Category Archives: Documentary

ព្រឹត្តិការណ៍មួយនៅ​សហរដ្ឋអាមេរិក ១៤ កក្កដា ១៩៦៩

ដោយ៖​ CEN

១៤ កក្កដា ៖ អាមេរិក​បញ្ឈប់​លែង​ឲ្យ​ចរាចរ​ក្រដាសប្រាក់ ៥០០$ ១.០០០$ ៥.០០០$ ១០.០០០$ និង ១០០.០០០ $ ក្នុង​ឆ្នាំ ១៩៦៩

​រូបិយវត្ថុ​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ (​ក្រដាសប្រាក់​ធំ​) បាន​ត្រូវគេ​ស្គាល់​ទូទៅ​ចាប់តាំងពី​ការ​ចេញ​ផ្សាយ​ដំបូង​របស់​រដ្ឋាភិបាល​ អាមេរិក​ក្នុង​ឆ្នាំ ១៨៦០ ។ ក្រដាសប្រាក់​ដែល​គេ​និយម​កាន់​គឺ​ក្រដាស ៥០០ ដុល្លារ ១.០០០ ដុល្លារ ៥.០០០ ដុល្លារ និង ១០.០០០ ដុល្លារ បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ១៨៦១ ក្នុងនោះ​ក្រដាស ៥.០០០ និង ១០.០០០ ដុល្លារ​អាមេរិក​បាន​ត្រូវដាក់​ឲ្យ​ចរាចរ​ក្នុង​ឆ្នាំ ១៨៧៨ ។ មាន​ម៉ូដ និង​ប្រភេទ​ខុសៗ​គ្នា​ជាច្រើន​នៃ​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ ។
​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ (​រួមទាំង​ក្រដាស​ដែលមាន​ខ្នាត​តម្លៃ ១ដុល្លារ រហូត​ដល់ ១០០ដុល្លារ​) បាន​ត្រូវ​ចេញផ្សាយ (​លើក​ទី​ពីរ​) ក្នុង​ឆ្នាំ ១៩២៩ ក្នុង​ទំហំ​តូច​ជាង​មុន ដែល ​នៅ​រក្សា​ទម្រង់​រហូតដល់​សព្វថ្ងៃ​នេះ ៖
  • ក្រដាស ៥០០ ដុល្លារ៖ រូបលោក វីលៀម ម៉ាក​គីន​ឡេ (William McKinley) ប្រធានាធិបតី​អាមេរិក​ទី ២៥ (​ឆ្នាំ ១៨៩៧-១៩០១)
  • ក្រដាស ១.០០០ ដុល្លារ៖ រូបលោក ហ្គ្រូ​វើ ក្លេ​វើ​លែ​ន (Grover Cleveland) ប្រធានាធិបតី​អាមេរិក​ទី ២៤ (​ឆ្នាំ ១៨៨៥-៨៩ និង ឆ្នាំ ១៨៩៣-៩៧)
  • ​​ក្រដាស ៥.០០០ ដុល្លារ៖ រូបលោក ជេ​ម​ស៍ ម៉ា​ឌី​សុន (James Madison) ប្រធានាធិបតី​អាមេរិក​ទី ៤ (​ឆ្នាំ ១៨០៩-១៧)
  • ក្រដាស ១០.០០០ ដុល្លារ៖ រូបលោក សាល​ម៉ុ​ន ភី ឆេស (Salmon P. Chase) រដ្ឋមន្ត្រី​យុត្តិធម៌​ទី ៦ (​ឆ្នាំ ១៨៦៤-៧៣)
  • ​ ​ក្រដាស ១០០.០០០ ដុល្លារ៖ រូបលោក វូដ​រ៉ូ​វ វី​ល​សុន (Woodrow Wilson) ប្រធានាធិបតី​អាមេរិក​ទី ២៨ (​ឆ្នាំ ១៩១៣-២១)
​ម៉ូដ​ក្រដាសប្រាក់​ទាំងសងខាង​​ គឺជា​ការងារ​វិចិត្រ​បែប​អរូបី​ដែលមាន​ កំណត់សម្គាល់​ខ្នាត​តម្លៃ​​ដ៏​ស្រស់ស្អាត។ ក្រដាសប្រាក់​ទាំងអស់​ត្រូវ​បាន​បោះពុម្ព​ជា​ពណ៌​បៃតង លើកលែងតែ​ស៊េរី​ក្រដាសប្រាក់​មាស​ឆ្នាំ ១៩៣៤ ដែល​ត្រូវបាន​បោះពុម្ព​ជា​ពណ៌​ទឹកក្រូច​នៅ​ផ្នែក​ម្ខាង​ទៀត ។ ប្រភេទ​ក្រដាសប្រាក់​ឆ្នាំ ១៩៣៤ ទាំងអស់នេះ (១០០ $, ១០០០$, ១០.០០០$, និង ១០០.០០០$) បាន​ត្រូវ​ចេញផ្សាយ បន្ទាប់ពី​ស្តង់ដារ​មាស​បាន​ត្រូវ​ច្បាប់​ហាមឃាត់ ហើយ​មាស​ត្រូវបាន​រឹបអូស​ជាដាច់ខាត​ដោយ​បទបញ្ជា​របស់​ប្រធានាធិបតី លោក ហ្វ្រែ​ង​គ្លី​ន រូ​សេ​វែ​ល (Franklin Roosevelt) នៅ​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៣៣ ហេតុនេះហើយ​ទើប​ក្រដាសប្រាក់​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​ ប្រតិបត្តិការ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ និង ​មិន​ត្រូវបាន​ចេញផ្សាយ​ដល់​សាធារណៈជន​នោះទេ។ ក្នុងចំណោម​ក្រដាសប្រាក់​ទាំង​នេះ មានតែ​ក្រដាស ១០០.០០០ ដុល្លារ​ប៉ុណ្ណោះ​មើលទៅ​រាង​ចម្លែក​ខុសគេ​បន្តិច ខណៈដែល​វា​ជា​ក្រដាសប្រាក់​មាស​តែមួយគត់​បោះពុម្ព​ក្នុង​ឆ្នាំ ១៩៣៤។ ក្រដាសប្រាក់ ១០០.០០០ ដុល្លារ​នេះ​លែង​បន្ត​បោះពុម្ព​នៅ​ឆ្នាំ ១៩៤០ ។ ក្រដាសប្រាក់​ដទៃទៀត​ក៏​ត្រូវបាន​បោះពុម្ព​ជា​ពណ៌​ខ្មៅ និង បៃតង​វិញ ។
​ទោះបីជា​ក្រដាសប្រាក់​ទាំងនេះ​ តាមន័យ​បច្ចេកទេស​នៅតែមាន​តម្លៃ​ខាង​ផ្លូវច្បាប់ ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់​ទាំងនេះ ($៥០០, $១,០០០,​ $៥,០០០, និង $១០០,០០០) បាន​ត្រូវ​បោះពុម្ព​លើកចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ ១៩៤៥ និង ឈប់​ត្រូវបាន​ប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៩ ដោយ​ប្រព័ន្ធ​រតនាគារ​អាមេរិក ។ មាន​ក្រដាសប្រាក់ ១០.០០០ ដុល្លារ តែ ១០០ សន្លឹក​ប៉ុណ្ណោះ​បាន​ត្រូវ​រក្សាទុក​បាន​យ៉ាង​ល្អជា​ច្រើន​ឆ្នាំ​ដោយ​លោក Benny Binion ជា​ម្ចាស់​កាស៊ីណូ Binion’s Horseshoe ក្នុង​ទីក្រុង​ឡាស​វ៉េ​ស​ហ្គាស រដ្ឋ​ណេ​វ៉ា​ដា ជាទី​ដែល​ក្រដាសប្រាក់​ទាំងនេះ​បាន​ត្រូវ​តាំង​បង្ហាញ​នៅក្នុង​កញ្ចក់​ជ័រ​ ដែល​ស្រោប​ជិត​មួយ ។
ក្រោយពី​ការប្រកាស​ឈប់​ប្រើ​ក្រដាសប្រាក់​ទាំងនេះ​មក រតនាគារ​អាមេរិក​ បាន​ចាប់ផ្តើម​ប្រមូលយក​ក្រដាសប្រាក់​ធំ ឬ​ ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់​ទាំងនេះ​ ចេញពី​ចរាចរណ៍​ក្នុង​ ឆ្នាំ ១៩៦៩ ។ គិត​ត្រឹម​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០០៩ មាន​ក្រដាសប្រាក់ ១០.០០០ ដុល្លារ​តែ ៣៣៦ សន្លឹក​តែប៉ុណ្ណោះ​ដែល​នៅ​សេសសល់ ចំណែក​ក្រដាសប្រាក់ ៥០០០ ដុល្លារ​នៅសល់ ៣៤២ សន្លឹក និង​ក្រដាសប្រាក់ ១.០០០ ដុល្លារ នៅសល់ ១៦៥.៣៧២ សន្លឹក ។ ដោយសារតែ​ភាព​កម្រ​របស់​ប្រាក់​ទាំងនេះ ក្រុម​អ្នកប្រមូល​របស់របរ​ដេញថ្លៃ​អាច​នឹង​ពិចារណា​ទិញយក​ក្រដាសប្រាក់​ ទាំងនេះ​ក្នុងតម្លៃ​ថ្លៃ​ជាង​តម្លៃពិត​នៅលើ​ក្រដាសប្រាក់​ទាំងនេះ​ទៀត។ ក្រដាសប្រាក់​ទាំងនេះ​មួយចំនួន​បាន​ស្ថិតនៅក្នុង​សារៈមន្ទីរ​ជាច្រើន​នៅ​ ជុំវិញ​ពិភពលោក។
​សម្រាប់​បណ្តា​រដ្ឋ​ជាច្រើន ក្រដាសប្រាក់​ទាំងនេះ​ធ្លាប់បាន​ត្រូវ​ប្រើ​ដោយ​ធនាគារ និង រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​ពី​ ឆ្នាំ ១៨៦៥ ដល់ ១៩៣៤ ។ ទោះយ៉ាងណា ការណែនាំ​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​បានធ្វើ​ ឲ្យ​ប្រតិបត្តិ​ការទូទាត់​ជា​សាច់ប្រាក់​ទ្រង់ទ្រាយ​ធំ​ក្លាយជា​ហួស​សម័យ ។ នៅពេល​គួបផ្សំ​គ្នា​ជាមួយនឹង​ក្តីបារម្ភ​អំពី​ការ​ក្លែងបន្លំ​ក្រដាសប្រាក់ និង ការប្រើប្រាស់​ក្នុង​សកម្មភាព​ខុសច្បាប់​ដូច​ជាការ​ជួញដូរ​ថ្នាំញៀន​ ខុសច្បាប់ និង ការលាង​លុយ អាមេរិក​ទំនង​នឹងមិន​ចេញ​រូបិយវត្ថុ​ដែលមាន​ខ្នាត​តម្លៃ​ធំ​របៀបនេះ​ឡើងវិញ​ ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទេ ថ្វីបើ​ចំនួន​អតិផរណា​បាន​កើនឡើង ​ចាប់តាំងពី​ឆ្នាំ១៩៦៩ក៏ដោយ។ យោងតាម​វេ​ប​សាយ​របស់ ក្រសួង ​រតនាគារ​អាមេរិក​បាន​ឲ្យ​ដឹងថា “​ខ្នាត​តម្លៃ​រូបិយវត្ថុ​បច្ចុប្បន្ន​របស់​យើង​ក្នុង​ផលិតកម្ម​គឺ $១, $២, $៥, $១០, $២០, $៥០, និង $១០០។ ទាំង​ក្រសួង​រតនាគារ និង ប្រព័ន្ធ​រតនាគារ​គ្មាន​ផែនការ​ណាមួយ​ដើម្បី​ផ្លាស់ប្តូរ​ខ្នាត​តម្លៃ​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​ទេ​”៕

$500 in 1879ក្រដាស ៥០០ ដុល្លារ ចេញ​ឆ្នាំ ១៨៧៩

 $500 in 1918ក្រដាស ៥០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$500 in 1934ក្រដាស ៥០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

$1000 in 1918ក្រដាស ១០០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$1000 in 1934ក្រដាស ១០០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

$1000 in 1934 (2)ក្រដាស ១០០០ ដុល្លារ​ដែលមាន​ផ្នែក​ម្ខាង​ទៀត​ពណ៌​ទឹកក្រូច ចេញ​ឆ្នាំ ១៩៣៤

$5000 in 1878ក្រដាស ៥០០០ ដុល្លារ ចេញ​ឆ្នាំ ១៨៧៨

$5000 in 1918ក្រដាស ៥០០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$5000 in 1934ក្រដាស ៥០០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

$10000 in 1918ក្រដាស ១០០០០ ដុល្លារ ចេញ​ឆ្នាំ ១៩១៨

$10000 in 1928ក្រដាស ១០០០០ ដុល្លារ ចេញ​ឆ្នាំ ១៩២៨

$10000 in 1934ក្រដាស ១០0០០០ ដុល្លារ ចេញ​ឆ្នាំ ១៩៣៤

ចូលរួមសោកស្តាយនិងមរណទុក្ខដ៏ក្រៀមក្រំ

051105

(លោកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង។  រូបថត ហេង ជីវ័ន)

សូមចូលរួមសំដែងការសោកស្តាយ​និង​មរណទុក្ខដ៏ក្រៀមក្រំបំផុត

ជាមួយគ្រួសារសព!

លោកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ឪពុក​បង្កើត​របស់​សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព កាល​ពី​យប់​ទៀប​ភ្លឺ នៅ​ម៉ោង ៤ និង ១០ នាទី ព្រឹក​​ថ្ងៃ​សុក្រ ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣ ក្នុង​ជន្មាយុ​៩០​ឆ្នាំ ដោយ​ជរាពាធ។

លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង កើត​នៅ​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​១៩២៣ នៅ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ លោក​បាន​រៀប​ការ​ជាមួយ​អ្នកស្រី​ ឌី ប៉ុក នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ។ អ្នកស្រី ឌី​ ប៉ុក បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៨ ក្នុង​ជន្មាយុ​៧៩ឆ្នាំ ។

លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង និង​​អ្នក​ស្រី​ ឌី​ប៉ុក មាន​កូនប្រុស​ស្រី​ចំនួន ៦ នាក់​ និង ​ចៅប្រុស​ស្រី​ចំនួន ៣០ នាក់ និង​ចៅទួត​ប្រុស​ស្រី​ចំនួន ៦០ នាក់ បន្ថែម​ទៀត។

ទ្វារទាំង ១២ នៃក្បាច់គុនខ្មែរ

ដោយ: រស្មី (CEN)

ចម្លាក់ក្បាច់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទ

ចម្លាក់ក្បាច់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទ

ក្បាច់គុន​ខ្មែរ​មាន​លក្ខណៈ​សម្បូរ​បែបណា​ស់ និង មានការ​បែងចែក​​ជា​ទ្វារ​​ចំនួន ១២​ដែល​ក្នុង​​ទ្វារ​នីមួយៗ​មាន​តួរ​នាទី​ផ្សេងៗ​គ្នា​​សម្រាប់​សង្គ្រាម​ជំនាន់​ដើម ។​​​បើតាម​ការ​អះអាង​ពី​លោក​ចាន់ ប៊ុនធឿន ​ដែលជា​អ្នកស្រាវជ្រាវ​ក្បាច់គុន​មួយរូប និង ជា​គ្រូ​ក្លឹប​ខេ​មរៈ ខ្លាហោះ​ នោះ​ថា​ក្នុង​ទ្វារ​ទាំង​១២​នោះ​មាន​ប្រមាន​ជា ​៣៧៤មេ និង​៩,០៤៩​ក្បាច់។ ​លោក​ភូមិ ណាគ្រី ​ដែលជា​អ្នកស្រាវជ្រាវ​ ក្បាច់គុន​មួយរូប​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​នោះ​ក៏​អះអាង​ដែរ​ថា​ក្បាច់គុនខ្មែរ​សំបូរបែប​ណាស់​ ហើយ​មាន​ប្រវត្តិ​ច្បាស់​ លាស់​​ទៀតផង។​​​ ​ខាងក្រោម​នេះ​ជាការ​រៀបរាប់​យ៉ា​សង្ខេប​អំពី​ទ្វារ​ទាំង ១២​ នៃ​ក្បាច់​គុន​បូរាណ​ខ្មែរ។

ទ្វារ​ទី ១ មាន​ស្នៀត​ ប្រមាណ​២៥០ និង និង​ក្បាច់​ចំនួន ៩ ។

ទ្វារ​ទី ២ មាន​មាន ២១០​ស្នៀត និង ក្បាច់​ចំនួន ១៣ ឬ​អាច​លើសពីនេះ។

ទ្វារ ទី ៣ មាន ៣១៩​ស្នៀត និង ១១​ក្បាច់។

ទ្វារ​ទី ៤ មាន​៦៥០​ស្នៀត និង ១៧​ក្បាច់។

ទ្វារ​ទី ៥ មាន​ស្នៀត​ចំនួន​៩៥០ និង ១៩​ក្បាច់។

ទ្វារ ទី ៦​មាន​ជាង​១.៨០០​ស្នៀត និង ២៥​ក្បាច់។

ទ្វារ​ទី ៧ មាន​៥៩០​ស្នៀត និង ១៧​ក្បាច់ ។​

​ទ្វារ​ទី ៨ ជា​ទ្វារ​បញ្ចប់​នៃ​អាត្ម័ន​យុទ្ធ ដែល​ក្នុង​ទ្វារ​នេះ​គេ​ហៅថា​មេ​រួម​ដែលមាន​មេ​រួម​ប្រមាណ​​ជា​៥០​មេ​ ហើយ​ក្នុង​មេ​នីមួយៗ​មាន​ស្នៀត និង ក្បាច់​ចំនួន​ជាង​៥៩៩។​ល្បុក្កតោ ក្រពើ​ហារ ស្រងែ​ពេន ខ្លាក្រាប …​មាននៅ​ ក្នុង​មេនេះ ។​ហ័ន​យុទ្ធ​ដែលមាន​បញ្ចូល​ស្នៀត​ដំបង​វែង និង ដំបង​ខ្លី​ខ្លះៗ ។​

1 5

​ទ្វារ​ទី ៩ គឺជា​ក្បួន​ប្រយុទ្ធ​ដោយមាន​ប្រើ​អាវុធ​ដែល​ក្នុងនោះ​មានការ​ប្រើ​អាវុធ​ ចំនួន ៧ ប្រភេទ​ខុសៗ​គ្នា គឺ​ការ​ ប្រើ​ដំបង​មួយ​ដើម​ជា​អាវុធ ដែលមាន​១៣​ក្បាច់។ ការប្រើ​ដំបង​កក់​ជា​អាវុធ​ដែលមាន​១៩០​ស្នៀត និង ៩​ក្បាច់។​ ការប្រើ​ព្រនង់ ឬ មោង​ដែលមាន​២០៨​ស្នៀត និង ២២​ក្បាច់ ។​ក្នុង​ទ្វារ​នេះ​មាន​ទាំង​ស្នៀត​វាយលុក​និង​ស្នៀត​ការពារ​។​ការប្រើ​ដំបង​ ត​ចង​(​ដំបង​២​កំណាត់​)​មាន​១៩០​ស្នៀត និង ១៣​ក្បាច់។ ​ការប្រើ​ឈើ​ច្រត់ ឬ ហៅ​ម្យ៉ាង​ទៀតថា​ឥសី​ជើង​ ៣ មាន​៩​ក្បាច់ និង ១១៨ ស្នៀត​។ ការប្រើ​លំពែង​-​ច្បូ​ង​មាន​១៣​ក្បាច់ និង ១៥៩​ស្នៀត​ដែល​ស្នៀត​ស្រងែ​ពេន​ក៏​នៅ​ ក្នុង​នេះដែរ ។​ការប្រើ​ស្ន ឬ បូល​មាន​១០១ ស្នៀត និង ១៣​ក្បាច់ ។​

​ទ្វារ​ទី ១០ មានប្រើ​ប្រាស់​ឧបករណ៍​ប្រយុទ្ធ​ចំនួន ៧ គឺ​ដំបង​ភ្លោះ​មាន​១១ ក្បាច់ និង ៧១ ស្នៀត។​ប្រភេទ​ អាវុធ​ស្ទប​កោង មាន​មាន ៦ ក្បាច់ និង ៦០​ស្នៀត។ ​ប្រភេទ​អាវុធ​ស្ទប​វិល ដែលមាន​៦ ក្បាច់ និង ៦៥​ស្នៀត ។​ប្រ​ ភេទ​អាវុធ​ស្ទប​ចាក​ដែលមាន ៩ ក្បាច់ និង ៦០​ស្នៀត។ ​ប្រភេទ​អាវុធ​ស្នែង​ខែល​មាន​១៣​ក្បាច់​និង ១០៩​ស្នៀត។​ អាវុធ​ខ្សែតី ឬ អាវុធ​ខ្មោច ដែលមាន ៩ ក្បាច់ និង ២០​ស្នៀត។ ប្រភេទ​អាវុធ​ទំ​ពក់​បិសាច​(​ដំបង​ដែលមាន​ចុង​ដូច​ទំ​ ពក់​)​មាន ១៣​ក្បាច់ និង ៦៦ ស្នៀត ។​

4 6

​ទ្វារ​ទី ១១ មានប្រើ​អាវុធ​ចំនួន ៩ ប្រភេទ គឺ​ប្រភេទ​ដាវ​ឯក ដែលមាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ ដាវ​ច្រត់​មាន​១០៧​ស្នៀត និង ៩ ក្បាច់។​ ​ប្រភេទ​ដាវ​ខែល មាន​១០៨ ស្នៀត និង ១៣​ក្បាច់។​ ប្រភេទ​ដាវ​ត្រឡប់​ដែល​ មាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ដាវ​ចុង ២ ដែលមាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ដាវ​មុខ ២ ដែល​ មាន​១០១ ស្នៀត និង ១៣ ក្បាច់។ ប្រភេទ​ដាវ​ទំ​ពក់​ដែលមាន​៧១ ស្នៀត និង ១៣​ក្បាច់។ ​ប្រភេទ​ដាវ​បង្គ​ប់​ដែលមាន​ ៥១ ស្នៀត និង ៩​ក្បាច់។ ​ប្រភេទ​ដាវ​ខ្សែ​ដង​ដែលមាន​១០៩ ស្នៀត និង ៩ ក្បាច់។​

ទ្វារ​ទី ១២ មានប្រើ​អាវុធ​ចំនួន ៨ ប្រភេទ​ប្រភេទ​អាវុធ​ដាវ​ភ្លោះ​ដែលមាន​១១៩​ស្នៀត និង ១៣​ក្បាច់។ ​ប្រ​ ភេទ​ដាវ​រួម​ដែលមាន​៧៦២​ស្នៀត និង ៧១ ក្បាច់។ ​ប្រភេទ​ពូថៅ​ចាក់​ដែ​លាម​៦១ ស្នៀត និង ៩ ក្បាច់។ ​ប្រភេទ​ពូថៅ​ មាន​៦៩ ស្នៀត និង ៩ ក្បាច់។​

ប្រភេទ ​កង់​រត់ មាន ៥០​ស្នៀត និង ៩ ក្បាច់​ដែល​ស្នៀត​នាគ​ពាំ​កែវ​ក៏​នៅក្នុង​ការប្រើ​ប្រ​ ភេទ​អាវុធ​នេះដែរ ។ អាវុធ​កងចក្រ​មាន​៦៣​ស្នៀត និង ១៦​ក្បាច់ ។​អាវុធ​កង​ចាក់ ឬ កង​កាវ​មាន​១៧០​ស្នៀត និង​ ៣៩​ក្បាច់។ ​អាវុធ​ពេ​ខ្មោច​មាន​១១៩​ស្នៀត និង ១៧​ក្បាច់ ។​

