ថ្នាំព្យាបាលគីសតាមបែបបុរាណខ្មែរ

ដោយ វីរៈ ដារ៉ា​ ១៤ មិនា ២០១១

រូបភាពដើមក្បាលរ៉ុយ ឬ កំប៉ោយចិន (ផ្តល់ដោយ Ros Peoulakhena)

កាលពីថ្ងៃអាទិត្យម្សិលមិញ, ខ្ញុំបានទៅលេង នៅទីកន្លែងមួយ ឯជាយក្រុង ក៏បានជួបប្រទះ និង អ្នកភូមិ កំពុងតែបោច ដើមក្បាលរ៉ុយ ឬ កំប៉ោយចិន។ ខ្ញុំក៏បានសួរទៅអ៊ុំម្នាក់ ដែល​កំពុង​បោច​នោះ តើគាត់យកវាទៅធ្វើអ្វី? គាត់ក៏បានលាត់ បង្ហាញនូវស្នាម គីស មួយកន្លែង​នៅ​នឹង​ភ្លៅ​របស់​គាត់ ដែលបានស្រកជិតអស់​ទៅ​ហើយថា គាត់យកវាទៅដាំទឹកផឹក ព្យាបាល​ដុំគីស​មួយ​នេះ ព្រោះគាត់មិនហ៊ានវះទេ ដោយខ្លាចវាបែក។ ក្រោយពីផឹកអស់១រយះ វារាប​ស្ទើរ​តែ​គ្មាន​អ្វី​កើតឡើង​ទៅហើយ។

បន្ទាប់មកទៀត ខ្ញុំក៏បានជួបនឹងប្អូនស្រីម្នាក់ទៀត ដែលនៅជិតនោះ​បាន​អះអាង​នូវ​ប្រសិទ្ធិភាព​នៃដើមនេះថា កាលពីមុន ខ្លួនមានគីស ១​គ្រាប់នៅនឹងសុដន្ត ហើយពេទ្យថាត្រូវតែកាត់ ជាស​វាង​​មហារីកដោះ។ ប្អូនក៏បានជ្រើសរើសការព្យាបាលដោយប្រើរុក្ខជាតិនេះ ​លាយ​ជា​មួយ​​​​និង​ស្រា ហើយឥឡូវពេលទៅអេកូម្តងទៀត ពេទ្យបញ្ជាក់ថា គ្មានមានអ្វីទៀតទេ។

ការព្យាបាលរបស់អ្នកទាំងពីរ ប្រើវិធីខុសគ្នាដូចខាងក្រោម៖

  • វិធីទី១៖ បេះយកស្លឹក និង ផ្កា​បន្តិចមកបុក រួចលាយជាមួយស្រាស មួយកូនកែវ (ប៉ុនពែងអាកោរ) ផឹកជាប្រចាំ អាចធ្វើឲ្យដុំគីស រលាយ​បាត់​ទៅវិញ។
  • វិធីទី២៖ យកទាំងអស់ (ឬស, ដើម, ស្លឹក, ផ្កា) មកហាលថ្ងៃឲ្យស្ងួត រួចយកមកដាំទឹកផឹក ដូចជាតែ​រាល់ថ្ងៃ។

តាមការអះអាងរបស់អ្នកទាំងពីរ វិធីទី១មានប្រសិទ្ធភាពខ្ពស់ជាង តែវិធីទី២មានគុណសម្បត្តិ ចំពោះអ្នកមិនចេះញ៉ាំស្រា ឬ ក៏ អ្នកមាន​ផល​ប៉ះពាល់ ដោយសាស្រា។

ខ្ញុំមិនដឹងថាប្រសិទ្ធិភាពពិតប្រាកដបែបណានោះទេ គ្រាន់តែ​ចែករំលែក​តាម​ការ​​ជួប​ប្រទះ​តែ​ប៉ុណ្ណោះ។

**************************

ប្រសិទ្ធភាពចំពោះជម្ងឺផ្សេងទៀត ចម្លងចញពី Wall របស់ Ros Peoulakhena

ក្បាលរុយ ឬ កំប៉ោយចិន ជាប្រភេទរុក្ខជាតិឱសថដែលអាចព្យបាលជម្ងឺ ច្រើនមុខដូចជា៖ ផ្តាសាយ ក្តៅខ្លួន រាគមួល ក្អក លើសឈាម កើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស។

កម្រិត និងរបៀបប្រើ៖ លាងទឹកអោយស្អាត, ហាលស្ងួត ដាំទឹកពី ១៥ ទៅ ៣០ក្រាម ក្នុងមួយថ្ងៃ (ពិសារធម្មតា)។
(រុក្ខជាតិឱសថកម្ពុជា ២០០៦, ទំព័រ ១ និង ២)

6 responses to “ថ្នាំព្យាបាលគីសតាមបែបបុរាណខ្មែរ

  1. ដូចជាអត់សូវជឿទេនីស

  2. ខ្ញុំជឿថានេះជារុក្ខជាតិឱសថមែនហ្នឹង! ចឹងអាចសាកល្បងបានព្រោះទោះជាមិនបានផលក្នុងការព្យាបាលជម្ងឺនេះ វាក៏នៅមានគុណប្រយោជន៍ក្នុងការព្យាបាលជម្ងឺផ្សេងទៀតបានដែរដូចជា៖ ផ្តាសាយ ក្តៅខ្លួន រាគមួល ក្អក លើសឈាម កើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស។

    កាន់តែល្អដែលយើងដឹងពីកម្រិត និងរបៀបនៃការប្រើប្រាស់រុក្ខជាតិប្រភេទជាឱសថបានគឺ លាងទឹកអោយស្អាត, ហាលស្ងួត (រុក្ខជាតិទាំងមូល) ដាំទឹកពី ១៥ ទៅ ៣០ក្រាម ក្នុងមួយថ្ងៃ (ពិសារធម្មតា)។

    អរគុណ!

  3. ដោយក្តីរីករាយជានិច្ចណា! :))

  4. Honest Queenie

    រុក្ខជាតិភាគច្រើនគេយកធ្វើជាឲសថមានប្រសិទ្ធភាពខ្ពស់!

Leave a comment