អាហារ ៦ មុខល្អចំពោះធ្មេញ

អត្ថបទ៖ ភ្នំពេញដេលីញូវ   

ទោះបីជាធ្មេញមានមុខងារកិនរំលាយអាហារក្តី ប៉ុន្តែអាហារមួយចំនួនក៏អាចផ្តល់​អត្ថប្រយោជន៍​ដល់ធ្មេញបានដែរ។

១- ផ្លែគីវី

ជាផ្លែឈើមួយប្រភេទដែលផ្តល់ អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ធ្មេញ ព្រោះ​ថាវា​មាន​សារធាតុអាហារ​ល្អៗ​ជា​ច្រើន ​​ទុក​ជំនួយ​​​​ធ្មេញ​​និង​​អញ្ចាញ។ មិនតែប៉ុណ្ណោះ​វា​ថែម​​ទាំង​​មាន​ជាតិ​​​សរសៃ​​​ដែលជួយ​ខាត់ធ្មេញ​ឱ្យ ស​ ចែង​​ចាំង​ទៀត​ផង។ វា​​ជា​​ផ្លែ​ឈើ​​ដែល​សម​សម្រាប់អ្នក​ដែលនិយម​ចូល​ចិត្ត​ផឹក “តែ” ​កាហ្វេ ព្រោះ​​វា​​អាច​​​ជួយ​កម្ចាត់​​កម្អែល​លឿងៗ ដែលជាប់ធ្មេញ​បាន​ល្អ។

២- វ៉ាសាប៊ិ

វាសាប៊ិមានសារធាតុម៉្យាងឈ្មោះ អៃសូធិ​អូសៀ​លោត ដែល​អាច​​​ទប់​ស្កាត់មិនឱ្យ​មេរោគ​​ក្នុងធ្មេញ​​វិវត្តន៍​​បានទេ ដូច្នេះ​ហើយ​​បាន​ជានៅ​ពេល​អ្នក​ទំពា វ៉ា-សាប៊ិម្តងៗ គឺស្មើ​នឹង​ជួយ​ពន្យារ​​អាយុ​​​ធ្មេញឱ្យកាន់តែ ជាប់រឹងមាំបានយូរ ឆ្នាំ​ថែម​ទៀត។

៣- ទំពាំងបាយជូរក្រៀម

ក្រុមអ្នកស្រាវជ្រាវខាង ចំណីអាហាររបស់ សហ​​រដ្ឋ​អាមេរិកបានឱ្យដឹងថា អាស៊ីដ​អូលៀ ណូអ៊ីក ដែលមានក្នុង ទំពាំងបាយជូរក្រៀម​អាច ជួយ​ទប់​ស្កាត់​ការវិវត្តន៍​របស់​បាក់តេរី​ក្នុង​ក្រអូមមាត់ អាចនិយាយបានថា កាន់តែ​ទទួល​​​​​​​​​ទាន​ច្រើន មាត់ ធ្មេញ ក៏កាន់តែមាន​សុខភាពល្អ ។

៤- ផ្លែក្រេនបឺរី

សម្រាប់ផ្លែឈើមួយប្រភេទនេះ  មានតម្លៃខ្ពស់​បន្តិច​​មែន ប៉ុន្តែប្រសិនបើបាន​ទទួល​ទាន ​​អ្នក​នឹង​មាន​អារម្មណ៍ថា ធ្មេញមានសុខភាពល្អ​ ប្រាកដ​មែន ពីព្រោះ​ក្រេនបឺរីមាន​សារធាតុ ដែលជួយ​ទប់​ស្កាត់​កុំឱ្យបាក់តេរីតោង​ជាប់​ធ្មេញ ការពារដំណើរ​វិវត្តន៍​​របស់​អតិសុខុមប្រាណ។

៥- ផ្លែប៉ោម

 ទោះបីជាផ្លែប៉ោម​មិនអាច​ពិឃាត​​ដង្កូវស៊ី​ធ្មេញ​ ​បាន​ដោយ​ផ្ទាល់​ក៏ពិតមែន ប៉ុន្តែ​វា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការភ្ញោច​ក្រពេញ ទឹកមាត់​ឱ្យ​ផលិត​​ទឹក​មាត់ចេញ​មក​ច្រើនៗ។ ​បន្ទាប់​មក​​ទឹក​មាត់​​​ក៏នឹង​លាង​ជម្រះ​​មិន​ឱ្យ​មាន​កម្ទេច​អាហារ​​ជាប់តាម​ជើង​​ធ្មេញ។ មិន​តែ​​ប៉ុណ្ណោះ​​វាថែម​ទាំងជួយ​សម្រួល​ស្ថានភាព​អាស៊ីដ​ក្បុង​ក្នុងមាត់​ឱ្យ​មាន​តុល្យភាព​ដើម្បី​ការពារសំណឹក ធ្មេញ។

៦- ការ៉ុត

 ជាតិសរសៃ និង ភាពស្រួយស្រែះ​របស់ការ៉ុត​នឹង​បំពេញ​មុខងារ ខាត់កម្ទេចអាហារ​ដែល​ជាប់​តាម​ជើង​ធ្មេញ។ បន្ទាប់មកវា​នឹងជួយ​ភ្ញោច ក្រពេញ​ទឹក​មាត់​ឱ្យ​បញ្ចោញ​​ទឹក​មាត់​មក​លាងជម្រះ​ធ្មេញ ​ឱ្យ​ស្អាត មាន​ន័យ​​ថាបើ​​បាន​​​ទំពា​​ការ៉ុតលេងមួយ​កូនមើម​គឺស្មើ​នឹង​​យើង​កំពុង​​អង្គុយ​​ដុសសម្អាត​ធ្មេញ​ដែរ៕

2 responses to “អាហារ ៦ មុខល្អចំពោះធ្មេញ

  1. Yeah bookmaking this wasn’t a bad conclusion great post!

  2. Hey There. I discovered your blog the use of msn. This is an extremely neatly written article. I’ll make sure to bookmark it and return to read extra of your useful info. Thank you for the post. I will definitely comeback.

Leave a comment