​​ក្រៅពី​ទ្វារ​ទាំង១២​នេះ​ក្បាច់គុន​ខ្មែរ​នៅមាន ​ទ្វារ​ពិសេស​ មួយទៀត​ដែលមាន​ឥទ្ធិពល​ គ្របដណ្ដប់​លើ​ទ្វារ​ទាំង​ ១២ ព្រមទាំង​ក្បាច់គុន​មេ​នានា។ ​អញ្ចឹង​ហើយ​ទើប​ខ្មែរ​យើង​មាន​តំណាល​មួយ​ថា ​គេ​មិនដែល​បង្ហាត់​សិស្ស​ឲ្យ​ អស់​ស្នៀត​ទេ​ខ្លាចក្រែង ​សិស្ស​បក​មក​ ខាំ​វិញ​អញ្ចឹង​ហើយ​ទើប​គេ​លាក់ទុក​នូវ​ ទ្វារ​ពិ​សេសមួយ​ដើម្បី​សង្កត់​លើ​សិស្ស​គុន​ របស់ខ្លួន​នោះ ។​

​​ទ្វារ​ពិសេស​នេះ​មាន ៣ គឺ​ក្រញាំ​រាជសីហ៍​មាន ៩ ក្បាច់ និង ៩៩​ស្នៀត ។ បាតដៃ​ព្រះ​ឥសូរ មាន​៩១ ស្នៀត​ និង ៩ ក្បាច់ និង ស្រមោល​ខ្មោច​ដែលមាន ៩ ស្នៀត និង មួយ​ក្បាច់​ដែល​នេះ​ជា​ក្បាច់​ដែល​ពិសេស​ជាងគេ​សម្រាប់​ រំដោះខ្លួន​គេចចេញ​ពីស​ត្រូវ​ក្នុង​ខណៈ​ដែល​យើ​ចាញ់​ប្រៀប​សត្រូវ​ហើយ​មិនអាច​ បន្ត​ការតស៊ូ​បាន​នោះ ។​

សម្តេច​ឪ នរោត្តម សីហនុ ជា​ក្សត្រ​ដ៏​អស្ចារ្យ

ដោយ៖ Jacques Bekaert គឺជា​អតីត​អ្នក​សរសេរ​ព័ត៌មាន​នៅ​កាសែត​បាងកក ប៉ុស្តិ៍

ព្រះ​បាទ នរោត្តម​ សីហនុ បាន​សោយ​ទីវង្គត កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា​ នៅ​ទីក្រុង​ប៉េកាំង។ ​ជាញឹកញាប់​ មាន​ការ​យល់​ខុស ​អំពី​ព្រះ​អង្គ ជា​ពិសេស​នៅ​លោក​ខាង​លិច នៅ​ពេល​ដែល​ពួក​គេ​ ធ្វើ​ការ​វិភាគ​ខុស អំពី​ឥរិយាបថ​របស់​ព្រះ​អង្គ ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​អស្ថិរភាព​និង​នាំ​មក​នូវ​សន្តិភាព។

ប្រវត្តិសាស្រ្ត​នឹងប្រាប់​ថា ព្រះ​អង្គ​គឺជា​ក្សត្រ​មួយ​ព្រះ​អង្គ ក្នុង​ចំណោម​ក្សត្រ​ដ៏​អស្ចារ្យ​។ លោក​ខាង​លិច មិន​ពេញ​ចិត្ត ដោយ​ដឹង​យ៉ាង​ច្បាស់​ថា​ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​មួយ​អង្គ ដែល​ចាំបាច់​ខ្វះ​មិន​បាន សម្រាប់​ប្រជាជន​របស់​ព្រះអង្គ​។ ​នៅ​ពេល​បារាំង​ ជ្រើស​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​មហាក្សត្រ សម្រាប់​ប្រទេស​កម្ពុជា ការ​រំពឹង​ទុក​របស់​ពួក​គេ​ ដែល​ថា​ព្រះ​អង្គ នឹង​​ងាយ​បោក​ប្រើ ដោយ​នៅ​ពេល​នោះ​ ព្រះ​ជន្ម​វ័យ​ក្មេង​នោះ គឺជា​ការ​យល់​ច្រឡំ។ បន្ទាប់​ពី​ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ ព្រះ​អង្គ​ បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទាមទារ​ឯករាជ្យ សម្រាប់​ប្រទេស​របស់​ព្រះ​អង្គ​ ហើយ​បាន​ចាប់​ផ្តើម​យុទ្ធនាការ ទាមទារ​ឯករាជ្យ​អហិង្សា​។ ព្រះអង្គ បាន​ទទួល​ជោគជ័យ ក្នុង​ការ​ទាមទារ​ឯករាជ្យ ដោយ​មិន​មាន​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម ក្នុង​ឆ្នាំ ​១៩៥៣ មុន​ពេល​វៀតណាម និង​ឡាវ ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន។​ ព្រះ​បាទ នរោត្តម សីហនុ មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​ធ្វើ​ជាក្សត្រ​នោះ​ទេ ព្រះ​អង្គ​ចង់​ចូល​នយោបាយ ហើយ​ព្រះ​អង្គ បាន​ដាក់​រាជសម្បត្តិ ថ្វាយ​ព្រះ​បិតា​ព្រះអង្គ។ ព្រះអង្គ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ព្រះ​អង្គ ​ជា​អ្នក​នយោបាយ​ប៉ិន​ប្រសប់ ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ពេល​ដែល​នយោបាយ​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ក្រោយ​សម័យ​ទទួល​បាន​ឯករាជ្យ ពី​ពួក​អាណា​និគម កំពុង​មាន​ភាព​លំបាក។

វីរបុរស ​របស់​ព្រះ​អង្គ​ គឺ​ឧត្តម​សេនីយ៍ Charles de Gaulle ដែល​ជា​វីរបុរស​បារាំង​ទីមួយ តស៊ូ​ប្រឆាំង​នឹង​ការ​កាន់​កាប់​របស់​ពួក​ Nazi ក្នុង​ប្រទេស​នៅ​ឆ្នាំ​១៩៤០​។ ​ព្រះ​បាទ​នរោត្តម សីហនុ បាន​ធ្វើ​តាម​ដំបូន្មាន​របស់ de Gaulle នៅ​ក្នុង​សុន្ទរកថា ជា​ប្រវត្តិសាស្រ្ត​របស់​គាត់ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ១៩៦៦​ ដែល​ថា​៖ ត្រូវ​អព្យាក្រឹត និង​មិន​ត្រូវ​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​។ ខ្ញុំ​បាន​ជួប​ជាមួយ​ព្រះ​បាទ​នរោត្តម សីហនុ ជា​លើក​ទីមួយ នៅ​ថ្ងៃទី ៤ មេសា​ ១៩៦៣ បន្ទាប់​ពី​ព្រះ​អង្គ ​បាន​ចាក​ចេញ​ពី​ទីក្រុង​ព្យុងយ៉ាង ទៅ​ប្រទេស​បារាំង ដែល​ជា​កន្លែង​ព្រះ​បិតា​ព្រះ​អង្គ មាន​ភូមិគ្រឹះ​តូច​មួយ ដែល​មាន​ពីរ​បន្ទប់​នៅ​​ភូមិ​គ្រឹះ Grasse នៃ​តំបន់​កូតដា​ហ្សៀរ​ (Cote d’Azur)។ «វាំង​»​របស់​ព្រះបាទ​នរោត្តម សីហនុ ​គឺ​មាន​លក្ខណៈ​មិន​ឆើតឆាយ ហើយ​មាន​ទីតាំង​ នៅ​តាម​បណ្តោយ​ផ្លូវ​ធំ ទល់​មុខ​នឹង​យាន​ដ្ឋាន​ជួសជុល​កង់​ឡាន​មួយ ដែល​មាន​សំឡេង​អ៊ូអរ​ខ្លាំង​ ហើយ​ក្លិន​ពី​យានដ្ឋាន​នោះ​ មាន​លក្ខណៈ​មិន​ល្អ។ ព្រះអង្គ បាន​ប្រទាន​ទឹក​ក្រូច​ដល់​ខ្ញុំ​មួយ​កែវ ហើយ​ព្រះ​មហាក្សត្រិយ៍​ មុនីនាថ ​កំពុង​នៅ​ផ្ទះ​បាយ ចម្អិន​ម្ហូប​អាហារ និង​ស៊ុប​ចិន ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់​គត់ ​ដែល​ជា​បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​ដេក​នៅ​ក្នុង​កន្លែង​ដាក់​ឡាន​។ ​ពេល​នោះ ​ព្រះ​អង្គ​មិន​មាន​រថយន្ត និង​មិន​មាន​ប្រាក់​នោះ​ទេ។

នៅ​ពេល ខ្ញុំ​ថតរូប​ជាមួយ​ព្រះ​អង្គ​ នៅ​សួន​ច្បារ​តូច​មួយ ព្រះ​អង្គ​ បាន​បង្ហាញ​ខ្ញុំ​ អំពី​ហោ​ប៉ៅ​ទទេ​ គ្មាន​ប្រាក់ ហើយ​បាន​មាន​បន្ទូល​ថា​៖ «​នេះ​ជា​មោទនភាព​របស់​ខ្ញុំ ​អ្នក​អាច​ចោទប្រកាន់​ខ្ញុំ​ថា​ យ៉ាង​ម៉េច​ក៏​បាន ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​លួច​ប្រាក់​មួយ​កាក់​មួយ​សេន ពី​ប្រជារាស្ត្រ​របស់​ខ្ញុំ​ទេ​​»។​ ព្រះ​អង្គ​មាន​ប្រាក់​សោធន​បន្តិច​បន្តួច ដែល​ផ្តល់​ឲ្យ​ដោយ​ប្រធានាធិបតី​ថ្មី របស់​បារាំង លោក Francois Mitterrand និង​អំណោយ​បន្តិច​បន្តួច ​ដែល​ផ្ញើ​មក​ដោយ​ប្រជាជន​កម្ពុជា ដែល​បាន​គេច​ចេញ​ពី​របប​ខ្មែរ​ក្រហម​។ ថ្ងៃ​មួយ​ ព្រះ​អង្គ​បាន​លៃលក​លក់​«វាំង​»​របស់​ព្រះ​អង្គ​នៅ​ទីនោះ ហើយ​ផ្លាស់​ទៅ​នៅ​ភូមិ​គ្រឹះ​តូច​មួយ ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ដែរ គឺ​ភូមិ​គ្រឹះ​មាន​ឈ្មោះ គន្ធ​បុប្ផា ​បន្ទាប់​ពី​បុត្រី​ជាទីស្រឡាញ់​របស់​ព្រះ​អង្គ​ បាន​ទទួល​មរណកាល ដោយ​សារ​ជំងឺ​ទាំង​នៅ​ព្រះជន្ម​វ័យ​ក្មេង​។

នៅ​ពេល​សៀវភៅ​របស់​ ព្រះ​អង្គ​ ដែល​មាន​ឈ្មោះ​ថា Souvenir Doux et Amer ​ចេញ​ជា​រូបរាង ខ្ញុំ​បាន​សរសេរ​អត្ថបទ​វែង​មួយ ​អំពី​សៀវភៅ​នោះ តាម​សំណើ​របស់​លោក Suthichai Yoon ​ដែល​ជា​ការី​និពន្ធ​របស់​កាសែត​ឌឹណេសិន (The Nation)។ មាន​គេ​ផ្ញើ​ច្បាប់​ចម្លង​នៃ​អត្ថបទ​នោះ ទៅ​ព្រះ​បាទ​នរោត្តម​ សីហនុ នៅ​កូរ៉េ​ខាង​ជើង ហើយ​ព្រះ​អង្គ​ បាន​ផ្ញើ​ការ​ឆ្លើយ​តប​យ៉ាង​កក់​ក្តៅ​មួយ​មក​ខ្ញុំ។ នោះ​ហើយ​គឺជា​អ្វី ដែល​ខ្ញុំ​ បាន​ជួប​ព្រះ​អង្គ ជា​លើក​ដំបូង​។ ​ក្រោយ​មក​ខ្ញុំ​បាន​ជួប​ព្រះ​អង្គ​ជា​ច្រើន​លើក​ទៀត​។ ព្រះ​អង្គ​បាន​ផ្ញើ​លិខិត​វែង​មួយ អញ្ជើញ​ភរិយា​របស់​ខ្ញុំ Shirley ​និង​រូប​ខ្ញុំ​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​ព្រះ​អង្គ​និង​ព្រះ​ មហា​ក្សត្រិយ៍​។ ព្រះ​អង្គ​បាន​សរសេរ​ថា​៖ «ឥឡូវ​នេះ ខ្ញុំ​នៅ​ទី​បំផុត​ អាច​ប៉ាវ​[អាហារ​ថ្ងៃ​ត្រង់​]​ចំពោះ​អ្វី ដែល​អ្នក​ស័ក្តិសម​នឹង​ទទួល​ហើយ​»។​ ​ខ្ញុំ​បាន​ទៅ​ចូល​រួម​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នោះ ហើយ​ព្រះ​ភក្រ្ត​ព្រះអង្គ ប្រកប​ដោយ​ស្នាម​ញញឹម។

