត្រូវ​តែ​ចុះ​ស៊ើប​អង្កេត​អ្នក​ដែល​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ ហើយ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រកួត​ដាក់​ទ្រុង​«កំពូល​អ្នក​ប្រយុទ្ធ​គុន ​ខ្មែរ​» ព្រោះ​វា​ជា​ឆាក​ប្រយុទ្ធ​ស្លាប់​រស់​សាហាវ​ពេក គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នឹក​ឃើញ​ឡើង​វិញ​នូវ​ ទិដ្ឋភាព​កាល​ពី​របប​ឃោរឃៅ​ខ្មែរ​ក្រហម។ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​យក​កីឡា​ប្រភេទ​នេះ​មក​លេង​ទៀត​? គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​កីឡាករ​ខ្មែរ និង​មុខ​មាត់​ប្រទេស​ជាតិ​ខ្លាំង​ណាស់៕

សូម​ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

យក​គោល​ចែវ​ទូក​ដេញ​ចាប់​ត្រី​ធ្វើ​ចំណី​សត្វ

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Tuesday, 04 June 2013 ដោយ៖ ប៉ែន សុជីវន្ត)

អ្នក​លេង​អុក សុទ្ធ​តែ​ដឹង​ថា កូន​អុក​ដែល​សំខាន់ៗ​តាម​ឋានានុក្រម គឺ​ទូក​ទី១ សេះ​ទី ២ គោល​ទី ៣ នាង ទី ៤ ហើយ​ត្រី គឺ​ទី​៥។ កាល​ណា​គេ​និយាយ​ពី​សត្វ ក្នុង​ល្បែង​អុក គឺ​សំដៅ​ដល់ កូន​សេះ​។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​នឹង​លើក​យក​យុទ្ធសាស្រ្ត ដែល​គណបក្ស​ប្រជាជន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ ដែល​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

តើ គណបក្ស​ប្រជាជន បញ្ជា​គោល​ជឹះ​ទូក​ដេញ​ចាប់​ត្រី របស់​គណបក្ស​ប្រឆាំង​យ៉ាង​ម៉េច​ហើយ មក​ធ្វើ​ចំណី​របស់​សត្វ​សេះ​យ៉ាង​ម៉េច​? តើ​អ្វី​ជា​កូន​ត្រី ជា​កូន​គោល ជា​កូន​សេះ ឬ​ទូក​របស់​គណបក្ស​ប្រជាជន​? ការ​រៀប​កូន​អុក​គឺ​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ហើយ​ត្រូវ​ដឹង​ជា​មុន​នូវ​យុទ្ធសាស្រ្ត​របស់​ដៃ​គូ។ មួយ​ជំហានៗ គឺ​ត្រូវ​តែ​គិត​ពី​ការ​ចល័ត​ទ័ព​របស់​ដៃ​គូ មុន​នឹង​ដើរ​កូន​របស់​ខ្លួន​ថា​តើ​គេ​ដើរ​កូន​ត្រី​ហ្នឹង​ដើម្បី​អ្វី​? តើ​កូន​ណា ជា​អ្នក​វាយ​ប្រហារ​? តើ​កូន​ណា​ជា​អ្នក​បញ្ឆោត​? តើ​កូន​ណា ជា​គិញ​សម្ងាត់​? តើ​កូន​ណា​ធ្វើ​ជា​ទ័ព​អាកាស? តើ​កូន​ណា​ជា​ទ័ព​ស្រួច​? តើ​ចំណុច​ខ្សោយ​របស់​គេ​នៅ​កន្លែង​ណា? ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​ដើរ និង​គិត​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត ក្នុង​នាម​ជា​អ្នក​លេង​អុក។

ការ​រៀប​ក្បួន​ទ័ព សម្រាប់​កម្លាំង​នយោបាយ​របស់​គណបក្ស​នីមួយៗ​ក៏​ដូច្នេះ​ដែរ​គឺ​សុទ្ធ​តែ​មាន ​ការ​ស្ទាប​ស្ទង់​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ នៃ​យុទ្ធសាស្រ្ត និង កម្លាំង​រៀងៗ​ខ្លួន។ ឆាវ​ឆាវ( Cao Cao) ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ដែល​ឈ្នះ​ផ្ទូនៗ គឺជា​ទ័ព​ក្អេង​ក្អាង ទ័ព​ក្អេង​ក្អាង​គឺ​ជា​ទ័ព​ដែល​បរាជ័យ។

និយាយ​ត្រឡប់​ទៅ ៣ អាណតិ្ត​កន្លង​មក​នេះ គណបក្ស​ប្រជាជន​ទទួល​បាន​ជ័យជម្នះ​ផ្ទូនៗ​(ទោះ​ជា​មិន​ទាំង​ស្រុង​ក៏​ដោយ)ដែល​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​(កង​ទ័ព​) មួយ​នេះ មាន​​​​អំណួត​យ៉ាង​ខ្លាំង តែ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ដ៏​ខ្លាំង​បំផុត​របស់​ថ្នាក់​ដឹក​នាំ គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​សម្តេច ហ៊ុន សែន ព្រោះ​ថា ភាព​ជោគជ័យ​កន្លង​មក​បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​មាន​ភាព​ក្អេង​ក្អាង​មិន​មាន ​ការ​ខ្លាច​រអា​ចំពោះ​ម្ចាស់​ឆ្នោត ហើយ​ក៏​ក្លាយ​ទៅ​ជា​កង​ទ័ព​ដែល​ជិះ​សេះ​លែង​ដៃ​ថែម​ទាំង​បង្ក​ការ​ឈឺ​ចាប់​ ដល់​ម្ចាស់​ឆ្នោត។

ខុង មិញ​ដែល​ជា​ទីប្រឹក្សា​របស់​លាវប៉ី ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ខ្លាំង មិន​គួរ​ឲ្យ​ខ្លាច​ទេ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច គឺ​អ្នក​មាន​ការ​ឈឺ​ចាប់ និង​អ្នក​មាន​ឆន្ទៈ​ធំ​។ ឈឺ​ចាប់​កាន់​តែ​ខ្លាំង ឆន្ទៈ​កាន់​តែ​ធំ ឆន្ទៈ​កាន់​តែ​ធំ ការ​តស៊ូ​ក៏​កាន់​តែ​ខ្លាំង​ដែរ​។ ដូច្នេះ​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង និង អ្នក​ដែល​មាន​ឆន្ទៈ​ធំ​ទាំង​នេះ។

អ្នក​ឈឺ ចាប់ ដោយ​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដែល​អួត​ក្អេង​ក្អាង បន្ទាប់​ពី​ឈ្នះ​ផ្ទួនៗ ហើយ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​រំលោភ​បំពាន​ដល់​ប្រជារាស្រ្ត​។ ការ​ឈឺ​ចាប់​ដោយ​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​​​ ដែល​តម្រូវ​ឲ្យ​ប្រជាជន ចាក​ចេញ​ទៅ​ធ្វើ​ជា ​ជន​អន្តោ ប្រវេសន៍​ខុស​ច្បាប់​នៅ​ក្រៅ​ស្រុក អ្នក​ដែល​ទទួល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​យុវជន​រាប់​ម៉ឺន នាក់​ដែល​រៀន​ចប់​អត់​ការងារ​ធ្វើ​ មន្រ្តី​រាជការ​ដែល​ទទួល​ប្រាក់​បៀវត្សរ៍ ​ស្តួច​ស្តើង​មិន​គ្រប់​គ្រាន់ ហើយ​បង្ខំ​ចិត្ត​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ខុស​ពី​វិជ្ជាជីវៈ និង​ឧត្តមគតិ ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ ដោយ​សារ​ពាណិជ្ជកម្ម​គ្មាន​ការ​ប្រកួត​ប្រជែង​ដែល​មាន​តម្លាភាព​។ល។ និង ។ល។ អ្នក​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​មាន ​អ្នក​ក្លាហាន​ជា​ច្រើន​ចេញ​មុខ ដែល​ក្លាយ​ទៅ​ជា​កម្លាំង​ទ័ព​ស្រួច​របស់​អ្នក​មាន​ឆន្ទៈ​​ធំ​ឬ​គណបក្ស​ប្រឆាំង ។ តើ​គណបក្ស​ប្រជាជន​ទប់​ទល់​យ៉ាង​ណា ជាមួយ​អ្នក​ទាំង​ពីរ​នេះ?

បើ​មើល​ពី​អតីតកាល យុទ្ធសាស្រ្ត​មួយ​ដែល​គណបក្ស​ប្រជាជន​យក​មក​ប្រើ​គឺ ​បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង​។ យុទ្ធសាស្រ្ត​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច របស់​សម្តេច ក្រុម​ព្រះ ស្ទើរ​តែ​គ្មាន​ឈ្មោះ​ក្នុង​ឆាក​នយោបាយ​ឬ​ថា​«រស់​តែ​មិន​ខ្លាំង​ខ្សោយ​តែ​ មិន​ស្លាប់​»។ យុទ្ធសាស្រ្ត​បំបែក​បំបាក់ ច្បាស់​ណាស់ គឺ​ត្រូវ​ប្រើ​រនុក​ក្នុង​(គិញ​សម្ងាត់) និង ពាក្យ​ចចាម​អារ៉ាម​។ កុង​ជីញ មេ​ទ័ព​កំពូល​របស់ ស៊ុន ឈាន ក្នុង​រឿង​សាមកុក បាន​និយាយ​ថា អាវុធ​វាយ​ក្រុង មិន​មែន​កាំភ្លើង​ធំ​ទេ​គឺ​រនុក​ក្នុង​ឬ​គិញ​សម្ងាត់​។ រនុក​ក្នុង​គឺ​ប្រៀប​បាន​ទៅ​នឹង​កូន​ត្រី​អុក ឬ​ត្រី​បក​។ គិញ​សម្ងាត់ ឬ​រនុក​ក្នុង​បាន​ធ្វើ​ឲ្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បែក​បាក់ ជា​បំណែកៗ​ស្ទើរ​តែ​ដាច់​ដង្ហើម​ហើយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ក៏​មាន​គិញ​ របស់​គណបក្ស​ប្រជាជន ហើយ​ក្នុង​គណបក្ស​ប្រជាជន ក៏​មាន​គិញ​របស់​គណបក្ស​ប្រឆាំង​ដែរ។

ជាក់​ស្តែង ក្នុង​ឆ្នាំ ២០០៥ គ្មាន​នរណា​ចាប់​អារម្មណ៍​ថា លោក​ហេង ពៅ អាច​ជា​គិញ របស់​គណបក្ស​ប្រឆាំង​នោះ​ទេ​គឺ​រហូត​ដល់​ពេល​វេលា​មួយ ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​គឺ​ពេល​ដែល​ឯកសារ​ជា​ច្រើន បាន​ទៅ​ដល់​ដៃ​តុលាការ​អាមេរិក ពេល​ដែល​ឯកឧត្តម សម រង្ស៊ី ប្តឹង សម្តេច ហ៊ុន សែន នៅ​ទីក្រុង ញូវយ៉ក ហើយ​ក៏​មាន​ឯកសារ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ ឯកសារ​នៃ​សែស្រឡាយ​កាប់​ព្រៃ​ឈើ កំណត់​ត្រា​ប្រចាំ​ថ្ងៃ របស់​អ្នក​ស្រី ពិសិដ្ឋ​ពីលីកា ឯកសារ​នៃ​ការ​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ពី​រឿង​សន្ធិសញ្ញា ឆ្នាំ ១៩៨៥ ឯកសារ​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អង្គរក្ស​សម្តេច ហ៊ុន សែន ជាមួយ​នឹង​ការ​គប់​គ្រាប់​បែក​ឆ្នាំ ១៩៩៧។ល។

បាន​ធ្លាក់​ដល់​ដៃ​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ និង FBI។ តែ​លោក ហេង ពៅ ភ្លាត់​ស្នៀត បាន​ធ្វើ​ឲ្យ​បែក​ការ ដោយ​សារ មាន​ជម្លោះ ផ្ទាល់​ខ្លួន​ជាមួយ លោក ហុក ឡងឌី ហើយ​លោក ហុក ឡងឌី ក៏​ចាត់​ការ​តែ​ម្តង​ទៅ។ ឥឡូវ​នេះ សម្តេច ហ៊ុន សែន ពិត​ជា​មាន​ការ​បារម្ភ​ថា នៅ​ជុំវិញ​ខ្លួន​លោក មិន​ដឹង​ជា​មាន​រនុក​ក្នុង​របស់​គណបក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​អ្នក​ដែល​ស្រែក​ជេរ​គណបក្ស​ប្រឆាំង សព្វ​ថ្ងៃ ក៏​មិន​ប្រាកដ​ថា ជា​អ្នក​ដែល​ជេរ​ដោយ​ស្មោះ​ដែរ​។ ដូច្នេះ មាន​តែ​ពេល​វេលា​ទេ ដែល​នឹង​បង្ហាញ​ការ​ពិត។

