Daily Archives: March 10, 2011

តើមិត្តដឹងអ្វីខ្លះអំពីសត្វម្ករ?

By Dara Vireak November 27, 2010

(រូបព្រះឥសូរជិះលើម្ករ និងរូបម្ករខ្ជាក់សព្វសត្វទាំងពួងចេញមកវិញ)

មានតំនាលថា នៅពេលដែលកេសារមួយសរសៃរបស់ព្រះនាងគង្គារ បានធ្លាក់​មកដល់​ឋាន​កណ្តាល ក៏បានក្លាយជាសត្វម្ករ ហើយខ្លាំងជាងអ្វីៗទាំងអស់លើលោក វាក៏បានលេប​​រាល់​សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ ឬ​ សត្វ ឡើយ។

ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាប សត្វម្ករនះបានរួមទាំងទេវៈ​មួយ​ចំនួន​​ទៀត​ផង ព្រះឥសូរក៏ចុះមកតទល់ជាមួយម្ករ ដោយមានការសន្យាពី ព្រះនាងគង្គារ ថា បើ​ព្រះឥសូរ​ច្បាំងឈ្នះម្ករ នោះទ្រង់នឹងរៀបអភិសេកជាមួយ។

ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងម្ករអស់រយះពេលជាច្រើនថ្ងៃនៅតែមិនឈ្នះ មិន​ចាញ់។ ព្រះនាងគង្គារក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គ ចង់ឈ្នះ ម្ករ លុះត្រាតែព្រះអង្គ លើកទូរព្រះបង្គំដាក់លើបាតដៃរបស់ ព្រះអង្គ ពេលនោះម្ករនឹងហត់ ហើយព្រះអង្គ នឹង​ទទួល​ជោគជ័យ។ ព្រះឥសូរក៏ធ្វើតាមហើយទទួលបានជ័យជំនះមែន។ ចាប់តាំងពី​ ពេលនោះ​មក​ម្ករក៏បានក្លាយជាយាន្តជំនិះ​របស់ព្រះឥសូរ ហើយក៏បានខ្ជាក់សព្វសត្វ​ទាំងពួង​​នោះ​ចេញ​មកវិញ។

(រូបម្ករខ្ជាក់នាគ)

ការខ្ជាក់ចេញនេះតំណាងឲ្យភាពរុងរឿងសម្បូរសប្បាយ ហេតុនេះហើយ បានជា​នៅ​តាម​​ទី​កន្លែងជាច្រើន មានដាក់នូវរូបម្ករខ្ជាក់សត្វ ជាពិសេស សត្វនាគ។ នៅតាមផ្តែរប្រាសាទ​បន្ទាយស្រី ក៏មានរូប​ស្ទើរគ្រប់ជ្រុងនូវរូប ម្ករខ្ជាក់ នាគ គ្រុឌ ហនុមាន ….​។ល។

 

មានការយល់ច្រឡំរវាង ម្ករ និង រាហ៊ូ៖

» ម្ករគឺកើតចេញពីកេសា ព្រះនាងគង្គារ។ ម្ករអាចបម្លែងខ្លួនបាន ច្រើនយ៉ាង ដូចជា​ពេល​ខ្លះ​មាន ភ្លុកនិងប្រមោយដូចដំរី (មើលតាមផ្តែរប្រាសាទ)។

» រាហ៊ូ គឺជាយក្ស សុក្រាចារ្យ ដែលត្រូវព្រះវិស្ណុ កាត់ដាច់ក្បាល ដោយកងចក្រ ពេល​ដែល​សម្ងំ​ផឹកទឹកអម្រឹត។ មួយកំណាត់ក្បាល​ក្លាយជារាហ៊ូ ហើយដងខ្លួនក្លាយជា កេតុ។ រូបរាហ៊ូ ភាគ​ច្រើន រុំព័ទ្ធដោយពពក និងមានដៃស្តាំកាន់នុំ ឬ ផ្កា។

កេតុគឺជាដងខ្លួនរបស់សុក្រាចារ្យ ដែលដាច់ចេញពីក្បាល (រាហ៊ូ) ហើយមាន​យាន្ត​ជំនិះ​ជា​សត្ច​តោ។ កេតុតំណាងឲ្យភាវៈ អាក្រក់។

 

ចេកល័ក្ខណ៍

By Dara Vireak November 25, 2010

ចេកនេះមានសម្បុរដូចល័ក្ចណ៍ពណ៌ បានជាគេហៅថា “ចេកល័ក្ចណ៍”។ ទាំងដើមទាំងផ្លែមានសម្បុរស្អាត គេច្រើនដាំវា​លំអរ​ ចំពោះរសជាតិរបស់ផ្លែវាវិញ មិនសូវជាឆ្ងាញ់ដូចចេកដទៃឡើយ៕