ភ្នំពេញនឹងមានទីក្រុងរណបថ្មីមួយ

(ប្លង់ក្រុងរណបថ្មី ជ្រោយចង្វារ)

ភ្នំពេញនឹងមានទីក្រុងរណបថ្មីមួយដែលឋិតនៅភាគ​ខាង​ជើង​ត្រើយ​ខាង​កើត​ជិត ស្ពាន​​ជ្រោយចង្វារ (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) ដែល​ផែន​ការ​នឹង​អនុវត្តន៍ លើ​ផ្ទៃ​ដី​ទំហំ ​៣៨៧ ហិកតា​ ស្ថិតក្នុងសង្កាត់បី គឺសង្កាត់ជ្រោយចង្វារ ព្រែកលៀប និង​ព្រែក​តា​សេក ខណ្ឌឫស្សីកែវ។ តំបន់អភិវឌ្ឍន៍នេះ នឹងត្រូវចែកចេញជា ៤ផ្នែកសំខាន់ៗ៖

  • ជាតំបន់សួនច្បាររុក្ខជាតិសាធារណៈ (Botanic Garden) ប្រមាណ ៦០ហិកតា
  • ៤០ហិកតា ជាទីតាំងពហុកីឡាដ្ឋានថ្នាក់ជាតិ (National Stadium)
  • ជាតំបន់អាស៊ានបូកបី ប្រមាណ ៤៥ ហិកតា ជាទីតាំង​ដែលត្រៀម​សម្រាប់ ប្រទេសនិមួយៗនៃ បណ្តាសមាជិក អាស៊ានបូកបី (ប្រទេស​សមាជិក ទាំង១០ រួមទាំង ប្រទេសចិន ជប៉ុន កូរ៉េ) សំរាប់រៀបចំ​ការងារ​ផ្សេងៗ ក្នុងក្របខណ្ឌការងាររបស់អាស៊ាន (ASEAN + 3)។
  • ១៦២ហិកតា នឹងក្លាយជាទីតាំងអភិវឌ្ឍន៍ ដែលក្នុងនោះមាន តំបន់ លំនៅ​ដ្ឋាន, តំបន់ពាណិជ្ជកម្ម, ធនាគារ,​ សាលារៀន, សាលមហោស្រព្វ ។ល។

(ប្លង់ក្រុងរណបថ្មី ជ្រោយចង្វារ)

(ប្លង់ក្រុងរណបថ្មី ជ្រោយចង្វារ)

ពត៌មានពីគេហទំព័រសាលារាជធានីភ្នំពេញ

Leave a comment