ព្រឹត្តិការណ៍​មួយ​ទៀត កាល​ពី​ឆ្នាំ​២០០៦ ឯកឧត្តម សម រង្ស៊ី បាន​ទទួល​បញ្ជី​ឈ្មោះ សមាជិក គណបក្ស​របស់​ខ្លួន ដែល​ជា គិញ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​តាម​រយៈ​រនុក​ក្នុង​របស់​ខ្លួន​ក្នុង​ គណបក្ស​ប្រជាជន ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ នៅ​ឆ្នាំ ២០០៨ គណបក្ស​ប្រឆាំង​ក៏​រក​វិធី​ដក​ពួក​គេ​ចេញ ហើយ​អ្នក​ទាំង​នោះ បាន​ធ្វើ​ជា​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ដែល​តាម​ពិត​គឺ​គ្រាន់​តែ​រត់ ​ទៅ​រក​ម្ចាស់​ដើម​របស់​ខ្លួន​វិញ​ប៉ុណ្ណោះ​។ អ្នក​ទាំង​នោះ អ្នក​ខ្លះ ក៏​បាន​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្រ្តី អ្នក​ខ្លះ​បាន​ធ្វើ​ការ​ក្នុង​ក្រសួង​នានា ជា​អនុ​រដ្ឋ​លេខាធិការ ឬ​រដ្ឋ​លេខាធិការ​។ មក​ដល់​ពេល​នេះ ក្នុង​ការ​ប្រជុំ​សម្ងាត់​ផ្សេងៗ​របស់​គណបក្ស​ប្រឆាំង​គឺ​នៅ​តែ​មាន​ការ​ ប្រុង​ប្រយ័ត្ន​ជានិច្ច​ដែល​រហូត​ពេល​ខ្លះ គឺ​ត្រូវ​ធ្វើ​នៅ​ក្រៅ​ប្រទេស​។ ការ​ប្រើ​គិញ​សម្ងាត់​នេះ គឺ​ពិត​ជា​ពិបាក​ទប់​ទល់​ណាស់ ទាំង​គណបក្ស​កាន់​អំណាច និង គណបក្ស​ប្រឆាំង ព្រោះ​តែ​ជា​សត្រូវ​អត់​ស្រមោល​។ ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​ប្រឆាំង​គឺ​សុទ្ធ​តែ​មាន​រនុក​ក្នុង​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ ដល់ ថ្នាក់​មូលដ្ឋាន​ដូច​គ្នា។

កូន​អុក​ទី២ គឺ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​អាច​ហៅ​បាន​ថា ជា​កូន​សេះ​ព្រោះ​អាច​ផ្លោះ​ជា​រាង​អក្សរ « L » បាន ដល់​គ្រប់​ទិសទី​។ គណបក្ស​ប្រជាជន បាន​និង​កំពុង​តែ​ប្រើ​កូន​អុក​មួយ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ពត៌មាន ពាក្យ​ចចាម​អារ៉ាម​ឬ​ពត៌មាន​ដែល​លើស​ពី​ការ​ពិត​ដើម្បី​វាយ​ប្រហារ​និង​ បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ធំ នៅក្នុង​ស្រុក មិន​ហ៊ាន​និយាយ​ទិតៀន​ទៅ​លើ​រដ្ឋាភិបាល​ឡើយ​។នេះ​មិន​មែន​ដោយ​សារ​សារ​ ព័ត៌មាន​ទាំង​អស់​នោះ​ខ្លាច​ទេ តែ​មក​ពី​ថ្នាក់​ដឹក​នាំ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ចាប់​ចំណុច​ខ្សោយ​បាន ហើយ​ចុច​មិន​ឲ្យ​រើ​។ ជាក់​ស្តែង ដូច​ជា​ម្ចាស់​សារ​ព័ត៌មាន​មួយ ដែល​ពី​មុន ជា​អ្នក​កាសែត​ក្យូដូ​របស់​ជប៉ុន ហើយ​ក្រោយ​មក​ក៏​បង្កើត​សារ​ព័ត៌មាន​មួយ។

ដោយ​មិន​ទុក​ចិត្ត​នូវ​ភាព​ស្មោះ​ត្រង់ គណបក្ស​ប្រជាជន បាន​ធ្វើ​ឲ្យ​ម្ចាស់​សារ​ព័ត៌មាន​នេះ​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ​។ បើ​ចង់​រើ តុលាការ​នឹង​ចាត់​ការ​បណ្តឹង​នោះ​ភ្លាម ហើយ​ជាប់​គុក​ក្នុង​ពេល​២៤​ម៉ោង។ នេះ​គេ​ហៅ​ថា ជិះ​លើ​ខ្នង​ខ្លា បើ​ហ៊ាន​តែ​ចុះ​គឺ​ខ្លា​នឹង​ស៊ី​ភ្លាម។ ករណី​មួយ​ទៀត គណបក្ស​ប្រជាជន ជា​ពិសេស សម្តេច ហ៊ុន សែន បាន​បង្កើត​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន ដូច​ជា​ករណី គោល​នយោបាយ​គណបក្ស​ប្រឆាំង​ថា​នឹង​បញ្ចុះ​ការ​ប្រាក់​១​% ក្នុង​មួយ​ខែ សម្តេច ហ៊ុន សែន ថា គណបក្ស​ប្រឆាំង​ចង់​បញ្ចុះ​ការ​ប្រាក់​មក ១ % ក្នុង​មួយ​ឆ្នាំ​។ លើស​ពី​នេះ​ថែម​ទាំង ក៏​មាន​ផ្សព្វ​ផ្សាយ​នូវ​សំឡេង ឌឺ​ដង​គ្នា​រវាង​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម​សម រង្ស៊ី​កាល​ពី​បោះឆ្នោត ២០០៨ ក្នុង​គោល​បំណង​ញុះ​ញង់​ដើម្បី​បំបែក​បំបាក់ ហើយ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បាន​យក​សំឡេង របស់ ឯកឧត្តម កឹម សុខា មួយ​ផ្នែក មក​ចាក់​ផ្សាយ ថា ឯកឧត្តម កឹម សុខា មិន​ទទួល​ស្គាល់​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។

ទោះ​ចង់​មិន​ចង់​កូន​អុក​មួយ​នេះ ក៏​បាន​បញ្ចេញ​សារ​នយោបាយ​ខ្លះ ដើម្បី​បំភាន់​ភ្នែក​ដល់​ប្រជាជន​នៅ​តាម​ជនបទ ដែល​ពួក​គាត់​ទទួល​ព័ត៌មាន​តិច​តួច និង​តែ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​។ កូន​អុក​មួយ​ទៀត​គឺ​កូន​គោល​។ កូន​គោល​គឺ​ធ្វើ​ដំណើរ​យឺត​ស្រដៀង​ត្រី​ដែរ​។ អាច​និយាយ​បាន​ថា ជា​យុទ្ធសាស្រ្ត​ចល័ត​ទ័ព​ដោយ​ស្ងាត់​ស្ងៀម ដែល​ជា​យុទ្ធសាស្រ្ត​មួយ​របស់​ស៊ុន ជឺ។ គណបក្ស​ប្រជាជន​បាន​គណនា​ចំនួន​អ្នក​បោះឆ្នោត ហើយ​ដឹង​ថា សំឡេង​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ថយ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។ ដូច្នេះ ត្រូវ​តែ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ឈ្នះ​ទោះ​បី​ជា​វិធី​ទាំង​នោះ​ មិន​ល្អ​ក្តី​។

លោក លូ សួ(Lu Su)​ទីប្រឹក្សា​កង​ទ័ព​របស់​តុង​អ៊ូ ក្នុង​រឿង​សាមកុក បាន​និយាយ​ថា ក្នុង​សមរភូមិ គឺ​គ្មាន​ទេ អ្នក​ថា​ថោក​ទាប ឬ​អ្នក​ថ្លៃ​ថ្នូរ គឺ​មាន​តែ​អ្នក​ខ្លាំង​និង​អ្នក​ខ្សោយ ឬ​ថា អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ​។ នេះ​ជា​ផ្នត់​គំនិត​របស់​គណបក្ស​ប្រជាជន​។ ដូច្នេះ គណបក្ស​ប្រជាជន មិន​ខ្វល់​នូវ​អ្វី​ដែល​ថា អំពើ​ថោក​ទាប ឬ​ថ្លៃ​ថ្នូរ​អី​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ​។ ដូច្នេះ​ការ​កឹបកេង​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ការ​ចល័ត​និគម​បរទេស ទៅ​គ្រប់​ទិសទី ជា​ពិសេស គឺ​តំបន់​ឬ​ខេត្ត​ណា​ដែល​មាន​ការ​គាំទ្រ​តិច គឺ​ត្រូវ​តែ​ធ្វើ​។ យុទ្ធសាស្រ្ត​ទាំង​នេះ គឺ​ត្រូវ​ធ្វើ​ដោយ​រក្សា​ការ​សម្ងាត់​បំផុត។

មើល​ទៅ គឺ​ដូច​ជា​ពិស​ពុល និង មិន​ថ្លៃ​ថ្នូរ​ទាល់​តែ​សោះ​ដែល​អនុញ្ញាត​ឲ្យ ជន​ជាតិ​បរទេស​មួយ​ចំនួន​ដែល​ទើប​តែ​មក​រស់​នៅ​ស្រុក​ខ្មែរ ដែល​អ្នក​ខ្លះ​រស់​នៅ​លើ​ទឹក​នៅ​ឡើយ​ដោយ​មិន​ទាន់​ទាំង​មាន​ជម្រក​លើ​គោក ស្រួល​បួល​ផង​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជាមួយ​ជនជាតិ​ខ្មែរ ចូល​រួម​រើស​តំណាង​រាស្រ្ត​ជាមួយ​ខ្មែរ តែ​គណបក្ស​ប្រជាជន​មិន​ខ្វល់​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ​។ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ បើ​គណបក្ស​ប្រជាជន​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​តិច​ក្នុង​តំបន់​ណា​គឺ​ បញ្ជូន​និគម​បរទេស​ទៅ​កាន់​តំបន់​នោះ កាន់​តែ​ច្រើន ដើម្បី​យក​ជ័យ​ជម្នះ​។ តែ​វិធី​នេះ វា​ជា​គុណវិបត្ត​ដ៏​ធ្ងន់​ធ្ងរ​មួយ របស់​ប្រទេស​ជាតិ ហើយ​បាន​និង​កំពុង​តែ​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម ទម្លាក់​លើ​ជើង​ខ្លួន​ឯង ឬ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​។ ពីព្រោះ​និគម​បរទេស​កាន់​តែ​ច្រើន​នៅ​តំបន់​ណា​គឺ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ នៅ​តំបន់​នោះ​កាន់​តែ​មាន​ការ​ឈឺ​ចាប់ ហើយ​អ្នក​ក្លាហាន និង​អ្នក​មាន​ឆន្ទៈ ក៏​មាន​កាន់​តែ​ច្រើន​ដែរ​ដែល​វា​កាន់​តែ​ចំណេញ​ដល់​គណបក្ស​ប្រឆាំង​ទៅ​វិញ​ ។

កូន​អុក​ទី​បី សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​សម្រាប់​បំភ័យ និង​លួង​លោម​គឺ​ទូក​។ ក្នុង​ល្បែង​អុក ទូក​គឺ​ដើរ​ត្រង់​ទៅ​មុខ ទៅ​ក្រោយ ទៅ​ឆ្វេង និង​ទៅ​ស្តាំ គឺ​វា​ដូច​គ្នា ក្នុង​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ចំៗ បំភ័យ​ត្រង់ៗ ហើយ​ក៏​លួង​លោម​ត្រង់ៗ តាម​រយៈ​អំណោយ និង​លាភ​សក្ការៈ​ដែរ​។ សម្តេច ហ៊ុន សែន បាន​និង កំពុង​តែ​ប្រើ​ប្រាស់ កូន​អុក​មួយ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់​ស្តែង​ដូច​ជា បំភ័យ​ប្រជាជន​ថា នឹង​មាន​សង្រ្គាម ឬ​របប​ខ្មែរ​ក្រហម​នឹង​ត្រឡប់​មក​វិញ​បើ​គាត់​ចាញ់​ឆ្នោត ហើយ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​បាន​បង្ខំ​ប្រជាជន​ឲ្យ​ផឹក​ទឹក​សម្បថ គំរាម​មិន​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ដល់​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​ឬ​ មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ឬ​គំរាម​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អំណោយ​ផ្សេងៗ​ជាដើម។ វិធី​នេះ ក៏​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្វើ​ចំពោះ​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង ​ដែរ។ ជាក់​ស្តែង ដូច​ជា​មាន​សមាជិក​គណបក្ស​ប្រឆាំង​ភាគ​តិច​ណាស់ ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង ឬ​និយាយ​ទិតៀន រដ្ឋាភិបាល​តាម​រយៈ​បណ្តាញ​សារ​ព័ត៌មាន​ឬ​ក្នុង​ពេល​ប្រជុំ​សភា បើ​មិន​ដូច្នោះ​ទេ​គឺ​នឹង​ទទួល​នូវ​គំនាប​ផ្សេងៗ​ពីព្រោះ​សមាជិក​គណបក្ស​ ប្រឆាំង​មួយ​ចំនួន សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ដូច​ជា​អ្នក​ខ្លះ មាន​ប្រពន្ធ​ចុង អ្នក​ខ្លះ​លេង​ល្បែង អ្នក​ខ្លះ ជំពាក់​លុយ​គេ ជាដើម​។ ចង់​មិន​ចង់​ដំបៅ​ទាំង​អស់​នោះ ពិត​ជា​ធ្វើ​ឲ្យ​សមាជិក​ទាំង​នោះ មាន​ការ​រអើល​និង​ព្រឺ​ឆ្អឹង​ខ្នង​ជា​ខ្លាំង​។ ហេតុ​នេះ​គណបក្ស​ប្រឆាំង​មិន​សូវ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​មុខ​ប៉ុន្មាន​ទេ។

