វិប្បដិសារី (បទពាក្យ៧)

by Dara Vireak on Sunday, July 18, 2010 at 7:15pm

អ្នកចេះមានវិប្បដិសារី                                     នោះគឺមានន័យដឹងខ្លួនខុស
ជាតិជាមនុស្សទាំងស្រីប្រុស                             ដោះស្រាយកំហុសកុំខកខាន។
គំនិតគិតឆ្ងាយឬក៏ខ្លី                                         រស់លើលាកិយចៀសមិនបាន
បកក្រោយជាត្រើយសុខក្សេមក្សាន្ត                    នឹងធ្វើឲ្យស្រាន្តក្នុងអារម្មណ៍៕

Leave a comment