បន្ទាប់​ពី​ការ​ ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​ត្រី​ភាគី រវាង​ខ្មែរ​ក្រហម ​អ្នក​សាធារណរដ្ឋ​លោក​ សឺន សាន និង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច នៅ​ទីក្រុង​គូឡាឡាំពួ ក្នុង​ឆ្នាំ ១៩៨២​ ព្រះ​បាទ​នរោត្តម សីហនុ នៅ​ទីបំផុត​ បាន​សម្រេច​ព្រះ​ទ័យ យាង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​រដ្ឋ​មន្រ្តី​ការ​បរទេស​ថៃ សម័យ​នោះ គឺ​លោក Siddhi Savetsila មាន​ការ​ភ័យ​ខ្លាច​ថា ព្រះ​បាទ​នរោត្តម សីហនុ​ អាច​នឹង​មិន​ទទួល​បាន​ការ​ស្វាគមន៍ ពី​ប្រជាជន​ថៃ នៅ​ទីក្រុង​បាងកក​ទេ បន្ទាប់​ពី​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ បាន​កាត់​ក្តី​សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ​ ជា​របស់​កម្ពុជា នៅ​ឆ្នាំ ១៩៦២​។ ដូច្នេះ​ការ​យាង​ទៅ​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ ត្រូវ​​បាន​ពន្យារ​ពេល ហើយ​ព្រះ​អង្គ​បាន​រង់ចាំ​នៅ​រដ្ឋ Penang។

តាម​សំណើ​របស់​ព្រះ​អង្គ​ ខ្ញុំ​បាន​ផ្ញើ​សារ​ទូរលេខ​មួយ​ទៅ​មិត្ត​ម្នាក់ នៅ​ស្ថាន​ទូត​អាមេរិក នៅ​ទីក្រុង​បាងកក គឺ​លោក Ed MacWilliams។​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក John Gunter Dean ​បាន​ទៅ​ជួប​លោក Siddhi ​ហើយ​បាន​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​​ជឿថា វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​ សម្រាប់​មុខ​មាត់​របស់​ថៃ និង​អាស៊ាន ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​ត្រី​ភាគី ដែល​ចុះ​ហត្ថលេខា​នោះ​ ជា​រឿង​អាក្រក់។ ដូច្នេះ ព្រះបាទ​នរោត្តម សីហនុ​ នៅ​ទី​បំផុត អាច​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​យាង​ទៅ​សណ្ឋាគារ​ Erawan Hotel នៅ​ក្រុង​បាងកក​។ នៅ​ពេល​យាង​ទៅ​ដល់ ព្រះអង្គ បាន​សម្តែង​ពី​ភាព​រួសរាយ​រាក់ទាក់​ដូច​សព្វ​ដង ដែល​ព្រះអង្គ​ធ្លាប់​ធ្វើ​ គឺ​ចាប់​ដៃ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ រួម​ទាំង​អ្នក​បើក​ម៉ូតូ​អម​ដំណើរ​ព្រះ​អង្គ​ពីរ​នាក់ និង​អ្នក​យួរ​វ៉ាលិស​នៅ​សណ្ឋាគារ​។ អ្នក​រាល់​គ្នា​ បាន​អបអរ​ព្រះអង្គ ហើយ​ព្រះ​អង្គ​បាន​ទទួល​ការ​ស្វាគមន៍​ពី​មនុស្ស​ជាច្រើន​ពេល ទ្រង់​យាង​ទៅ​ដល់។

វា​ត្រូវ​ការ​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទទួល​បាន​សន្តិភាព នៅ​កម្ពុជា​ និង​ត្រូវ​ការ​សន្និសីទ​ និង​កិច្ច​ប្រជុំ​ជា​ច្រើន​ផង​ដែរ​ ប៉ុន្តែ​នៅ​ទី​បំផុត ភាព​ជោគជ័យ គឺ​នៅ​ទីក្រុង​ប៉ារីស​ នៅ​ឆ្នាំ​១៩៩១ ហើយ​ព្រះ​បាទ​នរោត្តម សីហនុ បាន​យាង​ត្រឡប់​មក​ប្រទេស​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ​វិញ​។ ​បន្ទាប់​មក​ព្រះ​បាទ​នរោត្តម​ សីហនុ បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រ​ជា​ថ្មី​។

ប្រជាជន​របស់​ព្រះ​អង្គ មិន​ដែល​បំភ្លេច​ព្រះ​អង្គ​នោះ​ទេ ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា នឹង​មាន​ប្រជាជន​ជាច្រើន ចូលរួម​ពិធី​បុណ្យ​ព្រះ​បរមសព​របស់​ព្រះ​អង្គ។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ការ​ថត​ភាពយន្ត​ឲ្យ​ទូរទស្សន៍​បារាំង​មួយ​ដែល​មាន​ ឈ្មោះ​ថា Nine Lives of Norodom Sihanouk។ មនុស្ស​ម្នាក់​ ក្នុង​ចំណោម​មនុស្ស​ដែល​ខ្ញុំ​បាន​សម្ភាស គឺ​លោក ចក់ សារិ ​ដែល​ជា​មិត្ត​ចាស់ និង​ជា​អ្នក​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​និយាយ​ថា​៖ «នៅ​ពេល​ព្រះ​បាទ​នរោត្តម សីហនុ ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ យើង​ទាំង​អស់​គ្នា ​រស់​នៅ​ដោយ​សន្តិភាព យើង​ទាំង​អស់​គ្នា មាន​ប្រាក់​កាស​គ្រប់គ្រាន់ និង​រស់​នៅ​ដោយ​សុភមង្គល»៕

រូបភាពដែលមិនអាចបំភ្លេចបានទាក់ទងនិងសម្តេចតា

កំណាព្យ

ជីវប្រវត្តិសង្ខេប

សមិទ្ធផល​សំខាន់ៗ​របស់​ព្រះ​បាទ នរោត្តម សីហនុ

ដោយ៖ សេត គឹមសឿន

ក្រោយ​បញ្ចប់​ព្យុះ​ភ្លៀង​ តាម​រយៈ​ការ​ទាមទារ​ឯករាជ្យ​ ពី​អាណា​និគម​និយមបារាំង​យ៉ាង​​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​១៩៥៣ របប​ដ៏​រីក​ចម្រើន​មួយ​គឺ​របប​សង្គម​រាស្ត្រ​និយម​​​បាន​​ផុស​រូប​រាង​ឡើង។ របប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​បញ្ញា​ញាណ របស់​ ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម សីហនុ​

ស្នា​ព្រះ​ហស្ត​សំខាន់ៗ របស់​ព្រះ​អង្គ​នៅ​ក្នុង​របប​នោះ គេ​សង្កេត​ឃើញ​មាន​ដូច​ជា៖

  1. វិមាន​ឯករាជ្យ
  2. វិមាន​រដ្ឋ​ចំការ​មន (ព្រឹទ្ធ​សភា)
  3. ចំណត​អាកាស​យាន​ដ្ឋាន អន្តរជាតិ​ពោធិចិនតុង (បច្ចុប្បន្ន អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)​
  4. ចំណត​អាកាស​យានដ្ឋាន​សៀមរាប
  5. ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន (ខេត្ត​បាត់ដំបង)
  6. ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-ក្រុង​ព្រះសីហនុ
  7. ផ្លូវ​ដែក​ក្រុង​ភ្នំពេញ-ក្រុង​ព្រះសីហនុ
  8. កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ
  9. សណ្ឋា​គារ ឯករាជ្យ ក្រុង​ព្រះសីហនុ
  10. សាល​មហោ​ស្រព​ជាតិ​ ព្រះ​សុរាម្រិត ភ្នំពេញ
  11. សាល​សន្និសីទ​ចតុមុខ
  12. ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ភ្នំពេញ
  13. ស្ពាន​ព្រះ​មុនីវង្ស​ទី​២
  14. ស្ពាន​សង្គម​រាស្រ្ត​និយម ឆ្លង​កាត់​ទន្លេ​សាប
  15. សាកល​វិទ្យាល័យ​សង្គម​រាស្រ្ត​និយម​ភ្នំពេញ
  16. សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស
  17. សាលា​ភូមិន្ទ​រដ្ឋ​បាល មហា​វិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច
  18. មហា​វិទ្យាល័យ គរុកោសល្យ ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះ​សីហនុរាជ
  19. មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា មហា​វិទ្យាល័យ​សិល្បៈ​និង​មុខ​របរ
  20. សាកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ
  21. សាកល​វិទ្យាល័យ ភូមិន្ទ​ក្សេត្រ​សាស្រ្ត
  22. សាកល​វិទ្យាល័យ ភូមិន្ទ​កំពង់ចាម
  23. សាកល​វិទ្យាល័យ ភូមិន្ទ​បាត់​ដំបង
  24. សាកល​វិទ្យាល័យ​សាកល​វិទ្យាល័យ ភូមិន្ទ​តាកែវ-កំពត
  25. រោង​ភាព​យន្ត​រដ្ឋ
  26. ស្ថានីយ​ទូរទស្សន៍ ខេមរ​ភូមិន្ទ
  27. មន្ទីរ​ពេទ្រ មិត្តភាព​ខ្មែរ-សូវៀត
  28. រោងចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះសីហនុ
  29. រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ
  30. រោង​ចក្រ ព្រះ​នរោត្តម ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ ក្រុង​ព្រះសីហនុ
  31. រោង​ចក្រ ស្ករស​ កំពង់ត្រាំ ខេត្ត​កំពង់ស្ពឺ
  32. រោងចក្រ វាយនភ័ណ្ឌ ខេត្ត​កំពង់ចាម
  33. រោង​ចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់ដំបង
  34. រោង​ចក្រ បាវ​ក្រចៅ ដូន​ទាវ ខេត្ត​បាត់ដំបង
  35. រោង​ចក្រស៊ីម៉ងត៍​ចក្រីទីង ខេត្ត​កំពត
  36. រោង​ចក្រ​កែវ​ជើង​ឯក រាជ​ធានី​ភ្នំពេញ
  37. រោងចក្រ ក្តារ​បន្ទះ​ដី​ឥដ្ឋ ខេត្ត​កណ្តាល
  38. រោងចក្រ​ក្រដាស​ឆ្លូង ខេត្ត​ក្រចេះ
  39. រោងចក្រ ជីផូស្វាត​ទូក​មាស ខេត្ត​កំពត
  40. រោង​ចក្រ កង់​ឡាន​តាខ្មៅ ខេត្ត​កណ្តាល
  41. រោង​ចក្រ ត្រី​ខ​ប្រអប់ ខេត្ត​កោះកុង
  42. រោង​ចក្រ ផលិត​ជ័រ​កៅស៊ូ​ជុប ខេត្ត​កំពង់​ចាម
  43. ​រោងចក្រ វារី​អគ្គិសនី​គិរីរម្យ ខេត្ត​កំពង់ស្ពឺ

ស្នាព្រះហស្ត​ក្នុងរបប​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​ នៅ​មាន​ច្រើន​អនេក​ទៀត ដែល​​តាម​រយៈ​ភាព​រីក​ចម្រើន​ទាំង​នោះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ ពិសេស​ប្រទេស​ជិត​ខាង​ ​កោត​ស្ញប់​ស្ញែង​ និង​គោរព​នូវ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ព្រះ​អង្គ។ គេ​សង្កេត​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​មួយ​ចំនួន ​នៅ​បន្ត​ប្រើ​ប្រាស់​នៅ​ឡើយ ហើយ​មួយ​ចំនួន ​ទៀត​បាន​បាត់​រូប​រាង​ក្រោម​ភ្លើង​សង្គ្រាម៕

២៩ តុលា ២០១២

 

ក្នុងឱកាសថ្ងៃឡើងគ្រងរាជរបស់ព្រះមហាក្សត្យ ដែលព្រះអង្គមាន ព្រះព្រហ្មវិហារធម៌ ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជា របស់ព្រះករុណាជាអម្ចាស់ ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រមទាំងបាន ប្រោសប្រទានព្រះរាជទ្រព្យ​កសាងសមិទ្ធិផលសង្គម​យ៉ាងច្រើន រួមចំណែកស្តារ និងអភិវឌ្ឍទឹកដីសុវណ្ណភូមិ ឲ្យមានការរីកចម្រើន, ទូលបង្គំសូមព្រះរាជានុញ្ញាតិ ទូលថ្វាយនូវព្រះសព្វសាធុការពរ សូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អ ព្រះបញ្ញាវាងវៃ និង ទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្ត្រ ជានិច្ចនិរន្តន៍!!!