ទោះ​ជា​យ៉ាង​ណា ក្នុង​វគ្គ​ពាក់​កណ្តាល ផ្តាច់​ព្រ័ត្រ​នេះ គណបក្ស​ប្រជាជន​នៅ​តែ​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​ឆ្នោត​។ តែ​មនុស្ស​ទាយ​មិន​ដូច​ទេវតា​ទាយ​ទេ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា​ប៉ុណ្ណោះ។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យ​ទោសសា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង​របស់​ខ្ញុំ។

ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែ​នាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត តាម​រយៈ អ៊ីមែលៈ chivann.pen@gmail.com

ដោយ ប៉ែន សុជីវន្ត ពី​ខេត្ត​រតនគិរី

អត្ថបទមុន៖ ដៃ​គូ​លេង​អុក​ដ៏​ស្វិត​ស្វាញ និង ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ​និង​ព្រឺ​ព្រួច

ដៃ​គូ​លេង​អុក​ដ៏​ស្វិត​ស្វាញ

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័  (Thursday, 02 May 2013 ដោយ៖ ប៉ែន សុជីវន្ត)

លោក សម រង្ស៊ី​​​ មេ​បក្ស​សង្គ្រោះ​ជាតិ​​។ រូបថត Bloomberg និង លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។ រូបថត ហេង ជីវ័ន

កាល​នៅ​ពី​តូច ​ខ្ញុំ​អង្គុយ​មើល​ចាស់ៗ​លេង​អុក និង​សូម​សរសើរ​គាត់ ក្នុង​ការ​គិត​ពិចារណា ​មុន​នឹង​ការ​សម្រេច​ចិត្ត​ដើរ​មួយ​ជំហានៗ​។

រហូត​មក​ដល់​អាយុ​ជាង​៤០​ទៅ​ហើយ ខ្ញុំ​នៅ​តែ​ទទួល​ស្គាល់​ថា ខ្លួន​ឯង​មិន​អាច​លេង​បាន​ល្អដូច​ចាស់ៗ​ពី​ជំនាន់​មុន​ទេ អ៊ីចឹង​ហើយបាន​ជា​ខ្ញុំ ​តែង​តែ​លេង​ធ្វើ​ចាញ់​រហូត ដើម្បី​ រៀន​ពី​អ្នក​ពូកែៗដទៃ​ទៀត​ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​រៀន​មិន​ចេះ​អស់​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ការ​ប្រកួត​អុក​ថ្នាក់​ជាតិ​ ហើយ​ខ្ញុំ​អង្គុយ​មើល​ឡើង​ភ្លេច​បាយ​ ភ្លេច​ទឹក​ដោយ​លាន់​មាត់ កោត​សរសើរ​ពី​យុទ្ធសាស្រ្ត​របស់​អ្នក​លេង​ថ្នាក់​ជាតិ​ទាំង​នោះ​ខ្លាំង​ណាស់ ​។ ក្នុង​ល្បែង​នេះ គឺ​លេង​លើ​ក្តារ​បន្ទះ​ដែល​មាន ៦៤ ក្រឡា​ហើយ​អ្នក​លេង​មាន​តែ​ពីរ​នាក់​ទេ គឺ​ភាគ​ច្រើន​ម្ខាង​កាន់​កូន​ពណ៌​ស និង​ម្ខាង​ទៀត​កាន់​កូន​ពណ៌​ខ្មៅ​។ កូន​អុក​គឺ​មាន​១៦ ក្នុង​នោះ​គឺ​មាន ត្រី ៨ សេះ ២ ទូក​២ គោល​២ នាង១ និង​ស្តេច​(អង្គ)១ ហើយ​ត្រី គឺ​ត្រូវ​បាន​គេ​រៀប​ឲ្យ​នៅ​ជួរ​មុខ ក្រៅ​ពី​នេះ គឺ​នៅ​ជួរ​ក្រោយ​ជាមួយ​ស្តេច​។

អ្នក​លេង​មាន​វិធី​ច្រើន​ផ្សេងៗ​គ្នា អ្នក​ខ្លះ​ដើរ​ត្រី​ទៅ​មុខ​កូន​នាង​មុន ដើម្បី​ឲ្យ​កូន​នាង​អាច​ឡើង​បាន ហើយ​បាន​បោះ​សេះ​ឡើង តែ​អ្នក​ខ្លះ គឺ​បោះ​សេះ​ឡើង​តែ​ម្តង​។ តែ​ទោះ​ជា​យ៉ាង​ណា ត្រី​នៅ​តែ​ចាត់​ទុក​ថា ជា​កូន​ដែល​មិន​សូវ​សំខាន់​សម្រាប់​អ្នក​លេង​មួយ​ចំនួន​ធំ ហើយ​ចុង​ក្រោយ​គឺ​ទុក​តែ​២ ឬ បី ដេញ​សម្លាប់ គូ​បដិបក្ខ។ តាម​តែ​ជំនាញ​រៀងៗ​ខ្លួន ដែល​អ្នក​ខ្លះ​ពូកែ​សេះ​គឺ​គេ​ទុក​សេះ ដើម្បី​សម្លាប់ ហើយ​អ្នក​ខ្លះ​ទៀត គឺ​គេ​ទុក​ត្រី​៣ ឬ​ហៅ​ថា ត្រី​ទឹម​។ តែ​អ្នក​ពូកែ​លេង គឺ​ទុក​កូន​សំខាន់ៗ ទៅ​តាម​កាលៈទេសៈ​។ ជា​ធម្មតា​កូន​ដែល​គេ​ទុក គឺ​គេ​មិន​ដើរ​មុន​ដំបូង​ទេ គឺ​ដើរ​ក្នុង​ឱកាស​ដែល​ត្រូវ​ដើរ ហើយ​ដើរ​មក​រក​ស្តេច​តែ​ម្តង។ គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ថា យុទ្ធសាស្រ្ត​អ្នក​លេង​ដែល​ល្អ​បំផុត គឺ​ការពារ​មិន​ឲ្យ​ទូក ឬ​សេះ របស់​សត្រូវ ចូល​មក​ទី​លាន​ខាង​ក្នុង​របស់​ខ្លួន ហើយ​ការពារ​ត្រី​មិន​ឲ្យ​ឡើង​មក​បក។

ប្រិយ​មិត្ត​ដឹង​ទេ មាន​អ្នក​ពូកែ​លេង​អុក​ពីរ​នាក់​ដែល​លេង​តាំង​ពី​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​ឥឡូវ នៅ​តែ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់ គឺ​រុញ​ទៅ រុញ​មក ដេញ​ទៅ ដេញ​មក ហើយ​ពេល​ខ្លះ ខ្ញុំ​ខំ​តាម​ដាន រហូត ដាច់​បាយ​ដាច់​ទឹក​ក៏​មាន។

មុន​នេះ​បន្តិច ម្នាក់​ដែល​ពូកែ​លេង និង​ល្បី​ជាង​គេ គឺ​លេង ១ ទល់ ២។ មាន​ន័យថា គាត់​លេង លើ​ក្តារ​ពីរ ក្នុង​ពេល​តែ​មួយ គឺ​គាត់​ម្នាក់​ឯង ប្រកួត​ជាមួយ​អ្នក​លេង​ពីរ​នាក់​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​។ តែ​គួរ​ឲ្យ​ស្តាយ ដៃ​គូ​ម្ខាង​ទៀត បាន​ចុះ​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ហើយ​លើក​ទង់​ជ័យ​ស ថា​ឈប់​លេង​អុក​ជា​រៀង​រហូត។ ឥឡូវ​នៅ​សល់​តែ​មួយ​ទល់​មួយ គឺ​សម្តេច តេជោ ហ៊ុន សែន​និង​ឯក​ឧត្តម​សម រង្ស៊ី។

ក្នុង​រូបភាព​ខាង​ក្រៅ សម្តេច​ហ៊ុន សែន លេង​បាន​ល្អ​និង​មាន​ប្រៀប​ជាង ឯកឧត្តម សម រង្ស៊ី តែ​តាម​ពិត​បែរ​ជា​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ជា​ច្រើន ក្នុង​យុទ្ធសាស្រ្ត​របស់​ខ្លួន​។ មើល​ទៅ​សម្តេច​បាន​មើល​ស្រាល​ឯក​ឧត្តម សម រង្ស៊ី​ពេក​ហើយ​។ អ្វី​ដែល​យើង​គ្រប់​គ្នា​មើល​ឃើញ​ពី​យុទ្ធសាស្រ្ត របស់ សម្តេច ហ៊ុន សែន គឺ​វាយ​ប្រហារ​មុន បាន​ការពារ​ជា​ក្រោយ ឬ​ថា ពង្រីក​មុន ពង្រឹង​ក្រោយ​។ ជាក់​ស្តែង ដូច​ជា សម្តេច​បាន​វាយ​រុល​ទៅ​មុខ និង​សម្ញែង​ឫទ្ធិ នៅ​ជួរ​មុខ​យ៉ាង​ខ្លាំង តែ​បែរ​ជា​បន្សល់​ទុក នូវ​ចំណុច​ខ្សោយ​ជា​ច្រើន​កន្លែង​ជា​ពិសេស គឺ​ស្តេច (អង្គ) តែ​ម្តង មាន​ការ​ការពារ​ដែល​មិន​មាន​ភាព​រឹង​មាំ​ធ្វើ​ឲ្យ​ត្រី​បក​និង​សេះ​របស់​ឯក ឧត្តម​សម រង្ស៊ី ឡើង​សន្សឹមៗ ជិត​ដល់​ស្តេច​រៀប​តែ​នឹង​អុក​ទៅ​ហើយ។ ពេល​នេះ ស្តេច​(អង្គ)​របស់​សម្តេច​ហ៊ុន សែន កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ហើយ នៅ​រង់ចាំ​តែ​កូន​មួយ ឬ​ពីរ​ទៀត​របស់ ឯក​ឧត្តម​សម រង្ស៊ី ឡើង​មក គឺ​សង្គ្រប់​យក​តែ​ម្តង។ តែ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន ហាក់​បី​ដូច​ជា​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​ខំ​ការពារ​យ៉ាង​មុត​មាំ ដោយ​ប្រើ​គ្រប់​យុទ្ធសាស្រ្ត មិន​ឲ្យ​កូន​អុក របស់ ឯក​ឧត្តម សម រង្ស៊ី ចុះ​មក​ថែម​ទៀត​ទេ​ទោះ​ត្រូវ​អស់​គោល អស់​សេះ​អស់​ទូក​ក៏​ដោយ ហើយ​ថែម​លើ​នេះ​ទៀត គឺ​កំពុង​តែ​រក​វិធី​កម្ចាត់​កូន​ដែល​កំពុង​តែ​កៀក​ស្តេច របស់​សម្តេច​ចោល​ដែរ​។

ចំណែក​ឯ ឯកឧត្តម សម រង្ស៊ី វិញ ក៏​បាន​ដឹង​ថា សម្តេច​ហ៊ុន​សែន ដឹង​ខ្លួន និង​យល់​ពី​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក៏​បង្កើន​យុទ្ធសាស្រ្ត​បន្លំ​និង​ ឆ្ពិន​ភ្នែក ជន្ល​ឆ្វេង វាយ​ស្តាំ ដោយ​ប្រើ​ប្រាស់ កូន​អុក​របស់​ខ្លួន​ផ្សេងៗ​ទៀត វាយ​លុក​ចំណុច​ខ្សោយ ដើម្បី​ឲ្យ​សម្តេច​ដក​កូន​មក​ជួយ​ចំណុច​ខ្សោយ តែ​តាម​ពិត​គឺ​ដើម្បី​បំបែក​ចំណុច​ខ្លាំង ថែម​ទាំង​ឡើង​កូន​សំខាន់ៗ​ទៅ​កាន់​តែ​កៀក​ស្តេច​របស់ សម្តេច ហ៊ុន សែន​ដើម្បី​សម្លាប់​តែ​ម្តង​។

ថ្មីៗ​នេះ ត្រី​បក​របស់​ឯកឧត្ដម​សម រង្ស៊ី ឡើង​បាន​ច្រើន​គួរសម ដោយ​បន្លំ​ដៃ​គូ​បដិបក្ខ​របស់​ខ្លួន​ថា កំពុង​តែ​វាយ​ប្រហារ​ចំណុច​សំខាន់ៗ​របស់​សម្តេច ហ៊ុន សែន តែ​តាម​ពិត​គឺ​កំពុង​បង្វែរ​ទិស​ដៅ ទៅ​រក​ស្តេច​ដែល​កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ឯ​ណោះ​ទេ។ ជា​ការ​ធ្វេស​ប្រហែស​មួយ​គឺថា សម្តេច ហ៊ុន សែន កំពុង​តែ​ប្រើ​វិធី​យក​ត្រី​សម្លាប់​ត្រី​យក​សេះ​សម្លាប់​សេះ យក​ទូក សម្លាប់​ទូក ឬ​ថា លូក​ដៃ​កាត់​ដៃ លូក​ជើង​កាត់​ជើង​។ វិធី​នេះ​ត្រូវ​ចិត្ត ត្រូវ​ថ្លើម ឯក​ឧត្តម សម រង្ស៊ី ជា​ខ្លាំង ធ្វើ​ឲ្យ​ឯកឧត្តម​ជន្ល​កាន់​តែ​ខ្លាំង​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់។ នេះ​មក​ពី​សម្តេច ឆេវឆាវ​ពេក​គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​កំពុង​តែ​ភ័យ​និង​កំពុង​តែ​ ខឹង។

