ធ្វើបុណ្យ

by Dara Vireak on Sunday, October 17, 2010 at 2:45pm

ទាក់ទងនឹងការធ្វើបុណ្យ តាមការកត់សំគាល់ មានប្រភេទក្រុមមនុស្សជាច្រើននៅលើលោក យើងនេះហើយក៏ប្រហែលនៅ មានផ្សេងទៀតដែលមិនទាន់បានរួមបញ្ចូលខាងក្រោម៖

A » អ្នកខ្លះធ្វើបុណ្យមិនដែលខានមួយឆ្នាំទេ ហើយខ្លះទៀតខំធ្វើបុណ្យ ១ឆ្នាំបីបួនដងដូចជា៖ បុណ្យកឋិន, បុណ្យផ្កា, បុណ្យបច្ច័យបួន, បុណ្យខួបនៃការស្លាប់, … ។ល។

B » អ្នកខ្លះមិនដែលសង់រោងធ្វើបុណ្យទាល់តែសោះ តែបានបរិចាក កម្លាំងកាយ, កម្លាំងចិត្ត, ឬ/និង ទ្រព្យសម្បត្តិ ដល់អ្នកឬទីកន្លែង ដែលកំពុងត្រូវការ ឬក៏ដើម្បីប្រយោជន៍សាធារណៈ។

C » អ្នកខ្លះបុណ្យក៏ធ្វើ ឈើក៏កាប់

D » អ្នកខ្លះបុណ្យក៏មិនធ្វើ ឈើក៏មិនកាប់

តើអ្វីខ្លះជាគុណប្រយោជន័ និង គុណវិបត្តិ នៃប្រភេទនីមួយៗ?

2 responses to “ធ្វើបុណ្យ

  1. ប្រភេទទី2 ល្អប្រសើរបំផុត គឺសំរាប់មនុស្សដែលក្រីក្រប៉ុន្តែមានសណ្តានចិត្តចេះជួយយក អាសារ ទោះបីគ្មានប្រាក់កាសដូចគេ ក៏ខំប្រើកំលាំងកាយស្រាយបញ្ហាទៅតាមអ្វីដែលខ្លួនខ្លួនមាន ដូច្នេះបុគ្គលនេះល្អប្រសើរបំផុត។

Leave a reply to Sara Cancel reply