វីរៈ ដារ៉ា

ព្រះរាជ​ជីវប្រវត្តិ​សង្ខេប របស់​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​

ដកស្រង់អត្ថបទពី CEN និងរូបភាពពី Internet

ព្រះករុណាព្រះបាទ​សម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រនៃ​ព្រះរាជាណាចក្រ ​កម្ពុជា ព្រះអង្គ​ប្រសូត្រ នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៥៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

អំពី​ការ​សិក្សា​
​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា ( Lycée Chasseloup Laubat ) នៅ​ព្រៃនគរ ( វៀតណាម​ខាងត្បូង )​។​

សម្តេចតាកាលនៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា

​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក នៅ​សូ​មៀរ ( Saumur ) ប្រទេស​បារាំង​។​

Saumur – École de Cavalerie

​ការគ្រងរាជ្យសម្បត្តិ លើក​ទី​១
​នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ ឡើង​គ្រង​រាជសម្បត្តិ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួលឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះបិតា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៥៥​។​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២
ព្រះអង្គ​ទ្រង់ បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ទ្រង់​បាន​ដាក់​រាជ្យ​វិញ នៅ​ថ្ងៃ​ទី​៧ ខែ តុលា ឆ្នាំ​២០០៤​។ ក្រោយ​ពី​ការដាក់​រាជ្យ ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​ព្រះបរមនាម​ថា ព្រះមហាវីរក្សត្រ​។​

ផែនទីថៃឆ្នាំ១៩៤១រួមបញ្ជូលខេត្ត បាត់ដំបង, សៀមរាប និង ស្ទឹងត្រែង

​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពី​បារាំង​
ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃ​ឡង់​ដ៍ សង​មក​ ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍ បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង​។​

​ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ ប្រទេស​បារាំងបញ្ឈប់​នូវ​សន្ធិសញ្ញា​អាណា​ព្យា​បាល​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ​១៨៦៣ និង​ឆ្នាំ ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំងព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិ​សញ្ញា​​​ឆ្នាំ​១៩៤៩ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​

​ចាប់ពី​ឆ្នាំ​១៩៥២ដល់​ឆ្នាំ​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាម​ទារ​​ កេតនភណ្ឌ​ឯករាជ្យ ១០០ ភាគរយ ជូន​ជាតិ​មាតុភូមិ​។​

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ -​ព្រះបិតា​ឯករាជ្យ​ជាតិ​“៕​

​កំហុស ១០​យ៉ាង ពេល​ចូល​សម្ភាសន៍​សុំ​ការងារ​

ដកស្រង់ពី៖ CEN

១- ការមកដល់​យឺត​

​ពេល​ត្រូវ​ទៅ​សម្ភាសន៍​ វា​មិន​ដូចគ្នា​នឹង​ការ​ទៅ​ជប់លៀង​នោះឡើយ ព្រោះ​បើ​ទៅ​យឺត​ក៏​គ្មាន​អ្នកណា​គេ​ថា​អី​ដែរ តែ​ពេលវេលា​ទៅ​សម្ភាសន៍​វា​ជា​រឿង​មួយ​ដោយឡែក​ខុសពី​ការ​ទៅ​ជប់លៀង និង​ព្យាយាម​ទៅ​ឲ្យ​បាន​មុន​ប្រហែលជា ១០​ទៅ១៥​នាទី មុនពេល​ម៉ោង​កំណត់ ពេលមកដល់​ភ្លាម​ត្រូវ​ចូលទៅ​ប្រាប់​អ្នកទទួល​ភ្ញៀវភ្លាម​។​

​​ការមកដល់​​មុន​បន្តិច ​អាច​ឲ្យ​យើង​បាន​ស្វែងយល់​ពី​កន្លែង​ដែល​ត្រូវ​មក ​សម្ភាសន៍ ព្រោះ​វា​ជាទី​ដែល​យើង​មិន​ធ្លាប់បាន​ស្គាល់ ម្យ៉ាងទៀត​នោះ វា​អាច​ឲ្យ​យើង​រៀបចំខ្លួន ដើម្បី​សម្រប​តាម​បរិស្ថាន​នៅ​ទីនោះ និង​បាន​ត្រៀមខ្លួន​សម្រាប់​សម្ភា​សន៍​បាន​ខ្លះ​។​

​បើ​សំណាងល្អ​នៅក្នុង​បន្ទប់​រង់ចាំ អាចមាន​ទស្សនា​វ​ដ្តី ឬ​កាសែត​ទុក​សម្រាប់​ឲ្យ​យើង​អាន ដើម្បី​សម្រួល​អារម្មណ៍​ភ័យព្រួយ​របស់​យើង​ឲ្យ​ថមថយ និង​មានឱកាស​បាន​រៀប​រយ​ឥរិយាបថ​ស្រម​តាម​ទីកន្លែង​របស់គេ​។​

២- ឥរិយាបថ​រម្យទម​

​ការធ្វើ​ឫកពារ​រម្យទម សុភាពរាបសារ នោះ​គឺជា​រឿង​មួយ​ល្អ​ហើយ តែ​ជួនកាល​វា​មិន​បាន​ជួយ​យើង​ឲ្យ​បានការ​ងារ​ធ្វើ​នោះទេ ការសម្ភាសន៍​ឯណោះ​ទើប​ជា​រឿង​សំខាន់​។ ការរៀប​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ធ្វើ​ឫកពារ​មាំមួន និង​រៀប​ឫកពា​យើង​ឲ្យ​ត្រូវ​តាម​ការងារ​ដែល​យើង​បានដាក់​ពាក្យសុំ​។​

​​ជួនកាល​អ្នកធ្វើ​សម្ភាសន៍​អាច​ផ្តោត​សំនួរ​របស់គេ ​ទៅ​រឿង​អ្វី​ផ្សេង​ផង​ក៏មាន ជាងនេះ​ទៅទៀត​គេ​អាច​យល់ថា យើង​សមរម្យ​ល្មម​សម្រាប់​ការងារ​ទាំងនោះ​រួចជាស្រេច​ផង​ក៏​​ថា​បាន តែ​មិនត្រូវ​បង្ហាញ​ឥរិយាបថ​មួយ​ទន់ភ្លន់​ពេក​នោះឡើយ ទាំង​ការនិយាយ និង​​ឫកពា គឺ​ត្រូវតែ​រឹងប៉ឹង មាំមួន ច្បាស់លាស់ និង​និយាយ​ច្បាស់ៗ​។​

៣- រន្ថើន​ក្នុង​ចិត្ត ចង់​ឲ្យ​ការសម្ភាសន៍​ចប់​ឆាប់​

​​ត្រូវ​ដឹងថា មានតែ​មួយចំនួន​តូច​នៃ​អ្នកដាក់ពាក្យ​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ជ្រើស​ឲ្យ​ចូល​មក​​សម្ភាសន៍ ដូច្នេះ​យើង​គឺជា​ម្នាក់​នៅក្នុង​នោះ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​មក​សម្ភាសន៍ ដូចនេះ​មិនត្រូវ​ធ្វើ​អាកប្បកិរិយា​អន្ទះសារ​ពេល​កំពុង​សម្ភាសន៍​នោះឡើយ​។ ព្រោះ​ការសម្ភាសន៍​អាច​ប្រើពេល​រហូតដល់​មួយ​ម៉ោង​ក៏មាន ព្យាយាម​កុំ​មើល​ម៉ោង ឬ​សួរថា ការសម្ភាសន៍​នឹង​ចប់​នៅពេលណា ធ្វើ​ចិត្ត​ឲ្យ​នឹង ផ្តោតអារម្មណ៍​ទៅលើ​សំនួរ និង​ព្យាយាម​ឆ្លើយ​ចំពោះ​អ្វីដែល​គេ​សួរ​មិន​ឲ្យ​លើស តែ​ក៏​មិន​ឲ្យ​ខ្វះ​។​

​​បើ​យើង​ធ្វើ​អាកប្បកិរិយា​ដូចជា​ចង់​ឲ្យ​ការសម្ភាសន៍​នោះ​ចប់​ឆាប់ សំ​ណា​ងរបស់​យើង​សម្រាប់​ការងារ​នោះ អាច​រលាយ​រលត់​ទៅបាន​ដែរ ព្រោះ​អ្នក​សម្ភាសន៍​អាច​យល់បាន​ពី​អារម្មណ៍​របស់​យើង​នាពេលនោះ​។​

៤- មិនត្រូវ​សួរ​ពី​ការ​ឧបត្ថម​នានា​ពេល​សម្ភាស​ន៍​

​ដូចគ្នា​ពេល​យើង​ជួប​ជាមួយ​ស្រី​ម្នាក់​មិនត្រូវ​សួរ​ពី​អាយុ​របស់គេ​ទេ វា​ជាការ​ពុំគួរ​គប្បី​ឡើយ​។ វា​នឹង​ជា​រឿង​មួយ​អាក្រក់​បំផុត បើ​យើង​ហាមាត់​សួរ​ពី​ប្រាក់ខែ ឬ​ការ​ឧបត្ថម​នានា​ពី​ក្រុមហ៊ុន សំនួរ​ទាំងនេះ​គួរ​ត្រូវបាន​ទុក​សិន រហូត​គេ​ប្រាប់​យើង​ថា យើង​បាន​ទទួល​ការងារ​នោះ​ហើយ ទើប​ជា​ពេលវេលា​ដែល​យើង​ត្រូវ​សួរ​សំនួរ​នេះ​។​

​​ការ​លើកយក​សំនួរ​ពី​ចំនួន​ប្រាក់ខែ និង​ការ​ឧបត្ថម​របស់​ក្រុមហ៊ុន ចូលមក​ក្នុង​ពេល​​សម្ភា​សន៍ ធ្វើ​ឲ្យ​អ្នក​សួរ​យើង (​អ្នក​សម្ភាសន៍​) គាត់​យល់បាន​ថា យើង​ចាប់អារម្មណ៍​ចំពោះ​ការងារ​នេះ​តិចតួច​ប៉ុណ្ណោះ តែ​មើលឃើញ​ពី​ប្រយោជន៍​របស់ខ្លួន​ធំ​ជាង​ការគិត​ដល់​ការងារ​របស់​ក្រុមហ៊ុន​។​

៥- ស្វែងយល់​ពី​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​

​មុនពេល​ដាក់ពាក្យ​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​ណាមួយ យើង​គួរស្វែងយល់​ពី​ក្រុមហ៊ុន​នោះ​ឲ្យ​បាន​ច្រើន​បន្តិច​សិន នេះ​គឺ​បូករួម​ទាំង​ម្ចាស់​របស់​ក្រុមហ៊ុន​នោះ​ផងដែរ​ ព្រោះ​​ក្រុមហ៊ុន​ខ្លះ​អាច​មិនសូវ​ល្អ ល្អ​ឈ្មោះ​ខាងក្រៅ តែ​មិនល្អ​ចំពោះ​បរិស្ថាន​ការងារ អាច​មាន​​អត្រា​នៃ​អ្នក​ចាក​ចេញពី​ការងារ​ច្រើន ឬ ​បុគ្គលិក​ទីនោះ​ធ្វើ​ការមិន​បានយូរ ដោយ​សារ​​​ហេតុផល​ណាមួយ​។ វា​ជា​រឿង​មួយ​ដែល​គួរតែ​ដឹង ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា​។​