តាម​យុទ្ធសាស្រ្ត​សង្រ្គាម របស់ ស៊ុន ជឺ គឺ​ត្រូវ​គេច​ចេញ​ពី​ចំណុច​ខ្លាំង​របស់​សត្រូវ​ហើយ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ របស់​សត្រូវ​។ យុទ្ធសាស្រ្ត​របស់​សម្តេច ហ៊ុន សែន គឺ​កំពុង​បង្ហាញ​ចំណុច​ខ្សោយ​ដល់ គូ​សត្រូវ​របស់​ខ្លួន​។ ចំណុច​ខ្សោយ​របស់​សម្តេច ហ៊ុន សែន កាន់​តែ​បង្ហាញ​ច្បាស់​ឡើងៗ ហើយ​បាន​និង​កំពុង​តែ​ត្រូវ​បាន​ត្រី​បក របស់ ឯកឧត្តម សម រង្ស៊ី វាយ​ប្រហារ​យ៉ាង​ទាន់​ពេល​វេលា​។ អ្វី​ដែល​គេ​ឃើញ​កាន់​តែ​ច្បាស់ គឺ​សម្តេច បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច ដោយ យក​គោល យក​សេះ យក​ទូក ដែល​កំពុង​តែ​ការពារ​ស្តេច​(អង្គ) ទៅ​ទប់​ការ​វាយ​ប្រហារ​នេះ​ទៅ​វិញ។ ចំណុច​នេះ​សម្តេច ហ៊ុន សែន កំពុង​តែ​បើក​ចំហ​មុខ​ស្តេច​របស់​ខ្លួន ឲ្យ​ទូក​របស់​គេ ដែល​រង់​ចាំ​នៅ​ទីនោះ​ជា​យូរ​ណាស់​មក​ហើយ ដោយ​រង់​ចាំ​តែ​ឱកាស​វាយ​ប្រហារ​ប៉ុណ្ណោះ​។ ឥឡូវ​សម្តេច ហ៊ុន សែន បាន​ស៊ី​កូន​ត្រី​ដែល​នៅ​រា​រាំង​ធ្វើ​ជា​របង​ការពារ ស្តេច​(អង្គ)​របស់​សម្តេច​ដែល​តាម​ពិត កូន​ត្រី​នោះ​ជា​នុយ​របស់​គេ​ទេ​។ ឥឡូវ​គឺ​ធ្លាយ ពីរ​ច្រក​ហើយ គឺ​ច្រក​មុខ​ស្តេច និង​ខាង​ឆ្វេង​ស្តេច​។

អ្នក​លេង​អុក​ពូកែ​គឺ​យក​កូន​របស់​សត្រូវ​ធ្វើ​ជា​របង​ការពារ​ស្តេច ហើយ​នៅ​ពី​ក្រោយ គឺ​ត្រៀម​គោល​មួយ និង​សេះ​មួយ​ចាំ​ជួយ​ទប់​។ គេ​រៀប​ការពារ​សិន មុន​នឹង​វាយ​ប្រហារ តែ​សម្តេច​ហ៊ុន សែន​វាយ​ប្រហារ​មុន បាន​មក​រៀប​ទ័ព​ការពារ​ស្តេច​ជា​ក្រោយ​។ ពិត​ជា​គ្រោះថ្នាក់​ណាស់​។ សូម​កុំ​ភ្លេច​ថា ការ​បោះឆ្នោត​ឈ្នះ​ឬ​ចាញ់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ល្បែង​នេះ​ទេ។ ឯក​ឧត្តម សម រង្ស៊ី អុក​បញ្ឆោត​ឬ​ដេញ​បញ្ឆោត តែ​មិន​មែន​ជា​ចំណុច​របស់​ឯកឧត្តម​សម រង្ស៊ី ចង់​បាន​ទេ។

សម្តេច​ហ៊ុន សែន​ក៏​បាន​ដឹង​ដែរ ថា ឯក​ឧត្តម សម រង្ស៊ី នឹង​ចំណាយ​គោល​មួយ​នេះ(លទ្ធផល​នៃ​ការ​បោះឆ្នោត ២០១៣)​ដើម្បី​ឡើង​ត្រី​យក​ត្រី​បក និង​ឡើង​កូន​ផ្សេងៗ​ទៀត​មក​ក្បែរ​ស្តេច​របស់​សម្តេច ហ៊ុន សែន។ ត្រូវ​ចាំ​ថា ចុង​បញ្ចប់​នៃ​ល្បែង​នេះ​គឺ​អ្នក​ចាញ់ និង​អស់​សិទិ្ធ​ឡើង​សង្វៀន​បន្ត​ទៀត ដូច​ជា​ករណី​សម្តេច​ក្រុម​ព្រះ​អ៊ីចឹង​ហើយ​អ្នក​ដែល​ឈ្នះ នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ថ្មី​ទៀត។

ចំណុច​ខ្សោយ​របស់ សម្តេច ហ៊ុន សែន គឺ​មាន​ជាក់​ស្តែង​ដូច​ជា​ការ​ដែល​សម្តេច​មិន​ឲ្យ​ឯកឧត្តម​សម រង្ស៊ី​ចូល​ស្រុក​គឺ​សម្តេច​ចាញ់​បោក​ឯកឧត្តម សម​រង្ស៊ី​តែ​ម្តង​។ សម្តេច ហ៊ុន សែន ខ្លូន​ឯង ក៏​ដឹង​ដែរ​ថា ឯកឧត្តម​សម​រង្ស៊ី​មិន​ចង់​ចូល​ស្រុក​ប៉ុន្មាន​ទេ​ព្រោះ​នៅ​ក្នុង​ស្រុក​គឺ​ មាន​គ្រោះថ្នាក់​គ្រប់​ជំហាន។ តែ​បើ​គង់​តែ​ចេញ គឺ​ត្រូវ​វាយ​ប្រហារ​ចំណុច​ខ្សោយ​មួយ​សិន ឬ​ថា គង់​តែ​ចេញ ក៏​ត្រូវ​តែ​ចេញ​ឲ្យ​មាន​ហេតុ​ផល ឬ​ស្រប​កាលៈទេសៈ​។ វិធី​នេះ​ហៅ​ថា យក​ឆ្ងាយ បង្ក្រាប​ជិត ឬ​បោះ​សន្ទូច​រំលង​ភ្នំ​។ វិធី​នេះ គឺ​មាន​យូរ​ហើយ ហើយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​។ តែ​ទោះ​ជា​យ៉ាង​ណា បើ សម្តេច ហ៊ុន សែន ដក​ឃ្លា យក​ពេល​មក​គិត ពិភាក្សា​ជាមួយ អ្នក​ប្រាជ្ញ នៅ​ជុំវិញ​ខ្លួន កុំ​ស្តាប់​តែ​អ្នក បញ្ចើច​បញ្ចើ សម្តេច នឹង​អាច​រក វិធី​ទប់​ទល់​បាន​។ សុភាសិត​ខ្មែរ​មួយ​ពោល​ថា មិត្ត​ដែល​ល្អ​គឺជា​អ្នក​ដែល​និយាយ​អាក្រក់​ពី​យើង នៅ​ចំពោះ​មុខ​យើង​ហើយ​និយាយ​ល្អ​ពី​យើង​ពេល​នៅ​ពី​ក្រោយ​យើង​។

វិធីសាស្រ្ត​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​អាច​ស្តារ​ស្ថានភាព​បាន គឺ​រក​វិធីសម្លាប់​ត្រី​បក​ឲ្យ​អស់ ហើយ​ទាញ​គោល មក​ដេញ​សេះ​ដែល​គាប​ស្តេច​ជាប់​។ វិធី​នេះ ហៅ​ថា​វិធី​កាត់​បេះដូង​ជូន​ម្តាយ​។

ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា នរណា​ជា​តួ​អង្គ​ស្តេច​(អង្គ) នរណា​ជា​តួ​អង្គ​គោល នរណា​ជា​តួអង្គ​សេះ នរណា​ជា​តួ​អង្គ​ត្រី នរណា​ជា​តួ​អង្គ​ទូក នោះ​ទេ។ តែ​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​នាម​ជា​អ្នក​លេង ខ្លួន​ឯង គឺ​ដឹង​ច្បាស់​ណាស់ ជា​ពិសេស ខ្ញុំ​បាទ​ល្បី​ថា សម្តេច ហ៊ុន សែន​ជា​កំពូល​អ្នក​លេង​អុក​លេខ​មួយ នៅ​ស្រុក​ខ្មែរ​។ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ ហើយ​សម្តេច ហ៊ុន សែន ក៏​បាន​ដឹង​ច្បាស់​ហើយ​ដែរ ថា អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​សម្តេច គឺ​គាំទ្រ​សម្តេច តែ​សម្បក​ខាង​ក្រៅ​ទេ តែ​កាលៈទេសៈ​មក​ដល់ គឺ​គេ​ប្រែ​ក្រឡះ​ភ្លាម​។ ទាំង​នេះ គឺ​មក​ពី​សម្តេច​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ នេះ​ហើយ ជា​ត្រី​បក​មួយ ក្នុង​ចំណោម​ត្រី​បក​ជា​ច្រើន របស់ ឯកឧត្តម សម រង្ស៊ី កំពុង​តែ​ប្រើ ហើយ​សម្តេច ក៏​ដឹង​ដែរ​។ យើង​ទាំង​អស់​គ្នា នឹង​រង់​ចាំ​មើល ការ​ប្រកួត​មួយ​នេះ តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​?

បើ​ប្រិយ​មិត្ត​គាំទ្រ​ខ្ញុំ​បាទ​នឹង​សរសេរ​ការ​វិភាគ​នយោបាយ​តាម​របៀប អ្នក​លេង​អុក​នេះ​ទៅ​ទៀត នៅ​ពេល​មាន​ការ​វិវឌ្ឍ​អ្វី​មួយ​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង ប្រិយមិត្ត៕

ពី​ខ្ញុំ​បាទ ប៉ែន សុជីវន្ត នៅ​ខេត្ត រតនគិរី

———————————————

ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ​និង​ព្រឺ​ព្រួច

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័  (Wednesday, 08 May 2013 ដោយ៖ ប៉ែន សុជីវន្ត)

ក្នុង​អត្ថបទ​ទី​មួយ​របស់​ខ្ញុំ​គឺ​បាន​ទទួល​ការ​ស្វាគមន៍​ផង និង​ការ​រិះ​គន់​ផង ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​គួរ​ឲ្យ​មាន​មោទនភាព​មែន​។ ខ្ញុំ​ឮ​ថា មាន​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ពី​ស្រុក មេមត់ ខេត្ត​កំពង់ចាម តែ​គួរ​ឲ្យ​ស្តាយ ខ្ញុំ​បាទ​មិន​បាន​ស្តាប់​នូវ​ប្រតិកម្ម​របស់​សម្តេច។

សូម​អរគុណ​សម្តេច​ហ៊ុន សែន ដែល​បាន​ចំណាយ​ពេល​អាន​អត្ថបទ​របស់​ខ្ញុំ​បាទ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​មោទនភាព ជា​ពន់ពេក។ ខ្ញុំ​ចង់​បន្ត​ពី​អត្ថបទ​មុន​បន្តិច ដោយ​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឡា​អុក ដែល​អ្នក​នយោបាយ​ពីរ​នាក់(​សម្តេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី) បាន​ចង ហើយ​ជំហាន​ដែល​ត្រូវ​ដើរ​បន្ទាប់។ ខ្ញុំ​នៅ​តែ​គិត ដូច​ដែល​បាន​បរិយាយ​ក្នុង​អត្ថបទ​មុន​របស់​ខ្ញុំ គឺ​ថា ឯកឧត្តម សម រង្ស៊ី មិន​ទាន់​ចង់​ចូល​ស្រុក​ទេ បើ​កាលៈទេសៈ​មិន​ចាំ​បាច់ ហើយ​លោក ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន​នឹង​មិន​ឲ្យ​លោក ចូល​ស្រុក​មុន​ពេល​បោះឆ្នោត​២០១៣​នេះ​ដែរ។

