ទុក្ខអឺយចេញទៅ!

ទុក្ខអ្នកទន្ទ្រាន ​​                                  រុកពេញវិញ្ញាណ                       ស្ទើរតែក្សិណក្ស័យ

ប្រសិនអ្នកមក                                     ម្តងមួយទៅថ្លៃ                           ឬចង់ប្រល័យ

បានមកព្រមគ្នា?

បើអ្នកយល់ថា                                       ខ្ញុំត្រូវទុក្ខា                                    គួរកុំចងពារ

សូមឲ្យតែអ្នក                                         ទុកពេលវេលា                           ឲ្យខ្ញុំដកឃ្លា

បន្តិចបានទេ?

ខ្ញុំប្រឹងធ្វើពុត                                          ថាមិនទ្រោមទ្រុឌ                       ព្រោះមិនឲ្យគេ

ខ្វល់ខ្វាយដូចខ្លួន                                 នឹមនួនកុំជេរ                                កំណាញ់ម្ល៉េះទេ

លាក់ទុកតែឯង។

នេះមកពីអ្វី                                            បានមិនហាស្តី                                ឱបទុក្ខម្នាក់ឯង

ក្រោមពន្លឺខែ                                         ព្រោះតែខ្លាចក្រែង                           អ្នកផងចំបែង

ទើបបានដូច្នេះ។

3 responses to “ទុក្ខអឺយចេញទៅ!

  1. ទុក្ខអើយចេញទៅ កុំអោយហ្មងសៅ មិនសប្បាយចិត្ត សូមទៅអោយឆ្ងាយ កុំនៅទីជិត ទៅដល់សមុទ្រ ខ្ញុំមិនចង់យល់។

  2. ខ្ញុំក៏មានទុក្ខ ដែលមកបុករុក ទន្ទ្រានដួងចៃ
    ទុក្ខនោះសាហាវ ចង់អោយខ្ញុំក្ស័យ ទាំងកណ្តាលថ្ងៃ
    ខានឃើញលោកា។
    ទុក្ខខ្លាំងទុក្ខសេ្នហ៍ ទុក្ខគ្មានអ្នកថែ ឈឺល្មមទេណា
    តែបើទុក្ខបែក ស្ទើរប្រេះឳរ៉ា លង់ទឹកនេត្រា
    ហាស្លាក់ខ្ជាក់ស្លែង។