៦- កុំ​និយាយ​ច្រើនពេក​

​​បើ​និយាយ​ឲ្យ​ត្រង់​ទៅ ការសម្ភាសន៍​ចូលធ្វើការ គឺ​មិនមែន​ស្តីពី​យើង​នោះទេ តែ​គឺជា​បញ្ហា​របស់​ក្រុមហ៊ុន ដែល​ត្រូវការ​មនុស្ស​សម្រាប់​បំពេញ​កន្លែង​ដែល​ត្រូវការ ដោយ​ការ​ចាកចេញ​របស់​បុគ្គ​លិ​ក​មុន ឬ ​ជាការ​ពង្រីក​បន្ថែមចំនួន​បុគ្គលិក​ថ្មី យើង​មក​សម្ភាសន៍ គឺ​មក​ក្នុង​គោលបំណង​មួ​យមក​ដើម្បី​សុំ​ធ្វើការ ដូច្នេះ​លក្ខណៈសម្បត្តិ​របស់​យើង​​អាចមាន​ខ្លះ​រួចទៅហើយ ទើប​គេ​ឲ្យ​យើង​មក​សម្ភាសន៍​។​

​ព្យាយាម​បិទមាត់​នៅ​ស្ងៀម​រហូត​ដល់ពេល​គេ​សួរ ចៀសវៀង​ឆ្លើយ​កាត់​ពេល​គេ​កំពុង​សួរ​ត្រូវ​រង់ចាំ​រហូត​គេ​បញ្ចប់​សំនួរ​សម្រាប់​សួរ​យើង​សិន បើ​ពុំ​នោះទេ យើង​ច្បាស់​ជា​ប្រទាក់​សំដី​ជាមួយ​អ្នក​សួរ​មិន​ខាន​។ មិនត្រូវ​ឆ្លើយ​មុន​សំនួរ​ត្រូវ​បានបញ្ចប់​ ជាដាច់​ខាត​ នៅ​ស្ងៀម​រង់ចាំ​បន្តិច​សិន យ៉ាងហោចណាស់​ក៏​ពីរ បី​ដង្ហើម​ដែរ មុនពេល​ឆ្លើយ​ត្រឡប់​ចំពោះ​សំនួរ​ដែល​គេ​សួរ​។​

​ផ្ទៀង​ស្តាប់​សំនួរ​ឲ្យ​បាន​ច្បាស់​មុនពេល​ឆ្លើយ មិនត្រូវ​យក​រឿង​ផ្ទាល់ខ្លួន​មក​បូក​ ជា​មួយ​​​ចម្លើយ ឬ​បូក​បន្ថែម​ចម្លើយ​ដែល​ចាក​ពី​សំនួរ តែ​គួរ​ក្សា​ភាពច្បាស់លាស់​សំរាប់​ចម្លើយ​ដែល​ឆ្លើយតប​វិញ​។​

៧- កុំ​ធ្វើខ្លួន​ថា ជា​មនុស្ស​គ្រាន់បើ​ពេក​

​គ្រប់គ្នា​ទាំងអស់​រមែង​ចង់បង្ហាញ​ឲ្យ​អ្នក​សម្ភាសន៍​យល់ថា ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើការ​នោះបាន ឬ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ចាប់អារម្មណ៍ តែ​វា​គួរ​ត្រូវបានធ្វើ​ដោយ​សមល្មម​កុំ​ឲ្យ​ហួរ​សហេតុ​ពេក​។​

​ត្រូវ​បង្ហាញ​ការគោរព​ចំពោះ​អ្នក​សម្ភាសន៍​ជានិច្ច ព្រោះ​អ្នក​សម្ភាសន៍ ​អាចជា​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកតំណាង នឹង​យ៉ាងហោចណាស់​ក៏​ជា​មនុស្ស​ម្នាក់​សំខាន់​នៅក្នុង​ក្រុម​ហ៊ុន​នោះដែរ​។​

​ការ​សើច​ក្អាកក្អាយ គួរតែ​ចៀស​វៀង តែ​ការ​ផ្ទៀង​ស្តាប់​ និង ​ចង់ដឹង​ពី​ការងារ​របស់​ក្រុមហ៊ុន អាចជា​ចំណុច​ល្អ​។ ព្យាយាម​បង្ហាញ​ពី​ចំណូល​ចំណង់​ចិត្ត​ចំពោះ​ការងារ​នោះ​ជាជាង​រៀបរាប់​ពីអ្វី​ដែល​យើង​អាច​ធ្វើបាន �​អំនួត​� សូម​ចៀសវៀង​ឲ្យ​បាន​ចំណុច​នេះ​។​

៨- សូមកុំ​និយាយ​អាក្រក់​ពី​ចៅហ្វាយនាយ​មុន​

​គ្មាន​ក្រុមហ៊ុន​ណាមួយ​មានបំណង​ជួល​មនុស្ស​មាត់ដាច​ មក​ធ្វើការ​នោះឡើយ​។ ហេតុ​នេះ​ចូរ​គិត​មុន​ឲ្យ​ហើយ​សិន​ថា អ្វី​ទៅ​ដែល​យើង​ត្រូវ​ឆ្លើយ បើសិនជា​ត្រូវ​សួរថា តើ​ចៅហ្វាយនាយ​របស់​យើង​មុន​ជា​មនុស្ស​របៀប​ណា និង​មូល​ហេតុដែល​យើង​ចាក​ចេញ​ពី​ក្រុមហ៊ុន​នោះ​។​

ការនិយាយ​អាក្រក់​ពី​ក្រុមហ៊ុន​មុន ឬ​ពី​ចៅហ្វាយនាយ​មុន​មក​ប្រាប់​ក្រុមហ៊ុន​នេះ ឬ​ចៅហ្វាយ​ថ្មី​នេះ ធ្វើ​ឲ្យ​គេ​យល់បាន​ថា យើង​គឺជា​មនុស្ស​ដែល​ពិបាក​ធ្វើការ​ជាមួយ ដូច្នេះ​អ្នក​រួម​ការងារ​ជាមួយ​យើង​ក៏​ពិបាក​រួមការ​ងារ​ជាមួយ​យើង​ដែរ​។ អាច​ថា ការ​ចាក​ចេញ​របស់​យើង​ពី​ក្រុមហ៊ុន​មុន បណ្តាលមកពី​យើង​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​នៅ​ទីនោះ ឬ​យើង​តែង​និយាយ​អាក្រក់​ពី​ក្រុមហ៊ុន​ផង​ក៏​ថា​បាន​។​

​ ​ឯ​ករណី​មួយទៀត​នោះ អាច​ថា យើង​នេះ​ជា​បុគ្គលិក​ត្រូវ​ក្រុមហ៊ុន​មុន​បញ្ឈប់​ពី​ការងារ ឬ​យើង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​មុន ទើបបានជា​យើង​ចាកចេញ​។ ការនិយាយ​អាក្រក់​​ពី​ចៅហ្វាយ​មុន ឬ​ក្រុមហ៊ុន​មុន យើង​នឹង​ត្រូវគេ​ដកចេញ​ពី​ការចង់បាន​របស់​ក្រុមហ៊ុន​ថ្មី​រួចស្រេច​ទៅហើយ​។ ទោះបី​យើង​មាន​ប្រវត្តិ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មុន​យ៉ាង​ណា​ក៏ដោយចុះ តែ​ត្រូវយក​បញ្ហា​ផ្ទាល់ខ្លួន​មក​ជំនួស​វិញ ឬ​ហេតុផល​ណាមួយ​ដែល​មិន​ប៉ះពាល់ តែ​មិនមែន​ដោយសារ​ឈឺ ឬ​លែងលះគ្នា ឬ​ចាក​ចេញពី​ឪពុកម្តាយ​នោះឡើយ​។​

៩- និយាយ​កុហក​

​នៅក្នុង​សម័យ Digital នាពេល​សព្វថ្ងៃ វា​ជា​រឿង​មួយ​លំបាក​ណាស់ សំរាប់​ការ​និយាយ​​កុហក​ទាំង​ក្នុងប្រវត្តិរូប (Resume) និង​ការឆ្លើយ​ដោយផ្ទាល់​មាត់​។ ព្យាយាម​និយាយ​ដោយ​ត្រង់ៗ​ប្រសើរ​ជាង​ការនិយាយ​ភូតកុហក ព្រោះ​គេ​អាច​យល់បាន​ចំពោះ​ចម្លើយ​ដែល​យើង​ឆ្លើយ ឬ​ការ​កុហក​សរសេរ​ដាក់​នៅក្នុង Resume​។​

​សូម​ចាំ​ថា ការនិយាយ​កុហក​ពេល​សម្ភាសន៍ គឺជា​ការ​ល្មើស​ចំពោះ​ខ្លួនឯង និង​ចំពោះ​អ្នកដទៃ និង​ត្រូវបាន​គេ​សន្ម​ត់​ថា ជា​មនុស្ស​មិន​ត្រង់​។​

១០- សម្លៀកបំពាក់​នាពេល​ស​ម្ភា​សន៍​

​​សម្លៀកបំពាក់​ពេល​ទៅ​សម្ភាសន៍ គឺជា​រឿង​មួយ​សំខាន់​ណាស់ដែរ ទោះបីជា​វា​មិន​មាន​​​ពិន្ទុ​ខ្ពស់​ក៏ដោយ តែ​វា​បានបង្ហាញ​ពីអ្វី​ដែលជា​យើង បង្ហាញ​នូវ​សម្លៀកបំពាក់​មួយ​​ដែលមាន​ភាពថ្លៃថ្នូរ ទោះបី​វា​មិនមែនជា​ស្ទីល​ពិត​របស់​យើង​ក៏ដោយ​។​

​​ជួនកាល​សម្លៀកបំពាក់​ដែល​យើង​បាន​ស្លៀក​ទៅ​សម្ភាសន៍​នោះ ត្រូវបាន​គេ​ចាត់​ទុក​ យើង​ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​មួយ​ល្អអាច​ឲ្យ​គេ​ទទួលយកបាន​ផង​ក៏មាន​។​

​ដូច្នេះ ចូរ​កុំ​មើលស្រាល​ចំពោះ​រឿងនេះ​ឲ្យ​សោះ ហើយ​ត្រូវ​គិតថា សម្លៀកបំពាក់​គឺជា​ស្រោម​ខាងក្រៅ​របស់​យើង ល្អ​ឬ​អាក្រក់​ក៏​គង់​អាស្រ័យទៅលើ​ស្រោម​ខាងក្រៅ​នេះ​ខ្លះ​ដែរ​៕​

ចម្រើនព្រះជន្ម ព្រះមហាក្សត្រ ឈាន​ចូល៦០ព្រះវស្សា

សូមព្រះរាជានុញ្ញាតិ ទូលថ្វាយនូវ ព្រះសព្វសាធុការពរ សូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អ ព្រះបញ្ញាវាងវៃ និង ទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្ត្រ ជានិច្ចនិរន្តន៍។

May I take this opportunity to wishing His Majesty all the best, long lived and healthy to be the lead and shadow and the symbol of the peace, unity and eternity of the nation.