ដូច្នេះ​ហើយ មុន​នឹង​លោក សម្រេច​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​កាល​ពី​ឆ្នាំ ២០០៩ គឺ​លោក​បាន​កំណត់​បេក្ខភាព​ជំនួស​លោក រួច​ជា​ស្រេច​ហើយ​។ តាម​ពិត បើ​មើល​ពី​ការ​វិវត្ត​នៃ​ស្ថានការណ៍ គឺថា ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៊ី បាន​ព្រម​ព្រៀង រៀប​ក្បួន​នេះ​ទុក​ជា​មុន​រួច​ស្រេច​ហើយ ហើយ​ការ​ដែល​ពន្យារ​ពេល​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​យក​លេស ពី​បញ្ហា​នេះ បញ្ហា​នោះ គឺ​គ្រាន់​តែ​យុទ្ធវិធី​បំភាន់​ភ្នែក សម្តេច ហ៊ុន សែន មួយ​ប៉ុណ្ណោះ​។ ជា​ពិសេស គឺ ឯកឧត្តម សម រង្ស៊ី ចង់​បង្ហាញ​ដល់​សាធារណជន​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ដែល​មិន​ចង់ ឲ្យ​ពួក​គេ​រួប​រួម​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ពេល​នោះ បើ​សម្តេច ហ៊ុន សែន មិន​បញ្ចេញ​ខ្សែ​អាត់ សំឡេង រវាង ឯក ឧត្តម កឹម សុខា និង សម្តេច នោះ​ប្រហែល​ជា​ចំណេញ​ជាង​។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ គ្មាន​ពាក្យ​ពេចន៍​ណា​ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ការ​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា​ទេ តែ​ឯកឧត្តម សម សង្ស៊ី ចេះ​តែ​ធ្វើ​ខឹង ច្រឡោត​តោត​តូង ហើយ​ធ្វើ​ជា​ចោទ ឯកឧត្តម កឹម សុខា ថា​ជា​គណបក្ស​ចំណុះ​ឲ្យ​សម្តេច ហ៊ុន សែន។ តែ​តាម​ពិត គឺ​ជា​វិធីសាស្រ្ត ជន្ល​ឆ្វេង វ៉ៃ​ស្តាំ តែ​ប៉ុណ្ណោះ​។ វិធី​នេះ​បាន​ជោគជ័យ​ដោយ​បាន​បន្លំ ភ្នែក សម្តេច ហ៊ុន សែន រហូត​បាន​បង្កើត​គណបក្ស​រួម​គ្នា​មួយ​បាន នៅ​ចុង​ឆ្នាំ​២០១២។

នេះ​ជា​ផែនការ​មួយ របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង ដោយ​កាលៈទេសៈ​បង្ខំ​កាល​ពី​ពេល​នោះ ឲ្យ​ទៅ​ជា​គណបក្ស​មួយ​ដែល​អាច​ទាក់​ទាញ អ្នក​នយោបាយ​ផ្សេងៗ​ឲ្យ​មក​ចូល​រួម ជា​ពិសេស គឺ​អ្នក​នយោបាយ ពី​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច និង​អតីត គណបក្ស​របស់ លោក​តា សឺន សាន ដែល​អ្នក​នយោបាយ​ទាំង​នេះ កំពុង​តែ​តែល​តោល បង្ខំ​ចិត្ត​ធ្វើ​ជា​មនុស្ស​គ មនុស្ស​ថ្លង់​ជ្រក​ក្រោម​គណបក្ស​ប្រជាជន និង​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​សព្វ​ថ្ងៃ ហើយ​អ្នក​ខ្លះ​ក៏​សុខ​ចិត្ត​អង្គុយ​ទំនេរ​ផឹក​កាហ្វេ រង់​ចាំ​ម្ចាស់​ដែល​ខ្លួន​អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​សា​ជា​ថ្មី ជាក់​ស្តែង ដូច​ជា ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ឯកឧត្តម ប៉ែន សុវណ្ណ ហើយ​ក៏​មាន​អ្នក​ប្រាជ្ញ​នយោបាយ និង​សេដ្ឋកិច្ច​ជាច្រើន​ទៀត កំពុង​តែ​លាក់​ខ្លួន​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល ឬ ក៏​ចេញ​ឈ្មោះ​ដែរ តែ​ត្រឹម​តែ ជា​អ្នក​វិភាគ​នយោបាយ ឬ​សេដ្ឋកិច្ច​ឯករាជ្យ​តែ​ប៉ុណ្ណោះ។ ពីព្រោះ ឯកឧត្តម សម រង្ស៊ី ដឹង​ខ្លួន​ឯង ច្បាស់​ថា ទោះ​បី​ជា​ខ្លួន​ឈ្នះ​ឆ្នោត ដឹក​នាំ​ប្រទេស​ឥឡូវ​នេះ ក៏​មិន​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ដែរ គឺ​មាន​តែ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ ដែល​មិន​ដល់​១០០ នាក់​ផង ដែល​ការ​ដឹក​នាំ​ប្រទេស​មួយ យ៉ាង​ហោច​ណាស់ ក៏​តម្រូវ​ឲ្យ​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ចាប់​ពី​ថ្នាក់ ស្រុក រហូត​ដល់​ថ្នាក់ រដ្ឋ​មន្ត្រី ដែល​សរុប​ទៅ​ក៏​ជាង ១ ម៉ឺន​នាក់​ដែរ​។ ១ ម៉ឺន​នាក់​នេះ គឺ​គិត​តែ​ពី​បញ្ញវន្ត ក្នុង​កៅអី ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ។

បើ​មិន​អាច​ប្រមូល​ធនធាន​មនុស្ស​ទាំង​នោះ​បាន​ទេ ការ​ឈ្នះ ឆ្នោត ២០១៨ នឹង​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ជើង​ខ្លួន​ឯង​មិន​ខាន។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ឯកឧត្តម សម រង្ស៊ី គឺ​ធ្វើ​ម៉េច​ឡើង​កូន​អុក​របស់​ខ្លួន​ឲ្យ​ប្រកៀក​នឹង​គណបក្ស ប្រជាជន បន្ទាប់​ពី​បោះឆ្នោត ២០១៣ នេះ ដើម្បី​បើក​ផ្លូវ​(ផ្តល់​ជា​សញ្ញា ឬ​ជា​ក្តី​សង្ឃឹម) ដល់​កូន​អុក(ធន​ធាន​មនុស្ស)​របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​តែ​រៀប​ជើង​ព្រួល ចូល​រួម​ជា​កម្លាំង​វាយ​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បោះឆ្នោត​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ ២០១៨។

បើ​សិន​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ខាង​លើ​វា​ជា​ការ​ពិត ឯកឧត្តម សម រង្ស៊ី ពិត​ជា​មនុស្ស​ដែល​មាន​ក្រសែ​ភ្នែក​វែង​ឆ្ងាយ​ណាស់ ហើយ​ក៏​មាន​ន័យ​ថា ឯក ឧត្តម សម រង្ស៊ី បាន​សម្លឹង​ឃើញ​ក្រឡា​អុក​មួយ​នេះ ១០ ទៅ ២០ ជំហាន​មុន​ទៅ​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត បើ​ខ្ញុំ​គិត​មិន​ខុស​ទេ វិបត្តិ​ដីធ្លី (ករណី​អ្នក​ភូមិ បឹង​កក់ អ្នក​ភូមិ បុរី​កីឡា។ល។) បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​ប្រាក់​បៀវត្សរ៍​របស់ កម្មករ មន្ត្រី​រាជការ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ខ្មែរ វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ឯកឧត្តម សម រង្ស៊ី​បាន​ប្រមើល​មើល​ឃើញ​តាំង​ពី​ឆ្នាំ ដែល ឯកឧត្តម បាន​បង្កើត គណបក្ស​ជាតិ​ខ្មែរ​ថា នឹង​ជា​វិបត្តិ​មួយ​ដែល គណបក្ស​ប្រជាជន​របស់ សម្តេច ហ៊ុន សែន មិន​អាច​រ៉ាប់​រង​បាន ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ដែល​ធ្លាក់​លើ​ជើង​សម្តេច​នៅ​ថ្ងៃ​ណា​មួយ​ មិន​ខាន។ ជាក់​ស្តែង រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ គណបក្ស​ប្រជាជន ដោះស្រាយ​ចំណុច​ណា​មួយ​ឲ្យ​ចេញ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

សម្រាប់ សម្តេច​ហ៊ុន សែន ក្រៅ​ពី​រក​វិធី​រំដោះ​ស្តេច (អង្គ) ចេញ​ពី​ការ​ឡោម​ព័ទ្ធ ដោយ​កូន​(អុក) ខ្លួន​ឯង ដែល​ចង​ពី​អតីតកាល (ភាព​ចាក់​ស្រេះ​នៃ​គ្រួសារ​និយម និង​បក្ខពួក​និយម ភាព​រង្គោះ​រង្គើ​នៅ​ក្នុង​បក្ស ការ​ឡោម​ព័ទ្ធ​ដោយ​អ្នក​បញ្ចើច​បញ្ចើ ដែល​មិន​ស្មោះ​ត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន) សម្តេច ត្រូវ​ចង​ក្រឡា ដើម្បី​ឡើង​ត្រី​បក​របស់​ខ្លួន ត្រៀម​ជំនួស​កូន​ត្រី​ចាស់ៗ ដែល​ប្រើ​ការ​លែង​កើត ហើយ​ពោរ​ពេញ​ដោយ​រឿង​អាស្រូវ។ ជាក់​ស្តែង​ដូច​ជា​ការ​បង្កើត​យុវជន ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចុះ​ជួយ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ ការ​ដាក់​ឈ្មោះ​បេក្ខភាព​ក្មេង​ជំនាន់​ក្រោយ ដែល​ជា​កូន​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន ក៏​ដូច​ជា​កូន​ផ្ទាល់​ខ្លួន​របស់​សម្តេច ការ​បញ្ចូល​អង្គរក្ស​ផ្ទាល់​ខ្លួន​ជា​កង​ទ័ព​ស្រប​ច្បាប់​របស់​ជាតិ​ជាដើម។

ជាក់​ស្តែង​ណាស់ ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សម្តេច លេង​អុក​មិន​ឲ្យ​ចាញ់​គេ​ទេ តែ​បើ​ដឹង​ថា ក្រឡា​ប្រុង​នឹង​ចាញ់ គឺ​សម្តេច​នឹង​គំរាម ហើយ​យុទ្ធសាស្រ្ត​ចុង​ក្រោយ គឺ​ត្រូវ​លេង​ឲ្យ​ស្មើ។ ក្នុង​រឿង​សាម​កុក ស៊ឺ ម៉ាអ៊ី ដែល​ជា​មេទ័ព​ខ្លាំង​របស់ ព្រះអង្គ​ម្ចាស់ ឆាវភី កូន​ឧបរាជ​ឆាវ​ឆាវ​និយាយ​ថា«ក្នុង​ប្រតិបត្តិការ​សឹក បើ​មាន​សមត្ថភាព វាយ​លុក គឺ​វាយ​លុក បើ​មិន​អាច គឺ​ត្រូវ​ការពារ បើ​ការពារ​មិន​បាន​គឺ​ត្រូវ​ដក​ថយ បើ​ដក​ថយ​មិន​កើត គឺ​ត្រូវ​ចុះ​ចាញ់​»។ ក្នុង​ករណី​នេះ​សម្តេច ហ៊ុន សែន​បាន​រៀប​ជើង​ព្រួល​ក្នុង​ករណី​ចាញ់ គឺ​ត្រូវ​តែ​ឲ្យ​ស្មើ ដូច​ជា​ឆ្នាំ ១៩៩៣ ជា​ដើម គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​នាយក​រដ្ឋ​មន្ត្រី​ទី២ ដែរ។

មើល​ទៅ សម្តេច ហ៊ុន សែន បាន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​លោក​ហើយ ហើយ​បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ ២០១៣ នេះ បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ គឺ​សម្តេច នឹង​បោស​សម្អាត​ចោល នូវ​កូន​ត្រី​សម្អុយ​ជាច្រើន ដែល ឡោម​ព័ទ្ធ សម្តេច ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ចំណែក​ឯ​កូន​(កូន​អុក)​ចាស់ៗ ដែល​ប្រើ​មិន​កើត​ច្បាស់​ជា​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​យក​ផ្លូវ​ដើរ​មិន​ខាន។ ជាក់​ស្តែង​ដូច​ជា អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ទូរទស្សន៍​មួយ​ចំនួន មន្ត្រី​ណា ដែល​មាន​រឿង​អាស្រូវ​ច្រើន ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន។ល។ និង។ល។ ព្រោះ មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​មក​វិញ។ ក្រៅ​ពី​នេះ​គឺ​នៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដើម្បី​ការពារ​ខ្លួន​ក្រោយ​ពេល​អស់​ពី​អំណាច​ទៅ​។

ម្យ៉ាង​វិញ​ទៀត បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ សម្តេច នឹង​មិន​ចេញ​មុខ​ច្រើន​ទេ ក្នុង​ឆ្នាំ ២០១៤ ទៅ ២០១៨។ សម្តេច និង​ប្រើ​ត្រី​បក របស់​សម្តេច ជំនួស​វិញ ក្នុង​ការ​ដោះស្រាយ​វិបត្ត​នានា ហើយ​នៅ​ឆ្នាំ ២០១៨ សម្តេច​ក៏​ប្រហែល​ជា​មិន​ចេញ​មក​ប្រកួត​ជាមួយ​ឯកឧត្តម សម រង្ស៊ី​ដោយ​ផ្ទាល់​ដែរ។ តែ​ការ​ដោះ​ក្រឡា ដែល​បាន​ចង​ពី​អតីតកាល​ពិត​ជា​ស្មុគ​ស្មាញ​ណាស់ ហើយ​ជា​ការ​ងារ​រែក​ពន់​មួយ​ដ៏​ធ្ងន់​ធ្ងរ​។ មិន​ដឹង​ថា សម្តេច ហ៊ុន សែន ហ៊ាន ឬ​មិន​ហ៊ាន​។ តែ​កូន​ចៅ របស់ សម្តេច ហាក់​បី​ដូច​ជា​ដឹង​ចិត្ត​ទៅ​ហើយ គឺ សម្តេច​មិន​ហ៊ាន​ធ្វើ​ទេ​។