  3. ទុក្ខំ ប្រែថា ការសោសៅ ត្រជាក់ឬ ក្តៅហួសប្រមាណ ស្រឡាញ់និងស្អប់ផ្គាប់ចិត្តប្រាណ គ្រប់គ្នាត្រូវបានក្តីសោកា​ ។ ស្រឡាញ់ក៏ទុក្ខស្អប់ក៏ទុក្ខ អង្គព្រះសម្ពុទ្ធត្រាស់ទេសនា ស្នេហ៌ខ្លាំងទុក្ខខ្លាំងឥតឧបមា ខឹងស្អប់យើងគេតែងអ៊ែកកោ ។ ធម្មតាមានស ត្រូវមានខ្មៅ មនុស្ស មានប្រុសស្រី ជាគូគ្នា ថ្ងៃមានសុរិយាជះឧឮឪភាស៌ យប់មានចន្រ្ទាបំភ្លឺលោក ។ សប្បាយនិងទុក្ខរឿងធម្មតា សូមមិត្តគ្រប់គ្នាឈប់ស្មាញស្មុគ ឈប់ស្រែកបួងសួងបណ្តេញទុក្ខ កុំនៅសំកុកចាំវាសនា ។ ត្រូវយកជីវិតដែលនៅសល់ រៀនយល់ហេតុផលព្រះធម្មា ថាតើក្តីទុក្ខកើតពីណា? កើតពីសង្សារឬខ្លួនយើង ។ ( កើតពីស្មេហា ឬ ពីអ្វី? ) ។
    ពិតណាស់ ! សេចក្តីទុក្ខ ដែលមនុស្សប្រុសស្រីគ្រប់រូបទាំងអស់ កំពុងតែខ្លាចមិនចង់ជួបប្រទះនោះ វាមិននៅទីណាឆ្ងាយទេ គឹវាបាននៅក្បែរៗយើងហ្នឹង គឺវានៅពីក្រោយសេចក្តីស្រឡាញ់ វាលាក់ខ្លួនវាយ៉ាងជិតល្អណាស់ វាបានបន្លំភ្នែករបស់យើងធ្វើឲ្យយើងយល់ច្រឡំថា ការស្រឡាញ់ សេចក្តីស្នេហា រមែងជាហេតុនាំមកនូវសេចក្តីសុខ តែផ្ទុយទៅវិញការស្មានរបស់យើងខុសស្រឡះ ។ (តើមានការជួបជុំណាមិនរំសាយ តើមានការសប្បាយណាមិនកើតទុក្ខ) មានពាក្យខ្មែរយើងមួយឃ្លាថា សប្បាយក្លាយជាទុក្ខ​ ដោយសេចក្តីថា សេចក្តីសប្បាយរីករាយវាគ្រាន់តែជារូបបន្លំភ្នែកយើងប៉ុណ្ណោះ ហាក់បីដូចជាយើងទទួលទានអំពៅពីគល់ទៅចុងអ៊ីងចឹង ដំបូងវាមានរសជាតិផ្អែមណាស់តែយូរទៅវាក៏ប្រែជាមានរសជាតិសាបទៅវិញ ការស្រឡាញ់គ្នាវាជាពេលវេលាមួយសម្រាប់បំពេញចំណង់តណ្ហាមួយភ្លាតប៉ុណ្ណោះ ពេលដែលចំណង់នៃតណ្ហាវាអស់ទៅវាតែងតែមានបញ្ហាមិនចេះឈប់ឈរ ត្រូវតែខ្ជាក់ដូចកាក់អំពៅដែលអស់រសជាតិផ្អែមដូច្នោះដែរ ហើយមនុស្សយើងក្រោយពីបាត់បង់មនុស្សដែលជាទីស្រឡាញ់ហើយ ក៏រមែងទទួលរងនូវសេចក្តីយ៉ាងក្រៃលែង ដូចជា កូនបាត់បង់ម្តាយឪពុក ប្តីព្រាត់ប្រពន្ធ មនុស្សបាត់បង់ស្នេហា បាត់បង់វត្ថុមានតំលៃផ្ទះ មាសប្រាក់ ដីស្រែចំការ (ល) តែងតែមានការសោយសោកព្រោះការបាត់បង់នូវរបស់់ដែលជាទីស្រឡាញ់ទាំងអស់នោះ សួរថា តើរបស់ទាំងអស់នោះពួកវាអាចនៅជាមួយយើងរហូតអស់មួយជីវិតឬ ។ ឧទាហរណ៌ មួយទៀត នៅភូមិស្រុករបស់យើងធ្លាប់មានមនុស្សស្លាប់ឬទេ? គឺមាន ទាំងញាតិយើងខ្លះញាតិគេខ្លះ បើញាតិរបស់យើងស្លាប់យើងកើតទុក្ខ តែបើញាតិរបស់គេស្លាប់វិញយើងមិនលំបាកចិត្តទេ ហេតុអ្វីយើងមិនលំបាកចិត្តអ៊ីចឹង ព្រោះថាយើងមិនបានស្រឡាញ់មនុស្សម្នាក់ហ្នឹង បានជាយើងមិនយំស្តាយ សូមបញ្ជាក់ប្រាប់ថា ជីវិតមួយដូចគ្នា ។ បើដូច្នោះសូមមិត្តរក្សាចិត្តរបស់ខ្លួនអោយល្អ កុំស្រឡាញ់ខ្លាំងពេក កុំស្អប់គេធ្វើអ្វី ។ អាចសួរបញ្ជាក់បានតាមរយៈ ០៩២ ៧៣៣៣ ៩២ (( ពីស្លាបប៉ាកកា ))

Leave a comment