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ កម្ពុជា ព្រះអង្គព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ  របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជ អគ្គមហេសី  នរោត្ដម មុនីនាថ សីហនុ។

ព្រះរាជជីវប្រវត្តិរបស់ សម្តេចបរមនាថនរោត្តម សីហ មុនី

ការសិក្សា និង ស្នាព្រះហស្ត

  • ឆ្នាំ១៩៥៩-១៩៦២៖ បឋមសិក្សានរោត្តម – វិទ្យាល័យ ដេកាត (ភ្នំពេញ) ព្រះរាជាណាចក្រកម្ពុជា។
  • ឆ្នាំ១៩៦២-១៩៦៧៖ បឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យ (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។
  • ឆ្នាំ១៩៦៧-១៩៧១៖ សិក្សាផ្នែកសិល្បៈ (របាំ, តូរ្យតន្រ្តី, ល្ខោន) នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ្រ ប្រទេសឆេកូស្លូវ៉ាគី។
  • ឆ្នាំ១៩៧០ ទទួលបានមធ្យមសិក្សាបត្រនៅប្រាគ្រ ប្រទេសឆេកូស្លូវ៉ាគី (និទ្ទេស ល្អណាស់)។
  • ឆ្នាំ១៩៧១ ទទួលបានរង្វាន់លេខ ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថាន អភិរក្សជាតិប្រាគ្រ ប្រទេសឆេ កូស្លូវ៉ាគី។
  • ឆ្នាំ១៩៧១-១៩៧៥ សិក្សានៅឧត្តមសិក្សាផ្នែករបាំ តូរ្យតន្រ្តី និងល្ខោន នៅបណ្ឌិតសភានៃផ្នែកវិជ្ជាតូរ្យតន្រ្តី (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។
  • ឆ្នាំ១៩៧៥ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈ (របាំតូរ្យតន្រ្តីល្ខោន) នៃបណ្ឌិតសភាផ្នែក វិជ្ជាតូរ្យតន្រ្តី (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។
  • ឆ្នាំ១៩៧៥ និពន្ធនិក្ខេបបទស្តីពី ទស្សនៈ និងការគ្រប់គ្រង សាលា សិល្បៈ នៅកម្ពុជា។
  • ឆ្នាំ១៩៧៥-១៩៧៦ សិក្សានៅឧត្តមសិក្សាផ្នែកភាពយន្ត នៅ សាធារណរដ្ឋ ប្រជាមានិត ប្រជាធិប តេយ្យកូរ៉េ។

ការរងទុក្ខ ឆ្នាំ១៩៧៦-១៩៧៩ ជាប់ឃុំខ្មែរក្រហមជាមួយ ព្រះករុណាជាអម្ចាស់  ជីវិត តម្កល់ លើត្បូង និងសម្តេច ព្រះរាជអគ្គមហេសី និងព្រះអនុជព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទៈពង្ស។

ព្រះរាជកិច្ច

  • ឆ្នាំ១៩៧៩-១៩៨០ ព្រះលេខាផ្ទាល់ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់ លើត្បូង និងសម្តេចព្រះរាជ អគ្គមហេសី ក្នុងពេលព្រះអង្គគង់ប្រថាប់ នៅបរទេស។
  • ឆ្នាំ១៩៨១-២០០០ សាស្រ្តាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្ស នៅវិទ្យាស្ថានអភិរក្ស MARIU PETIPA GABRIEL FAURE and WAMOZART នៅក្រុងប៉ារីស។
  • ឆ្នាំ១៩៨៤-១៩៨៨ ជាប្រធានសមាគមបណ្ឌិតសភា ផ្នែករបាំខ្មែរ នៅប្រទេសបារាំង និងជាអគ្គនាយកក្រុមរបាំ BALLET DEVA។
  • ឆ្នាំ១៩៨៨-១៩៩៣ អគ្គនាយកនៃ ក្រុមហ៊ុនភាពយន្តឯកសារ ខេមរា កម្ពុជា គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបាន បង្កើត ស្នាព្រះហស្ថ ការកសាងខ្សែភាពយន្ត របាំបាលេចំនួន២ខ្សែ Rêve et Les 4 Éléments។
  • ឆ្នាំ១៩៩២-១៩៩៣ ជ្រើសតាំងជាឯកឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជា ជាតិ ដោយឧត្តមក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់ នៃកម្ពុជា។
  • ឆ្នាំ១៩៩៣-២០០៤ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូនេស្កូ ប្រទេសបារាំង។
  • ឆ្នាំ២០០៤ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេស និយាយភាសាបារាំង។

ព្រះបរមងារ និង ព្រះកិត្តិយស

  • ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ព្រះមហាក្សត្រប្រោសប្រទានតម្លើង ព្រះបរមងារជា ស្តេចក្រុមឃុន។
  • ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងសម្តេចក្រុមឃុន ជាឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
  • ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ព្រះមហាក្សត្រប្រោសប្រទានតម្លើងបរមងារជា សម្តេចព្រះបរម នាថ នរោត្តម សីហមុនី។
  • ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានជ្រើសតាំងជាឯកឆន្ទ ជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។

ភាសា៖ ក្រៅពីភាសាជាតិ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គចេះ ភាសា បារាំង ឆេក និងភាសាអង់គ្លេស។

គ្រឿងឥស្សរិយយស

  • ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
  • មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍។
  • Grand Officer de la legion d’honneur នៃប្រទេសបារាំង។
  • Medaille d’argent de la ville de Paris នៃសាធារណរដ្ឋបារាំង៕

រៀន​ត្រឹម​ថ្នាក់​ឌីប្លូម​អាច​ផលិត​ម៉ាស៊ីន​ច្រូត​បោក​ដ៏​ទំនើប​

ម៉ាស៊ីនច្រូតរបស់លោក ឈួន សុផាន់ (រូបថត ស៊ូ វុទ្ធី)

ដោយ៖ ស៊ូ វុទ្ធី (ភ្នំពេញប៉ុស្តិ៍)

ម៉ាស៊ីនច្រូតកាត់ជាច្រើនគ្រឿងបានបន្លឺសំឡេងឡើងទ្រហឹងពេញវាលស្រែ ប្រែពណ៌ មាស ភ្លាមនោះស្រាប់តែគេចាប់អារម្មណ៍ភ្លែតលើគ្រឿងចក្រមួយដែលមាន ស្លាក យីហោ បិទតែមប្រិ៍ប្រាសាទអង្គរវត្ត។ ស្ថិតក្នុងក្រសែភ្នែកដែលបង្កប់ដោយចម្ងល់ និង កំពុងផ្ទៀងមើលយ៉ាងផ្ចឹតផ្ចង់ថា ហេតុអ្វីចាំបាច់បិទតែមប្រិ៍អង្គរវត្តនោះ ស្រាប់តែគេ ភ្ញាក់យ៉ាងកន្ត្រាក់នៅពេលបុរសវ័យប្រមាណ៤០ឆ្នាំប្លាយ ម្នាក់បានព្រលយឡើងថា គឺ ម៉ាស៊ីនច្រូតរបស់ខ្ញុំ វាត្រូវបានផលិតឡើងនៅក្នុងស្រុកខ្មែរ ជាស្នាដៃផ្ទាល់របស់ខ្ញុំ។

ម្ចាស់ម៉ាស៊ីនច្រូតបិទតែមប្រិ៍រូបប្រាសាទអង្គវត្តនេះ ត្រូវបានគេស្គាល់ថាឈ្មោះ ឈួន  សុផាន់ ជាអ្នកខេត្តបន្ទាយមានជ័យ ហើយកាលដែលលោកលេចវត្តមានឈានជើង ចូលខេត្តកំពង់ធំនៅពេលនេះ គឺដើម្បីប្រើម៉ាស៊ីនច្រូតកាត់ ដែលជាស្នាដៃរបស់លោក រកប្រាក់ ចិញ្ចឹមគ្រួសារ។ លោក ឈួន សុផាន់ និយាយថា៖ «ម៉ាស៊ីនច្រូតកាត់ មានបិទ តែមប្រិ៍រូបប្រាសាទអង្គវត្ត នោះ ជាស្នាដៃកូនខ្មែរកែច្នៃដំឡើងដោយផ្ទាល់ដៃរបស់ខ្ញុំ។ កូនខ្មែរម្នាក់នោះគឺខ្ញុំនេះឯង (ផ្ទុះសំណើច)»។

ជាមួយនឹងការសម្លឹងមើលមិនដាក់ភ្នែកពីអ្នកជុំវិញខ្លួន ដោយការស្ងប់ស្ងែងលោក ឈួន សុផាន់ បានរៀបរាប់ថា ដោយសារតែរបរជាងជួសជុលម៉ូតូ និងរថយន្តនៅមួយ កន្លែងមិនអាចបំពេញការចំណាយក្នុងគ្រួសារគ្រប់នោះ លោកក៏សម្រេចចិត្តទៅទិញ ម៉ាស៊ីនបោកស្រូវធម្មតាខ្នាតតូចមួយ ពីប្រទេសវៀតណាមក្នុងតម្លៃ ១,០០០ ដុល្លា អាមេរិកកាលពីឆ្នាំ១៩៩៧ ដើម្បីដើរស៊ីឈ្នួលតាមភូមិ។

ដោយមានដុងផ្នែកគ្រឿងចក្រ ខណៈលោកទើបមានអាយុ២០ឆ្នាំ អ្នកបច្ចេកទេស ក្រៅសាលារូបនេះនិយាយថា៖ «ពេលហ្នឹង ខ្ញុំក៏ចាប់ផ្តើមចេះជួសជុល និង ចេះកែច្នៃ ដំឡើងម៉ាស៊ីនច្រូតស្រូវ ហើយ៧ឆ្នាំចុងក្រោយនេះ ខ្ញុំក៏ដុះគំនិតថ្មីឈានដល់ដំឡើង ម៉ាស៊ីនច្រូត និង បោកចេញគ្រាប់ស្រូវសម្រេចតែម្តង មិនចាញ់ម៉ាស៊ីននាំចូលពី បរទេស ឡើយ»។

លោកបន្តថា មកទល់ពេលនេះ លោកដំឡើងម៉ាស៊ីនប្រភេទនេះ បានចំនួន៦គ្រឿង ហើយ និងកំពុងដំណើរការច្រូតកាត់បានដោយជោគជ័យ។

លោកនិយាយថា៖ «សមត្ថភាពម៉ាស៊ីនច្រូតរបស់ខ្ញុំដំឡើងនេះ ក្នុងមួយថ្ងៃអាចច្រូត បានពី៨ទៅ១០ហិកតា បើប្រៀបនឹងម៉ាស៊ីននាំចូលពីក្រៅស្រុកមិនចាញ់គេទេ ហើយ ក្នុងនោះមួយហិកតាវាស៊ីប្រេងពី១៥លីត្រទៅ២០លីត្រ»។

ក្រៅពីសេវាកម្មជួសជុលរយៈពេលមួយឆ្នាំជួនដោយឥតគិតថ្លៃ លោកបានឲ្យដឹងថា ទាក់ទិននឹងគ្រឿងបន្លាស់ទៀតនោះ គ្រឿងចក្រដែលលោកផលិតនេះ ក៏មានគ្រឿង បន្លាស់ថោកជាងម៉ាស៊ីនច្រូតកាត់នាំចូលពីក្រៅ ប្រទេសដែរ គ្រឿងបន្លាស់ម៉ាស៊ីននេះ ៨០% ជារបស់ក្នុងស្រុក លើកលែង តែម៉ាស៊ីន និងកន្រៃ្ត ដែលទិញពីខាងក្រៅស្រុក។

លោកបន្តថា បន្ទាប់ពីស្នាដៃនេះត្រូវបានប្រជាកសិករមួយភាគធំ នៅប៉ែកពាយព្យ ទទួលស្គាល់នោះ ផ្នែកកសិកម្មគ្រឿងយន្តនៃក្រសួងកសិកម្មក៏បានចុះទៅពិនិត្យដល់ យានដ្ឋានដំឡើងនៅខេត្តបន្ទាយមានជ័យរបស់លោក ហើយខាងក្រសួងក៏បាន ទទួលស្គាល់ លុះនៅខែមេសាឆ្នាំ២០១០ មន្ទីរកសិកម្មគ្រឿងយន្តរាជធានីភ្នំពេញ ក៏ បានអនុញ្ញាតឲ្យនាំ ម៉ាស៊ីនច្រូតដែលជាស្នាដៃរបស់លោកមក ប្រកួតក្នុងពិធីតាំង ពិព័រណ៍ ភូមិមួយផលិតផលមួយនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយស្នាដៃ របស់លោកទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសផ្នែក គ្រឿងចក្រ។