ក្រៅ​ពី​រៀប​ចំ​ក្រឡា​ការពារ និង​ប្រយុទ្ធ​ខាង​លើ សម្តេច ហ៊ុន សែន នឹង​ប្រើ​យុទ្ធសាស្រ្ត បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង រវាង​ឯកឧត្តម សម រង្ស៊ី និង​ឯក ឧត្តម កឹម សុខា ហើយ​ឯកឧត្តម​ទាំង​ពីរ​នាក់​ក៏​កំពុង​តែ​ព្រឺ​ព្រួច​នៅ​ចំណុច​នេះ​ខ្លាំង​ ណាស់​ដែរ​។ ដូច្នេះ​តើ​ក្រឡា​របស់​ឯកឧត្តម សម រង្ស៊ី និង សម្តេច ហ៊ុន សែន​សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​វគ្គ ផ្តាច់​ព្រ័ត្រ តើ​នរណា​មាន​ប្រៀប​ជាង ? ជា​ថ្មី​ម្តង​ទៀត និង​ជា​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ​ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង​មាន​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត៕

ដោយ ប៉ែន សុជីវន្ត ពី​រតនគិរី

ទ្វារទាំង ១២ នៃក្បាច់គុនខ្មែរ

ដោយ: រស្មី (CEN)

ចម្លាក់ក្បាច់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទ

ចម្លាក់ក្បាច់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទ

ក្បាច់គុន​ខ្មែរ​មាន​លក្ខណៈ​សម្បូរ​បែបណា​ស់ និង មានការ​បែងចែក​​ជា​ទ្វារ​​ចំនួន ១២​ដែល​ក្នុង​​ទ្វារ​នីមួយៗ​មាន​តួរ​នាទី​ផ្សេងៗ​គ្នា​​សម្រាប់​សង្គ្រាម​ជំនាន់​ដើម ។​​​បើតាម​ការ​អះអាង​ពី​លោក​ចាន់ ប៊ុនធឿន ​ដែលជា​អ្នកស្រាវជ្រាវ​ក្បាច់គុន​មួយរូប និង ជា​គ្រូ​ក្លឹប​ខេ​មរៈ ខ្លាហោះ​ នោះ​ថា​ក្នុង​ទ្វារ​ទាំង​១២​នោះ​មាន​ប្រមាន​ជា ​៣៧៤មេ និង​៩,០៤៩​ក្បាច់។ ​លោក​ភូមិ ណាគ្រី ​ដែលជា​អ្នកស្រាវជ្រាវ​ ក្បាច់គុន​មួយរូប​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​នោះ​ក៏​អះអាង​ដែរ​ថា​ក្បាច់គុនខ្មែរ​សំបូរបែប​ណាស់​ ហើយ​មាន​ប្រវត្តិ​ច្បាស់​ លាស់​​ទៀតផង។​​​ ​ខាងក្រោម​នេះ​ជាការ​រៀបរាប់​យ៉ា​សង្ខេប​អំពី​ទ្វារ​ទាំង ១២​ នៃ​ក្បាច់​គុន​បូរាណ​ខ្មែរ។

ទ្វារ​ទី ១ មាន​ស្នៀត​ ប្រមាណ​២៥០ និង និង​ក្បាច់​ចំនួន ៩ ។

ទ្វារ​ទី ២ មាន​មាន ២១០​ស្នៀត និង ក្បាច់​ចំនួន ១៣ ឬ​អាច​លើសពីនេះ។

ទ្វារ ទី ៣ មាន ៣១៩​ស្នៀត និង ១១​ក្បាច់។

ទ្វារ​ទី ៤ មាន​៦៥០​ស្នៀត និង ១៧​ក្បាច់។

ទ្វារ​ទី ៥ មាន​ស្នៀត​ចំនួន​៩៥០ និង ១៩​ក្បាច់។

ទ្វារ ទី ៦​មាន​ជាង​១.៨០០​ស្នៀត និង ២៥​ក្បាច់។

ទ្វារ​ទី ៧ មាន​៥៩០​ស្នៀត និង ១៧​ក្បាច់ ។​

​ទ្វារ​ទី ៨ ជា​ទ្វារ​បញ្ចប់​នៃ​អាត្ម័ន​យុទ្ធ ដែល​ក្នុង​ទ្វារ​នេះ​គេ​ហៅថា​មេ​រួម​ដែលមាន​មេ​រួម​ប្រមាណ​​ជា​៥០​មេ​ ហើយ​ក្នុង​មេ​នីមួយៗ​មាន​ស្នៀត និង ក្បាច់​ចំនួន​ជាង​៥៩៩។​ល្បុក្កតោ ក្រពើ​ហារ ស្រងែ​ពេន ខ្លាក្រាប …​មាននៅ​ ក្នុង​មេនេះ ។​ហ័ន​យុទ្ធ​ដែលមាន​បញ្ចូល​ស្នៀត​ដំបង​វែង និង ដំបង​ខ្លី​ខ្លះៗ ។​

1 5

​ទ្វារ​ទី ៩ គឺជា​ក្បួន​ប្រយុទ្ធ​ដោយមាន​ប្រើ​អាវុធ​ដែល​ក្នុងនោះ​មានការ​ប្រើ​អាវុធ​ ចំនួន ៧ ប្រភេទ​ខុសៗ​គ្នា គឺ​ការ​ ប្រើ​ដំបង​មួយ​ដើម​ជា​អាវុធ ដែលមាន​១៣​ក្បាច់។ ការប្រើ​ដំបង​កក់​ជា​អាវុធ​ដែលមាន​១៩០​ស្នៀត និង ៩​ក្បាច់។​ ការប្រើ​ព្រនង់ ឬ មោង​ដែលមាន​២០៨​ស្នៀត និង ២២​ក្បាច់ ។​ក្នុង​ទ្វារ​នេះ​មាន​ទាំង​ស្នៀត​វាយលុក​និង​ស្នៀត​ការពារ​។​ការប្រើ​ដំបង​ ត​ចង​(​ដំបង​២​កំណាត់​)​មាន​១៩០​ស្នៀត និង ១៣​ក្បាច់។ ​ការប្រើ​ឈើ​ច្រត់ ឬ ហៅ​ម្យ៉ាង​ទៀតថា​ឥសី​ជើង​ ៣ មាន​៩​ក្បាច់ និង ១១៨ ស្នៀត​។ ការប្រើ​លំពែង​-​ច្បូ​ង​មាន​១៣​ក្បាច់ និង ១៥៩​ស្នៀត​ដែល​ស្នៀត​ស្រងែ​ពេន​ក៏​នៅ​ ក្នុង​នេះដែរ ។​ការប្រើ​ស្ន ឬ បូល​មាន​១០១ ស្នៀត និង ១៣​ក្បាច់ ។​

​ទ្វារ​ទី ១០ មានប្រើ​ប្រាស់​ឧបករណ៍​ប្រយុទ្ធ​ចំនួន ៧ គឺ​ដំបង​ភ្លោះ​មាន​១១ ក្បាច់ និង ៧១ ស្នៀត។​ប្រភេទ​ អាវុធ​ស្ទប​កោង មាន​មាន ៦ ក្បាច់ និង ៦០​ស្នៀត។ ​ប្រភេទ​អាវុធ​ស្ទប​វិល ដែលមាន​៦ ក្បាច់ និង ៦៥​ស្នៀត ។​ប្រ​ ភេទ​អាវុធ​ស្ទប​ចាក​ដែលមាន ៩ ក្បាច់ និង ៦០​ស្នៀត។ ​ប្រភេទ​អាវុធ​ស្នែង​ខែល​មាន​១៣​ក្បាច់​និង ១០៩​ស្នៀត។​ អាវុធ​ខ្សែតី ឬ អាវុធ​ខ្មោច ដែលមាន ៩ ក្បាច់ និង ២០​ស្នៀត។ ប្រភេទ​អាវុធ​ទំ​ពក់​បិសាច​(​ដំបង​ដែលមាន​ចុង​ដូច​ទំ​ ពក់​)​មាន ១៣​ក្បាច់ និង ៦៦ ស្នៀត ។​

4 6

​ទ្វារ​ទី ១១ មានប្រើ​អាវុធ​ចំនួន ៩ ប្រភេទ គឺ​ប្រភេទ​ដាវ​ឯក ដែលមាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ ដាវ​ច្រត់​មាន​១០៧​ស្នៀត និង ៩ ក្បាច់។​ ​ប្រភេទ​ដាវ​ខែល មាន​១០៨ ស្នៀត និង ១៣​ក្បាច់។​ ប្រភេទ​ដាវ​ត្រឡប់​ដែល​ មាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ដាវ​ចុង ២ ដែលមាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ដាវ​មុខ ២ ដែល​ មាន​១០១ ស្នៀត និង ១៣ ក្បាច់។ ប្រភេទ​ដាវ​ទំ​ពក់​ដែលមាន​៧១ ស្នៀត និង ១៣​ក្បាច់។ ​ប្រភេទ​ដាវ​បង្គ​ប់​ដែលមាន​ ៥១ ស្នៀត និង ៩​ក្បាច់។ ​ប្រភេទ​ដាវ​ខ្សែ​ដង​ដែលមាន​១០៩ ស្នៀត និង ៩ ក្បាច់។​

ទ្វារ​ទី ១២ មានប្រើ​អាវុធ​ចំនួន ៨ ប្រភេទ​ប្រភេទ​អាវុធ​ដាវ​ភ្លោះ​ដែលមាន​១១៩​ស្នៀត និង ១៣​ក្បាច់។ ​ប្រ​ ភេទ​ដាវ​រួម​ដែលមាន​៧៦២​ស្នៀត និង ៧១ ក្បាច់។ ​ប្រភេទ​ពូថៅ​ចាក់​ដែ​លាម​៦១ ស្នៀត និង ៩ ក្បាច់។ ​ប្រភេទ​ពូថៅ​ មាន​៦៩ ស្នៀត និង ៩ ក្បាច់។​

ប្រភេទ ​កង់​រត់ មាន ៥០​ស្នៀត និង ៩ ក្បាច់​ដែល​ស្នៀត​នាគ​ពាំ​កែវ​ក៏​នៅក្នុង​ការប្រើ​ប្រ​ ភេទ​អាវុធ​នេះដែរ ។ អាវុធ​កងចក្រ​មាន​៦៣​ស្នៀត និង ១៦​ក្បាច់ ។​អាវុធ​កង​ចាក់ ឬ កង​កាវ​មាន​១៧០​ស្នៀត និង​ ៣៩​ក្បាច់។ ​អាវុធ​ពេ​ខ្មោច​មាន​១១៩​ស្នៀត និង ១៧​ក្បាច់ ។​

​​ក្រៅពី​ទ្វារ​ទាំង១២​នេះ​ក្បាច់គុន​ខ្មែរ​នៅមាន ​ទ្វារ​ពិសេស​ មួយទៀត​ដែលមាន​ឥទ្ធិពល​ គ្របដណ្ដប់​លើ​ទ្វារ​ទាំង​ ១២ ព្រមទាំង​ក្បាច់គុន​មេ​នានា។ ​អញ្ចឹង​ហើយ​ទើប​ខ្មែរ​យើង​មាន​តំណាល​មួយ​ថា ​គេ​មិនដែល​បង្ហាត់​សិស្ស​ឲ្យ​ អស់​ស្នៀត​ទេ​ខ្លាចក្រែង ​សិស្ស​បក​មក​ ខាំ​វិញ​អញ្ចឹង​ហើយ​ទើប​គេ​លាក់ទុក​នូវ​ ទ្វារ​ពិ​សេសមួយ​ដើម្បី​សង្កត់​លើ​សិស្ស​គុន​ របស់ខ្លួន​នោះ ។​

​​ទ្វារ​ពិសេស​នេះ​មាន ៣ គឺ​ក្រញាំ​រាជសីហ៍​មាន ៩ ក្បាច់ និង ៩៩​ស្នៀត ។ បាតដៃ​ព្រះ​ឥសូរ មាន​៩១ ស្នៀត​ និង ៩ ក្បាច់ និង ស្រមោល​ខ្មោច​ដែលមាន ៩ ស្នៀត និង មួយ​ក្បាច់​ដែល​នេះ​ជា​ក្បាច់​ដែល​ពិសេស​ជាងគេ​សម្រាប់​ រំដោះខ្លួន​គេចចេញ​ពីស​ត្រូវ​ក្នុង​ខណៈ​ដែល​យើ​ចាញ់​ប្រៀប​សត្រូវ​ហើយ​មិនអាច​ បន្ត​ការតស៊ូ​បាន​នោះ ។​

Success Will Come and Go, But Integrity is Forever

By: Amy Rees Anderson  Amy Rees Anderson

 

If I could teach only one value to live by, it would be this: Success will come and go, but integrity is forever. Integrity means doing the right thing at all times and in all circumstances, whether or not anyone is watching. It takes having the courage to do the right thing, no matter what the consequences will be. Building a reputation of integrity takes years, but it takes only a second to lose, so never allow yourself to ever do anything that would damage your integrity.

We live in a world where integrity isn’t talked about nearly enough. We live in a world where “the end justifies the means” has become an acceptable school of thought for far too many. Sales people overpromise and under deliver, all in the name of making their quota for the month. Applicants exaggerate in job interviews because they desperately need a job. CEOs overstate their projected earnings because they don’t want the board of directors to replace them.  Entrepreneurs overstate their pro formas because they want the highest valuation possible from an investor. Investors understate a company’s value in order to negotiate a lower valuation in a deal. Customer service representatives cover up a mistake they made because they are afraid the client will leave them. Employees call in “sick” because they don’t have any more paid time off when they actually just need to get their Christmas shopping done. The list could go on and on, and in each case the person committing the act of dishonesty told themselves they had a perfectly valid reason why the end result justified their lack of integrity.

It may seem like people can gain power quickly and easily if they are willing to cut corners and act without the constraints of morality. Dishonesty may provide instant gratification in the moment but it will never last. I can think of several examples of people without integrity who are successful and who win without ever getting caught, which creates a false perception of the path to success that one should follow. After all, each person in the examples above could have gained the result they wanted in the moment, but unfortunately, that momentary result comes at an incredibly high price with far reaching consequences.  That person has lost their ability to be trusted as a person of integrity, which is the most valuable quality anyone can have in their life. Profit in dollars or power is temporary, but profit in a network of people who trust you as a person of integrity is forever.

Every one person who trusts you will spread the word of that trust to at least a few of their associates, and word of your character will spread like wildfire. The value of the trust others have in you is far beyond anything that can be measured.  For entrepreneurs it means investors that are willing to trust them with their money. For employees it means a manager or a boss that is willing to trust them with additional responsibility and growth opportunities. For companies it means customers that trust giving them more and more business. For you it means having an army of people that are willing to go the extra mile to help you because they know that recommending you to others will never bring damage to their own reputation of integrity. Yes, the value of the trust others have in you goes beyond anything that can be measured because it brings along with it limitless opportunities and endless possibilities.

Contrast that with the person who cannot be trusted as a person of integrity.  Warren Buffet, Chairman and CEO of Berkshire Hathaway said it best:, “In looking for people to hire, look for three qualities: integrity, intelligence, and energy.  And if they don’t have the first one, the other two will kill you.”  A person’s dishonesty will eventually catch up to them. It may not be today, and it may not be for many years, but you can rest assured that at some point there will always be a reckoning.

A word of advice to those who are striving for a reputation of integrity: Avoid those who are not trustworthy. Do not do business with them. Do not associate with them. Do not make excuses for them.  Do not allow yourself to get enticed into believing that “while they may be dishonest with others, they would never be dishonest with me.” If someone is dishonest in any aspect of his life you can be guaranteed that he will be dishonest in many aspects of his life. You cannot dismiss even those little acts of dishonesty, such as the person who takes two newspapers from the stand when they paid for only one. After all, if a person cannot be trusted in the simplest matters of honesty then how can they possibly be trusted to uphold lengthy and complex business contracts?

It is important to realize that others pay attention to those you have chosen to associate with, and they will inevitably judge your character by the character of your friends. Why is that?  It is best explained by a quote my father often says when he is reminding me to be careful of the company I am keeping:  “When you lie down with dogs you get fleas.” Inevitably we become more and more like the people we surround ourselves with day to day. If we surround ourselves with people who are dishonest and willing to cut corners to get ahead, then we’ll surely find ourselves following a pattern of first enduring their behavior, then accepting their behavior, and finally adopting their behavior. If you want to build a reputation as a person of integrity then surround yourself with people of integrity.

There is a plaque on the wall of my office which reads: “Do what is right, let the consequence follow.” It serves as a daily reminder that success will indeed come and go, but integrity is forever.

សម្តេច​ឪ នរោត្តម សីហនុ ជា​ក្សត្រ​ដ៏​អស្ចារ្យ

ដោយ៖ Jacques Bekaert គឺជា​អតីត​អ្នក​សរសេរ​ព័ត៌មាន​នៅ​កាសែត​បាងកក ប៉ុស្តិ៍

ព្រះ​បាទ នរោត្តម​ សីហនុ បាន​សោយ​ទីវង្គត កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា​ នៅ​ទីក្រុង​ប៉េកាំង។ ​ជាញឹកញាប់​ មាន​ការ​យល់​ខុស ​អំពី​ព្រះ​អង្គ ជា​ពិសេស​នៅ​លោក​ខាង​លិច នៅ​ពេល​ដែល​ពួក​គេ​ ធ្វើ​ការ​វិភាគ​ខុស អំពី​ឥរិយាបថ​របស់​ព្រះ​អង្គ ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​អស្ថិរភាព​និង​នាំ​មក​នូវ​សន្តិភាព។

ប្រវត្តិសាស្រ្ត​នឹងប្រាប់​ថា ព្រះ​អង្គ​គឺជា​ក្សត្រ​មួយ​ព្រះ​អង្គ ក្នុង​ចំណោម​ក្សត្រ​ដ៏​អស្ចារ្យ​។ លោក​ខាង​លិច មិន​ពេញ​ចិត្ត ដោយ​ដឹង​យ៉ាង​ច្បាស់​ថា​ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​មួយ​អង្គ ដែល​ចាំបាច់​ខ្វះ​មិន​បាន សម្រាប់​ប្រជាជន​របស់​ព្រះអង្គ​។ ​នៅ​ពេល​បារាំង​ ជ្រើស​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​មហាក្សត្រ សម្រាប់​ប្រទេស​កម្ពុជា ការ​រំពឹង​ទុក​របស់​ពួក​គេ​ ដែល​ថា​ព្រះ​អង្គ នឹង​​ងាយ​បោក​ប្រើ ដោយ​នៅ​ពេល​នោះ​ ព្រះ​ជន្ម​វ័យ​ក្មេង​នោះ គឺជា​ការ​យល់​ច្រឡំ។ បន្ទាប់​ពី​ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ ព្រះ​អង្គ​ បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទាមទារ​ឯករាជ្យ សម្រាប់​ប្រទេស​របស់​ព្រះ​អង្គ​ ហើយ​បាន​ចាប់​ផ្តើម​យុទ្ធនាការ ទាមទារ​ឯករាជ្យ​អហិង្សា​។ ព្រះអង្គ បាន​ទទួល​ជោគជ័យ ក្នុង​ការ​ទាមទារ​ឯករាជ្យ ដោយ​មិន​មាន​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម ក្នុង​ឆ្នាំ ​១៩៥៣ មុន​ពេល​វៀតណាម និង​ឡាវ ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន។​ ព្រះ​បាទ នរោត្តម សីហនុ មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​ធ្វើ​ជាក្សត្រ​នោះ​ទេ ព្រះ​អង្គ​ចង់​ចូល​នយោបាយ ហើយ​ព្រះ​អង្គ បាន​ដាក់​រាជសម្បត្តិ ថ្វាយ​ព្រះ​បិតា​ព្រះអង្គ។ ព្រះអង្គ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ព្រះ​អង្គ ​ជា​អ្នក​នយោបាយ​ប៉ិន​ប្រសប់ ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ពេល​ដែល​នយោបាយ​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ក្រោយ​សម័យ​ទទួល​បាន​ឯករាជ្យ ពី​ពួក​អាណា​និគម កំពុង​មាន​ភាព​លំបាក។

វីរបុរស ​របស់​ព្រះ​អង្គ​ គឺ​ឧត្តម​សេនីយ៍ Charles de Gaulle ដែល​ជា​វីរបុរស​បារាំង​ទីមួយ តស៊ូ​ប្រឆាំង​នឹង​ការ​កាន់​កាប់​របស់​ពួក​ Nazi ក្នុង​ប្រទេស​នៅ​ឆ្នាំ​១៩៤០​។ ​ព្រះ​បាទ​នរោត្តម សីហនុ បាន​ធ្វើ​តាម​ដំបូន្មាន​របស់ de Gaulle នៅ​ក្នុង​សុន្ទរកថា ជា​ប្រវត្តិសាស្រ្ត​របស់​គាត់ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ១៩៦៦​ ដែល​ថា​៖ ត្រូវ​អព្យាក្រឹត និង​មិន​ត្រូវ​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​។ ខ្ញុំ​បាន​ជួប​ជាមួយ​ព្រះ​បាទ​នរោត្តម សីហនុ ជា​លើក​ទីមួយ នៅ​ថ្ងៃទី ៤ មេសា​ ១៩៦៣ បន្ទាប់​ពី​ព្រះ​អង្គ ​បាន​ចាក​ចេញ​ពី​ទីក្រុង​ព្យុងយ៉ាង ទៅ​ប្រទេស​បារាំង ដែល​ជា​កន្លែង​ព្រះ​បិតា​ព្រះ​អង្គ មាន​ភូមិគ្រឹះ​តូច​មួយ ដែល​មាន​ពីរ​បន្ទប់​នៅ​​ភូមិ​គ្រឹះ Grasse នៃ​តំបន់​កូតដា​ហ្សៀរ​ (Cote d’Azur)។ «វាំង​»​របស់​ព្រះបាទ​នរោត្តម សីហនុ ​គឺ​មាន​លក្ខណៈ​មិន​ឆើតឆាយ ហើយ​មាន​ទីតាំង​ នៅ​តាម​បណ្តោយ​ផ្លូវ​ធំ ទល់​មុខ​នឹង​យាន​ដ្ឋាន​ជួសជុល​កង់​ឡាន​មួយ ដែល​មាន​សំឡេង​អ៊ូអរ​ខ្លាំង​ ហើយ​ក្លិន​ពី​យានដ្ឋាន​នោះ​ មាន​លក្ខណៈ​មិន​ល្អ។ ព្រះអង្គ បាន​ប្រទាន​ទឹក​ក្រូច​ដល់​ខ្ញុំ​មួយ​កែវ ហើយ​ព្រះ​មហាក្សត្រិយ៍​ មុនីនាថ ​កំពុង​នៅ​ផ្ទះ​បាយ ចម្អិន​ម្ហូប​អាហារ និង​ស៊ុប​ចិន ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់​គត់ ​ដែល​ជា​បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​ដេក​នៅ​ក្នុង​កន្លែង​ដាក់​ឡាន​។ ​ពេល​នោះ ​ព្រះ​អង្គ​មិន​មាន​រថយន្ត និង​មិន​មាន​ប្រាក់​នោះ​ទេ។

នៅ​ពេល ខ្ញុំ​ថតរូប​ជាមួយ​ព្រះ​អង្គ​ នៅ​សួន​ច្បារ​តូច​មួយ ព្រះ​អង្គ​ បាន​បង្ហាញ​ខ្ញុំ​ អំពី​ហោ​ប៉ៅ​ទទេ​ គ្មាន​ប្រាក់ ហើយ​បាន​មាន​បន្ទូល​ថា​៖ «​នេះ​ជា​មោទនភាព​របស់​ខ្ញុំ ​អ្នក​អាច​ចោទប្រកាន់​ខ្ញុំ​ថា​ យ៉ាង​ម៉េច​ក៏​បាន ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​លួច​ប្រាក់​មួយ​កាក់​មួយ​សេន ពី​ប្រជារាស្ត្រ​របស់​ខ្ញុំ​ទេ​​»។​ ព្រះ​អង្គ​មាន​ប្រាក់​សោធន​បន្តិច​បន្តួច ដែល​ផ្តល់​ឲ្យ​ដោយ​ប្រធានាធិបតី​ថ្មី របស់​បារាំង លោក Francois Mitterrand និង​អំណោយ​បន្តិច​បន្តួច ​ដែល​ផ្ញើ​មក​ដោយ​ប្រជាជន​កម្ពុជា ដែល​បាន​គេច​ចេញ​ពី​របប​ខ្មែរ​ក្រហម​។ ថ្ងៃ​មួយ​ ព្រះ​អង្គ​បាន​លៃលក​លក់​«វាំង​»​របស់​ព្រះ​អង្គ​នៅ​ទីនោះ ហើយ​ផ្លាស់​ទៅ​នៅ​ភូមិ​គ្រឹះ​តូច​មួយ ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ដែរ គឺ​ភូមិ​គ្រឹះ​មាន​ឈ្មោះ គន្ធ​បុប្ផា ​បន្ទាប់​ពី​បុត្រី​ជាទីស្រឡាញ់​របស់​ព្រះ​អង្គ​ បាន​ទទួល​មរណកាល ដោយ​សារ​ជំងឺ​ទាំង​នៅ​ព្រះជន្ម​វ័យ​ក្មេង​។

នៅ​ពេល​សៀវភៅ​របស់​ ព្រះ​អង្គ​ ដែល​មាន​ឈ្មោះ​ថា Souvenir Doux et Amer ​ចេញ​ជា​រូបរាង ខ្ញុំ​បាន​សរសេរ​អត្ថបទ​វែង​មួយ ​អំពី​សៀវភៅ​នោះ តាម​សំណើ​របស់​លោក Suthichai Yoon ​ដែល​ជា​ការី​និពន្ធ​របស់​កាសែត​ឌឹណេសិន (The Nation)។ មាន​គេ​ផ្ញើ​ច្បាប់​ចម្លង​នៃ​អត្ថបទ​នោះ ទៅ​ព្រះ​បាទ​នរោត្តម​ សីហនុ នៅ​កូរ៉េ​ខាង​ជើង ហើយ​ព្រះ​អង្គ​ បាន​ផ្ញើ​ការ​ឆ្លើយ​តប​យ៉ាង​កក់​ក្តៅ​មួយ​មក​ខ្ញុំ។ នោះ​ហើយ​គឺជា​អ្វី ដែល​ខ្ញុំ​ បាន​ជួប​ព្រះ​អង្គ ជា​លើក​ដំបូង​។ ​ក្រោយ​មក​ខ្ញុំ​បាន​ជួប​ព្រះ​អង្គ​ជា​ច្រើន​លើក​ទៀត​។ ព្រះ​អង្គ​បាន​ផ្ញើ​លិខិត​វែង​មួយ អញ្ជើញ​ភរិយា​របស់​ខ្ញុំ Shirley ​និង​រូប​ខ្ញុំ​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​ព្រះ​អង្គ​និង​ព្រះ​ មហា​ក្សត្រិយ៍​។ ព្រះ​អង្គ​បាន​សរសេរ​ថា​៖ «ឥឡូវ​នេះ ខ្ញុំ​នៅ​ទី​បំផុត​ អាច​ប៉ាវ​[អាហារ​ថ្ងៃ​ត្រង់​]​ចំពោះ​អ្វី ដែល​អ្នក​ស័ក្តិសម​នឹង​ទទួល​ហើយ​»។​ ​ខ្ញុំ​បាន​ទៅ​ចូល​រួម​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នោះ ហើយ​ព្រះ​ភក្រ្ត​ព្រះអង្គ ប្រកប​ដោយ​ស្នាម​ញញឹម។