ជាមួយនឹងមោទនភាពដ៏កម្រខណៈដែលខំព្យាយាមស្ទើរពាក់កណ្តាលជីវិត ហើយ នោះ មេជាងដែលមានសមត្ថភាពរូបនេះក៏បានឲ្យដឹងដែរ ក្នងឱកាសតាំងពិព័រណ៍ ភូមិមួយផលិតផលមួយនោះក្រៅពីទទួលចំណាត់ ថ្នាក់លេខ១ទូទាំងប្រទេស និង ទទួល បានគោយន្តមួយគ្រឿងជាអំណោយលើកទឹកចិត្ត ពីលោក ហ៊ុន សែន នោះ លោកក៏ទទួលប្រាក់បន្ថែមពីសម្តេចមួយចំនួនទៀតខណៈដែលសម្តេចសួរថា «តើ លោករៀនដល់កម្រិតណាបានជាផលិតម៉ាស៊ីនច្រូតនេះកើត» ហើយលោកបានឆ្លើយ ដោយត្រង់វិញថា ត្រឹមថ្នាក់ឌីប្លូម

ទម្រាំតែទទួលបានការសរសើរ លើកទឹកចិត្ត និងមានមុខឈានទៅប្រកួតប្រជែង នៅថ្នាក់ក្រៅតំបន់នោះ លោក ឈួន សុផាន់ លើកឡើងថា៖ «ខ្ញុំបានតស៊ូ និងពុះពារជំនះការលំបាកច្រើនណាស់ ទម្រាំមានពេលនេះ មានពេលខ្លះ ប្រឈមនឹង ការប្រមាថ មាក់ងាយថា ស្នាដៃមួយរៀលៗយកទៅធ្វើអីកើត គង់តែមានថ្ងៃណាមួយ វាធ្លាក់ទឹក ទេ» ។

បន្ទាប់ពីឆ្លងកាត់ការប្រមាថមាក់ងាយមួយចម្អែត មុនទទួលបានជោគជ័យ១០០% នា ពេលនេះ លោកបានឲ្យដឹងថា ពេលនេះ មិនថា តែម៉ាស៊ីនច្រូតស្រូវប្រភេទណាទេ គឺលោកអាចកែច្នៃដំឡើងបានយ៉ាងរលូន ឲ្យតែមានអតិថិជនកុម្ម៉ង់ គឺធ្វើឲ្យបានតាម តម្រូវចិត្តទាំងអស់។

ទោះបីជាមានសមត្ថភាព ១០០% តែអ្វីដែលជាផលពិបាកដែលកំពុងតែជួប ចំពោះ មុខនោះគឺ ប្រាក់ ដោយហេតុនេះ ទើបសព្វថ្ងៃនេះលោកមិនអាចដំឡើង ម៉ាស៊ីនច្រូត នេះទុកបាន គឺទាល់តែមានអតិថិជនមកកុម៉្មង់ទើបលោកចាប់ផ្តើមដំឡើង ហើយការ ដែលចាប់ផ្តើមដំឡើងនោះទៀតគឺ ទាមទារប្រាក់កក់ ពីអតិថិជនចាប់ពី ៣០% ទៅ ៤០% នៃតម្លៃសរុបទើបធ្វើឲ្យបាន។

បើទោះជាយ៉ាងនេះក្តីមកទល់ពេលនេះម៉ាស៊ីនច្រូតតែមប្រិ៍ប្រាសាទ អង្គវត្តនោះ ត្រូវ បានលោកអះអាងថា ពេលនេះធ្លាក់ទៅលើដៃអតិថិជនជាវទៅធ្វើអាជីវកម្ម ច្រូតបោក បាន ចំនួន៦គ្រឿងហើយជាមួយនឹងសេវាកម្មជួសជុលឥតគិតថ្លៃរយៈពេលមួយ ឆ្នាំ

រុក្ខជាតិដែលប្លែកៗបំផុតនៅលើលោក (២)

រុក្ខជាតិនេះត្រូវបានហៅថា “Chinese Knotweed” ដែលបានរកឃើញដោយ កសិករជនជាតិចិននៅតំបន់ “Zheng Dexun” ។

————————————————————————————————————————–

រូបភាពប្លែកៗមួយចំនួន៖

រុក្ខជាតិដែលប្លែកៗបំផុតនៅលើលោក​ (១)

រូបខាងក្រោមនេះគឺជាផ្កាដែលមានឈ្មោះថា Rafflesia arnoldii ដែលមានដុះនៅ អាស៊ីអាគ្នេហ៍ ជាពិសេសប្រទេស ហ្វីលីពីន។

រុក្ខជាតិនេះត្រូវបានចាត់ទុកថា ជាបុប្ផារីកដែលមានទំហំធំជាងគេបំផុត ដោយមាន អង្កត់ផ្ជិត ជិត១ម៉ែត្រ និងមានទម្ងន់ ប្រហែល ១១គីឡូក្រាម។ ផ្នែកកណ្តាលនៃផ្កា មានប្រហោង ដែលអាចដក់ទឹកបាន ជិត៧លីត្រ។ វាជាប្រភេទផ្កាដែលមានក្លិនស្អុយ គ្មាន មែក, ស្លឹក និង ឬស។

————————————————————————————————————————-

នេះគឺជា Hydnora Africana ដែលមានដុះនៅភាគខាងត្បូងនៃទ្វីប អាហ្វ្រិក។

រុក្ខជាតិនេះលូតលាស់នៅក្នុងដី រួចបញ្ចេញផ្កាផុតពីដី ដើម្បីធ្វើជាអន្ទាក់ចាប់សត្វល្អិត ដែលត្រូវទាក់ទាញដោយសាក្លិនរបស់វា ក្នុងមួយរយះពេលខ្លី រួចដោះលែងវិញ នៅពេល ដែលផ្ការីកធំ។

————————————————————————————————————————-

បន្ទាប់មកទៀតនេះគឺជា Dracunculus Vulgaris ស្ថិតនៅក្នុងប្រភេទ  Dracunculus ដែល មានឈ្មោះហៅខុសគ្នាជាច្រើនដូចជា Dragon Arum, the Black Arum, the Voodoo Lily, the Snake Lily, the Stink Lily, the Black Dragon, Dragonwort, និង Ragons

ផ្កានេះមានក្លិនអាក្រក់ណាស់ ហើយតែងតែចាប់សត្វល្អិតទុក១យប់ មុននឹងដោះ លែងវិញ នៅថ្ងៃបន្ទាប់ ជាមួយនិងលំអងផ្កាជាច្រើនទៅជាមួយ។

————————————————————————————————————————-

ចុងក្រោយ តែមិនមែនជាទីបញ្ចប់ គឺផ្កា Amorphophallus ដែលមានដុះនៅតំបន់ អាហ្វ្រិកភាគខាងលិច មកទល់នឹង តំបន់កោះប៉ាស៊ីហ្វិក។ ជាផ្កាដែលមានកម្ពស់ខ្ពស់ និងក្លិនអាសោធន៍ ហើយចាប់សត្វល្អិតដូចផ្កាខាងលើដែរ។

National Symbols of Cambodia

Source: Wikipedia

The national symbols of Cambodia includes the ancient monument of Angkor Wat, the national flag, the national anthem, and the national emblem and royal​ coat of arms. In 2005, the Kingdom of Cambodia designated seven flora and fauna as national symbols in an effort to promote nationalism and protection and conservation of these plants and animals. ROYAL-DECREE-ENG

Angkor Wat (Khmer: អង្គរវត្ត) is a temple complex at Angkor, Cambodia, built for the king Suryavarman II in the early 12th century as his state temple and capital city. It appears in the national flag of Cambodia and as is often used as a symbol in print, signs, and media.

National Flag

National Anthem: “Nokor Reach” (Khmer: បទនគររាជ; Royal Kingdom) is the national anthem of the Kingdom of Cambodia. It was based on a Cambodian folk tune and written by Chuon Nath, the anthem was originally adopted in 1941 and reconfirmed in 1947, around the time of independence from France. 

បទនគររាជ
1st verse
សូមពួកទេវត្តា រក្សាមហាក្សត្រយើង
អោយបានរុងរឿង ដោយជ័យមង្គលសិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

2nd verse
ប្រាសាទសីលា កំបាំងកណ្តាលព្រៃ
គួរអោយស្រមៃ នឹកដល់យសស័ក្តិមហានគរ
ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។

3rd verse
គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវត្តានឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឱយ
ដល់ប្រទេសខ្មែរ ជាមហានគរ។

National Emblem

A national emblem symbolically represents a nation. Most national emblems originate in the natural world, such as animals or birds, but another object may serve. National emblems may appear on many things such as the national flag, coat of arms, or other patriotic materials. One should not confuse a formal national emblem with less formal symbols perhaps associated with tourism or clichés, for example windmills in the Netherlands. Many unofficial symbols are as or even more important than the official ones. However official symbols are defined by law, which guarantees the proper use of them.

Royal Coat of Arms

The royal coat of arms of the Kingdom of Cambodia is the symbol of the Cambodian monarchy. They have existed in some form close to the one depicted since the establishment of the independent Kingdom of Cambodia in 1953. It is the symbol on the Royal Standard of the reigning monarch of Cambodia.

National Symbol by Royal Decree 2005

Historical National Flags of Cambodia

អុក​ឬ​ចត្រង្គ (Ouk or Chaktrong – Khmer Chess)

អុក ឬ ចត្រង្គ ជាល្បែងកម្សាន្តមួយប្រភេទ ដែលពេញនិយមនៅក្នុង​​ប្រទេស​កម្ពុជា​រហូតសព្វថ្ងៃ។ ល្បែងនេះកើតឡើងនៅសម័យអង្គរនាឆ្នាំ៨០០ នៃគ្រឹស្រ​សករាជ។       Ouk or Chaktrung is one of the most popular board games played in Cambodia today. This game is dated back to the early Angkorian era in 800 AD.

ប្រជាជនខ្មែរនិយមចូលចិត្តលេងអុកនេះណាស់ ព្រោះថាការលេងអុកនេះ គឺ​មិន​ខុស​ពី​យុទ្ធសាស្រ្តក្នុងការរៀបចំក្បួនទ័ពក្នុងការធ្វើសឹក​សង្រ្គាមនោះទេ។ ល្បែង អុក​​ អាច​​លេង​​ដោយមនុស្ស​២​នាក់ ឬ ដោយមនុស្ស្ឮ២ក្រុមដែលធ្វើ​ឲ្យ​ការ​លេង​​​កាន់​តែជក់ចិត្ត។ Ouk is a strategy game that we can play by two players. But in Cambodia they always play as 2 teams against each others that make this game more fun and excited.

ការរៀប​ចំ Set Up

ក្តាអុកគឺមានរាង​ជាការេ ដែលមាន ក្រឡា ៨​ x​ ៨ = ៦៤ ហើយ កូនអុកទាំង​សង​ខាង​ មានពីរ​ពណ៌ផ្សេងគ្នា។ The board there are 8 x 8 = 64 squares and contains two different color chess pieces.

កូនអុកទាំងអស់មាន៖ ត្រី (៨), ទូក (២), សេះ (២), គោល (២), នាង(១) និង អង្គ​(១)។​ Ouk pieces included: Trey (8), Touk (2), Ses (2), Koul (2), Neang (1) & Ang (1).

របៀបលេងអុក How to play Khmer Chess

ប្រវត្តិអុក​ Ouk History

ល្បែង អុក ឬ ចត្រង្គ មានដើមកំណើតតាំងពីមុនសម័យពុទ្ធកាលមកម្ល៉េះ​ ដែល​​បុរាណ ហៅ​ថាល្បែង បាសកា ធ្លាប់មានតំណាលក្នុងអក្សរសិល្ប៍ខ្មែរ និង​មាន​រូប​ចម្លាក់​នៅ​តាម​ប្រាសាទនានាជាភ័ស្តុតាងស្រាប់។                                                              Ouk or Chatrang (Khmer Chess) is most played in Cambodia for a long time ago, as it is depicted in several reliefs found on a lot of temples in Cambodia such as Angkor Wat or Bayon temple.