បន្ទាប់​ពី​ការ​ ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​ត្រី​ភាគី រវាង​ខ្មែរ​ក្រហម ​អ្នក​សាធារណរដ្ឋ​លោក​ សឺន សាន និង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច នៅ​ទីក្រុង​គូឡាឡាំពួ ក្នុង​ឆ្នាំ ១៩៨២​ ព្រះ​បាទ​នរោត្តម សីហនុ នៅ​ទីបំផុត​ បាន​សម្រេច​ព្រះ​ទ័យ យាង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​រដ្ឋ​មន្រ្តី​ការ​បរទេស​ថៃ សម័យ​នោះ គឺ​លោក Siddhi Savetsila មាន​ការ​ភ័យ​ខ្លាច​ថា ព្រះ​បាទ​នរោត្តម សីហនុ​ អាច​នឹង​មិន​ទទួល​បាន​ការ​ស្វាគមន៍ ពី​ប្រជាជន​ថៃ នៅ​ទីក្រុង​បាងកក​ទេ បន្ទាប់​ពី​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ បាន​កាត់​ក្តី​សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ​ ជា​របស់​កម្ពុជា នៅ​ឆ្នាំ ១៩៦២​។ ដូច្នេះ​ការ​យាង​ទៅ​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ ត្រូវ​​បាន​ពន្យារ​ពេល ហើយ​ព្រះ​អង្គ​បាន​រង់ចាំ​នៅ​រដ្ឋ Penang។

តាម​សំណើ​របស់​ព្រះ​អង្គ​ ខ្ញុំ​បាន​ផ្ញើ​សារ​ទូរលេខ​មួយ​ទៅ​មិត្ត​ម្នាក់ នៅ​ស្ថាន​ទូត​អាមេរិក នៅ​ទីក្រុង​បាងកក គឺ​លោក Ed MacWilliams។​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក John Gunter Dean ​បាន​ទៅ​ជួប​លោក Siddhi ​ហើយ​បាន​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​​ជឿថា វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​ សម្រាប់​មុខ​មាត់​របស់​ថៃ និង​អាស៊ាន ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​ត្រី​ភាគី ដែល​ចុះ​ហត្ថលេខា​នោះ​ ជា​រឿង​អាក្រក់។ ដូច្នេះ ព្រះបាទ​នរោត្តម សីហនុ​ នៅ​ទី​បំផុត អាច​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​យាង​ទៅ​សណ្ឋាគារ​ Erawan Hotel នៅ​ក្រុង​បាងកក​។ នៅ​ពេល​យាង​ទៅ​ដល់ ព្រះអង្គ បាន​សម្តែង​ពី​ភាព​រួសរាយ​រាក់ទាក់​ដូច​សព្វ​ដង ដែល​ព្រះអង្គ​ធ្លាប់​ធ្វើ​ គឺ​ចាប់​ដៃ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ រួម​ទាំង​អ្នក​បើក​ម៉ូតូ​អម​ដំណើរ​ព្រះ​អង្គ​ពីរ​នាក់ និង​អ្នក​យួរ​វ៉ាលិស​នៅ​សណ្ឋាគារ​។ អ្នក​រាល់​គ្នា​ បាន​អបអរ​ព្រះអង្គ ហើយ​ព្រះ​អង្គ​បាន​ទទួល​ការ​ស្វាគមន៍​ពី​មនុស្ស​ជាច្រើន​ពេល ទ្រង់​យាង​ទៅ​ដល់។

វា​ត្រូវ​ការ​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទទួល​បាន​សន្តិភាព នៅ​កម្ពុជា​ និង​ត្រូវ​ការ​សន្និសីទ​ និង​កិច្ច​ប្រជុំ​ជា​ច្រើន​ផង​ដែរ​ ប៉ុន្តែ​នៅ​ទី​បំផុត ភាព​ជោគជ័យ គឺ​នៅ​ទីក្រុង​ប៉ារីស​ នៅ​ឆ្នាំ​១៩៩១ ហើយ​ព្រះ​បាទ​នរោត្តម សីហនុ បាន​យាង​ត្រឡប់​មក​ប្រទេស​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ​វិញ​។ ​បន្ទាប់​មក​ព្រះ​បាទ​នរោត្តម​ សីហនុ បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រ​ជា​ថ្មី​។

ប្រជាជន​របស់​ព្រះ​អង្គ មិន​ដែល​បំភ្លេច​ព្រះ​អង្គ​នោះ​ទេ ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា នឹង​មាន​ប្រជាជន​ជាច្រើន ចូលរួម​ពិធី​បុណ្យ​ព្រះ​បរមសព​របស់​ព្រះ​អង្គ។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ការ​ថត​ភាពយន្ត​ឲ្យ​ទូរទស្សន៍​បារាំង​មួយ​ដែល​មាន​ ឈ្មោះ​ថា Nine Lives of Norodom Sihanouk។ មនុស្ស​ម្នាក់​ ក្នុង​ចំណោម​មនុស្ស​ដែល​ខ្ញុំ​បាន​សម្ភាស គឺ​លោក ចក់ សារិ ​ដែល​ជា​មិត្ត​ចាស់ និង​ជា​អ្នក​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​និយាយ​ថា​៖ «នៅ​ពេល​ព្រះ​បាទ​នរោត្តម សីហនុ ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ យើង​ទាំង​អស់​គ្នា ​រស់​នៅ​ដោយ​សន្តិភាព យើង​ទាំង​អស់​គ្នា មាន​ប្រាក់​កាស​គ្រប់គ្រាន់ និង​រស់​នៅ​ដោយ​សុភមង្គល»៕

រូបភាពដែលមិនអាចបំភ្លេចបានទាក់ទងនិងសម្តេចតា

កំណាព្យ

ជីវប្រវត្តិសង្ខេប

សមិទ្ធផល​សំខាន់ៗ​របស់​ព្រះ​បាទ នរោត្តម សីហនុ

ដោយ៖ សេត គឹមសឿន

ក្រោយ​បញ្ចប់​ព្យុះ​ភ្លៀង​ តាម​រយៈ​ការ​ទាមទារ​ឯករាជ្យ​ ពី​អាណា​និគម​និយមបារាំង​យ៉ាង​​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​១៩៥៣ របប​ដ៏​រីក​ចម្រើន​មួយ​គឺ​របប​សង្គម​រាស្ត្រ​និយម​​​បាន​​ផុស​រូប​រាង​ឡើង។ របប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​បញ្ញា​ញាណ របស់​ ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម សីហនុ​

ស្នា​ព្រះ​ហស្ត​សំខាន់ៗ របស់​ព្រះ​អង្គ​នៅ​ក្នុង​របប​នោះ គេ​សង្កេត​ឃើញ​មាន​ដូច​ជា៖

  1. វិមាន​ឯករាជ្យ
  2. វិមាន​រដ្ឋ​ចំការ​មន (ព្រឹទ្ធ​សភា)
  3. ចំណត​អាកាស​យាន​ដ្ឋាន អន្តរជាតិ​ពោធិចិនតុង (បច្ចុប្បន្ន អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)​
  4. ចំណត​អាកាស​យានដ្ឋាន​សៀមរាប
  5. ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន (ខេត្ត​បាត់ដំបង)
  6. ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-ក្រុង​ព្រះសីហនុ
  7. ផ្លូវ​ដែក​ក្រុង​ភ្នំពេញ-ក្រុង​ព្រះសីហនុ
  8. កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ
  9. សណ្ឋា​គារ ឯករាជ្យ ក្រុង​ព្រះសីហនុ
  10. សាល​មហោ​ស្រព​ជាតិ​ ព្រះ​សុរាម្រិត ភ្នំពេញ
  11. សាល​សន្និសីទ​ចតុមុខ
  12. ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ភ្នំពេញ
  13. ស្ពាន​ព្រះ​មុនីវង្ស​ទី​២
  14. ស្ពាន​សង្គម​រាស្រ្ត​និយម ឆ្លង​កាត់​ទន្លេ​សាប
  15. សាកល​វិទ្យាល័យ​សង្គម​រាស្រ្ត​និយម​ភ្នំពេញ
  16. សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស
  17. សាលា​ភូមិន្ទ​រដ្ឋ​បាល មហា​វិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច
  18. មហា​វិទ្យាល័យ គរុកោសល្យ ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះ​សីហនុរាជ
  19. មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា មហា​វិទ្យាល័យ​សិល្បៈ​និង​មុខ​របរ
  20. សាកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ
  21. សាកល​វិទ្យាល័យ ភូមិន្ទ​ក្សេត្រ​សាស្រ្ត
  22. សាកល​វិទ្យាល័យ ភូមិន្ទ​កំពង់ចាម
  23. សាកល​វិទ្យាល័យ ភូមិន្ទ​បាត់​ដំបង
  24. សាកល​វិទ្យាល័យ​សាកល​វិទ្យាល័យ ភូមិន្ទ​តាកែវ-កំពត
  25. រោង​ភាព​យន្ត​រដ្ឋ
  26. ស្ថានីយ​ទូរទស្សន៍ ខេមរ​ភូមិន្ទ
  27. មន្ទីរ​ពេទ្រ មិត្តភាព​ខ្មែរ-សូវៀត
  28. រោងចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះសីហនុ
  29. រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ
  30. រោង​ចក្រ ព្រះ​នរោត្តម ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ ក្រុង​ព្រះសីហនុ
  31. រោង​ចក្រ ស្ករស​ កំពង់ត្រាំ ខេត្ត​កំពង់ស្ពឺ
  32. រោងចក្រ វាយនភ័ណ្ឌ ខេត្ត​កំពង់ចាម
  33. រោង​ចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់ដំបង
  34. រោង​ចក្រ បាវ​ក្រចៅ ដូន​ទាវ ខេត្ត​បាត់ដំបង
  35. រោង​ចក្រស៊ីម៉ងត៍​ចក្រីទីង ខេត្ត​កំពត
  36. រោង​ចក្រ​កែវ​ជើង​ឯក រាជ​ធានី​ភ្នំពេញ
  37. រោងចក្រ ក្តារ​បន្ទះ​ដី​ឥដ្ឋ ខេត្ត​កណ្តាល
  38. រោងចក្រ​ក្រដាស​ឆ្លូង ខេត្ត​ក្រចេះ
  39. រោងចក្រ ជីផូស្វាត​ទូក​មាស ខេត្ត​កំពត
  40. រោង​ចក្រ កង់​ឡាន​តាខ្មៅ ខេត្ត​កណ្តាល
  41. រោង​ចក្រ ត្រី​ខ​ប្រអប់ ខេត្ត​កោះកុង
  42. រោង​ចក្រ ផលិត​ជ័រ​កៅស៊ូ​ជុប ខេត្ត​កំពង់​ចាម
  43. ​រោងចក្រ វារី​អគ្គិសនី​គិរីរម្យ ខេត្ត​កំពង់ស្ពឺ

ស្នាព្រះហស្ត​ក្នុងរបប​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​ នៅ​មាន​ច្រើន​អនេក​ទៀត ដែល​​តាម​រយៈ​ភាព​រីក​ចម្រើន​ទាំង​នោះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ ពិសេស​ប្រទេស​ជិត​ខាង​ ​កោត​ស្ញប់​ស្ញែង​ និង​គោរព​នូវ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ព្រះ​អង្គ។ គេ​សង្កេត​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​មួយ​ចំនួន ​នៅ​បន្ត​ប្រើ​ប្រាស់​នៅ​ឡើយ ហើយ​មួយ​ចំនួន ​ទៀត​បាន​បាត់​រូប​រាង​ក្រោម​ភ្លើង​សង្គ្រាម៕

២៩ តុលា ២០១២

 

ក្នុងឱកាសថ្ងៃឡើងគ្រងរាជរបស់ព្រះមហាក្សត្យ ដែលព្រះអង្គមាន ព្រះព្រហ្មវិហារធម៌ ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជា របស់ព្រះករុណាជាអម្ចាស់ ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រមទាំងបាន ប្រោសប្រទានព្រះរាជទ្រព្យ​កសាងសមិទ្ធិផលសង្គម​យ៉ាងច្រើន រួមចំណែកស្តារ និងអភិវឌ្ឍទឹកដីសុវណ្ណភូមិ ឲ្យមានការរីកចម្រើន, ទូលបង្គំសូមព្រះរាជានុញ្ញាតិ ទូលថ្វាយនូវព្រះសព្វសាធុការពរ សូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អ ព្រះបញ្ញាវាងវៃ និង ទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្ត្រ ជានិច្ចនិរន្តន៍!!!

វីរៈ ដារ៉ា